សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍មួយចំនួនក្នុងក្របខ័ណ្ឌវិស័យរៀបចំដែនដី និងលំនៅដ្ឋាន ដើម្បីជំរុញល្បឿនការងារឱ្យកាន់តែមានប្រសិទ្ធភាព

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍មួយចំនួនក្នុងក្របខ័ណ្ឌវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងលំនៅឋាន ដើម្បីជាមូលដ្ឋានបន្ថែមក្នុងការជំរុញល្បឿនការងារឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបបានទៅនឹងស្ថានភាពបច្ចុប្បន្នរបស់កម្ពុជា ក៏ដូចជាចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។

ការលើកឡើងរបស់ សម្ដេចត្រូវបានធ្វើឡោះងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបន្តចុះបញ្ជីដីធ្លីបង្ហើយនៅឆ្នាំ២០២៥ ទៅតាមផែនការរបស់ក្រសួង ព្រមទាំងបន្តដោះស្រាយវិវាទដីធ្លី និងបញ្ហាបុរីឱ្យនៅសល់ក្នុងកម្រិតមួយជាអប្បបរមា ដើម្បីផ្តល់ទំនុកចិត្តបន្ថែមទៀតដល់អ្នកវិនិយោគដើម្បីបន្តដាក់ទុនវិនិយោគឈានទៅពង្រឹងសេដ្ឋកិច្ចកម្ពុជា ពង្រឹងបានភាពធន់របស់កម្ពុជា និងឈានទៅពង្រីកឧស្សាហកម្មថ្មីៗ បង្កើនតម្លៃបន្ថែម និងកសាងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ព្រមទាំងរក្សាបាននូវសុខដុមនីយកម្មសង្គម។

សម្តេចធិបតីនាយករដ្ឋមន្ត្រី សង្ឃឹមថា ការងារចែកបណ្ណនឹងត្រូវបញ្ចប់នៅឆ្នាំ២០២៧ ដែលជាពេលវេលាសសមស្របជាយុទ្ធសាស្ត្រ ដើម្បីឈានទៅប្រារព្ធខួប៤០ឆ្នាំ (១៩៨៩-២០២៩) នៃការផ្តល់កម្មសិទ្ធិឯកជនលើដីធ្លីជូនប្រជាពលរដ្ឋនៅកម្ពុជា ដែលបានផ្តួចផ្តើមឡើយដោយ សម្តេចតេជោ ហ៊ុន សែន ។

សម្តេចធិបតី ក៏បានស្នើ ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្តទាំងអស់ ចូលរួមឱ្យបានសកម្ម និងចាត់ចែងឱ្យមានប្រសិទ្ធភាពក្នុងការចេញបណ្ណជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃមាស និង ប្រេងឆៅធ្លាក់ចុះ ខណៈដែលតម្លៃប្រាក់ដុល្លារអាម៉េរិកហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលមួយឆ្នាំចុងក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2026

តម្លៃជួញដូរមាសបានធ្លាក់ចុះ ១,៤ ភាគរយមកនៅត្រឹម ៤,១៣១ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈនៅលើទីផ្សារកម្ពុជា តម្លៃមាសធ្លាក់ចុះនៅត្រឹម ៤ ៨៩៣ ដុល្លារក្នុងមួយតម្លឹង និង ៤៨៩ ដុល្លារក្នុងមួយជី

ADB អនុម័តហិរញ្ញប្បទានជាង ៦៣ លានដុល្លារ សម្រាប់សាងសង់ប្រព័ន្ធផ្ទុកថាមពលថ្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទានចំនួន ៦៣,៤៤ លានដុល្លារ ដើម្បីពន្លឿនការធ្វើសមាហរណកម្មថាមពលកកើតឡើងវិញទៅក្នុងប្រព័ន្ធថាមពលរបស់កម្ពុជា

ក្រសួងរ៉ែ ប្រមូលចំណូលមិនមែនសារពើពន្ធ ៧០ លានដុល្លារក្នុងរយៈពេល៥ខែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2026

ក្រសួងរ៉ែ និង ថាមពល ប្រមូលចំណូលមិនមែនសារពើពន្ធក្នុងទំហំទឹកប្រាក់បាន ៧០ លានដុល្លារអាម៉េរិក ក្នុងរយៈពេល៥ខែនៃឆ្នាំ២០២៦ ។

ផែនការខ្ចីប្រាក់ ១២ ពាន់លានដុល្លាររបស់រដ្ឋាភិបាលថៃ កំពុងជួបឧបសគ្គផ្លូវច្បាប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2026

ផែនការរបស់រដ្ឋាភិបាលថៃក្នុងការខ្ចីលុយចំនួន ៤០០ ពាន់លានបាត (ប្រហែល ១២,២ ពាន់លានដុល្លារអាម៉េរិក) ដើម្បីទប់ទល់នឹងផលប៉ះពាល់នៃការឡើងថ្លៃតម្លៃប្រេងមកលើសេដ្ឋកិច្ច កំពុងតែជួបឧបសគ្គផ្លូវច្បាប់

វិបត្តិសេដ្ឋកិច្ចក្នុងស្រុករុញនាយករដ្ឋមន្ត្រីអង់គ្លេសឱ្យធ្លាក់ពីតំណែងម្នាក់ម្តងៗដល់ទៅ​ ៥ រូបត្រឹមរយៈពេល ១០ ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ក្នុងរយៈពេលប្រហែលមួយទសវត្សរ៍ចុងក្រោយនេះ ចក្រភពអង់គ្លេសផ្លាស់ប្តូរនាយករដ្ឋមន្ត្រីជាញឹកញាប់ដល់ទៅ ៥ រូប ដែលសុទ្ធតែលាលែងពីតំណែងមុនពេលបញ្ចប់អាណត្តិពេញលេញអតិបរមា ៥ ឆ្នាំ

រាជរដ្ឋាភិបាល បន្ត​លើកទឹកចិត្ត​ផ្នែកពន្ធដារ​លើផលិតផល​ស៊ីម៉ង់ត៍​ដែល​ផលិតក្នុងស្រុក​រយៈពេល​២ឆ្នាំបន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

រាជរដ្ឋាភិបាលបានសម្រេច​បន្ត​លើកទឹកចិត្ត​ផ្នែកពន្ធដារលើផលិតផល​ស៊ីម៉ង់ត៍​ដែល​ផលិតក្នុងស្រុករយៈពេល២ឆ្នាំបន្ថែមទៀត ពោលគឺរហូតដល់​ដំណាច់ឆ្នាំ២០២៨ ដើម្បីជំរុញឱ្យ​វិនិយោគិនក្នុងស្រុក​ពង្រីកការផលិត​បន្ថែម

ឥណ្ឌូនេស៊ី ចាយលុយប្រមាណ ១,៤៨ ពាន់លានដុល្លារ ទប់ទល់វិបត្តិថាមពល និងការធ្លាក់ថ្លៃរូបិយវត្ថុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ឥណ្ឌូនេស៊ី បានប្រកាសដាក់ចេញនូវកញ្ចប់ថវិកាប្រមាណ ១,៤៨ ពាន់លានដុល្លារអាម៉េរិកដើម្បីពង្រឹងសេដ្ឋកិច្ច និងទប់ទល់ជាមួយវិបត្តិថាមពលដែលកំពុងកើតមានជាសកល ជាពិសេសទប់តម្លៃរូបិយវត្ថុនៅក្នុងឆមាសទី២នៃឆ្នាំ ២០២៦

វិស័យជាច្រើននៅប៊ុលហ្គារី ទទួលបានប្រយោជន៍ ក្រោយប្តូរមកចាយលុយអឺរ៉ូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ក្រោយពេលដែលប៊ុលហ្គារីបានចូលខ្លួនជាសមាជិកនៃក្រុមប្រទេសតំបន់ចាយប្រាក់អឺរ៉ូមួយរយៈក្រោយមក ក្រុមហ៊ុនរកស៊ីក្នុងស្រុកកំពុងវិភាគនិងសម្លឹងមើលថា តើអត្ថប្រយោជន៍ពិតប្រាកដនឹងកើតឡើងសម្រាប់អាជីវកម្មពួកគេឬទេ

ចិន ដាក់បញ្ចូលក្រុមហ៊ុនអាម៉េរិកចំនួន ១០ ទៅក្នុងបញ្ជីត្រួតពិនិត្យការនាំចេញរបស់ខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/06/2026

ក្រសួងពាណិជ្ជកម្មចិន (MOFCOM) បានប្រកាសពីការដាក់បញ្ចូលក្រុមហ៊ុនអាម៉េរិកចំនួន ១០ ទៅក្នុងបញ្ជីត្រួតពិនិត្យការនាំចេញរបស់ខ្លួន ដោយបទប្បញ្ញត្តិនេះធ្វើឡើងស្របតាមច្បាប់ត្រួតពិនិត្យការនាំចេញ និងបទប្បញ្ញត្តិពាក់ព័ន្ធនានាស្តីពីការនាំចេញទំនិញប្រើប្រាស់បានពីរមុខងារ

ក្រុមហ៊ុន GAZ Group ផលិតរថយន្តលំដាប់ពិភពលោក ត្រៀមចូលមកវិនិយោគនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

ក្រុមហ៊ុន GAZ Group ដែលជាក្រុមហ៊ុនលំដាប់ពិភពលោករបស់រុស្ស៊ី ចាប់អារម្មណ៍ត្រៀមចូលមកបណ្តាក់ទុនបង្កើតរោងចក្រផលិតរថយន្ត ក្នុងគោលដៅលក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា និងនាំចេញទៅកាន់ទីផ្សារក្នុងតំបន់អាស៊ានផងដែរ