គម្រោងស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) នឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ

ភ្នំពេញ ៖ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ ខណៈការសាងសង់អគាររដ្ឋបាលច្រកអន្តរជាតិស្ទឹងបត់-បាណងអៀន និងខ្សែផ្លូវតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៥ សម្រេចវឌ្ឍនភាពការងារបាន ៨៥,០៤ % ហើយ។

លក្ខណៈពិសេសនៃគម្រោងស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានដូចជា ៖ – ប្រវែងស្ពានសរុប៖ ៦២០ម៉ែត្រ (ផ្នែកខាងកម្ពុជា ២១៥ម៉ែត្រ + ផ្នែកខាងថៃ ៤០៥ ម៉ែត្រ) – ទទឹងស្ពាន ៖ ១៧ម៉ែត្រ – ចំណុចចាប់ផ្ដើម៖ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ – ចំណុចបញ្ចប់៖ ច្រកព្រំដែនប៉ោយប៉ែត-ថៃ – បើកការដ្ឋានសាងសង់៖ ២០/មីនា/២០១៧ – បញ្ចប់ការសាងសង់៖ ១៥/មករា/២០១៩ – រយៈពេលសាងសង់៖ ២១ ខែ។ 

គម្រោងស្ពាន មិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) នេះប្រើប្រាសទឹកប្រាក់ ប្រមាណ ៦៧០ លានបាត (ស្មើនឹងប្រមាណជាង ១៩ លានដុល្លារអាមេរិក) សាងសង់ដោយ កងវិស្វកម្មនៃកងទ័ពភូមិន្ទនៃព្រះរាជាណាចក្រថៃ និងត្រួតពិនិត្យដោយនាយកដ្ឋានហាយវ៉េ (DOH) របស់ក្រសួងដឹកជញ្ជូនថៃ។

គម្រោងសាងសង់នេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ តាមរយៈការធ្វើពាណិជ្ជកម្មឆ្លងកាត់ ព្រំដែន ការបង្កើតការងារ និងការទាក់ទាញភ្ញៀវទេសចរណ៍ ក៏ដូចជាការសម្រេចឱ្យបាននូវ ចក្ខុវិស័យ របស់ អាស៊ានក្នុងការតភ្ជាប់ ប្រទេសនៅក្នុងតំបន់ អាស៊ានទាំងមូល (Asean Connectivity)។ សូមបញ្ជក់ថា៖ បច្ចុប្បន្ននេះ កំពុងសាងសង់អគាររដ្ឋបាលច្រកអន្តរជាតិស្ទឹងបត់-បាណងអៀន និងខ្សែផ្លូវតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៥ សម្រេចវឌ្ឍនភាពការងារបាន ៨៥,០៤% ហើយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ហ្វីលីពីន បន្ថែមលុយជាង២០០លានដុល្លារពីលើកុងត្រាចាស់ជាង៣០០លានដុល្លារ ដើម្បីទិញមីស៊ីលពីឥណ្ឌា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/02/2025

ប្រទេសឥណ្ឌាគឺជាអ្នកនាំចូលអាវុធច្រើនជាងគេបំផុតលើពិភពលោក ប៉ុន្តែក៏កំពុងព្យាយាមក្នុងការបង្កើនការនាំចេញសព្វាវុធដែលផលិតបាននៅក្នុងស្រុករបស់ខ្លួនផងដែរ

កម្ពុជា និងហ្វីលីពីន សហការគ្នាស៊ើបអង្កេតលើការងារបច្ចេកទេសឆ្លងដែន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/02/2025

គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា និង ហ្វីលីពីន ចុះ MoU សហការគ្នាលើការស៊ើបអង្កេត និង ការងារបច្ចេកទេសឆ្លងដែន ដើម្បីសម្របសម្រួល និងការស៊ើបអង្កេតរួមគ្នា

កម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មឱ្យមានភាពរីកចម្រើន រួមចំណែកលើកកម្ពស់សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/02/2025

កម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មឱ្យមានភាពរីកចម្រើន រួមចំណែកលើកកម្ពស់សេដ្ឋកិច្ចប្រទេសទាំង២

តម្លៃប្រេងធ្លាក់ចុះជាង ២ ភាគរយ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាម៉េរិកជំរុញឲ្យមានកិច្ចពិភាក្សាការទូតរវាងរុស្ស៊ី និងអ៊ុយក្រែន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/02/2025

ថ្មីៗនេះ តម្លៃប្រេងឆៅម៉ាក Brent ធ្លាក់ចុះ ២,៣៦ ភាគរយ ឬ ៧៥,១៨ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ធ្លាក់ចុះ ២,៦៦ ភាគរយ ឬ ៧១,៣៧ ដុល្លារក្នុងមួយបារ៉ែល

ថៃ និងឥណ្ឌា អាចប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចពីភាពតានតឹងពាណិជ្ជកម្មជាមួយនឹង Donald Trump

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/02/2025

អ្នកសេដ្ឋកិច្ចព្យាករណ៍ថា សង្រ្គាមពាណិជ្ជកម្មរបស់ Trump នឹងនាំមកនូវការផ្លាស់ប្តូរសំខាន់ៗនៅទូទាំងអាស៊ី និង ប្រឈមមុខនឹងផលប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរពីគោលនយោបាយពន្ធគយដោយសារសេដ្ឋកិច្ចអាស៊ីដែលកំពុងតែរីកចម្រើនបានដាក់ពន្ធលើការនាំចូលពីសហរដ្ឋអាមេរិកលើសពីមធ្យម

អ្នកនាំចេញ-នាំចូលស្រូវអង្ករ កម្ពុជា-ហ្វីលីពីន ស្វែងរកឱកាសជំរុញពាណិជ្ជកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/02/2025

អ្នករកស៊ីនាំចេញនាំចលនៃប្រទេសកម្ពុជា-ហ្វីលីពីន ពិភាក្សាអំពីការពង្រីកទីផ្សារស្រូវអង្ករ និងស្វែងរកឱកាសជំរុញពាណិជ្ជកម្មលើវិស័យនេះ ។

ឆ្នាំ២០២៤ ច្រកចេញចូលតែមួយទូទាំងប្រទេសរកចំណូលបានជាង៣៥លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/02/2025

យន្តការច្រកចេញចូលតែមួយទូទាំងប្រទេសនៅឆ្នាំ២០២៤ បានផ្ដល់សេវាជាង៥លានសេវា និង ទទួលបានចំណូលជាង ៣៥ លានដុល្លារអាមេរិក ។

សម្ដេចធិបតី បានរំលេចពីសក្ដានុពលសំខាន់ៗចំនួន៦ចំណុចនៅកម្ពុជាក្នុង«វេទិកាធុរកិច្ចកម្ពុជា-ហ្វីលី ពីន»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/02/2025

សម្តេចធិបតីបានរំលេចអំពីសក្តានុពលសំខាន់ៗចំនួន៦ចំណុច នៃការវិនិយោគនៅកម្ពុជា ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់វិនិយោគិនបរទេសយ៉ាងប្រាកដ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈកម្មាធិការវិនិយោគហ្វីលីពីន ចុះ MoU លើកិច្ចសហប្រតិបត្តិការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/02/2025

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង គណៈកម្មាធិការវិនិយោគហ្វីលីពីន ផ្លាស់ប្តូរអនុស្សារណៈនៃការយោគយល់លើកិច្ចសហប្រតិបត្តិការវិនិយោគ .

ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់អាម៉េរិក ប្រតិកម្មទៅនឹងការដាក់ពន្ធ ២៥ ភាគរយរបស់ Donald Trump

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/02/2025

កាលពីថ្ងៃចន្ទ ប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump បានបញ្ជាក់ថា អាម៉េរិកនឹងយកពន្ធ ២៥ ភាគរយពីប្រទេសទាំងអស់ មិនថាមកពីណាទេដោយគ្មានករណីលើកលែង។ ការយកពន្ធគយនេះនឹងចូលជាធរមាននៅថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២៥ តទៅ