ខេត្តព្រះសីហនុកំពុងសែ្វងរកដៃគូនានាដើម្បីជំរុញគម្រោងអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

ស្របពេលខេត្តព្រះសីហនុកំពុងប្រែក្លាយខ្លួនទៅជាទីក្រុងប្រកួតប្រជែងសាកលលោកមានភាពរីកចម្រើន និងពហុវប្បធម៌តាមរយៈការទាក់ទាញវិនិយោគពីបរទេស ក៏ដូចជាភ្ញៀវទេសចរណ៍ ខេត្តជាប់មាត់សមុទ្រមួយនេះកំពុងសែ្វងរកដៃគូនានាដើម្បីជំរុញគម្រោងអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ ក្នុងគោលបំណងឆ្លើយតបនឹងភាពរីកចម្រើនរបស់ខ្លួន។

ថ្លែងក្នុងជំនួបជាមួយគណៈប្រតិភូសហព័ន្ធធុរកិច្ចសិង្ហបុរី បំពេញទស្សនកិច្ចសិក្សាស្វែងយល់អំពីសក្តានុពល និងឱកាសវិនិយោគ នៅខេត្តព្រះសីហនុ ដែលដឹកនាំដោយ លោក ហ្គារី លីម ប្រធានសហព័ន្ធធុរកិច្ចសិង្ហបុរី និងលោក ម៉ៃ ខិលតាន់ នាយកប្រតិបត្តិក្រុមហ៊ុន Aquarii BD Cambodia កាលពីចុងសប្តាហ៍កន្លងមកនេះ លោក ឯម ភាព អភិបាលរងខេត្តបានលើកឡើងថា ខេត្តព្រះសីហនុមានសក្តានុពលរួមមាន ធនធានធម្មជាតិតំបន់ឆ្នេរ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សកម្មភាពទេសចរណ៍ ការគ្រប់គ្រងបរិស្ថាន គម្រោងវិនិយោគនានាក្នុងខេត្តទ្វេពាណិជ្ជកម្មដ៏សំខាន់របស់ខេត្ត និងប្រទេសកម្ពុជា។

ខេត្តព្រះសីហនុមានកំពង់ផែអន្តរជាតិទឹកជ្រៅក្នុងប្រទេស មានហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក ផ្លូវដែក ផ្លូវគោក ផ្លូវអាកាស និងមានផ្លូវល្បឿនលឿន ជាសរសៃឈាមសេដ្ឋកិច្ចថ្មីនៅភាគនិរតីនៃប្រទេសកម្ពុជា។
ខេត្តព្រះសីហនុមួយរយៈពេលចុងក្រោយនេះមានកំណើនសេដ្ឋកិច្ច និងកំណើនប្រជាជនយ៉ាងឆាប់រហ័សស្របជាមួយ នឹងការផ្លាស់ប្ដូរយ៉ាងខ្លាំងពិសេសលើហេដ្ឋារចនាសម្ព័ន្ធហើយវិស័យចម្បងក្នុងការអភិវឌ្ឍន៍ខេត្តរួមមានវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និងកសិកម្ម ហិរញ្ញវត្ថុអប់រំ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សំណង់ និងអចលនទ្រព្យ។

លោកក៏បានបញ្ជាក់បន្ថែមថា ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងដោយសិក្សាបែងចែកជាតំបន់ លំនៅដ្ឋាន ពាណិជ្ជកម្ម ឧស្សាហកម្ម រដ្ឋបាលទេសចរណ៍ តំបន់សាសនា និងវប្បធម៌ជាដើម ផែនការនេះមានគោលបំណងប្រែក្លាយក្រុងព្រះសីហនុទៅជាទីក្រុងប្រកួតប្រជែងសាកលលោកមានភាពរីកចម្រើន និងពហុវប្បធម៌តាមរយៈការទាក់ទាញវិនិយោគពីបរទេសក៏ដូចជាភ្ញៀវទេសចរណ៍។ អ្នកវិនិយោគអាចពិចារណាលើការវិនិយោគមួយចំនួននៅខេត្តព្រះសីហនុរួមមានគម្រោងទីក្រុងឆ្លាតវៃខណៈដែលខេត្តព្រះសីហនុកំពុងអភិវឌ្ឍហើយជាទីក្រុងឆ្លាតវៃបច្ចុប្បន្ន យើងក៏រកដៃគូទទួលគម្រោងអភិវឌ្ឍន៍ចំណតឆ្លាតវៃនៅមុខផ្សារលើ ពាក់ព័ន្ធគម្រោងទីក្រុងឆ្លាតវៃយើងត្រូវការសេវាកម្មជាច្រើនមកជួយទីក្រុងរបស់យើងទាំងអ្នកជំនាញបច្ចេកវិទ្យាឌីជីថល ការអភិវឌ្ឍន៍ទីក្រុងទាំងការអនុវត្តគម្រោងអាទិភាព ដូចជាការគ្រប់គ្រងសំរាមឆ្លាតវៃគម្រោងអប់រំ គម្រោងថែទាំសុខភាពនិងប្រព័ន្ធទឹកភ្លើងឆ្លាតវ័យជាដើម។

ក្នុងដំណើរទស្សនកិច្ចនៅខេត្តព្រះសីហនុនាពេលនេះ លោក ហ្គារី លីម ប្រធានសហព័ន្ធធុរកិច្ចសិង្ហបុរី និងលោក ម៉ៃ ខិលតាន់ នាយកប្រតិបត្តិ Aquarii BD Cambodia បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់ខេត្តព្រះសីហនុដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័សមិនតែប៉ុណ្ណោះខេត្តព្រះសីហនុ គឺជាខេត្តដែលមានសក្តានុពលជាច្រើនសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគ មកបណ្ដាក់ទុនហើយចំពោះដំណើរទស្សនកិច្ចនេះលោកនឹងមានការចាប់អារម្មណ៍ជាច្រើនចំពោះការធ្វើបទបង្ហាញរបស់ថ្នាក់ដឹកនាំខេត្តអំពីសក្តានុពល និងការអភិវឌ្ឍរបស់ខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី