បច្ចេកវិទ្យាអចលនទ្រព្យ 24H.rentals ជា Platform ថ្មី ជួយដល់ភ្នាក់ងារ និងអតិថិជនក្នុងសម័យកាល AI

ភ្នំពេញ ៖ ស្ថិតក្នុងយុគសម័យនៃភាពរីកចម្រើនផ្នែកឌីជីថលនាពេលបច្ចុប្បន្ន ទាំងការរស់នៅប្រចាំថ្ងៃ ទាំងការប្រកបអាជីវកម្ម ក៏ដូចជាការបំពេញការងារផ្សេងៗសុទ្ធតែពឹងផ្អែកទៅលើចំណេះដឹង និងការចេះប្រើបច្ចេកវិទ្យាជាជំនួយដើម្បីអាចទទួលបានភាពល្អប្រសើរ។ ដោយឡែក នៅក្នុងវិស័យអចលនទ្រព្យក៏ដូចគ្នា ជាពិសេស ភ្នាក់ងារដែលបម្រើសេវាស្វែងរកអតិថិជន ទិញ-លក់-ជួល អចលនទ្រព្យ ក៏ត្រូវពឹងផ្អែកមួយចំណែកធំលើបច្ចេកវិទ្យាដែរ។

អ្នកស្រី ប្រាក់ សូលី អគ្គនាយិការក្រុមហ៊ុន 24H Synergy (Cambodia) Co., Ltd ក្នុងពិធីជំនួបសំណេះសំណាលជាមួយអ្នកជំនាញអចលនទ្រព្យ ម្ចាស់អាជីវកម្ម និងភ្នាក់ងារអចលនទ្រព្យ​កម្ពុជានារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌល Factory Phnom Penh បានលើកឡើងថា បច្ចេកវិទ្យាបានជះឥទ្ធិពលយ៉ាងខ្លាំងទៅដល់ការរស់នៅ និងរបៀបនៃការធ្វើអាជីវកម្ម ជាពិសេសនៅក្នុងយុគសម័យ AI ដូច្នេះ បើដើរមិនទាន់បច្ចេកវិទ្យានោះទេនឹងជួបបញ្ហាជាច្រើន ជាពិសេស ពិបាកនៅក្នុងការឈរជើងនៅលើទីផ្សារដែលពោរពេញទៅដោយការប្រកួតប្រជែង។

អ្នកស្រីបានបញ្ជាក់ថា ៖

«ដូចដែលបានលើកឡើងខាងលើនេះហើយបានជំរុញឱ្យ 24H Synergy Cambodia សហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាមកពីសង្ហបុរី បង្កើតបច្ចេកវិទ្យាអចលនទ្រព្យមួយដែលមានឈ្មោះថា 24H.rentals នេះឡើង ដើម្បីជាជំនួយដល់បណ្តាម្ចាស់អាជីវកម្ម ភ្នាក់ងារទិញ-លក់-ជួល ជាពិសេសអ្នកដែលពាក់ព័ន្ធនៅក្នុងទីផ្សារអចលនទ្រព្យតែម្ដង។ ទាំងអស់នេះគឺជាបដិវត្តថ្មីមួយនៅក្នុងទីផ្សារជួលអចលនទ្រព្យ ហើយវាមានគុណតម្លៃយ៉ាងខ្លាំងចំពោះភ្នាក់ងារអចលនទ្រព្យទាំងអស់ តាមរយៈបច្ចេកវិទ្យាអចលនទ្រព្យនេះ ហើយក៏ជាបទពិសោធន៍ថ្មីសម្រាប់អតិថិជនដែលកំពុងស្វែងរកអចលនទ្រព្យជួល មានភាពងាយស្រួល សម្បូរបែប គ្រប់តម្លៃ គ្រប់ទីកន្លែង ផ្តល់ទំនុកចិត្តខ្ពស់ ជាពិសេសផ្តល់ព័ត៌មានអចលនទ្រព្យត្រឹមត្រូវច្បាស់លាស់»។

សូមបញ្ជាក់ថា 24H.rentals គឺជាបច្ចេកវិទ្យាអចលនទ្រព្យដែលគាំទ្រដោយបច្ចេកវិទ្យា AI ផ្ដល់នូវដំណោះស្រាយ និងជំនួយជាច្រើនដល់ភ្នាក់ងារអចលនទ្រព្យដូចជា៖ ជំនួយនៅក្នុងការតបសារអតិថិជន ២៤ម៉ោង, ជំនួយក្នុងការជូនភ្ញៀវទៅមើលអចលនទ្រព្យនៅពេលដែលភ្នាក់ងារជាប់រវល់ ការផ្ដល់ជូននូវ AI Chatbot មិនគិតថ្លៃចំពោះភ្នាក់ងារអចលនទ្រព្យ។ ក្រៅពីនេះនៅមានប្រព័ន្ធគ្រប់គ្រងការជួល និងប្រព័ន្ធគ្រប់គ្រងអចលនទ្រព្យ ដាក់ឲ្យដំណើរការប្រើប្រាស់មិនគិតថ្លៃ ដែលជាប្រវត្តិសាស្ត្រមួយនៅក្នុងវិស័យអចលនទ្រព្យ។ ​ ភ្នាក់ងារអចលនទ្រព្យទាំងអស់នឹងអស់ក្តីបារម្ភអំពីការបាត់ភ្ញៀវ បាត់កម្រៃជើងសារ ឬបាត់បង់អត្ថប្រយោជន៍ផ្សេងៗ ប្រព័ន្ធគ្រប់គ្រងប្រាក់កម្រៃជើងសារ ជាប្រព័ន្ធអេកូឡូស៊ី ដែលកត់ត្រាអតិថិជន និងបែងចែកប្រាក់កម្រៃជើងសារទៅដល់បុគ្គលដែលពាក់ព័ន្ធមិនឲ្យបាត់បង់ផលប្រយោជន៍ ក្រៅពីនេះក៏មានប្រព័ន្ធគ្រប់គ្រងអតិថិជនដោយស្វ័យប្រវត្តិផងដែរ។

លោក Win Moe Kyaw ដែលជាអ្នកជំនាញអចលនទ្រព្យមកពីប្រទេសភូមា ក៏បានបង្ហាញចំណាប់អារម្មណ៍ និងការពេញចិត្តយ៉ាងខ្លាំងចំពោះ 24H Synergy (Cambodia) ដែលជាក្រុមហ៊ុនបែបអេកូឡូស៊ី ផ្ដល់នូវជំនួយគាំទ្រលើការវិនិយោគអចលនទ្រព្យ ជំនួយការផ្លូវច្បាប់ និងការប្រឹក្សាយោបល់ហិរញ្ញវត្ថុ ព្រមទាំងពន្ធដាផងដែរ។ លោកក៏បានអំពាវនាវឲ្យបណ្ដារអ្នកវិនិយោគនៅប្រទេសភូមាងាកមកសិក្សាស្វែងយល់ពីឱកាសវិនិយោគនៅក្នុងព្រះរាជណាចក្រកម្ពុជាដែលពោរពេញទៅដោយសក្តានុពល៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាអាចធ្វើឲ្យវិស័យទេសចរណ៍ខាតបង់ជាង​ ៦០០លានដុល្លារក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

ក្រុមប្រឹក្សាការធ្វើដំណើរ និងទេសចរណ៍ពិភពលោក (WTTC) ប៉ាន់ប្រមាណថា សង្រ្គាមនៅមជ្ឈិមបូព៌ាបណ្តាលឱ្យវិស័យទេសចរណ៍នៅក្នុងតំបន់នេះខាតបង់ ៥១៥ លានលានអឺរ៉ូ (៦០២ លានដុល្លារអាម៉េរិក) ក្នុងមួយថ្ងៃ

វត្តមានចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ជួយកាត់បន្ថយតម្លៃដឹកជញ្ជូនតាមផ្លូវទឹកប្រមាណ២០០ដុល្លារ ក្នុងមួយធីអីយូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

ក្រោយបញ្ចប់ការសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១រួចនៅឆ្នាំ២០២៧ តម្លៃដឹកជញ្ជូនតាមផ្លូវទឹកនឹងត្រូវកាត់បន្ថយ២០០ដុល្លារ ក្នុងមួយធីអីយូ

តម្លៃប្រេងឆៅធ្លាក់ចុះជាង ១៥ ភាគរយ បន្ទាប់ពីមានបទឈប់បាញ់បណ្តោះអាសន្នរវាងអាម៉េរិក-អ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

តម្លៃប្រេងឆៅធ្លាក់ចុះយ៉ាងខ្លាំង ខណៈដែលទីផ្សារភាគហ៊ុនបានហក់ឡើង បន្ទាប់ពីសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់បានយល់ព្រមលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលមានលក្ខខណ្ឌរយៈពេលពីរសប្តាហ៍ និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ

វត្តមាន SMEs ប្រមាណ ៧៥ ម៉ឺនមូលដ្ឋាន បង្កើតការងារជូនប្រជាពលរដ្ឋជិត ៣ លាននាក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

សហគ្រាសធុនតូច និងមធ្យម (SMEs) គឺជា “ឆ្អឹងខ្នងដ៏រឹងមាំ” ដែលទ្រទ្រង់នូវរចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិទាំងមូល ខណៈវត្តមាន SMEs មានប្រមាណ ៧៥ ម៉ឺនមូលដ្ឋាន ដែលកំពុងផ្តល់ដង្ហើមសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋជិត ៣ លាននាក់ ដែលនេះគឺជាឆ្អឹងខ្នងសេដ្ឋកិច្ចមិនអាចខ្វះបាន។

កម្ពុជា​នឹង​មានរោងចក្រ​ផ្គុំ​ដំឡើង​ម៉ូតូ និង​កង់បី​ ​នៅខណ្ឌដង្កោ​ ក្នុងទំហំទុន​វិនិយោគ ៨លានដុល្លារ​អាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

រោងចក្រ​ផ្គុំ​ដំឡើង​ទោចក្រយាន​យន្ត (ម៉ូតូ) និងត្រីចក្រយានយន្ត​ ( កង់បី ) មួយកន្លែង​ ត្រូវ​បានគណៈកម្មាធិការ​វិនិយោគកម្ពុជា​នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​ សម្រេចជាស្ថាពរ​ចុះបញ្ជីវិនិយោគ​ជា​គម្រោង​ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅក្នុងខណ្ឌដង្កោរ ភ្នំពេញ

ឧកញ៉ា​ តែ តាំងប៉ ៖ ក្រោយបញ្ចប់ព្រឹត្តិការណ៍ពិព័រណ៍នៅចុងសប្ដាហ៍នេះ ផលិតផលខ្មែរនឹងកាន់ចំណែកទីផ្សារច្រើនជាង ៣០ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

នៅត្រឹមចុងសប្ដាហ៍នេះ ព្រឹត្តិការណ៍ពិព័រណ៍ផលិតផលជាតិលើកទី៣ នឹងរៀបចំឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៩-១២ ខែមេសា ឆ្នាំ២០២៦ នៅសាលសន្និបាត និងមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ដែលមានការដាក់តាំងបង្ហាញផលិតផលខ្មែរសរុបរាប់រយប្រភេទ

លោក Donald Trump ស្នើសុំបង្កើនចំនួននាវាយោធាទ្វេដងក្នុងថវិកាជាតិ ១,៥ ទ្រីលានសម្រាប់ឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសកាលពីចុងសប្តាហ៍កន្លងមកនេះថា នឹងបង្កើនខ្ទង់ចំណាយ សម្រាប់ការសាងសង់នាវាយោធាឱ្យបានចំនួនទ្វេដង ធៀបទៅនឹងអ្វីដែលធ្លាប់ស្នើកាលពីឆ្នាំទៅ។

AMRO ព្យាករថា អតិផរណាកម្ពុជាមានអត្រាជិត ៣ ភាគរយ ខណៈអ្នកជំនាញយល់ថាជាអតិផរណាកម្រិតខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន AMRO ព្យាករថា សេដ្ឋកិច្ចកម្ពុជា អាចនឹងសម្រេចបានក្នុងរង្វង់ ៤,៩ភាគរយ ជាមួយនឹងអតិផរណា បានកើនឡើងក្នុងអត្រា ២,៩ ភាគរយ សម្រាប់ឆ្នាំ ២០២៦ នេះ។

ត្រីមាសទី១ ឆ្នាំ២០២៦ សេដ្ឋកិច្ចវៀតណាមកើនឡើងយឺត ដោយសារការនាំចូលប្រេងពីមជ្ឈិមបូព៌ារងផលប៉ះពាល់ខ្លាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៦នេះ មានការកើនឡើងយឺតយ៉ាវ ដោយសារតែការនាំចូលប្រេងពីមជ្ឈិមបូព៌ាទទួលរងនូវផលប៉ះពាល់ខ្លាំង ដែលជាហេតុជំរុញឱ្យមានអតិផរណាកើនឡើង

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ប្រជាពលរដ្ឋ ប្រើប្រាស់ផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរ ក្នុងឱកាសទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន» និងបានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ គាំទ្រប្រើប្រាស់ផលិតផលក្នុងស្រុក ដែលផលិតដោយខ្មែរ។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *