កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុផ្ដល់លទ្ធភាពឱ្យនាវាចូលចតចំនួន ៩៣% ក្រោយការសាងសង់

ដើម្បីឱ្យការដឹកជញ្ជូនមានភាពងាយស្រួលជាងមុន ជាពិសេសមានតម្លៃថោកជាងមុន ប្រទេសនីមួយ ត្រូវមានការគិតគូរផ្ដល់ជម្រើសក្នុងការដឹកជញ្ជូនឱ្យបានកាន់តែទូលំទូលាយ។ ការផ្ដល់ជម្រើសក្នុងការដឹកជញ្ជូននេះក៏អាចធ្វើទៅបានតាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធឱ្យមានភាពសម្បូរបែប។

ដោយឡែក ការដឹកជញ្ជូនតាមផ្លូវទឹកជាប្រភេទនៃការដឹកជញ្ជូនមួយដែលចំណាយអស់ថវិកាតិច និងកាត់បន្ថយការកកស្ទះចរាចរណ៍លើផ្លូវគោកផងដែរ។ កន្លងមក កម្ពុជាមិនទាន់មានកំពង់ផែ​ទឹកជ្រៅសម្រាប់នាវា ឬកប៉ាល់ដឹកជំនិញធំៗចូលចុះចតនោះទេ ដូច្នេះការធ្វើពាណិជ្ជកម្មជាទូទៅគឺ ធ្វើឡើងដោយពឹងផ្អែកលើកំពង់ផែទឹកជ្រៅរបស់ប្រទេសផ្សេងសម្រាប់ចូលចុះចត។ ម្លោះហើយ ដើម្បីជំរុញការធ្វើពាណិជ្ជកម្មឱ្យកាន់តែមានប្រសិទ្ធិភាព ក្រសួងសាធារណៈការបានរៀប ចំសាងសង់កំពង់ផែទឹកជ្រៅនៅក្រុងព្រះស៊ីហនុ ដែលគម្រោងនេះបានចាប់ផ្ដើមកាលពីថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២៣។

បើតាមក្រសួងសាធារណៈការ គម្រោងនេះត្រូវបានបែងចែកជាពីដំណាក់កាលផ្សេងៗ និងអាច​បញ្ចប់ការសាងសង់នៅក្នុងឆ្នាំ ២០២៩។ ដោយឡែក នៅក្រោយពេលដែលការសាងសង់បានសម្រេចរួចរាល់ កំពង់ផែនេះនឹងមានលទ្ធភាពអាចទទួលយកនាវាធំៗប្រមាណជា ៩៣%ឯណោះ។

វត្តមាននៃកំពង់ផែទឹកជ្រៅនេះ មិនត្រឹមតែជួយឱ្យការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាកាន់តែល្អប្រសើរនោះទេ ប៉ុន្តែក៏ជួយដល់សេដ្ឋកិច្ចកម្ពុជាមួយផ្នែកទៀត តាមរយៈចំណូលពីការចូលចុះចតរបស់នាវាអន្តរជាតិ។

បើយោងតាមក្រសួងសាធារណៈការដដែល ដំណាក់កាលទី១គឺជាការចាប់អនុវត្តគម្រោងកែសម្រួល ចំណតផែកុងតឺណឺ ដែលមានប្រវែង ២៥៣ម៉ែត្រ និងដំណាក់កាលទី២គឺគម្រោង​សាងសង់​អភិវឌ្ឍន៍​​ចំណតផែកុងតឺណឺថ្មី បន្ថែមឱ្យចំណតផែកុងតឺណឺចាស់ ដែលនឹងចែកចេញជា​ ៣ជំហាន​ បន្ថែមទៀត។

ក្នុងនោះ ជំហានទី១ មានប្រវែង៣៥០មែត្រ និងមានជម្រៅទឹក១៤,៥ម៉ែត្រ ជំហានទី២ មាន​ប្រវែង​៤០០ មានជម្រៅទឹក ១៦,៥ម៉ែត្រ និងជំហានទី៣ មានប្រវែង៤៣០ម៉ែត្រ​ ជម្រៅទឹក ១៧,៥ម៉ែត្រ។

តាមរយៈសមិទ្ធផលថ្មីដែលនឹងលេចរូបរាងនៅក្នុងពេលខាងមុខ ក្រសួងសាធារណៈការដាក់ការរំពឹង​ថា កំពង់ផែនេះជាសសៃឈាមសេដ្ឋកិច្ចដ៏មានសក្កានុពលរបស់កម្ពុជា តភ្ជាប់ទំនាក់ទំនង​គមនាគមន៍ ផ្លូវទឹក វិនិយោគ ការដោះដូរទំនិញ ដឹកជញ្ជូនឆាប់រហ័ស និងចំណាយតិច៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)