គម្រោងអភិវឌ្ឍន៍អចលនទ្រព្យចម្រុះលើកដំបូងតម្លៃជាង៦០លានដុល្លារនឹងបង្ហាញខ្លួននៅជើងគីរីរម្យ ខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ ៖ គម្រោងអភិវឌ្ឍន៍អចលនទ្រព្យចម្រុះដែលមានតម្លៃសរុបជាង៦០លានដុល្លារ នឹងបង្ហាញខ្លួននៅតំបន់ជើងភ្នំគីរីរម្យ ខេត្តកំពង់ស្ពឺ ដែលកាន់តែជួយលើកសក្ដានុពលតំបន់ និងទាក់ទាញគម្រោងវិនិយោគបន្ថែមទៀត ក្រោមកិច្ចសហការវិនិយោគរួមគ្នារវាងក្រុមហ៊ុនក្នុងស្រុកចំនួន៣ ។

ជាគម្រោងអភិវឌ្ឍន៍ខ្នាតយក្សមិនធ្លាប់មានពីមុនមក ដែលលាតសន្ធឹងលើផ្ទៃដីទំហំជាង៤០ហិចតា ជាមួយនឹងការបោះទុនវិនិយោគសរុបជាង ៦០លានដុល្លារក្នុងការអភិវឌ្ឍន៍នៅក្នុងវិស័យអចលនទ្រព្យចម្រុះ រួមមានតំបន់ទេសចរណ៍កម្សាន្តធម្មជាតិបែបកែច្នៃ ទីតាំងស្ទូចត្រី ផ្ទះលំហែរកាយកម្រិតមធ្យម និងលំដាប់ខ្ពស់ (វីឡាលំហែរ) កន្លែងវាយកូនហ្គោល ផ្សារកសិផលធម្មជាតិ អាងហែលទឹក កន្លែងហាត់ប្រាណ ភោជនីយដ្ឋាន សណ្ឋាគារ បន្ទប់សំណាក់ រួមជាមួយនឹងទីធ្លាបោះតង់ដ៏មានសុវត្ថិភាព។

លោកឧកញ៉ាបណ្ឌិត តេង រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ R Investment Group ដែលជាភាហ៊ុនិកមួយក្នុងចំណោម៣ បានមានប្រសាសន៍ថា គម្រោងអភិវឌ្ឍន៍ដ៏ធំមិនធ្លាប់មានមួយនេះមានទីតាំងស្ថិតនៅផ្លូវលេខ៤៦ ឡើងទៅកាន់ឧទ្យានជាតិគិរីរម្យ និងមានឈ្មោះថា « Family Kirirom Resident» នឹងក្លាយជាគម្រោងដ៏ទាក់ទាញលើកដំបូងប្រចាំតំបន់គីរីរម្យ ភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

លោកឧកញ៉ាបានបន្តថា ៖

“ការបណ្ដាក់ទុនខ្នាតធំសម្បើមមួយនេះជាការសហវិនិយោគរួមគ្នារបស់វិនិយោគិនក្នុងស្រុក ជាមួយនឹងក្ដីជឿជាក់ទៅលើភាពល្អប្រសើរនៃផ្សារអចលនទ្រព្យបែបលំហែរដែលនឹងមានភាពពុះកញ្ច្រោលនៅពេលខាងមុខនេះ ខណៈដែលរាជរដ្ឋាភិបាល បាន និងកំពុងយកចិត្តទុកដាក់ក្នុងការបង្កើនភាពទាក់ទាញទេសចរជាតិ និងអន្តរជាតិ ជាមួយនឹងគោលដៅឲ្យបានប្រមាណ ១៥-២០លាននាក់”

លោក សៅ សុវណ្ណារិទ្ធ អគ្គនាយកក្រុម Master Concept និងជាម្ចាស់គម្រោងដ៏ធំនៅគីរីរម្យនេះ បានលើកឡើងថា បន្ទាប់ពីឆ្លងកាត់ការពិភាក្សាជាច្រើនដំណាក់កាល នៅទីបំផុតអគ្គនាយកក្រុមហ៊ុនធំ៣ បានឈានដល់ការចុះកិច្ចព្រមព្រៀងគ្នាជាផ្លូវការហើយ ដើម្បីរួមគ្នាបង្កើតគម្រោងអភិវឌ្ឍន៍ធំមួយ។ 

លោកបានបន្តថា ៖

“ការចុះហត្ថលេខាព្រៀមព្រៀងសហការវិនិយោគនេះ គឺដើម្បីជំរុញឲ្យគម្រោងនៅគីរីរម្យបង្ហាញខ្លួនឆាប់ៗ និងទទួលបានការគាំទ្រពីសំណាក់សាធារណជន ក៏ដូចជាក្រុមហ៊ុនដៃគូ ស្របពេលដែលគម្រោងក៏មានការប្រកាសដាក់លក់ដីឡូតិ៍ចម្ការលម្ហែកាយ និងដីសម្រាប់គម្រោងវីឡាដ៏ប្រណិត  និងអភិវឌ្ឍន៍ឲ្យក្លាយជាតំបន់លម្ហែកាយតែមួយគ្មានពីរនៅច្រកចូលគីរីរម្យ”

លោកថា ៖

“គម្រោងអភិវឌ្ឍនៅលើផ្ទៃដីទំហំជាង៤០ហិកតារនេះ ក្រុមហ៊ុនទាំង៣ បានរួមគ្នាបង្កើតយុទ្ធសាស្ត្រ និងកែប្រែតំបន់នោះឲ្យក្លាយជា ផ្សារកសិផលធ្មជាតិ, ស្រះស្ទួចត្រី, ផ្ទះលំហែសម្រាប់ទទួលអ្នកទេសចរណ៍, ផ្ទះលម្ហែកាយសម្រាប់លក់, ទីតាំងវាយកូនហ្គោល (Golf Driving Range),ក្លឹបហាត់ប្រាណ, អាងហែលទឹក, ប៉មកម្ពស់ ៣៥ម៉ែត្រ ដែលអាចឃើញទិដ្ឋភាពភ្នំគីរីរម្យ និងតំបន់ជំវិញ ដែលមានជណ្ដើរយន្ត ហើយអាចមើលព្រះចន្ទ និងហ្វូងតារា នាពេលរាត្រីផងដែរ“

គួរជម្រាបផងដែរថា គម្រោងយក្សមួយនេះធ្វើឡើងដោយមានការចូលរួមពីក្រុមហ៊ុនធំៗចំនួន៣ គឺក្រុមហ៊ុន R’ Investment Groups ក្រុមហ៊ុន Chhay Hong Co Ltd. និង ក្រុមហ៊ុនMaster Concept ។ នៅក្នុងគម្រោងអភិវឌ្ឍន៍មួយនេះក្រៅមានការអភិវឌ្ឍដូចបានជម្រាបខាងលើក៏មានការបោះទុនបន្ថែមសម្រាប់សាងសង់ស្កាយបារ ,ភោជនីយដ្ឋាន, ហាងកាហ្វេ និងទីធ្លាសម្រាប់រៀបចំកម្មវិធីលម្ហែកាយផ្សេងៗ ដែលកាន់តែបង្កើនការចាប់អារម្មណ៍ និងទាក់ទាញយ៉ាងខ្លាំង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ភ្ជុំ​បិណ្ឌ​ជា​ឱកាស​បង្កើន​ចំណូល​សម្រាប់​អ្នក​លក់​គុយ​ទាវ​និង​អ្នក​រត់​កង់​បី តែ​ត្រូវ​លះបង់​ពេល​ជួបជុំ​គ្រួសារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

​ក្នុងពេល​ប្រជា​ពលរដ្ឋ​ជា​ច្រើន​ឆ្លៀត​សម្រាក​ពី​ការងារ​ ​ដើម្បី​ជួបជុំគ្រួសារ​ ​ធ្វើ​បុណ្យ​ ​និង​ដើរកម្សាន្ត​ក្នុង​ឱកាស​បុណ្យ​កាន់​បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ​អ្នក​ប្រកបរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ក្នុង​វិស័យ​លក់ដូរ​ ​និង​ដឹកជញ្ជូន​មួយ​ចំនួន​ បែរ​ជា​បង្កើន​សកម្មភាព​ការងារ​របស់​ខ្លួន ​ដើម្បី​ឆ្លៀត​យក​ឱកាស​រក​ប្រាក់​ចំណូល​បន្ថែម​ពី​តម្រូវការ​សេវាកម្ម​ដែល​កើនឡើង​ ​ជាពិសេស​នៅ​ថ្ងៃ​ភ្ជុំ​ធំ​ឆ្នាំ​២០២៦

មានហេតុផលពីរ ធ្វើឱ្យស្ថានភាពឥណទានកាបូនឆ្នាំ២០២៦ នៅទ្រឹង ខណៈកម្ពុជាធ្លាប់លក់បានប្រមាណ ១១លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

ភ្នំពេញ៖ នៅ​ក្នុង​បរិបទដែល​អាកាសធាតុពិភពលោក​ប្រែប្រួល កម្ពុជា​បាន​បោះជំហាន​លើ​វិថី​សេដ្ឋកិច្ច​បៃតង​យ៉ាង​មុតមាំ ដោយ​ពង្រឹង​សក្ដានុពល​ឥណទាន​កាបូន ដើម្បី​ទាក់ទាញ​ទុន​អភិវឌ្ឍន៍ អភិរក្សព្រៃឈើ និង​លើក​កម្ពស់​ជីវភាព​សហគមន៍ឱ្យ​ស្រប​តាម​ចក្ខុវិស័យអព្យាក្រឹតកាបូនត្រឹម​ឆ្នាំ២០៥០។ ជាកត់សម្គាល់ នៅ​ឆ្នាំ​២០២៦ នេះ ឥណទាន​កាបូនហាក់​នៅ​ទ្រឹង ឬ​មិន​ទាន់​មានវឌ្ឍនភាពអ្វី​ថ្មី​នៅ​ឡើយ​ទេ ដោយស្ថានភាព​ទីផ្សារឥណទាន​កាបូនស្ម័គ្រចិត្ត​ប្រែប្រួល និង​ការ​កែសម្រួលវិធីសាស្ដ្រ​ឥណទាន​កាបូន ខណៈដែលគិត​ចាប់​ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២២ កម្ពុជា​លក់កាបូន​បានប្រមាណ ១១​លាន​ដុល្លារអាមេរិក រុញចូល​សេដ្ឋកិច្ច​ជាតិរួច​ហើយ។ អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន

តម្រូវការ​ពង​ទា​ហក់​ឡើង​ខ្ពស់​ក្នុង​រដូវ​ភ្ជុំ​បិណ្ឌ​៖ ​ពង​ទា ​៤ លាន​គ្រាប់​ចូល​ទីផ្សារ​ក្នុង​មួយ​ថ្ងៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

តម្រូវ​ការ​ពង​ទា​នៅ​កម្ពុជា​កំពុង​កើនឡើង​ក្នុង​រដូវ​កាល​កាន់​បិណ្ឌ ​និង​ភ្ជុំ​បិណ្ឌ ​ដោយសារ​ការ​ប្រើប្រាស់​សម្រាប់​ចម្អិន​ម្ហូប​អាហារ​ ​និង​ធ្វើ​នំ​ប្រពៃណី​ ​ខណៈ​ពង​ទា​ប្រមាណ​ ៤ លាន​គ្រាប់​ត្រូវ​បាន​ផ្គត់ផ្គង់​ចូល​ទីផ្សារ​ក្នុង​មួយ​ថ្ងៃ​ តម្លៃ ប្រាក់ចំណូល

អាជ្ញាធរអះអាងថា ការត្រួតពិនិត្យគយ ១០០ភាគរយត្រូវបានអនុវត្តនៅច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ-ខាញ់ប៊ិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

កណ្តាល​ ៖ បើទោះបីជាការបើកច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ អាចជួយសម្រួលដល់ទេសចរ និងពាណិជ្ជកម្មក៏ដោយ ប៉ុន្តែអាជ្ញាធរបានអះអាងថា រាល់ទំនិញវៀតណាមទាំងអស់នឹងត្រូវត្រួតពិនិត្យគយ១០០ភាគរយ និងយ៉ាងម៉ត់ចត់ ដើម្បីប្រាកដមិនមានការនាំចូលកម្ពុជាដោយគេចពន្ធ និងអាចរក្សាបានភាពប្រកួតប្រជែង។ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ កម្ពុជា និងវៀតណាម បានបើកច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក ខាញ់ប៊ិញ (ប្រទេសវៀតណាម) ទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ (ប្រទេសកម្ពុជា)​

តម្លៃប្រេងធ្លាក់ចុះបន្តិចបន្ទាប់ពី លោក ដូណាល់ ត្រាំ អះអាងថា អាម៉េរិកនឹងមិនវាយប្រហារលើអុីរ៉ង់មុនពេលបោះឆ្នោត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ០,៧ ភាគរយនៅត្រឹម ១០៣,៥៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ០,៦ ភាគរយនៅត្រឹម ៩០,៩៧ ដុល្លារក្នុងមួយបារ៉ែល។

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម