រដ្ឋមន្ត្រីក្រសួង​​ដែនដី ចាត់ទុកគោលនយោបាយសាធារណៈ និងច្បាប់ ជាបុរេលក្ខខណ្ឌ​មួយ​ក្នុ​ងកា​រ​ដឹ​ក​នាំ​សំ​​​រា​​ប់​​​ក្រសួងទៅថ្ងៃអនាគត

ភ្នំពេញ ៖ ឯកឧត្តម សាយ សំអាល់ ឧប​នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និង​សំណង់​ បានចាត់ទុ​ក​គោ​ល​ន​យោ​បាយ​សា​ធា​រ​​ណៈ​ និ​ង​ច្បា​ប់​ថា​ជា​បុ​​រេ​លក្ខ​ខ​ណ្ឌ​មួ​​យ​ក្នុ​ងកា​រ​​ដឹ​ក​នាំ​ស​ម្រា​ប់ក្រ​សួ​ង​នា​ពេ​ល​អ​នាគត។

ថ្លែងក្នុងកិច្ចប្រជុំដើម្បី​ពិភាក្សាអំពីដំណើរការតាក់តែងច្បាប់ និងគោលនយោបាយរ​បស់​ក្រ​សួ​ង​​សំ​រា​ប់​អ​នុ​វ​ត្ត​ស្រ​ប​តា​មប​រិបទនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំដោយក្រុម​ការងារច្បាប់ និងគោលនយោ​បា​យ​រ​ប​ស់​ក្រ​សួ​ង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅទីស្ដីការក្រសួង នាល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ​២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្ត និងជំរុញដល់ថ្នាក់​ដឹកនាំក្រសួងឱ្យកាន់តែសកម្ម និង​ចេះចូ​ល​រួ​ម​​ឈឺឆ្អា​​ល​​ក្នុ​ង​កិ​ច្ច​កា​​​រ​របស់ក្រសួង ដែលមិនគ្រាន់តែអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែ​ត្រូវចូ​លរួ​មជា​គំនិ​តយោ​បល់ក្នុងការអនុវត្តកិច្ច​ការ​ផ្សេងទៀតជាប្រយោជន៍របស់ក្រសួង ដូចជា ការតាក់តែងច្បាប់ និង​លិខិ​ត​ប​ទដ្ឋានគតិយុត្តផ្សេងៗជាដើម ហើយត្រូវយល់ឱ្យបានច្បាស់ពីគោលការណ៍ និងគោ​ល​ន​យោ​​បា​យរ​​ប​ស់​ក្រ​សួ​ង​ ​ក្នុ​ង​គោលដៅរួមគ្នាធ្វើឱ្យសង្គមជាតិផ្លាស់ប្ដូរផ្នត់គំនិតកាន់តែប្រសើរជាងមុន ។

ឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍ថា ៖

«តាមរយៈការជួបប្រជុំគ្នានាពេលនេះ គឺដើម្បីជជែកពិភា​ក្សា និង​តាម​ដាន​ដំ​ណើរការតាក់តែងច្បាប់ និងគោលនយោបាយរបស់ក្រសួងដើម្បីឱ្យប្រាកដថា ក្រ​សួង​រៀបចំដែនដី ន​គ​រូ​បនី​យក​ម្ម និងសំណង់ បានត្រៀមលក្ខណៈរួចរាល់ ដើម្បីរៀបចំសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តិ និងបទ​ដ្ឋា​នប​ច្ចេក​ទេ​សនានា សំរាប់ដំណើរការដោយរលូនលើវិស័យ​ជំនាញរបស់ខ្លួន សំរាប់អនុវត្តនាពេលខាងមុខ»។

គួរកត់សម្គាល់ថា ក្នុងរយៈពេលជាង១១ឆ្នាំមកនេះ គឺចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២៥ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអភិវឌ្ឍនូវលិខិតបទដ្ឋានគតិយុត្តិចំនួន២៣៥, មានគោលនយោបាយ៤, ច្បាប់១, ព្រះរាជក្រឹត្យ៤, អនុក្រឹត្យ៣០, ប្រកាសអន្តរក្រសួង១៥,  សេចក្តីសម្រេច១៤០, សារាចរ៤,  សេច​ក្តី​ណែនាំចំនួន១១, ក្រៅពីនេះក៏នៅមានលិខិត​បទដ្ឋានគតិយុត្តិចំនួន៤០ទៀត ដែលជា​ការ​ងារ​ចំ​ពោះ​មុខ និងត្រូ​វរួមគ្នាធ្វើផងដែរ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រដ្ឋាភិបាល​វេណេស៊ុយអេឡា ​និង​ក្រុម​ប្រឆាំង​បាន​ឯកភាព​គ្នា​ទាមទារ​យក​មាស​បម្រុង​ចំនួន​ ​៣១​ ​តោន ​ដែល​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​មកហើយ​ ​ដោយ​មាន​តម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ

រាជរដ្ឋាភិបាល និងវិស័យឯកជន ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រាជរដ្ឋាភិបាល និងវិស័យឯកជន សហការគ្នាជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ភាពតានតឹងអាម៉េរិក-អ៊ីរ៉ង់ បន្តរុញឱ្យតម្លៃប្រេងឡើងដល់ជាង ៩០ ដុល្លារក្នុងមួយបារ៉ែល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

តម្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​នៅ​ថ្ងៃ​អង្គារ​ ទី​១៨​ ​ខែ​សីហា​នេះ​ ​ខណៈ​ក្តី​សង្ឃឹម​សម្រាប់​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​សហរដ្ឋ​អាម៉េរិក​ និង​អ៊ីរ៉ង់​កាន់តែ​ថយចុះ​ ​បង្កើន​ការ​ព្រួយបារម្ភ​អំពី​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ថាមពល ​ជាពិសេស​តាម​ច្រក​សមុទ្រ​ ​Hormuz​

Leave a Reply

Your email address will not be published.Required fields are marked *