អ្នកជំនាញអចលនទ្រព្យ​រំពឹង​ខ្ពស់ចំពោះតំបន់ជុំវិញព្រលានយន្តហោះថ្មី នឹង​កាន់តែទាក់ទាញក្រោយ​ការ​ប្រកាសពីគម្រោងផ្លូវទឹក​ថ្មី

ភ្នំពេញ ៖ បន្ទាប់ពីក្រុមហ៊ុន​អភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិតេជោ ( OCIC ) បានប្រកាស​ពីគម្រោងសាងសង់​ផ្លូវទឹក​មួយខ្សែ​មានប្រវែង​១០គីឡូម៉ែត្រ ដើម្បីតភ្ជាប់ពីអាកាស​យានដ្ឋានទៅ​គម្រោងព្រែកជីកហ្វូណ​នតេជោ អ្នកជំនាញក្នុងវិស័យ​អចលនទ្រព្យបានសាទរ​ និងរំពឹងទុកខ្ពស់ថា​ តំបន់នៅជុំវិញព្រលានយន្តហោះថ្មីនេះ នឹងកាន់តែមានភាពទាក់ទាញ ហើយរីក​ចម្រើន​ខ្លាំង​នាពេលខាងមុខដ៏ខ្លីនេះ ។​

អ្នកឧកញ៉ា​បណ្ឌិត​ សំ សុខនឿន ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន SAM SN Group និង​ជា​អ្នក​ជំនាញ​ផ្នែក​អចលនទ្រព្យ​នៅកម្ពុជាមួយរូបបាន​លើកឡើងថា​ ការសាងសង់​​ផ្លូវទឹក​តភ្ជាប់ពីព្រលានយន្តហោះអន្តរជាតិទៅ​ព្រែកជីកហ្វូណ​នតេជោ​នឹងជួយឱ្យ​ការ​ដឹកជញ្ជូន​មានភាពងាយស្រួល​ កាត់បន្ថយ​ថ្លៃ​ដើម​បានច្រើនជាង​មុន ហើយ​នឹង​ពន្លឿន​ដល់ការ​ដឹកជញ្ជូន​តាម​ផ្លូវទឹកសាប និងផ្លូវ​សមុទ្ររបស់កម្ពុជា ពីព្រោះថា​ក្នុងគម្រោងរបស់​ក្រុមហ៊ុនអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិតេជោ គឺមាន​ច្រើន ​ដូចជា ​ការ​បង្កើតមជ្ឈមណ្ឌល​ភស្តុភារកម្ម និងការ​បង្កើត​ផ្លូវទឹកថ្មីៗជាដើម ។​

អ្នកឧកញ៉ា​បន្តថា​ ៖

«យើង​គ្រប់គ្នាពិតជា​បានដឹង​ហើយថា ព្រែកជីក​ហ្វូណ​នពិត​ជាមានសារ​សំខាន់​ណាស់​សម្រា​ប់ការដឹកជញ្ជូនក្នុងប្រទេស​កម្ពុជា​យើង ។ វត្តមានព្រែកជីកហ្វូណ​នតេជោ​នេះ នឹងអាច​ផ្សារ​ភ្ជាប់​ផ្លូវ​ដឹកជញ្ជូនកម្ពុជា​ពីទន្លេទៅ​សមុទ្រ ហើយអាចកាត់បន្ថយ​ថ្លៃដើម​នៃការ​ដឹកជញ្ជូន ខណៈបច្ចុប្បន្ន​នេះ ការដឹកជញ្ជូនក្នុងប្រទេស​កម្ពុជាភាគច្រើនធ្វើឡើង​តាមផ្លូវគោក ដែលធ្វើឱ្យថ្លៃដើម​នៃការ​ដឹកជញ្ជូន​ខ្ពស់ »។

អ្នកឧកញ៉ា​បន្តទៀតថា នៅពេល​គម្រោងព្រែកជីក​ហ្វូណ​នតេជោ​លេចជារូបរាងឡើង​ នឹងអាចទាក់ទាញវិនិយោគិន​បរទេស​ចូលមកបណ្ដាក់ទុនវិនិយោគ​នៅក្នុងប្រទេសកម្ពុជា​បន្ថែមទៀត ជាពិសេស​​ក្នុងវិស័យឧស្សាហកម្ម ដែលអាចធ្វើឱ្យ​កម្ពុជា​សំបូរ​ទំនិញដែលផលិតក្នុង​ស្រុក​ ធ្វើឱ្យ​តម្លៃទំនិញ​ក្នុងប្រទេស​ធ្លាក់ចុះមួយកម្រិត ។ អ្វីដែលរឹតតែពិសេស​ គឺកម្ពុជា​ផ្ទាល់ក៏អាច​ដឹកជញ្ជូនទំនិញពីកម្ពុជា​ទៅទីផ្សារ​ខាងក្រៅ​បាន ក៏ដូចជា​ការដឹកជញ្ជូនទំនិញពីខាងក្រៅចូលមកកម្ពុជាផងដែរ។

អ្នកឧកញ៉ា​បន្ថែមថា សម្រាប់តំបន់នៅជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ នឹង​មានមនុស្ស​ទៅរស់​នៅកាន់តែច្រើន ជាក់ស្ដែង​ចាប់តាំងពីព្រលានយន្តហោះអន្តរជាតិនេះចាប់ផ្ដើមសាងសង់​រហូតដល់​រួចរាល់ មានគម្រោងអភិវឌ្ឍន៍​លំនៅឋានជាច្រើន​ ហើយ​ថ្មីៗនេះ ក្រុមហ៊ុនអភិវឌ្ឍន៍​ព្រលានយន្តហោះ​តេជោ OCIC ក៏បានអភិវឌ្ឍន៍​លំនៅឋាន​តម្លៃ​សមរម្យ​ ដែលនឹងអាច​ទាក់ទាញ​មនុស្សទៅរស់នៅតំបន់​នោះ​កាន់តែ​ច្រើន ។​

​អ្នកស្រី ​អាន​ សុធីតា នាយិកា​​ប្រតិបត្តិ​ក្រុមហ៊ុន​អចលនទ្រព្យ PropNex Cambodia បានលើកឡើង​ថា ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ច្រើននៅប៉ែកខាងត្បូងរាជធានីភ្នំពេញ បានជំរុញ​ឱ្យក្រុមហ៊ុនអភិវឌ្ឍន៍​លំនៅឋាន​ចូលទៅទីនោះ​ច្រើន ហើយទាក់ទាញពលរដ្ឋ​ទៅរស់​នៅ​ក៏កាន់តែ​ច្រើន ដែលធ្វើឱ្យកើតមានផ្សារទំនើប និង​អាជីវកម្ម​ ក៏ដូចជាសេវាកម្មផ្សេងៗសម្រាប់ប​ម្រើ​ដល់​សេចក្ដីត្រូវការរបស់​មនុស្ស​ប្រចាំថ្ងៃ​​ចូលទៅកាន់ទីនោះ ដើម្បី​ផ្គត់ផ្គង់​ដល់ការរស់​នៅ​របស់ពលរដ្ឋ ។​

គួរ​រម្លឹកថា ក្រុមហ៊ុន​អភិវឌ្ឍ​ន៍​អាកាសយានដ្ឋានអន្តរជាតិតេជោ បាន​ប្រកាស​​ពីគម្រោងសាងសង់​ផ្លូវទឹកមួយខ្សែ​តភ្ជាប់ពីអាកាស​យានដ្ឋាន​អន្តរជាតិតេជោទៅ​ទន្លេបាសាក់ និង​ភ្ជាប់ទៅកាន់ព្រែកជីក​ហ្វូ​ណ​នតេជោ ខណៈចក្ខុ​​​វិស័យរបស់ក្រុមហ៊ុន​គ្រោងនឹងអភិវឌ្ឍន៍​តំបន់នៅជុំវិញអាកាសយានដ្ឋាន​ឱ្យក្លាយទៅជាមជ្ឈមណ្ឌលភស្តុ​ភា​រកម្ម​ ដោយមានការដឹកជញ្ជូនទាំង​ផ្លូវ​គោក ផ្លូវអាកាស​ និងផ្លូវទឹក​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មេ FASMEC គ្រោងបង្កើតគណៈកម្មការសម្របសម្រួល និងនាំចូលវត្ថុធាតុដើមចាំបាច់ពីក្រៅប្រទេស លក់ជូន SME ក្នុងស្រុកដោយតម្លៃទាប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/11/2026

ភ្នំពេញ ៖ ប្រធានសម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានបង្ហើបពីផែនការនៃការបង្កើតគណៈកម្មការសម្របសម្រួល និងនាំចូលវត្ថុធាតុដើមចាំបាច់ពីក្រៅប្រទេស ហើយលក់ជូនបងប្អូននៅក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម SME ក្នុងស្រុកជាមួយតម្លៃទាប ដើម្បីធ្វើយ៉ាងណាអាចកាត់បន្ថយថ្លៃដើមផលិត និងលក់ចេញផលិតផលសម្រេចនៅលើទីផ្សារក្នុងតម្លៃសមរម្យ។ លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល សម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យម កម្ពុជា

កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូនី ​បើក​ឱកាស​ទាក់ទាញ​វិនិយោគ​ ​ពង្រីក​ពាណិជ្ជកម្ម ​និង​ជំរុញ​ទេសចរណ៍​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/11/2026

ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូនី​ឆ្នាំ​២០២៦ ​នៅ​រាជធានី​ភ្នំពេញ​ ​មិន​ត្រឹមតែ​ជា​ព្រឹត្តិការណ៍​ការទូត​ដ៏​សំខាន់​សម្រាប់​កម្ពុជា​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ថែមទាំង​បើក​ឱកាស​ទាក់ទាញ​ការ​វិនិយោគ ​ពង្រីក​ពាណិជ្ជកម្ម​អន្តរជាតិ​ ស្តារ​វិស័យ​ទេសចរណ៍​ ​និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ផ្នែក​អប់រំ​ជាមួយ​ប្រទេស​និយាយ​ភាសា​បារាំង​ផងដែរ​

កម្ពុជា កំពុងជំរុញនាំចេញផលិតផលស្វាយចន្ទី និងម្រេច ដែលមានតម្លៃបន្ថែមខ្ពស់ទៅកាន់សហភាពអឺរ៉ុប

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/11/2026

ភ្នំពេញ ៖ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកទីផ្សារ និងការបំពេញតម្លៃបន្ថែមទៅលើរាល់ផលិតផលកសិកម្ម ក្រសួងចំនួន ៣ និងស្ថាប័នពាក់ព័ន្ធបានចាប់ដៃសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីធ្វើយ៉ាងណាបង្កើនការផលិត ពង្រឹងគុណភាព មានរសជាតិឆ្ងាញ់ ព្រមទាំងការវេចខ្ចប់ដែលមានលក្ខណៈស្តង់ដារ អាចបំពេញតម្លៃបន្ថែម​ ជាពិសេស ជំរុញការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារសហភាពអឺរ៉ុប។ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី១០

ភាគហ៊ុន​ R​GPPSEZ ​កើន​ ៣៩​%​ ​ក្រោយ​ចុះ​បញ្ជី​ផ្សារ​មូលបត្រ​កម្ពុជា​រយៈពេល​ ១០ ​ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/11/2026

តម្លៃ​ទីផ្សារ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ រ៉ូយ៉ាល់ ​គ្រុប ​ភ្នំពេញ​ ​អេស​អ៊ីហ្សិត​ ម​.ក ​ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​ រ៉ូយ៉ាល់ ​គ្រុប ​ភ្នំពេញ​ ​(​R​GPPSEZ​)​ ​បាន​កើនឡើង​ ​៣៩​%​ ​ដល់​ជាង​ ៥​៧ ​លាន​ដុល្លារ​អា​ម៉េរិក​ ​បន្ទាប់ពី​ក្រុមហ៊ុន​នេះ​បាន​ចុះ​បញ្ជី​ក្នុង​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​អស់​រយៈពេល​ ១០ ​ឆ្នាំ​

ADB ចេញរបាយការណ៍ថ្មីថា អាស៊ីអាគ្នេយ៍ត្រូវការទុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធប្រមាណ ៧,១ ទ្រីលានដុល្លារបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/11/2026

យោងតាមរបាយការណ៍ថ្មីមួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចេញផ្សាយថា តំបន់អាស៊ីអាគ្នេយ៍ត្រូវការទុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធចំនួន ៧,១ ទ្រីលានដុល្លារអាមេរិករហូតដល់ឆ្នាំ២០៤០ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច ពង្រឹងសន្តិសុខថាមពល និងកសាងសេដ្ឋកិច្ចដែលមានទំនាក់ទំនងគ្នាយ៉ាងរឹងមាំ

កម្ពុជា​នាំចេញ​ទំនិញ​ជិត ​២៩ ​ពាន់​លាន​ដុល្លារ​ ​ខណៈ​ទំហំ​ពាណិជ្ជកម្ម​សរុប​កើន​ជាង​ ​២០​%​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/11/2026

ម្ពុជា​សម្រេចបាន​ការ​នាំចេញ​ទំនិញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​មាន​តម្លៃ​ ២៨​,​៨​ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ក្នុង​រយៈពេល​ ​១០ ​ខែ​ដើម​ឆ្នាំ ​២០២៦ ​កើនឡើង​ ​២០​,​៤​%​ ​ខណៈ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​សរុប​របស់​កម្ពុជា​សម្រេចបាន​ជាង​ ​៦​២ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​កើនឡើង​ ​២០​,​៩​%​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២៥

ដំណឹងល្អ ! ហ្វីលីពីន ក្លាយជាទីផ្សារអង្ករធំបំផុតរបស់កម្ពុជាក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើងយ៉ាងខ្លាំងពីចំនួន ៣ ៥០០ តោនពេញមួយឆ្នាំ ២០២៥ កន្លងទៅ

ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ

• 06/11/2026

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១​

​កាណាដា ​គ្រោង​ជំរុញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន​និង​ហ្វីលីពីន ​នៅ​កិច្ច​ប្រជុំ​កំពូល​លើក​ទី​៤៩​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

​នាយករដ្ឋមន្ត្រី​កាណាដា ​លោក​ ​Mark ​Carney ​គ្រោង​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៩ ​នៅ​ទីក្រុង​ម៉ានីល ​ប្រទេស​ហ្វីលីពីន ​ដើម្បី​ជំរុញ​ការ​បញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន ​និង​កិច្ចព្រមព្រៀង​ទ្វេ​ភាគី​ជាមួយ​ហ្វីលីពីន ​ក្នុង​គោលដៅ​ពង្រីក​ទីផ្សារ​នាំចេញ​ ​និង​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍


Leave a Reply

Your email address will not be published.Required fields are marked *