ហាងឆេង​ដីធ្លី ​និងសកម្មភាពសំណង់នៅក្រុង​បាវិតចាប់ផ្ដើម​ងើបឡើង​បន្ទាប់ពីគម្រោងផ្លូ​វល្បឿនលឿនទី២បានចុះហត្ថលេ​ខា​​ត្រៀមសាងសង់​

ស្វាយរៀង ៖ បន្ទាប់ពីគម្រោងផ្លូវល្បឿនលឿនទី២ប្រចាំនៅកម្ពុជា ភ្នំពេញ-បាវិត ត្រូវ​បានរាជរដ្ឋាភិបាលកម្ពុជា​ចុះហត្ថលេខា​ជាមួយក្រុមហ៊ុន​សាងសង់ និងវិនិយោគផ្លូ​វនេះរួចរាល់​ ឃើញថា​សកម្មភាពសំណង់​ដែលជាប់គាំង​កាលពីពេលកន្លង​មក ​ក៏ដូចជា​ហាងឆេងតម្លៃ​ដី​ធ្លីនៅក្នុ​ងក្រុងបាវិត​ចាប់ផ្ដើម​រើបឡើង​វិញបន្តិច។​

លោក ថា ថេង ប្រធានសាខា​ប្រចាំខេត្ត​ស្វាយរៀង​នៃក្រុមហ៊ុន Century 21 Zillion Holding បានឱ្យដឹងថា​ នៅក្នុងរយៈ​ពេលចុងក្រោយនេះ ពោលគឺ​បន្ទាប់​ពីផ្លូវល្បឿនលឿន​ភ្នំពេញ-ក្រុងបាវិត​បានចុះហត្ថលេខា​រួចរាល់ ​និង​កាន់​តែជិត​ចាប់ផ្ដើម​សាងសង់​ឃើញថា មាន​វិនិយោគិន​ដីធ្លី អចលនទ្រព្យ​ក៏ដូចជាម្ចាស់គម្រោង​មួយ​ចំនួន​ចាប់​ផ្ដើម​ចុះមកសិក្សា​ និងវាយតម្លៃពីការ​សាងសង់​របស់ខ្លួនឡើងវិញដែលវាជាស​ញ្ញា​ល្អប្រសើរ​មួយ ។

លោកបន្តថា​ ៖

“មានអ្នកវិនិយោគខ្លះទៀត ​កំពុង​តែ​តាមដានមើល​ពីគម្រោងផ្លូវ​ល្បឿនលឿន​ភ្នំពេញ-បាវិត​ ដើម្បីពួកគេ​ត្រៀម​រក​ឱកាស​វិនិយោគ​ដីធ្លី​រកប្រាក់ចំណេញ​ ជាពិសេស​នៅ​ក្រុ​ងបាវិត​ផ្ទាល់តែម្ដង។ គម្រោង​ផ្លូវ​ល្បឿន​លឿន​ ភ្នំពេញ-បាវិត ជា​គម្រោង​អភិវឌ្ឍន៍មួយ​ដែលនឹង​ហុចផល​ប្រយោជន៍​ដល់​ក្រុងបាវិត​ក៏ដូចជាខេត្ត​ស្វា​យ​រៀ​ងទាំ​ង​​មូ​លផងដែរ”

ជាមួយនឹងការបង្ហើបប្រាប៉ពីសកម្មភាពនៃទីផ្សារអចលនទ្រព្យក្នុងតំបន់ខាងលើនេះ លោក ថា ថេង ក៏បានបង្ហាញពីជំនឿថា ​គម្រោង​នេះ​នឹង​ជំរុញ​ការធ្វើពាណិជ្ជកម្ម​រវាង​កម្ពុជា​ និងវៀតណាម ជំរុញ​ការនាំចេញ​នាំចូល​បាន​កាន់​តែច្រើន​ ហើយនៅពេលទំនិញ​ឆ្លងកាត់​កាន់តែច្រើន នោះនឹងធ្វើឱ្យមានតម្រូវការ​ទីតាំង​សម្រាប់ស្តុក​ទំនិញ​មុននាំចេញ និងនាំចូល​ ដូច្នេះ នៅពេលអនាគត​ដ៏ខ្លីខាងមុខនេះ​ តម្រូវកា​រដីធ្លី​សម្រាប់សាងសង់ឃ្លាំង​នៅក្រុង​បាវិត​នឹង​មានកំណើនខ្ពស់​ដែលជាឱកាស​សម្រាប់អ្នកមាន​ដីផ្គត់ផ្គង់​ទៅកាន់​អ្នកអភិវឌ្ឍន៍ ។

សូម​បញ្ជាក់ថា ​បាវិត ​ជា​ក្រុងមួយដែលរងផលប៉ះពាល់​លើអចលនទ្រព្យ​តាំងពីមុនកូវីដ-១៩ ​មកម្ល៉េះ ពោល​គឺ​ក្រោយកា​រចាកចេញរបស់ជនជាតិ​ចិន​​ក្នុងអំឡុង​ឆ្នាំ ២០១៩ តែ​ក្រុងនេះ ក៏រក្សាស្ថានភាព​ទ្រឹង​ ​ ប៉ុ​​ន្តែ​វាក៏​ចាប់ផ្ដើមរើបៗឡើង​វិញបន្តិច​នៅរយៈពេលចុងក្រោយនេះ។ ចំណែកតម្លៃដីធ្លី​វិញក៏ឃើញថា​រក្សា​បានលំនឹងល្អ​បើទោះបីជាមានបញ្ហា​ប្រឈម​យ៉ាងណាក៏ដោយ ។

សូមរំលឹកផងដែរថា ឯកឧត្តម ​ស៊ុន ចាន់ថុល​ រដ្ឋមន្ត្រីក្រសួ​ងសាធារណការ និងដឹកជញ្ជូន​ ធ្លាប់បានលើកឡើងថា ផ្លូវ​ល្បឿន​លឿន​ មិនថា​តែផ្លូ​វល្បឿនលឿន​ភ្នំពេញ-បាវិត ឬផ្លូវល្បឿនលឿន​ភ្នំពេញ-ក្រុង​ព្រះសីហនុ​នោះទេ ​​​គឺសុទ្ធតែ​បាន​ជួយ​ដល់​សេដ្ឋកិច្ច តភ្ជាប់​ប៉ូល​សេដ្ឋកិច្ច​សំខាន់ៗរវាង​តំបន់ ​និង​តំបន់​ក្នុងប្រទេស​កម្ពុជា ជួយសម្រួល​ដល់​ការ​ដឹកជញ្ជូន​ទំនិញ​ ជំរុញ​កំណើនភ្ញៀវទេសចរ​រវាង​ភ្នំពេញ និងគោលដៅផ្សេងទៀតដែលពាក់ព័ន្ធនឹងគម្រោងផ្លូវ​ល្បឿនលឿន​ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គណៈកម្មាធិការ MSME ថ្មី នឹងជំរុញសហគ្រិនក្រៅប្រព័ន្ធចូលមកក្នុងប្រព័ន្ធ និងសម្រួលការចុះបញ្ជី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/09/2026

គណៈកម្មាធិការដឹកនាំការអនុវត្តយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) ដែលរាជរដ្ឋាភិបាលបានសម្រេចបង្កើតជាផ្លូវការ នឹងចូលរួមសម្រួលនីតិវិធី និងកៀរគរសហគ្រិនដែលកំពុងប្រកបអាជីវកម្មក្រៅប្រព័ន្ធ ឱ្យចូលមកក្នុងប្រព័ន្ធកាន់តែច្រើន ដើម្បីពង្រឹងការអភិវឌ្ឍវិស័យ MSME នៅកម្ពុជា

វៀតណាមក្លាយជាទីផ្សារ EV ធំបំផុតនៅអាស៊ីអាគ្នេយ៍ ខណៈការលក់កើនជាងទ្វេដង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/09/2026

វៀតណាមបានក្លាយជាទីផ្សាររថយន្តអគ្គិសនី (EV) ធំបំផុតនៅអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ ២០២៥ ដោយការលក់រថយន្តប្រភេទនេះកើនឡើងជាងទ្វេដង និងមានចំណែកជិត ៤០ ភាគរយនៃការលក់រថយន្តថ្មីសរុប

ការនាំចេញឥណ្ឌាទៅសមាជិកស្នូល BRICS កើនដល់ជិត ២០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ ខែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/09/2026

ការនាំចេញរបស់ប្រទេសឥណ្ឌាទៅកាន់សមាជិកស្នូលទាំង ៤ នៃក្រុម BRICS បានកើនឡើង ៣៤ ភាគរយ ដល់ ១៩,៩ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំសារពើពន្ធបច្ចុប្បន្ន ចាប់ពីខែមេសា ដល់ខែសីហា ឆ្នាំ២០២៦

តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​មួយ ​​នឹង​លេច​រូបរាង​នៅ​រមាស​ហែក​ ​ខេត្ត​ស្វាយរៀង​ ​នា​ដើម​ឆ្នាំ​២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/09/2026

ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ ​នឹង​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ជា​លើក​ដំបូង​នៅ​ដើម​ឆ្នាំ​២០២៧ ​លើ​ផ្ទៃដី​ ​៧៨​ ​ហិកតា​ ​ស្ថិត​នៅ​ឃុំ​អណ្ដូង​ពោធិ៍ ភាគ​ខាង​ត្បូង​ទី​រួម​ស្រុក​ប្រមាណ ៤​គីឡូម៉ែត្រ

អាស៊ាន​ស្រូប​ទាញ​ទុន​ជាង ​២៤៣ ​ពាន់​លាន​ដុល្លារ​ពី​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/09/2026

ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ ​(​FDI​)​ ​ក្នុង​តំបន់​អាស៊ាន​បាន​កើនឡើង​ ​៩​,​៧ ភាគរយ ​ដល់​ ២​៤៣​,​៩ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ​២០​២៥​ ​ពី​ ​២​២៦ ​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ​២០២៤​ ​ដោយ​មាន​ការ​ជំរុញ​សំខាន់​ពី​កំណើន​ក្នុង​វិស័យ​ឧស្សាហកម្ម​កែច្នៃ ​និង​ផលិតកម្ម ​

ជើងហោះហើរត្រង់រវាងក្រុងកុលកាតា-សៀមរាប នឹងចាប់ផ្តើមឡើងវិញនៅខែតុលា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/09/2026

ក្រុមហ៊ុនអាកាសចរណ៍ IndiGo របស់ឥណ្ឌា គ្រោងបើកដំណើរការជើងហោះហើរត្រង់ឡើងវិញរវាងទីក្រុងកុលកាតា (Kolkata) និងខេត្តសៀមរាប ចាប់ពីខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីបានផ្អាកជាបណ្ដោះអាសន្នចាប់ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំនេះ

សហគមន៍​កសិកម្ម​ទំនើប​នៅ​បាត់ដំបង​​និង​បន្ទាយមានជ័យ​ ​ចុះ​កិច្ចសន្យា​ផ្គត់ផ្គង់​ស្រូវ​ក្នុង​តម្លៃ​ ​១​,​២​លាន​ដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

ហគមន៍​កសិកម្ម​ទំនើប​ដំណាំ​ស្រូវ​នៅ​ខេត្ត​បន្ទាយមានជ័យ​ ​និង​ខេត្ត​បាត់ដំបង ​បាន​ចុះ​កិច្ចព្រមព្រៀង​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ ​ដើម្បី​ផ្គត់ផ្គង់​ស្រូវ​ជិត ៥​,​០០០​តោន ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ ​១​,​២​លាន​ដុល្លារ ​ជាមួយ​ក្រុមហ៊ុន​ ​បៃតង​កម្ពុជា

ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ ៖ បទពិសោធន៍ថ្មីនៃការភ្ជាប់បេះដូងជាមួយបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

សៀមរាប ៖ ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធបានរៀបចំព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីនៅតំបន់អង្គរ ក្នុងគោលបំណងជំរុញផលិតផលទេសចរណ៍កីឡា តាមរយៈការជិះកង់ឆ្លងកាត់តំបន់ព្រៃ និងតំបន់បេតិកភណ្ឌក្នុងតំបន់អង្គរ ព្រមទាំងជួយជំរុញចលនាទេសចរណ៍ក្នុងស្រុក ជាពិសេសការទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តសៀមរាបក្នុងរដូវកាលបៃតង។ ព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរនៅរដូវកាលបៃតង ក្រោមប្រធានបទ «កីឡាផ្សារភ្ជាប់នឹងទេសចរណ៍» បានទាក់ទាញអ្នកចូលរួមជាភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ១ ៣០០នាក់ ដោយធ្វើដំណើរតាមផ្លូវប្រមាណ ១២គីឡូម៉ែត្រ ឆ្លងកាត់តំបន់បេតិកភណ្ឌវប្បធម៌ និងធម្មជាតិនៃតំបន់អង្គរ។

កំណើន​ការ​វិនិយោគ​បង្កើតតំបន់​សេដ្ឋកិច្ចពិសេស​នៅកម្ពុជា​កំពុងមានទំនោ​រ​កើនឡើង​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

ភ្នំពេញ ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើននៃការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាមានការកើនឡើង​ជា​បន្ត​បន្ទាប់ ដោយសារតែវិនិយោគិន​បរទេស​កាន់តែច្រើន​បានជ្រើសរើស​យកតំបន់​សេដ្ឋកិច្ចពិសេស​ធ្វើជាទីតាំង​វិនិយោគរបស់ខ្លួននៅតាមបណ្ដាខេត្ត​មួយចំនួនដែលមានសក្ដានុពល និងស្របតាមចក្ខុវិស័យនៃគម្រោង ។​ យោងតាមរបាយការណ៍របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានបង្ហាញថា​ គិតត្រឹមដំណាច់ឆមាស​ទី១ ឆ្នាំ ២០២៦ នៅទូទាំង​ប្រទេស​កម្ពុជា មានតំបន់​សេដ្ឋកិច្ចពិសេសសរុប​ចំនួន ៦៥តំបន់ ​ក្នុងនោះ​ ៣៩ តំបន់កំពុងមានសកម្មភាព​ ជាមួយនឹងដើមទុនវិនិយោគសរុប​ប្រមាណ ៥,៥ពាន់លានដុល្លារ ហើយក្នុងចំណោម​តំបន់សេដ្ឋកិច្ចពិសេស​​ដែល​កំពុង​មានដំណើរការនេះដែរ

IMF​៖​ ​សេដ្ឋកិច្ច​សកល​នៅតែ​ប្រឈម​ហានិភ័យ​​ ទោះបី​មាន​ភាព​ធន់​ក្តី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

លោក​ស្រី​ Kristalina ​Georgieva ​អគ្គ​នាយក​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ ​(​IMF​)​ ​បាន​ព្រមាន​ថា​ ​សេដ្ឋកិច្ច​ពិភពលោក​នៅតែ​ប្រឈមមុខ​នឹង​ហានិភ័យ​សំខាន់​ៗ​ជា​ច្រើន​ ទោះ​បី​ស្ថានភាព​សេដ្ឋកិច្ច​សកល​មាន​ភាព​ធន់​ជាង​ការ​រំពឹងទុក​កន្លង​មក​ក៏​ដោយ​