កម្ពុជា​សម្រេច​បញ្ឈប់​គម្រោង​អភិវឌ្ឍ​ន៍រោងចក្រ​ផលិត​អគ្គិសនី​ដុតធ្យូងថ្ម​មួយ​តម្លៃ ​១០០០លានដុ​ល្លារ​អាមេរិ​ក​ នៅ​ខេត្តកោះកុង​

ភ្នំពេញ ៖ គម្រោង​អភិវឌ្ឍន៍រោងចក្រ​អគ្គិសនីដុតធ្យូងថ្ម​មួយនៅខេត្ត​កោះកុង តម្លៃ ១០០០លានដុល្លារ​ និងប​ង្កើត​​ការងារ​ប្រមាណ ៣៦០​នាក់​ ត្រូវ​បានប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ប្រកាស​បញ្ឈប់​ការអភិវឌ្ឍ​ចាប់ពី​ពេល​​នេះតទៅ​ ​ហើយ​ឱ្យ​បង្វែគម្រោង​នេះទៅអភិវឌ្ឍន៍​គម្រោង​ផ្សេង​វិញ ។

នៅក្នុងពិធី​បិទស្ទឹង​សាងសង់​ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ​ កាលពី​ចុងខែវិច្ឆិកា​ ២០២៣ កន្លងទៅ​នេះ ​សម្ដេច​ធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន​ប្រកា​ស​បញ្ឈប់​ការអភិវឌ្ឍ​គម្រោង​រោងចក្រ​ផលិតអគ្គិសនី​មួយ​មានតម្លៃ ​១០០០​លានដុល្លារ​អាមេរិក និង​​​បញ្ជា​ឱ្យ​ក្រសួង​រ៉ែ ​និងថាមពល ពិភាក្សា​ជាមួយ​ក្រុម​ហ៊ុន​វិនិ​យោគពិនិត្យលទ្ធភាព​ប្តូរ​គម្រោ​ង​​វិនិយោគ​ផលិត​អគ្គិសនី​ដុតធ្យូងថ្មនេះ ទៅជា​គម្រោង​ផលិត​អគ្គិសនីដុត​ឧស្ម័ន​ ដែល​បំភាយ​ឧស្ម័ន​កាបូន​តិច​​តួ​ចវិញ ។

ជាមួយគ្នានេះ សម្ដេច​ក៏បានលើក​ទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ប្រើប្រាស់រថយន្ត​អគ្គិសនី​ ពីព្រោះ​ថាការ​ប្រើ​ប្រាស់​​រថយន្ត​អគ្គិសនីជួ​យ​បង្កើន​ប្រសិទ្ធភាព​នៃការ​ប្រើប្រាស់ថាមពល​ ដោយសារតែ​ការ​ប្រើ​ម៉ូទ័រអគ្គិសនី​ គឺជា​មាន​ប្រសិទ្ធភាពជាង​ការ​ប្រើ​ម៉ូទ័រ​ឥន្ធនៈ  ។

ការ​បញ្ឈប់​គម្រោង​អភិវឌ្ឍន៍​រោងចក្រ​ផលិត​អគ្គិសនីដើរដោយដុតធ្យូងថ្ម​នេះ គឺបន្ទាប់ពីកម្ពុជា​ទទួល​បាន​ថាម​ពល​ថ្មីៗពី​វារីអគ្គិសនី និង​ថាមពល​អគ្គិសនីពីពន្លឺព្រះអាទិត្យ​ ( សូឡា ) ដែលជា​ថាមពល​ស្អាត​មិន​បង្ក​ផល​​​ប៉ះ​ពាល់ដល់​បរិស្ថាន​ និងធ្វើឱ្យ​កា​រផលិត​ថាមពល​កាន់តែ​ទាប​ជាង​ការ​ប្រើ​ធ្យូងថ្ម និងប្រើ​ប្រេង ។

សម្ដេច​ធិបតី​ក៏បាន​ប្រកាស​ប្រាប់វិនិយោគិន​បរទេស​ឱ្យដឹងដែរថា បើសិនជា​វិនិយោគិនណាចង់មក​វិនិយោគ​លើ​រោងចក្រ​អគ្គិសនីដុតធ្យូង​ថ្ម សូមកុំ​មកអី​ នាំតែខាតលុយ​ជិះ​យន្ត​ហោះ​ទៅមក​នោះទេ ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា​នឹង​មិន​អនុញ្ញាត​ឱ្យ​មានគម្រោ​ងវិនិយោគ​លើ​រោងចក្រ​អគ្គិសនី​ដុតធ្យូងថ្មនៅកម្ពុជា​ទៀត​នោះទេ ។​

បើតាម​ឯកឧត្តម ​យឹម វិសិដ្ឋ​ ប្រធាន​អាជ្ញាធរ​អគ្គិសនីកម្ពុជា​ បានថ្លែង​នា​ពេលកន្លងមកនេះថា​ ពី​មុន​កម្ពុជា​ខ្វះ​ថាមពលអគ្គិសនី​ច្រើនណាស់ ហើយភាគច្រើន​នៃថាមពល​អគ្គិសនី​ដែល​កម្ពុ​ជា​ប្រើ​ប្រាស់​គឺ​នាំចូលពីប្រទេស​ជិត​ខាង​​ ប៉ុន្តែមកដល់បច្ចុប្បន្ននេះ កម្ពុជា​ផលិត​បានថាមពល​អគ្គិសនី​ប្រើប្រាស់​គ្រប់គ្រាន់ និង​ពេលខ្លះ​អាច​នាំចេញទៅកាន់ប្រទេស​ជិត​ខាង​បាន​វិញ​ផងដែរ ។​

ឯកឧត្តម​បញ្ជាក់ថា​ ៖

«ការ​ធ្វើពាណិជ្ជកម្ម​លើ​ថាមពលអគ្គិសនី​ វាមិនខុសពីការធ្វើ​ពាណិជ្ជកម្ម​លើ​ទំនិញនោះទេ​ គឺមានកា​រនាំចេញទៅវិញទៅមក យើង​នាំចូលពីគេ​នៅពេល​យើង​ខ្វះ​ខាត ហើយ​យើងនាំចេញទៅ​គេ​វិញ​នៅ​ពេល​គេ​ខ្វះខាត​ដូច្នេះ ។ នៅខែវស្សា​ ថាមពលអគ្គិសនីដែល​បានមកពីវារីអគ្គិសនីច្រើនលើ​សតម្រូវការ យើង​អាច​​សល់​ខ្លះ​នាំចេញទៅ​ប្រទេសជិត​ខាង​ ហើយ​នៅពេល​យើង​ខ្វះខាត​ យើងក៏បាន​នាំចូល​ពីប្រទេសជិត​ខា​ង​​ដើម្បី​មកបំពេញតម្រូវការ​វិញ »។​

គួរ​បញ្ជាក់ថា គម្រោង​រោងចក្រ​អគ្គិសនីដុតធ្យូងថ្ម​នៅខេត្តកោះកុង​នេះ មានទុន​វិនិយោគ​ប្រមាណ ១០០០​លានដុល្លារអាមេរិក មានអានុភាព ​៧០០មេហ្គាវ៉ាត់​ ស្ថិតនៅភូមិ ចម្លងគោ និងភូមិ​ថ្មស ឃុំថ្មស ស្រុក​បុទុម​សាគរ ខេត្តកោះកុង​ និងត្រូវ​បានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​អនុម័ត​​នៅថ្ងៃទី​៨ ​ខែធ្នូ ឆ្នាំ ២០២០ កន្លងទៅ​នេះ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

តម្លៃប្រេងឆៅឡើងថ្លៃដល់ ៩០ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិក និងអ៊ីរ៉ង់ វាយប្រហារគ្នាសាជាថ្មីដោយយោធា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

តម្លៃប្រេងឆៅនាព្រឹកថ្ងៃចន្ទ​ដើមសប្ដាហ៍នេះបានឡើងថ្លៃរហូតដល់ ៩០ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីអាមេរិក បានបើកការវាយប្រហារសាជាថ្មីទៅលើមូលដ្ឋានទ័ពរបស់អ៊ីរ៉ង

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​