ភ្នំពេញ ៖ បើគ្មានអ្វីប្រែប្រួលនោះទេ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាសជាផ្លូវការនូវស្ពានចំនួន៥ ស្ថិតនៅក្នុងខេត្តក្រចេះ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងបម្រើដល់វិស័យដឹកជញ្ជូននៅតំបន់ប៉ែកឦសានឲ្យកាន់តែល្អប្រសើរ។

តាមផែនការដែលបានគ្រោងទុក នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះ នឹងមានការដាក់សម្ពោធឲ្យប្រើប្រាស់ស្ពានចំនួន៥កន្លែងស្ថិតនៅតាមបណ្ដោយផ្លូវលេខ៧៣ ក្នុងខេត្តក្រចេះ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ស្ពានទាំង៥ដែលនឹងត្រូវដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនាពេលឆាប់ៗខាងមុខនេះរួមមាន ៖ ស្ពានសណ្ដាន់ ស្ពានព្រែកឬស្សី ស្ពានអន្លង់កេះ និងព្រែកឆ្លូង ដែលស្ពានទាំង៤នេះស្ថិតក្នុងស្រុកឆ្លូង និងស្ពានទី៥ គឺស្ពានពាមទេ ដែលស្ថិតក្នុងស្រុកចិត្របុរី និងក្រុងក្រចេះ។ ជាសរុបស្ពានទាំង៥មានប្រវែងរហូតទៅដល់ ៤៦០ម៉ែត្រ។

ជាសេចក្ដីជូនដំណឹង ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍នៅលើផ្លូវជាតិលេខ ៧៣ នេះ រដ្ឋបាលខេត្តក្រចេះបានចេញសេចក្ដីប្រកាសអំពាវនាវឲ្យប្រជាពលរដ្ឋផ្លាស់ប្ដូរផ្លូវធ្វើដំណើរដោយកំណត់ថា អ្នកដែលធ្វើដំណើរចេញ-ចូលខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី គឺត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៧វិញ សម្រាប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ដោយគិតពីម៉ោង៥:០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី។
ដោយឡែក នៅក្នុងថ្ងៃដដែលនេះ នឹងមានការសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានសរុបចំនួន៧កន្លែង ដែលក្នុងនោះ មាននៅក្នុងខេត្តក្រចេះ៥កន្លែង និង២កន្លែងទៀតនៅក្នុងខេត្តព្រៃវែង។
បើតាមមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះបានឱ្យដឹងថា ថវិការសាងសង់ស្ពានសំខាន់ៗចំនួន៥នៅបណ្ដោយកំណាត់ផ្លូវលេខ៧៣ ពីក្រចេះទៅឆ្លូង នេះគឺបានមកពីជំនួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំនៅកម្ពុជា JICA។ គួររំលឹកដែរថា ខេត្តក្រចេះ គឺរាប់ចូលជាខេត្តមួយក្នុងចំណោមខេត្តដទៃទៀតដែលស្ថិតនៅប៉ែកឦសាននៃប្រទេសកម្ពុជា និងជាខេត្តដែលស្ថិតក្នុងគោលដៅបង្កើតប៉ូលសេដ្ឋកិច្ចទី៤ប្រចាំប្រទេស។ បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន កាលពីពេលកន្លងទៅ សេដ្ឋកិច្ចបណ្ដាខេត្តប៉ែកឦសាននេះនឹងផ្ដោតសំខាន់លើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម ដែលផ្ដោតលើការនាំចេញដំណាំសំខាន់ៗដូចជាកៅស៊ូ ស្វាយចន្ទី ម្រេច និងការកែច្នៃធនធានរ៉ែ ដែលថ្មីៗនេះកម្ពុជាទើបតែបានដំណើរការចម្រាញ់មាសលើកដំបូងនៅក្នុងខេត្តមណ្ឌលគិរី ដោយក្រុមហ៊ុនរបស់អូស្រ្តាលី និងទទួលបានលទ្ធផលគាប់ប្រសើរ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ផលិតផលកសិកម្មរបស់កម្ពុជាមានវត្តមាននៅទីផ្សារជាង១៧០ប្រទេសលើពិភពលោក
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 23/10/2026
ភ្នំពេញ ៖ ផលិតផលកសិកម្មរបស់កម្ពុជា បាន និងកំពុងពង្រីកទីផ្សារកាន់តែធំនៅក្រៅប្រទេស ដោយគិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្មរបស់កម្ពុជាកំពុងចរាចរណ៍នៅលើទីផ្សារបរទេសបានប្រមាណ១៧០ប្រទេសហើយ ។ នេះបើតាមលោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

ការដាក់ចេញយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍វិស័យ MSMEs ២០២៦-២០៣០ ជាកាតាលីករពង្រឹងចរន្តសេដ្ឋកិច្ចឱ្យមានភាពធន់
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 23/10/2026
ភ្នំពេញ ៖ ក្នុងបរិបទដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) កំពុងរួមចំណែកដល់ទៅ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារជាង ៧០% យុទ្ធសាស្ត្រជាតិ ស្ដីពី «ការអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ២០២៦-២០៣០» ត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការបង្វិលកង់សេដ្ឋកិច្ចឱ្យអាជីវកម្មមានចរន្ត

សិប្បកម្មកែច្នៃដូង ១៥ មូលដ្ឋាន ប្រើទុនជិត ៤៦ម៉ឺនដុល្លារ កំពុងដំណើរការ និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុក

ក្រោយសម្រេចកំណត់ត្រា ១លានតោន កម្ពុជាកំណត់គោលដៅនៃការនាំចេញអង្ករកើនឡើងពី ៥% ទៅ១០%រៀងរាល់ឆ្នាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 21/10/2026
ភ្នំពេញ ៖ ការនាំចេញអង្ករលើសពី ១លានតោនក្នុងឆ្នាំ២០២៦ បានផ្តល់ទំនុកចិត្តយ៉ាងខ្លាំងដល់កសិករខ្មែរ ខណៈទីផ្សារអឺរ៉ុប និងចិន បន្តឈរជាអ្នកបញ្ជាទិញធំជាងគេសម្រាប់កសិផលកម្ពុជា។ ប្រទេសកម្ពុជាបានបង្កើតកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយនៅក្នុងវិស័យពាណិជ្ជកម្មកសិកម្ម ដោយបាននាំចេញអង្ករសរុបកើនឡើងរហូតដល់ ១,០១៤,៤៤២ តោន គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នេះបើយោងតាមទិន្នន័យផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content