គម្រោងបង្កើតការងារជាសេដ្ឋកិច្ចវិលជុំរបស់សហគមន៍នេសាទនៅបឹងទន្លេសាប នាំមកនូវការផ្លាស់ប្តូរវិជ្ជមានសម្រាប់សហគមន៍នេសាទ

ភ្នំពេញ ៖ អស់រយៈពេលជិត៤ឆ្នាំ ការអនុវត្តគម្រោង «បង្កើតការងារជាសេដ្ឋកិច្ចវិលជុំរបស់សហគមន៍នេសាទនៅបឹងទន្លេសាបខាងលិចក្នុងតំបន់១»  ដែលផ្តល់មូលនិធិដោយសហភាពអឺរ៉ុប បានឈានដល់ទីបញ្ចប់ ដោយបាននាំមកនូវការផ្លាស់ប្តូរវិជ្ជមានសម្រាប់សហគមន៍នេសាទនៅជុំវិញតំបន់ឋបនីយជីវមណ្ឌលបឹងទន្លេសាប ។

អ្នកចូលរួមក្នុងកម្មវិធីនេះមានប្រមាណជិត ១០០នាក់ ដែលនៅក្នុងនោះរួមមានតំណាងមកពីរដ្ឋបាលជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងអប់រំ យុវជន និងកីឡា សហភាពអឺរ៉ុប ដៃគូអនុវត្តគម្រោង អង្គការសង្គមស៊ីវិល អាជ្ញាធរថ្នាក់មូលដ្ឋាន និងសហគមន៍។ កម្មវិធីនេះបានបង្ហាញពីលទ្ធផលរបស់គម្រោងដែលសម្រេចបានតាមរយៈការរួមបញ្ចូលគ្នានូវការអភិវឌ្ឍប្រកបដោយចីរភាព ការការពារបរិស្ថាន និងនវានុវត្តន៍។

តាមរយៈការចូលរួមយ៉ាងសស្រាក់សស្រាំរបស់សហគមន៍ និងកិច្ចសហការអន្តរក្រសួង គម្រោងនេះបានបង្កើនលទ្ធភាពក្នុងការទទួលបានទឹកស្អាត អនាម័យ ការអប់រំ និងជម្រើសសម្រាប់ការចិញ្ចឹមជីវិតរបស់ សហគមន៍។

គម្រោងនេះ បានសម្រេចលទ្ធផលគួរជាទីមោទនៈ ដែលក្នុងនោះវិស័យទឹកស្អាត៖ ពលរដ្ឋចំនួន ២ ០០០នាក់ និងសិស្សចំនួន ៣ ២០០នាក់ បានទទួលទឹកស្អាតប្រើប្រាស់ ចំណែកអនាម័យ រៀបចំឱ្យមានភាពប្រសើរឡើងនូវអនាម័យដល់សិស្សចំនួន ២០ ០០០ នាក់ រីឯគំនិតផ្តួចផ្តើមឥដ្ឋអេកូ កែឆ្នៃប្លាស្ទិកទម្ងន់ ៤០០០គីឡូក្រាម បង្កើតប្រាក់ចំណូលសម្រាប់សហគមន៍នេសាទ សម្រាប់ជំនួយផ្នែកអប់រំ សិស្សិចំនួន ១០ ០០០នាក់ ទទួលបានអត្ថប្រយោជន៍ពីអាហារូបករណ៍ និងសម្ភារៈសិក្សាក្នុងថ្នាក់ ហើយពាក់ព័ន្ធនឹងកំណើនសេដ្ឋកិច្ចគឺជួយជំរុញការផលិតទឹកឃ្មុំ ទេសចរណ៍ធម្មជាតិ ថាមពលក្រៅបណ្តាញ និងការទទួលបានទីផ្សារសម្រាប់ក្រុមដែលដឹកនាំដោយស្ត្រី។

លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម បានលើកឡើងថា ៖ «តាមរយៈគម្រោង EU-CAPFISH/FOSTER Lot 1 យើងបានមើលឃើញនូវភាពច្នៃប្រឌិត និងភាពធន់គួរឱ្យកត់សម្គាល់របស់សហគមន៍នេសាទក្នុងតំបន់ឋបនីយជីវមណ្ឌលបឹងទន្លេសាប។ ដោយមានការបញ្ចូលការអនុវត្តប្រកប​ដោយនិរន្តរភាព គម្រូសេដ្ឋកិច្ចវិលជុំ និងការអប់រំប្រកបដោយបរិយាបន្ន យើងមិនត្រឹមតែពង្រឹងជីវភាពរស់នៅរបស់សហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានលើកកម្ពស់និរន្តរភាពបរិស្ថានទៀតផង។ ខណៈពេលដែលយើងកំពុងសាទរនូវសមិទ្ធផលនេះ អង្គការអុកស្វាមក៏សូមអំពាវនាវដល់អង្គការដៃគូ អ្នកបង្កើតគោលនយោបាយ និងសហគមន៍បន្តវិនិយោគលើរាល់ដំណោះស្រាយទាំងឡាយណាដែលគាំទ្រសហគមន៍ និងការពារធនធានធម្មជាតិរួមរបស់យើងទាំងអស់គ្នា»។

លោក Koen EVERAERT អនុប្រធានកិច្ចសហប្រតិបត្តិការនៅសហភាពអឺរ៉ុបប្រចាំកម្ពុជាបានមានប្រសា​ស​ន៍បន្ថែមថា៖

«គម្រោងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុបឆ្ពោះទៅរកការអភិវឌ្ឍប្រកប​ដោយ​ចីរភាព។ តាម​រយៈ​ការពង្រឹងនូវសេវាកម្មដែលចាំបាច់ និងការបង្កើតឱ្យចរន្តសេដ្ឋកិច្ចនៅក្នុងសហគមន៍ គម្រោង CAPFISH/​​FOSTER ដែលគាំទ្រដោយសហភាពអឺរ៉ុប បានដាក់ចេញជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់​សហគមន៍នេសាទឲ្យមានភាពធន់ និងភាពជាម្ចាស់ការ។ គម្រោងនេះក៏បង្ហាញពីកិច្ចសហប្រតិ​បត្តិការដ៏រឹងមាំរបស់សហភាពអឺរ៉ុបជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាដែលជាផ្នែកមួយនៃកិច្ចខំប្រឹងតាមរយៈ Global Gatewayក្នុងការគាំទ្រដល់ការប្រកបជីវិតដែលមានភាពធន់ និងជួយគាំទ្រកម្ពុជាក្នុងដំណើរឆ្ពោះទៅកាន់ការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច(LDC)»។

ឯកឧត្តម ស្រ៊ុន លឹមសុង អគ្គនាយករងនៃរដ្ឋបាលជលផល និងជានាយករងនៃកម្មវិធី EU-CAPFISH-Capture នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា៖

«គម្រោង EU-CAPFISH​/FOSTER គឺជាសក្ខីភាពដែលសម្រេចបានតាមរយៈភាពជាដៃគូដ៏រឹងមាំ និងចក្ខុវិស័យរួម។ រដ្ឋបាលជលផលមានមោទនភាពណាស់ក្នុងភាពជាដៃគូជាមួយសហភាពអឺរ៉ុប និងដៃគូរបស់យើងក្នុងការលើកកម្ពស់សហគមន៍ និងការគ្រប់គ្រងជលផលប្រកបដោយនិរន្តរភាព»។

គម្រោង EU-CAPFISH/FOSTER Lot 1 បានអនុវត្តក្នុងភាពជាដៃគូជាមួយដៃគូអភិវឌ្ឍន៍ចំនួន ១៣ រួមមាន អង្គការអេដ អេ អាកស្យុង ក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា អង្គការជនពិការកម្ពុជា អង្គការសមាគមថែរក្សាបរិស្ថាន និងវប្បធម៌ អង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល អង្គការសកម្ម​ភាពសម្រាប់ការអប់រំនៅកម្ពុជា ក្រុមហ៊ុន OKRA សូឡា អង្គការប្រតិបត្តិការកុមារកម្ពុជា PAVILION អង្គការសន្សំម្លប់ព្រៃ អង្គការទឹកស្អាត១០០១ វេទលែនវើក និងអង្គការសមាគមអភិរក្សសត្វព្រៃ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ

ទីផ្សារការងារកម្ពុជា ឆ្នាំ២០២៥ រក្សាភាពរឹងមាំ ខណៈប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឆ្នាំ២០២៥ ប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់ (ស្រី ៦,៨លាននាក់ និងប្រុស ៦,៣លាននាក់) ក្នុងនោះរស់នៅតំបន់ជនបទ ៧,៨លាននាក់ និងតំបន់ទីប្រជុំជន ៥,៣លាននាក់

BBC ចុះផ្សាយពីការបើកទ្វារស្វាគមន៍ភ្ញៀរទេសចររបស់កម្ពុជាមានភាពប្រសើរ និងងាយស្រួលជាងមុន

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ប្រទេសកម្ពុជាកំពុងស្ថិតក្នុងរបត់ឆ្ពោះទៅរកភាពរីកចម្រើន និងផ្លាស់ប្តូរយ៉ាងលឿន ដោយសារការសម្រួលដល់ដំណើរការទទួលភ្ញៀវទេសចរមានភាពរលូនជាងមុន

ស្វែងយល់ពីតម្លៃដីធ្លីនៅតាមតំបន់​នានា​ក្នុង​ខណ្ឌឫស្សីកែវ ក្នុងឆមាសទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/09/2026

ក្នុងឆ្នាំ២០២៦នេះ តម្លៃដីធ្លីនៅក្នុង​រាជធានីភ្នំពេញ តាមបណ្ដាខណ្ឌ​នានា​ មិនមានកា​រប្រែប្រួល ឬឡើងថ្លៃជាង​ឆ្នាំ២០២៥​នោះទេ ដោយតំបន់​ខ្លះ​ដែលធ្លាប់តែឡើងខ្ពស់​ក៏បានធ្លាក់ចុះបន្តិច​វិញ តំបន់ខ្លះទៀត​មិនឡើង ហើយមិនចុះដែរ

ក្រុង​មួយក្នុងខេត្តឈីងហៃ ប្រទេស​ចិន មានផ្ទៃដីធំជាង​កម្ពុជា​ជិត​ ២ដង តែមានប្រជាជន​ត្រឹមតែជាង ​៤០ម៉ឺននាក់​ប៉ុណ្ណោះ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 03/09/2026

ក្រុងមួយរបស់ចិនមានផ្ទៃដីរហូតដល់ជាង​២៣ម៉ឺនគីឡូម៉ែត្រការ៉េ ប៉ុន្តែក្រុង​នេះមានប្រជាជន​រស់នៅត្រឹមតែជា​៤០ម៉ឺននាក់ប៉ុណ្ណោះ .....

ប៊ែលហ្សិក រារាំង​បំណងអឺរ៉ុបដែលចង់​រឹបអូស​ទ្រព្យ​បង្កក​ទាំងអស់​របស់​រុស្ស៊ី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/09/2026

ប្រទេស​ប៊ែលហ្សិក ​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​ប៉ុនប៉ង​សាជា​ថ្មី​របស់បណ្តា​រដ្ឋ​ជាសមាជិក​សហ​ភាព​អឺរ៉ុប​មួយចំនួន​ដែលចង់​រឹបអូស​យក​ទ្រព្យសម្បត្តិ​បម្រុង​របស់​រុស្ស៊ី​ដែលបានបង្ខាំង​ទុកក្រោយមានសង្គ្រាមជាមួយអ៊ុយក្រែន

កាក់ថ្មី ១ ដុល្លារអាម៉េរិក មានរូបលោក ដូណាល់ ត្រាំ អាចនឹងត្រូវដាក់ឱ្យប្រើប្រាស់ បើទោះមានការហាមឃាត់ពីសហព័ន្ធ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 03/09/2026

កាក់ថ្មី ១ ដុល្លារអាម៉េរិក ដែលមានរូបលោក ដូណាល់ ត្រាំ នឹងត្រូវដាក់ឱ្យប្រើប្រាស់នាពេលឆាប់ៗបើទោះបីជាមានការហាមឃាត់ពីសហព័ន្ធមិនឱ្យដាក់រូបប្រធានាធិបតីដែលកំពុងកាន់តំណែងនៅលើរូបិយប័ណ្ណនេះក៏ដោយ


Leave a Reply

Your email address will not be published.Required fields are marked *