តោះ ! មកដឹងពីតម្លៃដីធ្លីនៅ​សង្កាត់ទាំង​៥ក្នុង​ខណ្ឌជ្រោយ​ចង្វារនៃឆមាសទី​១ ឆ្នាំ២០២៣​

ភ្នំពេញ ៖ ជ្រោយចង្វា​រជាតំបន់​អភិវឌ្ឍន៍ថ្មី​មួយក្នុងការទាក់ទាញ​អ្នកវិនិយោគ​ ជាពិសេស​ទៅលើ​លំនៅឋានបែបទំនើប លំនៅដ្ឋានសហកម្មសិទ្ធិ និងមណ្ឌលពាណិជ្ជកម្ម​ ដោយ​ក្នុង​ខណ្ឌ​នេះ​គេឃើញ​មាន​ការ​រីក​ចម្រើនខ្លាំងទៅលើ​អាជីវកម្ម​ចម្រុះ​រីក​ដុះដាលច្រើន ។​ ជាមួយនឹងភាពរីកចម្រើនទាំងនេះ តើ​តម្លៃដីធ្លី​មានកា​រប្រែប្រួល​យ៉ាង​ណា​ក្នុងឆ្នាំ២០២៣​នេះ ។​

បើតាមសមាគម​អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ​បានបង្ហាញពី​តម្លៃដីធ្លី​នៅតាមសង្កាត់​នីមួយ​ៗ​​ក្នុង​ខណ្ឌជ្រោយចង្វាររួមមានដូចខាងក្រោម ៖

១. សង្កាត់ជ្រោយចង្វារ​ ៖ សង្កាត់នេះ ចាត់ទុកជា​តំបន់ដែលមានតម្លៃខ្ពស់ជាង​គេ​ក្នុង​ចំណោម​សង្កាត់ទាំង៥​ ដោយសារ​នៅតាមបណ្ដោយផ្លូវធំ​ៗ​គេអាចលក់បានក្នុងតម្លៃ ១៦០០ ដុល្លារ​អាមេរិក​ទៅ​ដល់៣៧០០ដុល្លារ​អាមេរិកក្នុងមួយម៉ែត្រ​ការ៉េ និងតម្លៃ ៨៥០ដុល្លារអាមេរិក ​ទៅ ​២ ១០០ដុល្លា​រអាមេរិក​ក្នុងមួយ​ម៉ែត្រ​ការ៉េ នៅតាមផ្លូវតូចៗ។

២.​សង្កាត់​ព្រែក​តាសេក​ ៖ តម្លៃដីក្នុង​សង្កាត់មួយនេះ មានតម្លៃចន្លោះពី​ ៤៥០ដុល្លារ​អាមេរិកទៅ ​១ ១០០​ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ​សម្រាប់ទីតាំង​ដី​ដែល​នៅជាប់ផ្លូវធំ និង​តម្លៃចន្លោះពី​១៨០​ដុល្លា​រអាមេរិក​ទៅ ​៣៨០​ដុល្លារអាមេរិក​ក្នុងមួយម៉ែត្រការ៉េ​សម្រាប់ទីតាំង​ដីនៅតាមផ្លូវតូចៗ ។

៣.សង្កាត់ព្រែកលៀប ៖ ព្រែក​លៀប​ជាសង្កាត់​មានការរីក​ចម្រើន​មួយដែរ​បន្ទាប់ពី​សង្កាត់ជ្រោយចង្វា​ដោយ​តម្លៃដីក្នុង​សង្កាត់​នេះ មានតម្លៃចន្លោះពី​ ៩៥០​ដុល្លារអាមេរិក ទៅ ​៣ ៣០០ដុល្លារអាមេរិក​ក្នុងមួយម៉ែត្រការ៉េ​ សម្រាប់ទីតាំង​នៅ​ជាប់ផ្លូវធំ និងតម្លៃចន្លោះពី ៤០០ដុល្លារអាមេរិក​ទៅ ​១ ៥០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រ​ការ៉េ សម្រាប់ទីតាំង​ដីនៅជាប់ផ្លូវតូច ។

៤.សង្កាត់កោះដាច់​ ៖ សង្កាត់នេះ​ត្រូវ​បានចាត់ទុកថា ជា​តំបន់ដែល​នៅឆ្ងាយពី​ទីក្រុង​ភ្នំពេញ​បន្តិច​ ហើយតម្លៃ​ដីនៅសង្កាត់នេះ​ក៏រាងធូរថ្លៃជាង​គេ​ដែរ​​ ក្នុងនោះ​ សម្រាប់ទីតាំង​នៅតាម​បណ្ដោ​យ​ផ្លូវ​ធំៗ មានតម្លៃចន្លោះពី ​៨០ ​ទៅ​ ៣​៥០​ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ​២០​ដុល្លារ ​ទៅ ​១០០ដុល្លា​រអាមេរិកក្នុងមួ​យ​ម៉ែ​ត្រការ៉េ​សម្រាប់ទីតាំង​នៅតាមផ្លូវ​តូចៗ ។

៥.​ សង្កាត់បាក់ខែង ៖ សង្កាត់មួយ​នេះ​ក៏ត្រូ​វបានចាត់ទុកថា​ជា​តំបន់​នៅជាយ​ខណ្ឌជ្រោយចង្វារ​ដែរ​ដោយ​តម្លៃ​ដី​ក្នុងមួយម៉ែត្រការ៉េ​ មានតម្លៃចន្លោះពី ​២៨០​ដុល្លា​រ ដល់ ​៩៥០ដុល្លារ​អាមេរិ​កសម្រា​ប់​ទី​តាំង​​ដីនៅជាប់ផ្លូវ​ធំ​ និង​​តម្លៃ ៨០​ដុល្លា​រទៅ ​៣៥០​ដុល្លារ​អាមេរិកក្នុងមួយម៉ែត្រ​ការ៉េ​សម្រាប់​ទីតាំង​នៅ​ផ្លូវ​តូច​ ។​

បើតាមកា​រសង្កេតឃើញជាក់ស្ដែង​តំបន់​ខណ្ឌជ្រោយចង្វា​រ ចាប់ផ្ដើមមានអគារ​ខ្ពស់ៗ​លូត​ឡើង​ជា​បន្តបន្ទាប់​ ជាពិសេស​នៅក្នុង​សង្កាត់ជ្រោយចង្វា​ផ្ទាល់តែម្ដង និង​សំបូរទៅ​ដោយ​លំ​នៅ​ឋាន​តម្លៃ​ថ្លៃ​ៗ​ដែលស្ថិតនៅតាម​ប​ណ្ដោ​យផ្លូ​វជា​តិ​លេខ​៦​ នៅក្នុងតំបន់អភិវឌ្ឍន៍ OCIC ក្នុងសង្កាត់ព្រែកលៀប និងសង្កាត់ជ្រោយចង្វា ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី