ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ចែករំលែកអំពីវឌ្ឍនភាពនៃការចុះបញ្ជីដីធ្លីជូនសមាជិកព្រឹទ្ធសភា និងរដ្ឋសភា

ភ្នំពេញ ៖ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំសិក្ខាសាលាផ្សព្វ​ផ្សាយស្តីពី “វឌ្ឍនភាពនៃការចុះបញ្ជីដីធ្លី-បរិយាកាសគ្មានវិវាទ” ក្នុងគោលបំណងជម្រាបជូននូវពត៌មានអំពីវឌ្ឍនភាពការចុះបញ្ជីដីធ្លី ការគ្រប់គ្រងដីធ្លី និងដំណោះស្រាយ ជូនដល់សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រដ្ឋាភិបាលនិងមន្ត្រីជំនាញពាក់ព័ន្ធ។ សិក្ខាសាលាដែលធ្វើឡើងកាលពីថ្ងៃដើមសប្ដាហ៍នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញភូគីត្រានេះ ជាប្រយោជន៍ និងជាជំនួយស្មារតី ចំពោះសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ក្នុងពេលចុះបេសកកម្មនិងជួបប្រាស្រ័យជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានថ្លែងចែករំលែកព័ត៌មាន និងវឌ្ឍនភាពផ្តោតទៅលើការចុះបញ្ជីបង្ហើយ ការបញ្ចប់វិវាទដីធ្លី ការផ្តល់សេវាគាប់ចិត្ត ការកំណត់និងគ្រប់គ្រងតំបន់បឹងទន្លេសាប ការរៀបចំនិងលក្ខខណ្ឌប្រើប្រាស់ដីក្នុងតំបន់រមណីយដ្ឋានអង្គរ និងការដោះស្រាយវិវាទបុរី។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងថា៖

«ទាក់ទងនឹងការចុះបញ្ជីដីបង្ហើយ គិតត្រឹមខែមករាឆ្នាំ២០២៥ បណ្ណសរុបទូទាំងប្រទេស ចាប់ពីដំណើរការ វាស់វែងបាន១២,២១១, ២៥៩ ក្បាលដី ចេញបណ្ណបាន ៨,០៣១, ២១៧ បណ្ណ ។ក្នុងអាណត្តិទី៧នេះ វាស់វែងបាន ៣,៦៧៥,៦៥៦ ក្បាលដី ចេញបណ្ណបាន១,១២៩, ២៨៤ បណ្ណ ចែកបណ្ណបាន ៨៤០,៨៣៣ បណ្ណ ។គម្រោងនឹងបញ្ចប់ក្នុងអាណត្តិទី៧ វាស់វែងនិងចេញបបណ្ណ ៤,៧៥០, ៣៦៧ ក្បាលដី។ ពាក់ព័ន្ធនឹងការបញ្ចប់វិវាទដីធ្លី គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ទទួលបានពាក្យបណ្តឹងសរុប ចំនួន១៦,៤២៨ករណី ដោះស្រាយបញ្ចប់បាន១៥,២៧៣ករណីនិងកំពុងដោះស្រាយ១,១៥៥ករណី។ ចំណែកវិវាទដីធ្លីកំពុងដោះស្រាយ មានដីឯកជន៨២៤ករណី ដីរដ្ឋនិងដីសហគមន៍ ១៧៤ករណី។រី ឯបញ្ហាពាក់ព័ន្ធការសម្រេចរបស់តុលាការ ឬក្រសួងស្ថាប័នមាន៥៥ករណី បញ្ហាពាក់ព័ន្ធនយោបាយ ២ករណី និងសំណើចុះបញ្ជី១០០ករណី»។

ចំពោះការផ្តល់សេវាគាប់ចិត្ត ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី បានថ្លែងថា៖ ក្រសួងមានសេវាសាធារណៈ ៤៩៦ប្រភេទ ស្មើនឹង ៩៩៤មុខសេវា។ ក្នុងឆ្នាំ២០២៣ រកចំណូលបានជាង១៤០លានដុល្លារ ដែលមាន ៧១% ជាចំណូលពន្ធលើការផ្ទេរអចលនទ្រព្យ។ បច្ចុប្បន្នកំពុងបង្កើនគុណភាពសេវាសាធារណៈក្នុងយុគសម័យឌីជីថល ផ្អែកលើមូលដ្ឋានទិន្នន័យ និងការធ្វើបរិវត្តកម្មឌីជីថល។

សម្រាប់ផ្នែកការគ្រប់គ្រងតំបន់បឹងទន្លេសាប ឯកឧត្តម បានលើកឡើងថា៖ តំបន់ទន្លេសាប មានផ្ទៃដីសរុបប្រមាណ ១៤១ម៉ឺនហិកតា។ក្នុងនោះតំបន់១ជាតំបន់ភូមិដ្ឋានរបស់ប្រជាពលរដ្ឋ តំបន់២ជាតំបន់ទ្រនាប់និងតំបន់៣ ជាតំបន់ព្រៃលិចទឹកដែលត្រូវការពារ។ក្រោយការកែសម្រួល គិតត្រឹមឆ្នាំ២០២៤ ៖តំបន់១ មានផ្ទៃដីសរុបប្រមាណ ៤៦៣,៤៦៥ ហិកតា តំបន់២ មានផ្ទៃដីសរុបប្រមាណ ៣៨២,៨៦៤ ហិកតានិងតំបន់៣ មានផ្ទៃដីសរុបប្រមាណ ៥៦៥,២៩១​ ហិកតា។

ចំណែកការរៀបចំ និងគ្រប់គ្រងរមណីយដ្ឋានអង្គរ កម្ពុជាមានរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ មានទំហំ ៤០១គីឡូម៉ែតការ៉េ ក្នុងនោះតំបន់ឧទ្យានកណ្តាល៣៥១គីឡូម៉ែត្រការ៉េ តំបន់រលួស៣០ គីឡូម៉ែត្រការ៉េ និងតំបន់បន្ទាយស្រី២០ គីឡូម៉ែត្រការ៉េ។សូមបញ្ជាក់ថា៖តំបន់១ ជាតំបន់រមណីយដ្ឋានមានប្រាសាទ តំបន់២ជាឧទ្យានបុរាណវត្ថុត្រូវការពារ  តំបន់៣ ជាទេសភាពវប្បធម៌ត្រូវការពារ តំបន់៤ ជាចំណុចមានសារសំខាន់ផ្នែកបុរាណវិទ្យា នរវិទ្យា ឬប្រវត្តិសាស្ត្រនិង តំបន់៥ ជាបរិវេណអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច និង វប្បធម៌នៃតំបន់សៀមរាប-អង្គរ។

ទាក់ទងនឹងការដោះស្រាយវិវាទបុរី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានមានប្រសាសន៍ថា៖ គម្រោងអភិវឌ្ឍន៍អចលនទ្រព្យមានបញ្ហា ចំនួន១១០គម្រោង ក្នុងនោះបុរី ៨៤គម្រោង ផ្សារ និងខុនដូ ៥គម្រោង ដីឡូតិ៍ ២១គម្រោង ។ បញ្ហានេះដោះស្រាយបាន ៥៦គម្រោង និងកំពុងសម្របសម្រួល៥៤គម្រោង។

ឯកឧត្តម អ៊ុំ សារឹទ្ធ ប្រធាន គណៈកម្មការទី៩ នៃព្រឹទ្ធសភា បានថ្លែងថា៖ វេទិកាផ្សព្វផ្សាយនេះ គឺជាឱកាសនៃការតាំងចិត្តរួមគ្នា ដើម្បីបន្តដោះស្រាយវិវាទដីធ្លីឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត តាមរយៈបទបង្ហាញគន្លឹះ អំពីសមិទ្ធផល បទពិសោធន៍ ការប្រឈម និងទិសដៅក្នុងពេលខាងមុខ ព្រមទាំងសំណួរ ចម្លើយ និងអនុសាសន៍ សំខាន់ៗ ដើម្បីកសាងបរិយាកាសគ្មានវិវាទ សំដៅពង្រឹងពង្រីក សុខដុមកម្មសង្គម ប្រកបដោយចក្ខុវិស័យអភិវឌ្ឍរឹងមាំ និងយូរអង្វែង។

លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩នៃរដ្ឋសភា បានមានប្រសាសន៍លើកឡើងថា៖ការរៀបចំសិក្ខាសាលានិងការជួបជុំគ្នានាឱកាសនេះគឺជាការឆ្លុះបញ្ចាំងឱ្យឃើញនូវការប្តេជ្ញាចិត្តរួមគ្នារវាងស្ថាប័ននីតិបញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិដើម្បីស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធិភាពនិងនិរន្តរភាពក្នុងការដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងវិវាទដីធ្លីនិងក្នុងការបម្រើផលប្រយោជន៍ប្រជាជននិងប្រជាជាតិយើងក្នុងរយៈពេលយូរអង្វែង។

ថ្លែងបើកសិក្ខាសាលា ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បានមានប្រសាសន៍ថា៖វេទិកាផ្សព្វផ្សាយនេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងសមាជិកសភា និងមន្ត្រីរដ្ឋាភិបាល ដោយជំរុញការសន្ទនាបើកចំហលើការដោះស្រាយវិវាទដីធ្លី។

ថ្លែងបិទសិក្ខាសាលា ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានថ្លែងកោតសរសើរ ឯកឧត្តម សាយ សំអាល់ ដែលបានចែករំលែកចំណេះដឹង បទពិសោធន៍ វឌ្ឍនភាពថ្មីៗ និងដំណោះស្រាយ​បញ្ហាវិវាទដីធ្លីដោយជោគជ័យ និងបានឆាប់រហ័ស។

ឯកឧត្តមបានបង្ហាញពីមោទនភាព និងមានសុទិដ្ឋិនិយមចំពោះក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ដែលបានខិតខំប្រឹងប្រែងដោះស្រាយវិវាទដីធ្លីឱ្យបានកាន់តែល្អប្រសើរឡើង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មន្ត្រីកំពូល​កម្ពុជា​ បង្កើនការ​គាំទ្រ និងសម្រប​សម្រួល​ជូន​វិនិយោគិន​ជប៉ុន​ ក្នុងការស្វែងរកឱកាស ​និងពង្រីក​ធុរកិច្ចនៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

មន្ត្រីកំពូលរបស់កម្ពុជា​មួយរូប បានប្ដេជ្ញា​ថា នឹង​ជួយសម្រួល​និង​គាំទ្រដល់ការ​វិនិយោគរបស់​វិនិយោគិន​ជប៉ុន​នៅកម្ពុជា ដើម្បីធានាឱ្យការ​វិនិយោគនោះ​ទទួលបានផ្លែផ្កា​....

កម្ពុជា កំពុង​ពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅ​ជាអគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃសេដ្ឋកិច្ចជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 02/10/2026

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​បរិស្ថាន កំពុង​ពិនិត្យ​លទ្ធភាពកែច្នៃសំរាម និង​សំណល់​រឹង ទៅ​ជាថាមពល​អគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃ​សេដ្ឋកិច្ចជាតិ។ មន្ដ្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន AMS នៅ​ថ្ងៃ​ទី២ ខែ​តុលា ​នេះ ថា លទ្ធភាព​កែច្នៃ​ទៅរួច ឬអត់ គឺស្ថិតនៅលើ​ទុនវិនិយោគ​របស់​ក្រុមហ៊ុនធំណាមួយនឹងចូល​ខ្លួន​មក​កែច្នៃ ព្រោះគម្រោងនេះ​ត្រូវ​ចំណាយ​ច្រើន

កំណើនសេដ្ឋកិច្ចថយមកត្រឹម ៣% តើកម្ពុជាឆ្លើយតបនឹងសម្ពាធថមថយនេះយ៉ាងដូចម្តេច?

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

សេដ្ឋកិច្ចកម្ពុជាកំពុងប្រឈមនឹងសម្ពាធពីកត្តាខាងក្រៅ និងបញ្ហាប្រឈមក្នុងស្រុកជាច្រើន ដែលជំរុញឱ្យទស្សនវិស័យកំណើនសេដ្ឋកិច្ចធ្លាក់ចុះនៅឆ្នាំ២០២៦

អាម៉េរិក ព្រមានការនាំចេញប្រេងម៉ាស៊ូតទៅកាន់អឺរ៉ុប ប្រសិនបើអាល្លឺម៉ង់ និងបារាំងមិនបញ្ចេញប្រេងពីស្តុកមកប្រើប្រាស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

អាម៉េរិកទាមទារឱ្យសហភាពអឺរ៉ុប (EU) បញ្ចេញប្រេងម៉ាស៊ូតចំនួន ១២០ លានបារ៉ែលក្នុងរយៈពេល ៦ ខែខាងមុខ ដើម្បីជួយទប់តម្លៃប្រេងឥន្ធនៈសកលដែលកំពុងកើនឡើង។

អា​ម៉េរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក ​និង​យានយន្ត​របស់​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

​ក្រសួង​រតនាគារ​អាម៉េរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ​រដ្ឋបាល​លោក​ Donald ​Trump ​បាន​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក វិស័យ​យានយន្ត ​និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​បរទេស​របស់​អ៊ីរ៉ង់ ​ដើម្បី​បង្កើន​សម្ពាធ​លើ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ

ទីផ្សារសាដក និងគ្រឿងទេយ្យទានរដូវភ្ជុំបិណ្ឌ ជាមួយផលិតផលខ្មែរ ជួយបង្កើនចរន្តសេដ្ឋកិច្ចក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ភ្នំពេញ៖ ពិធីបុណ្យភ្ជុំបិណ្ឌមិនត្រឹមតែជាបុណ្យប្រពៃណីសាសនាដ៏ធំជាងគេរបស់កម្ពុជា ដែលមានរយៈពេល ១៥ថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏ប្រសើរក្នុងការចូលរួមគាំទ្រផលិតផលក្នុងស្រុក បង្កើនចរន្តសេដ្ឋកិច្ចដ៏សំខាន់មួយតាមរយៈការទិញគ្រឿងឧបភោគបរិភោគសម្រាប់វេចខ្ចប់ធ្វើជាគ្រឿងទេយ្យទាន និងសាកដប្រគេនព្រះសង្ឃតាមព្រពៃណីសាសនា។ នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ អាជីវករលក់ដុំ និងរាយនៅតាមទីផ្សារធំៗក្នុងរាជធានីភ្នំពេញ កំពុងរីករាយ និងមមាញឹកក្នុងការលក់ដូររបស់ខ្លួន ទាំងការលក់នៅទីតាំងផ្ទាល់ ក៏ដូចជាការលក់តាមប្រព័ន្ធអនឡាញ។ អ្នកស្រី ហេង ដាវី អាជីវករលក់សាដកនៅផ្សារដើមគ បានឱ្យដឹងថា ត្រឹមបិណ្ឌទី៤

ការសាងសង់​ផ្លូវជាតិលេខ​១០ ជំរុញតភ្ជាប់​ប៉ូលសេដ្ឋកិច្ច​ភាគពាយព្យ​ និងភាគនិរតីនៃប្រទេសកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ផ្លូវជាតិលេខ១០ ដែល​ប្រមុខរាជរដ្ឋាភិបាល​បានប្រកាស​ដាក់ឱ្យប្រើប្រាស់នៅព្រឹកថ្ងៃទី០១តុលា ២០២៦នេះ នឹង​ជួយតភ្ជាប់ប៉ូលសេដ្ឋកិច្ច​សំខាន់ៗនៅកម្ពុជា​

នាយករដ្ឋមន្ត្រី​ព្រីត​ថេន ពិចារណា​ចូលរួម​សហ​ភាព​អឺរ៉ុប​វិញ​ ក្រោយ​ចាកចេញ​ ១០ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

នាយក​រដ្ឋមន្ត្រី​ព្រីត​ថេន ​លោក​ ​Andy Burnham ​បាន​បង្ក​ការ​ចាប់​អារម្មណ៍​ឡើង​វិញ​ជុំវិញ​អនាគត​ទំនាក់ទំនង​រវាង​ព្រី​ថេន ​និង​សហ​ភាព​អឺរ៉ុប ​ដោយ​បង្ហើប​ថា​ ​រដ្ឋាភិបាល​របស់​លោក​កំពុង​ពិនិត្យ​ជម្រើស​ជា​ច្រើន​ទាក់ទង​នឹង​ប្លុក​នេះ​ រួមទាំង​លទ្ធភាព​នៃ​ការ​ចូល​ជា​សមាជិក​សាជា​ថ្មី​ផងដែរ​

ទឹកជំនន់​នៅ​បាង​កក​ប៉ះ​ចំណូល​អាជីវកម្ម​ខ្នាត​តូច ​និង​បង្កើន​បន្ទុក​បំណុល​គ្រួសារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

គ្រោះ​ទឹកជំនន់​នៅ​ទីក្រុង​បាងកក​កំពុង​បង្ក​សម្ពាធ​កាន់តែ​ខ្លាំង​លើ​សេដ្ឋកិច្ច​ថៃ ​ដោយ​ប៉ះពាល់​ដល់​ប្រាក់​ចំណូល​របស់​អាជីវកម្ម​ខ្នាត​តូច ​កម្មករ​ប្រចាំ​ថ្ងៃ ​និង​គ្រួសារ​ដែល​មាន​បំណុល​ ​ហើយ​បង្ខំឱ្យ​រដ្ឋាភិបាល​បញ្ចេញ​ថវិកា​បន្ទាន់​សម្រាប់​ការ​សង្គ្រោះ​

អតិផរណា​នៅ​បណ្ដា​ប្រទេស​ធំ​ៗ​ក្នុង​តំបន់​អឺរ៉ុប ​កើនឡើង​លឿន​ជាង​ការ​រំពឹងទុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

អត្រា​អតិផរណា​នៅ​ប្រទេស​សេដ្ឋកិច្ច​ធំ​ៗ​ក្នុង​តំបន់​ចាយ​លុយ​អឺរ៉ូ​បាន​កើនឡើង​លឿន​ជាង​ការ​រំពឹងទុក​ក្នុង​ខែ​កញ្ញា​ ​ដែល​បង្កើន​សម្ពាធ​លើ​ធនាគារ​កណ្តាល​អឺរ៉ុប ​(​ECB​)​ ​ក្នុង​ការ​ពិចារណា​ដំឡើង​អត្រា​ការប្រាក់​បន្ថែម​នៅ​ឆ្នាំ​នេះ​


Leave a Reply

Your email address will not be published.Required fields are marked *