រដ្ឋាភិបាល​​បន្ត​លើកលែង​ និង​បន្ធូរ​បន្ថយពន្ធលើ​អចលនទ្រព្យ​ចំពោះ​សង្កាត់​ និងក្រុង​មួយចំនួន​ដែលទើប​បង្កើត​ថ្មីៗ

ភ្នំពេញ ៖​ ក្នុងគោលបំណងជំរុញសកម្មភាពទិញ​លក់​អចលនទ្រព្យ​ និងសម្រួលបន្ទុកពលរដ្ឋ​នៅតាមតំបន់​ដែលទើប​បង្កើត​ជា​សង្កាត់​ និងក្រុង​ថ្មី​នៅតាមបណ្ដាខេត្ត​មួយចំនួន ​រាជរដ្ឋាភិបាល​ដែល​អគ្គ​នាយកដ្ឋានពន្ធដារនៃ​ក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ ជា​សេនាធិការ បានសម្រេច​លើក​លែង​ពន្ធ​លើអចលនទ្រព្យ​ ​និងបន្ធូរ​បន្ថយ​លក្ខខណ្ឌ​លើកលែង​ពន្ធ​លើ​ដីធ្លី​មិនបានប្រើ​ប្រាស់ ចំពោះ​អចលនទ្រព្យដែលមានផ្ទៃដី​លើសពី​៥ហិកតា ដែល​ប្រជាពលរដ្ឋ​កំពុង​ធ្វើកសិកម្ម​បង្ក​បង្កើន​ ។

យោងតាមសេចក្ដីជូនដំណឹង​របស់អគ្គ​នាយកដ្ឋាន​ពន្ធដារ បានឱ្យដឹងថា​ រាជរដ្ឋាភិបាល​បានស​ម្រេច​បន្តការ​លើកលែង​ពន្ធ​លើអចលនទ្រព្យ​ ចំពោះសង្កាត់​ និងក្រុង​មួយចំនួន​ និងពន្យា​រការអនុវត្ត​​ប្រមូល​ពន្ធលើ​អចលនទ្រព្យ​ចំពោះក្រុង​ដែលទើប​តែ​បង្កើ​តថ្មី និ​ងបន្ធូរ​បន្ថយ​លក្ខខណ្ឌ​លើកលែង​ពន្ធ​លើដីធ្លីមិនបាន​ប្រើប្រាស់​ និងចំពោះអចលនទ្រព្យ​មានផ្ទៃក្រឡា​លើសពី​៥ហិកតា ដែល​ប្រជាពលរដ្ឋ​កំពុង​ធ្វើកសិកម្ម​បង្កបង្កើន​ផល ។

បើតាម​សេចក្ដីជូន​ដំណឹង​នេះឱ្យដឹងថា​ សម្រាប់​ពន្ធលើអចលនទ្រព្យ រដ្ឋ​នឹង​បន្ត​លើកលែង​ពន្ធ​លើ​រហូតដល់​ដំណាច់ឆ្នាំ២០២៥ ចំពោះអចលនទ្រព្យដែលស្ថិតនៅ​ក្នុង​សង្កាត់​ចំនួន​៤ ​ក្នុងក្រុង​តាខ្មៅ រួមមាន សង្កាត់​ស្វាយរលំ​ សង្កាត់​កោះអន្ល​ង់ចិន​ សង្កាត់​សិត្បូ​ និង​សង្កាត់រកាខ្ពស់ ដែល​ទើប​កាត់មកពី​ស្រុក​ស្អាង​ និង​ស្រុកកណ្ដាល​ស្ទឹង​ខេត្ត​កណ្ដាល ។​

ក្រៅពីតំបន់នេះ រដ្ឋ​ក៏នឹង​លើកលែង​ផងដែរ ចំពោះពន្ធ​លើ​អចលនទ្រព្យ​ដែលស្ថិត​នៅ​ក្នុ​​ង​ក្រុង​ចំនួន ៤ រួមមាន ក្រុង​ឧដុង្គ​ម៉ែជ័យ នៃ​ខេត្តកំពង់ស្ពឺ ក្រុង​អរិយក្សត្រ​​ និង​ក្រុង​សំពៅ​ពូន នៃខេ​ត្តក​​ណ្ដាល​ និងក្រុ​ងបូក​គោ​​ នៃខេត្ត​កំពត រហូតដល់ដំណាច់ឆ្នាំ២០២៥ ។ ដោយឡែក​​ក្រុង​ចំនួន​២ផ្សេងទៀត ដែល​ទើ​ប​​បា​នបង្កើត​ថ្មី​រួមមាន​ ក្រុង​រុន​តាឯក​តេជោ​សែន នៃខេត្ត​សៀមរាប និង​ក្រុង​កំពង់សោម​ ខេត្តព្រះ​​សី​ហនុ​ ក៏​ត្រូ​វ​បានលើកលែង​ពន្ធលើអចលនទ្រព្យរហូតដល់​ដំណាច់ឆ្នាំ២០២៥ ។ ចាប់ពី​ឆ្នាំ ២០២៦តទៅ នឹង​ត្រូវ​​អនុ​វត្ត​តាមច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តជាធរមាន ។

សម្រាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់​ ក៏ត្រូវបានរដ្ឋាភិបាល​ប្រកាស​​លើកលែង​​ ក្នុងនោះ​ចំពោះ​អចលន​ទ្រ​ព្យ​ដែលមានផ្ទៃក្រឡា​លើសពី​៥ហិកតា និ​ងនៅលើឯកសារ​កាន់កាប់​ដី ( បណ្ណកម្មសិទ្ធិ​ ឬលិខិត​ផ្ទេ​រ​សិ​ទ្ធិ ) ជា​ប្រ​ភេទដី​កសិកម្ម​ ឬដីលំនៅឋាន​ ឬដីមិនមាន​បញ្ជាក់​រូបភាពប្រើប្រាស់​ដី ប៉ុន្តែ​ស្ថាន​ភាព​ប្រើប្រា​ស់​​ដី​ធ្លីជាក់ស្ដែង​ត្រូវបានប្រជាពលរដ្ឋ​កំពុងធ្វើ​កសិកម្ម​បង្កបង្កើន​ផល តម្រូវឱ្យមាន​ភ្ជាប់​លិខិត​អនុញ្ញាត​ ឬលិខិត​បញ្ជាក់​អំពី​ការ​ប្រើប្រាស់ដីធ្លីកសិកម្មពីអាជ្ញាធរ​មូលដ្ឋាន​ ឬរដ្ឋបាលសារពើ​ពន្ធ ។ ចំពោះ​ការលើកលែង​ពន្ធ​លើ​ដីធ្លី​មិ​ន​​បា​ន​ប្រើ​ប្រា​ស់នេះ ពុំ​មានអានុភាព​ប្រតិសកម្មចំពោះ​ប្រាក់ពន្ធ និង​ទណ្ឌ​កម្ម​រដ្ឋ​បាល​ ដូចជា​ ពន្ធបន្ថែម និងការ​ប្រាក់​​ដែលបានបង់​រួចហើយនោះទេ​ ។​

គួរ​បញ្ជាក់ថា​ កាលពី​ចុងឆ្នាំ២០២៤​កន្លងទៅនេះដែរ រដ្ឋាភិបាលតាម​រយៈ​អគ្គ​នាយកដ្ឋានពន្ធដារ ក៏បាន​ប្រកាស​លើកលែង និងអនុគ្រោះ​ពន្ធ​ប្រថាប់ត្រា​លើការផ្ទេរ​កម្មសិទ្ធ ឬសិទ្ធិកាន់​កាប់អចលនទ្រព្យ​សម្រាប់​អ្នកទិញ​លំនៅឋាន​ និង​ /ឬ​​ ផ្ទេរ​កម្មសិទ្ធិ​ជាលើក​ដំបូង រហូតដល់​ដាច់​ឆ្នាំ ២០២៥​នេះដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចិន ប្រកាសចាត់វិធានការប្រឆាំងការបង្ខូចតម្លៃលើសារធាតុផលិតឈីបមួយប្រភេទនាំចូលពីជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ចិនប្រកាសចាត់វិធានការប្រឆាំងការលក់បង្ខូចតម្លៃលើការនាំចូលសារធាតុគីមីមួយប្រភេទពីប្រទេសជប៉ុន ដែលប្រើប្រាស់ក្នុងការផលិតបន្ទះឈីប

ចូលរួមដោយសេរី ! វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ នឹងវិលត្រឡប់មកវិញនាចុងសប្ដាហ៍នេះហើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ក្រសួងពាណិជ្ជកម្ម បានបន្តរៀបចំ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ (3rd Digital trade Forum – 3d DTF) ក្រោមមូលបទ «ជំរុញពាណិជ្ជកម្មឌីជីថលកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០» ដែលនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អគារ G-L នាថ្ងៃទី ១១-១២-១៣

ក្រចេះ ដាក់ចេញផែនការទេសចរណ៍ ២០២៦-២០៣០ ឆ្ពោះទៅជាខេត្តគំរូនៅភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ខេត្ត​ក្រចេះ​បាន​ដាក់​ឱ្យ​អនុវត្ត​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​ឆ្នាំ​ ​២០២៦​-​២០៣០ ​ដោយ​កំណត់​ទិសដៅ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ឱ្យ​កាន់តែ​មាន​គុណភាព​ ទាក់ទាញ ​និង​ប្រកួតប្រជែង​ ​ស្រប​ពេល​ខេត្ត​មាន​គោលដៅ​ក្លាយជា​ខេត្ត​គំរូ​ដែល​មាន​ភាព​ទាក់ទាញ​នៅក្នុង​តំបន់​ភូមិភាគ​ឦសាន

ប្រេង​ឆៅ​ហក់​ជិត​​ ១០០ ​ដុល្លារ​ ​ក្រោយ​អាម៉េរិក​ ​និង​អ៊ីរ៉ង់​វាយប្រហារ​គ្នា​សាជា​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

តម្លៃ​ប្រេង​ឆៅ​បាន​ហក់​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ៦ ​សប្តាហ៍​ ​ដោយ​តម្លៃ​ប្រេង​ Brent ​ខិតជិត ​១០០ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​បន្ទាប់ពី​អាម៉េរិក

សហភាពអឺរ៉ុប គ្រោងបង្កើនទុនវិនិយោគនៅកោះហ្គ្រីនឡែន ស្របពេលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

សហភាពអឺរ៉ុបគ្រោងបង្កើនទុនវិនិយោគនៅកោះហ្រ្គីនឡែន និង ពង្រឹងទំនាក់ទំនងនយោបាយឱ្យកាន់តែជិតស្និទ្ធ ខណៈដែលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះបញ្ចូលជាដែនដីអាម៉េរិក

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

រដ្ឋាភិបាលខាតបង់ប្រាក់​ចំណូល​ជាង​ ៣០០លានដុល្លារហើយ​ ដើម្បីទប់ស្កាត់ការ​ឡើងថ្លៃប្រេង​​ និ​ងឧស្ម័ន​ឥន្ធនៈ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្នុងរយៈពេល​ប្រមាណជិត​កន្លះឆ្នាំមកនេះ រាជរដ្ឋាភិបាល​បាន​ខាតបង់ថវិកាប្រមាណ ​២៥០​លានដុល្លារហើយក្នុងការ​ទប់ស្កាត់​ការឡើងថ្លៃប្រេងឥន្ទៈ និងឧស្ម័នថាមពល

ចិន​គ្រោង​ចាក់​បញ្ចូល​ថវិកា​ ​៥៤ ពាន់​លាន​ដុល្លារ​ ​ពង្រឹង​វិស័យ​ហិរញ្ញវត្ថុ​ ​និង​ស្តារ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ចិន​គ្រោង​នឹង​បញ្ចេញ​ថវិកា​ប្រមាណ​ ​៣៦០​ ពាន់​លាន​យន់ ​ឬ​ស្មើ​ប្រមាណ​ ​៥៤ ពាន់​លាន​ដុល្លារ ​ដើម្បី​ចាក់​បញ្ចូល​ទៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​របស់​ខ្លួន​ ស្របពេល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ព្យាយាម​ពង្រឹង​ស្ថិរ​ភាព​របស់​ធនាគារ ​និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ ​ចំពេល​កំណើន​សេដ្ឋកិច្ច​មាន​ភាព​មិន​ច្បាស់លាស់

ការ​សិក្សា​ បង្ហាញថា​ សហគមន៍​កសិកម្ម​ទំនើប​ជួយ​បង្កើន​ប្រាក់​ចំណេញ​ ប៉ុន្តែ​នៅ​ខ្វះ​ទុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ការ​សិក្សា​ស្រាវជ្រាវ​លើក​ដំបូង​នៅ​កម្ពុជា​ ​ស្តីពី​ ​«​សហគមន៍​កសិកម្ម​ទំនើប​» ​បាន​បង្ហាញ​ថា​ ​កសិករ​ដែល​ចូលរួម​ក្នុង​សហគមន៍​ប្រភេទ​នេះ​ទទួល​បាន​លទ្ធផល​សេដ្ឋកិច្ច​វិជ្ជមាន​ ​ជាមួយ​នឹង​ការ​កើនឡើង​នៃ​ប្រាក់​ចំណេញ​នៅក្នុង​ផលិតកម្ម​ស្រូវ​ ​បន្លែ ​ស្វាយចន្ទី​ ​

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ


Leave a Reply

Your email address will not be published.Required fields are marked *