ក្រុមហ៊ុនអន្តរជាតិដ៏ធំមួយបោះទុន ១៦៤ លានដុល្លារសាងសង់សណ្ឋាគារ និងមណ្ឌលកម្សាន្តលំដាប់ផ្កាយ៥ នៅខេត្តព្រះសីហនុ

ព្រះសីហនុ ៖ ក្រុមហ៊ុន MARITIME CITY បានសម្រេចបោះទុនវិយោគជាង ១៦៤ លានដុល្លារ ដើម្បីសាងសង់សណ្ឋាគារ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងមណ្ឌលកម្សាន្តលំដាប់ផ្កាយ5 នៅខេត្តព្រះសីហនុ​ ខណៈ​ដែលខេត្តមួយនេះកំពុងបង្ហាញពីសក្ដានុពលខ្លាំងក្នុងវិស័យទេសចរណ៍។

តាមសំណើសុំវិនិយោគសាងសង់ និងអាជីវកម្មសណ្ឋាគារផ្កាយ៥ ចំនួន ៥៨២ បន្ទប់ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងមណ្ឌលកម្សាន្តរបស់ក្រុមហ៊ុន MARITIME CITY CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនខាងលើដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រុមហ៊ុន MARITIME CITY នឹងទុនវិនិយោគប្រមាណ ១៦៤,៤ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១ ៤៥៥ កន្លែងជូនប្រជាពលរដ្ឋ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងថា រាជរដ្ឋាភិបាលបានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលមានឆ្នេរ កោះ កំពង់ផែទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិ ផ្លូវដែក និងផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ មកកាន់ខេត្តព្រះសីហនុ ដែលបានដាក់ឱ្យដំណើការនាពេលកន្លងមកនេះ។

ឯកឧត្តមអភិបាលខេត្តបានបញ្ចាក់ថា ៖ «តាមរយៈផែនការមេរបស់ខេត្តព្រះសីហនុ ដើម្បីប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់ឧស្សាហកម្ម តំបន់ស្នាក់នៅប្រកបដោយចិរភាព ជំរុញទីផ្សារហិរញ្ញវត្ថុ ហើយយើងក៏មានគោលដៅវែងឆ្ងាយរង់ចាំដៃគូវិនិយោគ។ ខេត្តព្រះសីហនុជាផ្នែកមួយនៃរាជធានីភ្នំពេញ ដែលមានក្រុមហ៊ុន សហគ្រាសជាសាខា ទន្ទឹមនោះយើងចង់បង្កើតទីនេះ ជាមូលដ្ឋានសេដ្ឋកិច្ច ដែលមានក្រុមហ៊ុនឈរជើង ស្នាក់នៅប្រកបរបរនៅទីនេះ»។ គួររំលឹកថា ខេត្តព្រះសីហនុ មានគម្រោងវិនិយោគទេសចរណ៍ផ្សារភ្ជាប់ និងធម្មជាតិ (ខ្នាតតូចទំហំក្រោម ១០ហិកតា) ដែលទទួលបានគោលកាណ៍វិនិយោគពីក្រសួងបរិស្ថានចំនួន ៨១គម្រោង ហើយក្នុងនោះកំពុងដំណើរការចំនួន ៤១គម្រោង និង៤០គម្រោងទៀតកំពុងសិក្សាតាមផែនការមេអភិវឌ្ឍន៍របស់គម្រោង និងអនុវត្តនីតិវិធីច្បាប់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​វិនិយោគលើ​ឧស្សាហកម្ម​យានយន្តនៅកម្ពុជា​មានសន្ទុះខ្លាំងក្នុង​រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/07/2026

វិស័យឧស្សាហកម្មយានយន្ត​នៅកម្ពុជា រាប់ទាំង​ទោចក្រ​យានយន្ត និងរថយន្ត កំពុង​មានសន្ទុះគួរឱ្យកត់សម្គាល់​ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ

អាម៉េរិក ហាមឃាត់ការនាំចូលដ្រូនទំនើបពីចិន ដោយសារព្រួយបារម្ភពីហានិភ័យដល់សន្តិសុខជាតិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/07/2026

សហរដ្ឋអាម៉េរិកបានចាប់ផ្តើមហាមឃាត់ការនាំចូលដ្រូនទំនើបកម្រិតខ្ពស់ដែលភាគច្រើនមកពីប្រទេសចិន ក្រោមហេតុផលព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីបច្ចេកវិទ្យាកម្រិតយោធា

កម្ពុជា រកចំណូលបានជាង ១,៧០០លានដុល្លារអាម៉េរិក ពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/07/2026

ភ្នំពេញ ៖ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ កម្ពុជារកចំណូលបានប្រមាណ ១,៧៥១លានដុល្លារអាម៉េរិក ពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ទីផ្សារអន្តរជាតិ ដែលបង្ហាញពីភាពរឹងមាំឈរលំដាប់ថ្នាក់លេខ ០១ ក្នុងចំណោមបណ្តាប្រទេសនៅតំបន់អាស៊ាន បន្ទាប់ពីវ៉ាដាច់ប្រទេសឥណ្ឌាកាលពីឆ្នាំ២០២៤។   យោងតាមទិន្នន័យក្រៅផ្លូវការរបស់សមាគមស្វាយចន្ទីកម្ពុជា(សសក)បានបង្ហាញថា កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅចំនួន ១,០៣ លានតោន ទៅកាន់ប្រទេសវៀតណាមនៅឆមាសទី០១ ឆ្នាំ២០២៦ ដោយរកចំណូលបានប្រហែល ១,៧៥១

កម្ពុជា បន្តពង្រាយតំបន់សេដ្ឋកិច្ចពិសេសបន្ថែម ខណៈខេត្តស្វាយរៀង ក្លាយជាប៉ូលទាក់ទាញឧស្សាហកម្មធុនធ្ងន់ឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/07/2026

គិតត្រឹមចុងឆមាសទី១ ឆ្នាំ២០២៦ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសសរុប ៦៥កន្លែង និងកំពុងមានដំណើរការយ៉ាងមមាញឹកចំនួន ៣៦ ខណៈដែលខេត្តស្វាយរៀងមានចំនួន ១៣កន្លែង កំពុងមានសកម្មភាពព្រមគ្នាទាំងអស់

រាជរដ្ឋាភិបាលកម្ពុជា ប្រគល់ផ្ទះចំនួន ២៧ ខ្នង ជូនគ្រួសារសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងស្រុកជុំគិរី ខេត្តកំពត

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 22/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់ បានប្រគល់ផ្ទះជូនប្រជាពលរដ្ឋចំនួន ២៧ នាក់ ជាគ្រួសារសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងស្រុកជុំគិរី ខេត្តកំពត

អាម៉េរិក សម្រេចដំឡើងពន្ធគយថ្មី ៥០ ភាគរយ លើទំនិញចម្រុះជាច្រើនមុខដែលនាំចូលពីកាណាដា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/07/2026

លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើបញ្ជាប្រតិបត្តិដើម្បីដំឡើងពន្ធគយថ្មី ៥០ ភាគរយលើទំនិញនាំចូលជាច្រើនមុខពីកាណាដា ក្រោមការចោទប្រកាន់ថា ទីក្រុងអូតាវ៉ារើសអើងលើផលិតផលស្រា រថយន្ត និងផលិតផលទឹកដោះគោរបស់អាម៉េរិក

រយៈពេល៦ខែ ឆ្នាំ២០២៦ កម្ពុជាទទួលបានចំណូលពីពន្ធគយប្រមាណ ១,៥៧ពាន់លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/07/2026

ក្នុងរយៈពេល ៦ខែ នៃឆមាសទី១ ឆ្នាំ២០២៦ នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបាន ៦,២៩ទ្រីលានរៀល ឬប្រមាណ ១,៥៧ពាន់លានដុល្លារអាម៉េរិក កើនឡើង ៤,៥ភាគរយ

សហរដ្ឋ​អាម៉េរិក ​​ព្រមានពី​សន្តិសុខ​ជា​សកល​ និងប្រកាសដល់​ពលរដ្ឋ​ខ្លួនបង្កើនការប្រុងប្រយ័ត្ន​ ជាពិសេស​នៅ​មជ្ឈិមបូព៌ា​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/07/2026

ក្រសួង​ការ​បរទេស​សហរដ្ឋ​អាម៉េរិក​បាន​ចេញ​សេចក្ដី​ព្រមាន​មួយអំពី​បញ្ហាសន្តិសុខ​ជា​សកល និងជំរុញ​ឱ្យ​ពលរដ្ឋ​អាម៉េរិក​​បង្កើន​ការ​ប្រុងប្រយ័ត្ន​ឱ្យបានខ្ពស់ ​ខណៈ​ដែល​​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​កំពុងកើនឡើងកំដៅ

កម្មវិធី​ពានរង្វាន់​សហគ្រិន​ស្រ្តី​ឆ្នើម​ លើកកម្ពស់​សមត្ថភាព​ ​និង​បង្កើត​ភាព​អង់អាច​ក្លាហាន​ដល់​សហគ្រិន​ស្រ្តី​នៅក្នុង​វិស័យ​ធុរកិច្ច​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 20/07/2026

ដើម្បី​បន្ត​លើកកម្ពស់​សមត្ថភាព​ ​បង្កើន​ឱកាស​ និង​ផ្តល់​តម្លៃ​ដល់​តួនាទី​របស់​ស្ត្រី​ក្នុង​វិស័យ​ធុរកិច្ច​ សមាគម​សហគ្រិន​ស្រ្តី​កម្ពុជា​(​CWEA​) ​នឹង​រៀបចំ​ការ​ប្រកួតប្រជែង​ពានរង្វាន់​ «​សហគ្រិន​ស្ត្រី​ឆ្នើម​ប្រចាំ​ឆ្នាំ​២០២៦​» ​ក្រោម​ប្រធានបទ​យ៉ាង​មាន​អត្ថន័យ​គឺ​ «​ស្ត្រី​ជា​ចលករ​នៃ​កំណើន​ប្រកបដោយ​ចីរភាព​»

សិង្ហបុរី​៖ ​ពី​ប្រទេស​ដី​កោះ​ក្រីក្រ​តូច​មួយ​ ក្លាយជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ដ៏​សំខាន់​នៅលើ​ពិភពលោក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/07/2026

៖ ​ចាប់ផ្តើម​ពី​ចំណុច​សូន្យ​ក្រោយ​ការ​ផ្តាច់​ខ្លួន​ពី​ម៉ាឡេស៊ី​នៅ​ឆ្នាំ​ ​១៩៦៥​ ​សិង្ហបុរី​បាន​ប្រែក្លាយ​ខ្លួន​ពី​ប្រទេស​កោះ​តួច​មួយ​ឱ្យ​ទៅជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ ​និង​ពាណិជ្ជកម្ម​សមុទ្រ​ដ៏​សំខាន់​បំផុត​នៅលើ​ពិភពលោក​ ​ដោយសារ​យុទ្ធសាស្ត្រ​ច្បាស់លាស់​ ​៤​ ​ជំហាន​របស់​ស្ថាបនិក​ លី ​ក្វាន់​យូ