ខេត្តកំពង់ស្ពឺ និង​ស្វាយរៀង​ ទទួលបានគម្រោ​ងវិនិយោគច្រើនជាងគេ​ក្នុង​រយៈពេល​១០ខែ ឆ្នាំ២០២៥​

ភ្នំពេញ ៖ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៥​នេះ ខេត្តកំពង់ស្ពឺ និងខេត្តស្វាយរៀង​ ទទួលបានគម្រោ​ងវិនិយោគ​ជិត ២៦០គម្រោង ​​ដែល​អាច​បង្កើតការងារ​ដល់​ពលរដ្ឋកម្ពុជារាប់​សែននាក់​ផងដែរ ។​

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​កាលពីពេលថ្មីៗនេះបានបង្ហាញឱ្យឃើញថា ខេត្តកំពង់ស្ពឺ និង​ខេត្តស្វាយរៀង បានបង្កើនភាពទាក់ទាញ និងចាប់អារម្មណ៍ពីសំណាក់អ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស​ ដោយក្នុងរយៈពេល១០ខែកន្លងទៅនេះ ខេត្តកំពង់ស្ពឺ ទទួលបានគម្រោង​វិនិយោគចំនួន ១៣០គម្រោង ហើយខេត្ត​ស្វាយរៀង​​ ទទួលបានគម្រោង​វិនិយោគ​ចំនួន ១២៩គម្រោង​ ។

របាយការណ៍ដដែលក៏បានបង្ហាញឱ្យដឹងទៀតថា ភាគ​ច្រើននៃគម្រោង​វិនិយោគនៅក្នុងប្រទេសកម្ពុជា​ក្នុងរយៈពេល​១០ខែកន្លងមក​នេះ គឺក្នុងវិស័យឧស្សាហកម្ម​ ដោយវិនិយោគទៅលើ​រោងចក្រ​ សហគ្រាស​ និងឃ្លាំង​ស្តុកទំនិញជាដើម ។ ជាការកត់សម្គាល់ ទាំងការវិនិយោគ​នៅក្នុង​ខេត្តទាំងពីរដូចបានលើកឡើង ​ក៏ដូចជា​នៅតាមបណ្ដាខេត្ត​ផ្សេងៗទៀត សុទ្ធតែបានផ្ដល់​នូវអត្ថប្រយោជន៍​យ៉ាង​ច្រើនដល់​សេដ្ឋកិច្ចកម្ពុជា ជាពិសេស​ការ​បង្កើតឱកាសការងារ​ថ្មីៗជូនដល់​ប្រជាពលរដ្ឋ និងពលករ​ខ្មែរដែលទើបត្រលប់មកពីប្រទេសថៃវិញ ។

គួរ​បញ្ជាក់ថា ​ប្រភពទុនដែលបានចុះបញ្ជីវិនិយោគ​នៅក្នុងប្រទេសកម្ពុជា​ក្នុង​រយៈពេល១០ខែកន្លងមកនេះ ភាគច្រើនមកពីប្រទេស​ចិន ដែលមានរហូតដល់ជាង​ពាក់​កណ្ដាល​នៃទុនវិនិយោគសរុប ពោល គឺប្រមាណ ៩,២ពាន់លានដុល្លារអាម៉េរិក​ ហើយក្នុងនោះដែរ កម្ពុជា​ក៏បានរួមចំណែក​វិនិយោគ​ប្រមាណ ​៣២,៨៩​ភាគរយ​ផងដែរ ។

កាលពីពេលថ្មីៗនេះ ប្រតិភូមកពីសមាគម​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ចិន-អាស៊ី ជាច្រើនបានមក​កម្ពុជា​ និងស្វែងរក​ឱកាស​វិនិយោគនៅកម្ពុជា ដោយឯកឧត្តម​ ស៊ុន ចាន់ថុល​ ឧបនាយករដ្ឋមន្ត្រី និងជា​អនុប្រធាន​ទី​១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្វាគមន៍ចំពោះ​វត្តមាន​សមាជិក​នៃសមាគមអភិវឌ្ឍន៍សេដ្ឋកិច្ច​ចិន-អាស៊ី ​និង​បាន​​បង្ហាញ​ពីសក្ដានុពល​វិនិយោគនៅកម្ពុជា​ដល់​បណ្ដាវិនិយោគិន​មកពីចិន​ទាំងនោះផងដែរ ​​។

អ្នកជំនាញ​នៃវិស័យអចលនទ្រព្យកម្ពុជា ​បាន​បង្ហាញពីសុទិដ្ឋិនិយម​​ចំពោះការ​វិនិយោគលើវិស័យឧស្សា​ហ​កម្ម​ និង​វិស័យ​ផ្សេងៗទៀតនៅក្នុងប្រទេស​កម្ពុជា ដោយតាមរយៈការ​វិនិយោគ​ទាំង​នេះ បានធ្វើ​ឱ្យ​តម្រូវការ​ដីធ្លី និងការទិញលក់​ដី​សម្រាប់ប្រើប្រាស់​ក្នុង​ការសាងសង់​រោងចក្រ សហគ្រាស ​និងឃ្លាំង​ស្តុកទំនិញ ជាពិសេស​នៅខេត្ត​ស្វាយរៀង និងកំពង់ស្ពឺ ដែលជាខេត្តមានភាពទាក់ទាញលើការ​វិនិយោគច្រើនជាងគេ  ។

អ្នកឧកញ៉ា​បណ្ឌិ​ត សំ សុខនឿន​ ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន SAM SN Group និង​ជា​អ្នក​ជំនាញ​ផ្នែក​អចលនទ្រព្យ​​នៅកម្ពុជាបានលើកឡើង​ថា​ ​នៅពេល​អនាគត ​ខេត្ត​​កំពង់ស្ពឹ​​ នឹង​កាន់តែកៀក​ក្រុង​ភ្នំពេញ ហើយនឹង​អាចទាក់ទាញគម្រោងវិនិយោគ​បានកាន់តែច្រើន ព្រោះកំពង់ស្ពឺ ជា​​ភូមិ​សាស្ត្រដែលមានអំណោយផល​ក្នុងការ​ដឹកជញ្ជូន​ចេញ និងចូលទីតាំងផលិត​ ដូច្នេះហើយ ទើប​វិនិយោគិន​ចាប់អារម្មណ៍​ជ្រើសរើស​ធ្វើជាទីតាំង​វិនិយោគរបស់ខ្លួន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធ កំពុងដោះស្រាយបញ្ហាផលិតកម្ម និងការផ្គត់ផ្គង់ស្បៀង តាមរយៈការប្រកាន់យកអភិក្រមចំនួន ៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងចម្បងជំរុញឱ្យវិស័យកែច្នៃមានលទ្ធភាពស្រូបយកផលិតផលកសិកម្មឱ្យបានកាន់តែច្រើន ដែលអាចធានាដល់ទីផ្សារសម្រាប់កសិករ ជាពិសេស ទប់ស្កាត់ការកើនឡើងនៃអតិផរណា ដែលអាចប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាផលិតកម្ម និងផ្គត់ផ្គង់ស្បៀងក្នុងស្រុក ព្រមទាំងធានាឱ្យទីផ្សារមានដំណើរការរលូន ដោយគិតគូរទាំងផលប្រយោជន៍របស់កសិករ និងអ្នកប្រើប្រាស់។ នេះជាការលើកឡើងរបស់ ឯកឧត្តម ឌិត

វិស័យកសិកម្មទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ក្រោយជម្លោះព្រំដែនជាមួយថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/10/2026

 ភ្នំពេញ ៖ កសិកម្ម គឺជាវិស័យដ៏មានសក្តានុពលមួយរបស់កម្ពុជា ក្នុងការរួមចំណែកជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច និងសន្តិសុខស្បៀង ប៉ុន្តែកន្លងមក​​ អ្នកវិនិយោគហាក់មើលរំលងការវិនិយោគក្នុងវិស័យនេះ។ វិនិយោគិនភាគច្រើនបានចាប់អារម្មណ៍តែលើវិស័យឧស្សាហកម្មកែច្នៃកសិផល ជាពិសេសការកែច្នៃគ្រាប់ស្វាយចន្ទី និងអង្ករ សម្រាប់នាំចេញ។  ចាប់តាំងពីកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃ វិស័យកសិកម្មក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ទាំងក្នុងស្រុក និងក្រៅស្រុក។ នេះបើតាមការធ្វើបទបង្ហាញរបស់លោកស្រី សេង មូលិកា អគ្គនាយករងនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ

ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ​៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/10/2026

ភ្នំពេញ ៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច» ជាពាក្យស្លោកបង្កប់ទៅដោយអត្ថន័យដ៏ជ្រាលជ្រៅ ដែលត្រូវបានលើកឡើងដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ​ ចិន្តាសោភា នៅក្នុងពិធីប្រកាសបើកជាផ្លូវការ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦(CAFE26) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ភូមិម៉ៅណា (Maona) នៅកោះហៃណាន អភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការផ្សារតភ្ជាប់ដំណាំតែ វប្បធម៌ និងទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភូមិម៉ោណា (Maona) ស្ថិតក្នុងក្រុងអ៊ូជីសាន (Wuzhishan) ខេត្តហៃណានកំពុងកសាងសេដ្ឋកិច្ចជនបទមួយដោយផ្អែកលើការដាំតែ វប្បធម៌ជនជាតិភាគតិចលី (Li) និងទេសចរណ៍ព្រៃត្រូពិច ដោយខិតខំកែប្រែធនធានធម្មជាតិ និងវប្បធម៌ឲ្យទៅជាប្រភពចំណូលប្រកបដោយចីរភាពសម្រាប់អ្នកស្រុក

ក្រុមហ៊ុនយក្សម៉ាឡេស៊ី Petronas ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយនឹងវៀតណាមក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ម៉ាឡេស៊ី Petronas ប្តេជ្ញាចិត្តចាប់ដៃគូជាមួយវៀតណាលើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) រយៈពេលវែង ពង្រីកកិច្ចសហប្រតិបត្តិការលើការរុករក និងផលិតប្រេង/ឧស្ម័នក្នុងស្រុក និងការអភិវឌ្ឍថាមពលកកើតឡើងវិញក្នុងគោលបំណងធានានូវការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងមានតម្លៃសមរម្យ

កម្ពុជា បង្វែរវិបត្តិព្រំដែនជាឱកាសពាណិជ្ជកម្ម និងស្វែងរកទីផ្សារនាំចូលជីកសិកម្មថ្មីៗពីជុំវិញពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ កម្ពុជា បានប្រែក្លាយពីវិបត្តិព្រំដែន និងក្ដីឈឺចាប់ពីការរំលោភឈ្លានពានរបស់យោធាថៃ ទៅជាឱកាសពាណិជ្ជកម្ម និងការវិនិយោគថ្មីក្នុងវិស័យកសិស្បៀងអាហារ ដោយពឹងផ្អែកយ៉ាងសំខាន់លើការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល ក្នុងការស្វែងរកទីផ្សារ និងប្រភពផ្គត់ផ្គង់សម្ភារៈ វត្ថុធាតុដើមដែលមានគុណភាព និងតម្លៃសមរម្យ។ ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦ (CAFE 26) នៅថ្ងៃទី២៣ ខែតុលា ឯកឧត្ដម

ផលិតផលកសិកម្មរបស់កម្ពុជា​មានវត្តមាន​នៅទីផ្សារជាង​១៧០​ប្រទេសលើពិភពលោក​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ផលិតផលកសិកម្ម​របស់​កម្ពុជា បាន និងកំពុង​ពង្រីកទីផ្សារ​កាន់តែធំនៅក្រៅប្រទេស ដោយ​គិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្ម​របស់កម្ពុជា​កំពុងចរាចរណ៍​នៅលើទីផ្សារ​បរទេស​បានប្រមាណ​១៧០​ប្រទេស​ហើយ ។ នេះបើតាម​លោក​បណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទ ។​ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

ការដាក់ចេញយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍វិស័យ MSMEs ២០២៦-២០៣០ ជាកាតាលីករពង្រឹងចរន្តសេដ្ឋកិច្ចឱ្យមានភាពធន់

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ក្នុងបរិបទដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) កំពុងរួមចំណែកដល់ទៅ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារជាង ៧០% យុទ្ធសាស្ត្រជាតិ ស្ដីពី «ការអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ២០២៦-២០៣០» ត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការបង្វិលកង់សេដ្ឋកិច្ចឱ្យអាជីវកម្មមានចរន្ត


Leave a Reply

Your email address will not be published.Required fields are marked *