CBRE ៖ ស្ថានភាពអចលនទ្រព្យ​ក្នុង​រយៈ​ពេល១ឆមាស​ឆ្នាំនេះ មានភាពល្អប្រសើរជាងឆ្នាំមុន​

ភ្នំពេញ ៖ របាយការណ៍​ចុងក្រោយរបស់​ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ ​CBRE Cambodia បានបង្ហាញ​ថា ​ក្នុងរយៈ​ពេល​១ឆមាស​ដំបូង​នៃឆ្នាំ​២០២២​នេះ ទីផ្សារ​អចលនទ្រព្យ​នៅតាមផ្នែក​នីមួយៗ​មាន​ភាពខុសគ្នា​ ប៉ុន្តែ​បើ​សរុបជា​រួម​ឃើញថា​ សកម្មភាពទិញ​-លក់ ​និងការ​វិនិយោគអចលនទ្រព្យ​មានស្ថានភាពល្អជាង​ឆ្នាំមុន។ ​

អ្នកនាង ​គឹម​ គិនកេសា​ អ្នកគ្រប់គ្រ​ងជាន់ខ្ពស់ផ្នែកប្រឹក្សា និងស្រាវជ្រាវ​នៃក្រុមហ៊ុន​ CBRE Cambodia បានលើកឡើងប្រសាសន៍ថា សកម្ម​ភាព​​នៃការ​វិនិយោគ​និង​ការទិញ​-លក់​អចលនទ្រព្យគឺមានភាព​ខុស​ៗគ្នា​ទៅតាម​ប្រភេទ​ និងទីផ្សារ ដោយ​កន្លែង​​ខ្លះ​ធ្លាក់ ​កន្លែងខ្លះឡើង ប៉ុន្តែបើនិយាយជារួម​ទៅ​ទីផ្សារ​អចលនទ្រព្យ​នៅឆមាស​ទី​១ឆ្នាំនេះ​មាន​ភាព​ប្រពៃជាង​ឆ្នាំមុន ។​

អ្នកនា​ងបន្តថា ការទិញលក់ និងសកម្មភាព​អចលនទ្រព្យ​នៅកម្ពុជា​បានប្រសើរនេះ​ក៏ជាមានការរួម​ចំណែកពី​វ៉ាក់សាំង​កូវីដ​១៩ ដោយ​សារតែប្រជាពលរដ្ឋជាច្រើន​បានចាក់វ៉ាក់សាំង​ប្រឆាំង​នឹងកូវីដ​១៩​ និងធ្វើឱ្យ​សកម្ម​ភាព​​​អាជីវកម្ម​នៅតាម​វិស័យ​នានា​ចាប់ផ្ដើមឡើងវិញដោយ​ក្នុងនោះក៏ឃើញថា​សកម្ម​ភាពចរាចរណ៍​នៅក្នុ​ង​ប្រទេ​ស​​ក​ម្ពុជា​ក៏មានភាពមមាញឹក​ជាងឆ្នាំមុន ដែលធ្វើឱ្យ​ពលរដ្ឋ​ក្នុងប្រទេស​មានប្រាក់​ចំណូល​ដែល​អាច​ក្នុង​ការ​​ដោះដូរអចលនទ្រព្យ ។

អ្នកនាង​បន្តទៀថា​ ៖

“ទាំងការិយាល័យ​ ទាំង​អគារ​ស្នាក់នៅ​ឃើញថា​ចាប់ផ្ដើមមានការ​ផ្លាស់ប្តូរ​ពីមិនសូវ​មាន​ស​ក​ម្មភាពមកជា​មានសកម្មភាពមមាញឹកខ្លាំង​ជាងមុន ហើយអំណាច​នៃការទិញក៏ចាប់ផ្ដើមមមានសន្ទុះដោយ​ក្នុងនោះ​ការ​វិនិយោគអភិវឌ្ឍបុរី​ក៏​ចាប់ផ្ដើមមានគម្រោង​ថ្មីៗ​ជា​បន្តបន្ទាប់ ស្របនឹង​តម្រូវការ​ក៏​មានច្រើនជាងមុនដូចគ្នា​ដែរ​នោះ ។ យ៉ាងណាក្ដីតម្លៃ​នៃ​អចលនទ្រព្យក្នុង​ត្រីមាស​ទី​២​នៃឆ្នាំ២០២២​នេះ ហាក់មានការ​ថមថយ​បន្តិច​បើ​ធៀប​នឹង​ត្រីមាស​ទី​១​ ពីព្រោះតែអ្នកវិនិយោគ​បានដំឡើង​ថ្លៃ​កាលពី​ដើមឆ្នាំ​ ហើយក៏​បញ្ចុះតម្លៃមកវិញ​នៅ​ត្រី​មាសទី​២​”

អ្នកនាង​បន្ថែមថា សម្រាប់​វិនិយោគិនក្នុងវិស័យ​អចលនទ្រព្យ​ក្នុង​រយៈ​ពេល​១ឆមាស​កន្លងមក​នេះ ភាគច្រើន​ជា​វិនិយោគិន​ក្នុងស្រុក​ដោយមិនទាន់មានវិនិយោគបរទេស​ចូលមកបណ្ដាក់ទុនវិនិយោគច្រើននៅឡើយ​។ វិនិយោគិន​ដែល​បណ្ដាក់ទុនវិនិយោគក្នុងវិស័យ​អចលនទ្រព្យ​ថ្មីៗនេះ​ឃើញថា​មានទៅលើ​បុរី​ភាគច្រើន ដែល​ធ្វើឱ្យគម្រោង​បុរីថ្មីៗ​បាន​ចាប់ផ្ដើមឡើង​វិញ តែសម្រាប់គម្រោងធំៗមិនទាន់មានទេដោយបន្ត​នូវគម្រោង​មុនៗ​ប៉ុណ្ណោះ ។

លោក ច្រឹក សុខនីម ប្រធានសមាគម​អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា​បានលើ​កឡើងផងដែរថា វិនិយោគិន​បរទេស​អាច​នឹង​ចូលមកក្នុងប្រទេស​កម្ពុជា និងស្វែងរកការ​វិនិយោគ​ឡើងវិញនៅ​ក្នុងអំឡុង​ចុងឆ្នាំ​២០២២​នេះ ឬនៅដើមឆ្នាំ២០២២​ខាងមុខនេះ ។ កត្តា​រារាំង​ជនបរទេស​មិនឱ្យចូលមកកម្ពុជាច្រើនស្រប​នឹង​ស្ថានភាពកូវីដ​១៩​នៅក្នុងប្រទេសកម្ពុជាបានប្រសើរ​ឡើងវិញ​នោះ គឺដោយសារតែ​ស្ថានភាព​នៅប្រទេស​មួយចំនួន​បន្ត​រាលដាល ហើយរដ្ឋាភិបាលគេក៏រឹតបន្តឹង​ការ​ចេញចូល ជាមួយ​នឹង​សង្រ្គាមរវាង​រុស្ស៊ី​ និងអ៊ុយក្រែន​ បន្ត​អូ​សបន្លាយ​ ដែលធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចសកលលោក​ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ