បញ្ហាបម្រែបម្រួលអាកាសធាតុនៅតែជាការងាររួមដ៏សំខាន់បំផុតរបស់ពិភពលោកដើម្បីគេចចេញពីការកើនឡើងកំដៅ និងវិបត្តិគ្រោះធម្មជាតិដ៏ធ្ងន់ធ្ងរនាពេលអនាគត ខណៈដែលបណ្តាប្រទេសនានានៅលើសកលលោកកំពុងតែព្យាយាមទប់ស្កាត់។

ជាយូរមកហើយដែលមនុស្សទូទៅបានដឹងថាថាមពលនុយក្លេអ៊ែរគឺជាសកម្មភាពដែលស្ថិតនៅក្នុងបញ្ជីពិភពលោកត្រូវចូលរួមគ្នាលុបបំបាត់ឲ្យអស់ទើបអាចឲ្យកិច្ចការងារប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុទទួលបានជោគជ័យតាមគោលដៅ។ វាមិនត្រឹមតែធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខាមាលភាពរបស់មនុស្សជាតិ និងបរិស្ថានប៉ុណ្ណោះទេ ការវិនិយោគលើថាមពលនុយក្លេអ៊ែរត្រូវការចំណាយច្រើនជាងការវិនិយោគទៅលើថាមពលកកើតឡើងថ្មីផ្សេងទៀតផងដែរ។
ហ្គាសក៏ដូចគ្នា គឺជាថាមពលធម្មជាតិក្តី ប៉ុន្តែដូចទៅនឹងធ្យូងថ្មដែលការស្រាវជ្រាវរបស់អ្នកជំនាញបានបង្ហាញថា សកម្មភាពប្រើប្រាស់ធនធានប្រភេទនេះនឹងអាចបញ្ចេញឧស្ម័នបំពុលកាបូនឌីអុកស៊ីតដល់ ៥៨,៥ភាគរយនៃទំហំប្រើប្រាស់។
ទោះបីជាពិភពលោកកំពុងខិតខំដើរចេញ និងកាត់បន្ថយការប្រើប្រាស់ថាមពលហ្គាស និងនុយក្លេអ៊ែរមិនទាន់បានទទួលលទ្ធផលល្អប្រសើរនៅឡើយក្តី ប៉ុន្តែអឺរ៉ុបបែរជាបានធ្វើការសម្រេចចិត្តដ៏គួរឲ្យភ្ញាក់ផ្អើលមួយទៅវិញដោយមានទិសដៅហាក់ដូចជាផ្ទុយទាំងស្រុងទៅនឹងគោលការណ៍ទាំងនេះ។

ថ្ងៃពុធនៅក្នុងសប្ដាហ៍នេះ សភាអឺរ៉ុបបានប្រកាសក្នុងការគាំទ្រផែនការដាក់បញ្ចូលថាមពលហ្គាស និងថាមពលនុយក្លេអ៊ែរទៅក្នុងចំណាត់ថ្នាក់ថាមពលបៃតង “Green” ដោយបដិសេធទាំងការប្តឹងតវ៉ាពីសំណាក់ក្រុមសកម្មជនអាកាសធាតុសំខាន់ និងក្រុមសកម្មជនលេចធ្លោរបស់អ៊ុយក្រែនមួយចំនួនទៀត ដែលពួកគេបានសង្កត់ធ្ងន់ថាការសម្រេចចិត្តលើកនេះបែរជាបានធ្វើឲ្យរុស្ស៊ី ជាពិសេសប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កាន់តែរីករាយទៅវិញ។
សមាជិកជាន់ខ្ពស់នៃសភាអឺរ៉ុបម្នាក់បានលើកឡើងថា ការបោះឆ្នោតសម្រេចគាំទ្ររបស់អឺរ៉ុបនេះបានក្លាយទៅជាថ្ងៃដ៏អាក្រក់បំផុតសម្រាប់អាកាសធាតុពិភពលោក “Dark Day for the climate” ខណៈដែលអ្នកជំនាញជាច្រើនបាននិយាយថា អឺរ៉ុបកំពុងបង្កើតគំរូដ៏គ្រោះថ្នាក់មួយសម្រាប់ប្រទេសជាច្រើនទៀតដែលនាំគ្នាអនុវត្តតាមជាមិនខាន។
ការសម្រេចចិត្តរបស់អឺរ៉ុបមានន័យថាគម្រោងទាញយកថាមពលហ្គាស និងការផលិតផលថាមពលនុយក្លេអ៊ែរមួយចំនួននឹងអាចទទួលបានមូលនិធិ និងការវិនិយោគមួយភាគនៃផែនការវិនិយោគរបស់អឺរ៉ុបសម្រាប់ថាមពលកកើតឡើងវិញ ឬ Green Energy មានតម្លៃរាប់ពាន់លានដុល្លារដែលបានរៀបរាងឡើងតាំងតែពីចុងឆ្នាំ២០២១។
ផែនការដែលអឺរ៉ុបគាំទ្របានបញ្ជាក់ថាហ្គាសអាចចាត់បញ្ចូលជាការវិនិយោគប្រកបដោយនិរន្តភាពប្រសិនបើថាមពលកកើតផ្សេងទៀតមិនអាចមកជំនួសទំហំផ្គត់ផ្គង់បានទេនោះ ហើយអឺរ៉ុបនឹងសម្រេចអនុវត្តឡើងវិញថា ហ្កាសនឹងក្លាយទៅជាថាមពលប្រភេទបញ្ចេញកាបូនតិច ឬ Low-Carbon Gas ។ ចំណែកឯថាមពលនុយក្លេអ៊ែរទាំងឡាយណាដែលសន្យាថានឹងគ្រប់គ្រងឲ្យបានល្អ និងប្រសិទ្ធភាពចំពោះ កាកសំណល់វិទ្យុសកម្មក៏នឹងត្រូវរាប់បញ្ចូលជាថាមពលបៃតងវិញផងដែរ។
សភាអឺរ៉ុបហាក់ដូចជាមិនអាចធ្វើការកែប្រែនូវការសម្រេចចិត្តនេះបានឡើយ ពីព្រោះថាសមាជិកសភាអឺរ៉ុបចំនួនតែ២៨២នាក់ប៉ុណ្ណោះដែលបានបោះឆ្នោតឲ្យមានការពិនិត្យឡើងវិញក្នុងការប្រឆាំងហ្កាស និងនុយក្លេអ៊ែរទៅក្នុងប្រភេទថាមពលបៃតងខណៈដែលសមាជិកសភាប្រមាណជា៣៥៣នាក់ទៀតបានបោះឆ្នោតគាំទ្រឲ្យមានការវិលត្រឡប់ទៅរកថាមពលទាំងពីរនេះវិញ។
ដំណឹងនេះត្រូវបានបុគ្គលសំខាន់ៗ និងប្រទេសជាសមាជិកផ្សេងទៀតបង្ហាញជំហប្រឆាំងដែរ ដូចជាប្រទេសអូទ្រីស ប្រទេសលុចសំបួរ អនុប្រធានគណកម្មាធិការបរិស្ថានរបស់សភាអឺរ៉ុប លោក Bas Eickhout និងសមាជិកសភាជាន់ខ្ពស់របស់ហូឡង់ជាដើម។ ក្នុងពេលដំណាលគ្នានេះដែរ គេមើលឃើញក្រៅតែពីរុស្ស៊ីដែលនឹងអាចទទួលបានអត្ថប្រយោជន៍ជាច្រើន ហើយប្រទេសរ៉ូមេនី និងបារាំងក៏កំពុងរីករាយចំពោះដំណឹងនេះផងដែរ ដោយប្រធានាធិបតីរ៉ូមេនី លោក Klaus Iohannis បានប្រកាសនៅលើបណ្តាញសង្គម Twitter ថាស្វាគមណ៍ចំពោះលទ្ធផលជាវិជ្ជមានមួយនេះ ពីព្រោះកន្លងមក រ៉ូមេនី បានចាត់ទុកថាហ្គាស និងនុយក្លេអ៊ែរគឺជាកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយកាបូនឌីអុកស៊ីត ខណៈដែលបារាំងឯណោះវិញកំពុងរង់ចាំការអនុម័តយល់ព្រមពីអឺរ៉ុបដើម្បីដំណើរការគម្រោងរោងចក្រនុយក្លេអ៊ែរជាច្រើនកន្លែងនៅក្នុងប្រទេសរបស់ខ្លួន៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លោក Trump សន្យាចែកលុយឱ្យពលរដ្ឋម្នាក់ ៥០០០ ដុល្លារ ពេលឈ្នះឆ្នោតពាក់កណ្តាលអាណត្តិខាងមុខនេះ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
បរទេស ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានសន្យាយ៉ាងភ្ញាក់ផ្អើលមួយដល់ពលរដ្ឋដោយថ្លែងថា លោកនឹងផ្តល់ប្រាក់លើកទឹកចិត្ត ដែលហៅថា «Trump Dividend» ចំនួន ៥០០០ ដុល្លារ ជូនដល់ប្រជាពលរដ្ឋអាមេរិកាំងពេញវ័យគ្រប់ៗរូបប្រសិនបើគណបក្សសាធារណៈ អាចបន្តគ្រប់គ្រង និងរក្សាកៅអីភាគច្រើនក្នុងសភាទាំងពីរនាពេលបោះឆ្នោតពាក់កណ្តាលអាណត្តិ អំឡុងខែវិច្ឆិកាខាងមុខនេះ។ យោងតាមការចេញផ្សាយរបស់ RT

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
បរទេស ៖ ប្រមុខរដ្ឋាភិបាលឥណ្ឌា កំពុងព្យាយាមរុញច្រានយុទ្ធសាស្ត្រផលិតបន្ទះឈីបរបស់ខ្លួនឱ្យកាន់តែធំជាងមុន ដោយមិនត្រឹមតែផ្តោតលើការផលិតឈីបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគ្រប់គ្រងលើខ្សែច្រវាក់ផ្គត់ផ្គង់ទាំងមូលនៅក្នុងប្រទេសផងដែរ។ យោងតាមអត្ថបទដែលបានចេញផ្សាយដោយកាសែត Novinata បានឲ្យដឹងថា គោលដៅចម្បង គឺកាត់បន្ថយការពឹងផ្អែកលើការនាំចូលពីបរទេស និងប្រែក្លាយខ្លួនទៅជាប្រទេសនាំមុខគេមួយក្នុងវិស័យបច្ចេកវិទ្យាដ៏សំខាន់នេះ។ បច្ចុប្បន្ន បន្ទះឈីប គឺជាបេះដូងនៃបច្ចេកវិទ្យាទំនើបៗជាច្រើន ដូចជា ទូរស័ព្ទស្មាតហ្វូន រថយន្ត ប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI)និងកុំព្យូទ័រដែលមានសមត្ថភាពខ្ពស់។





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content