ក្រសួងដែនដី បន្តសម្រេចបានលទ្ធផល​​វាស់វែងដី​ធ្លីទូទាំង​ប្រទេស​ សរុប​ប្រមាណ ​១៣,៨០លានក្បាលដី

ភ្នំពេញ ៖ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ បានបន្តសម្រេច​បានការ​វាស់វែង​ដីធ្លីនៅទូទាំង​ប្រទេស​កម្ពុជាសរុបចំនួន ១៣ ៧៩៥ ៨៣៧ ក្បាលដី និងបានចេញបណ្ណសម្គាល់ម្ចាស់កម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋ​ជា​បន្ត​បន្ទាប់ ជាមួយនឹងការជំរុញការងារនេះបន្ថែម ដើម្បីឱ្យ​បញ្ចប់​ទាំង​ស្រុង​ក្នុងពេល​ឆាប់ៗខាងមុខ ។

បើតាមរបាយការណ៍​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅក្នុងសប្ដាហ៍នេះបាន​បង្ហាញថា ក្នុង​ចំណោមក្បាល​ដីដែលបានវាស់វែង​រួចទាំង​ជិត​ ១៤លានក្បាលដីខាងលើនោះ ក្រសួង​បានចេញ​បណ្ណ​ចំនួន​ ៨ ៩៨០ ៩៧២​ក្បាលដី និង​ចែក​បណ្ណជូន​ម្ចាស់​កម្មសិទ្ធិ​បានចំនួន ៨ ២១៤ ៣៣៥ ក្បាល​ដី ហើយបាន និងកំពុង​ជំរុញឱ្យ​មន្ទីរសុរិយោដីតាមបណ្ដាខេត្ត​ឱ្យឆាប់បញ្ចប់ការ​វាស់វែងជាស្ថាពរ ហើយចេញ​បណ្ណ និងចែក​បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋឱ្យបានចប់សព្វ​គ្រប់។​

យោងតាមសកម្មភាពដ៏មមាញឹករបស់រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់​ ក៏ដូចជាសកម្មភាព​មន្ត្រីជំនាញ ​និងរដ្ឋបាលខេត្ត​នៅទូទាំងប្រទេស​បានបង្ហាញថា សម្រាប់ក្បាលដីដែល​បានវាស់វែង​ ចុះបញ្ជី​ និ​ងចេញបណ្ណ ត្រូវ​បានប្រគល់ជូនពលរដ្ឋ​ដែលជា​ម្ចាស់កម្មសិទ្ធិ​​ទាំង​ដីកម្មសិទ្ធិឯកជន និង​ដីជាកម្មសិទ្ធិ​សមូហភាព។ ជាក់ស្ដែង ​ពលរដ្ឋជនជាតិ​ដើមភាគតិច​នៅខេត្ត​ក្រចេះ​ រតនគិរី និ​ងមណ្ឌលគីរី ត្រូវ​បានប្រគល់វិញ្ញា​បន​បត្រ​សម្គាល់អចលនវត្ថុ​សមូហភាពពីក្រសួង​រៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់ ដើម្បីទុក​ប្រើប្រាស់ជា​ប្រយោជន៍រួម។​ ក្រៅពីនេះ រដ្ឋបាល​តាម​បណ្ដា​ខេត្តនានានៅទូទាំងប្រទេស ក៏បានបន្តចុះចែក​បណ្ណកម្មសិទ្ធិជូនពលរដ្ឋ​ក្នុងមូលដ្ឋាន​របស់ខ្លួន ជា​បន្ត​បន្ទាប់​ផងដែរ សម្រាប់ឱ្យពលរដ្ឋ​ប្រើប្រាស់​ជា​ប្រយោជន៍​តាមតម្រូវការ ដើម្បីលើកស្ទួយ​ជីវភាព​គ្រួសារ​ ។

គួររម្លឹកថា ជាញឹកញាប់ ឯកឧត្តម ​សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តែងតែជំរុញឱ្យបញ្ចប់ការវាស់វែង ចុះបញ្ជីដីធ្លី និងចេញបណ្ណសម្គាល់ម្ចាស់កម្មសិទ្ធិជូន​ប្រជាពលរដ្ឋ​ឱ្យបានចប់សព្វ​គ្រប់​ ដើម្បីបញ្ចប់​បញ្ហា​វិវាទដីធ្លីនៅក្នុ​ងប្រទេស​កម្ពុជា។

ឯកឧត្តម​បានលើកឡើងថា ចក្ខុវិស័យ​របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជា​រាជរដ្ឋាភិបាល​ គឺការ​បញ្ចប់​ជម្លោះរឿងព្រំដី​នៅជាប់គ្នា បញ្ចប់វិវាទ​របស់ពលរដ្ឋ​ក្នុងសង្គម​ដោយសារតែបញ្ហាព្រំដីមិនច្បាស់លាស់ ។​ នៅពេលបញ្ចប់​ការ​វាស់វែង​ ចុះបញ្ជីដីធ្លី និងចេញបណ្ណសម្គាល់ម្ចាស់កម្មសិទ្ធិជូន​គ្រប់គ្នា​ បញ្ហា​ជម្លោះព្រំដីនេះ នឹង​លែង​កើត​មាន​ ហើយ​ត្រូវយកពេលវេលា​មក​អភិវឌ្ឍ​ប្រទេស​ឱ្យកាន់តែរឹង​មាំ និងលែង​ខាតពេល​ក្នុងការ​ដោះស្រាយ​វិវាទ​ដីធ្លីតទៅទៀត ។​

បើតាម​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់​ថា ដីធ្លីនៅទូទាំង​ប្រទេសកម្ពុជា​នឹង​ចុះ​បញ្ជី​មាន​បណ្ណកម្មសិទ្ធិទាំងអស់ មិនថា​ដីរបស់រដ្ឋ និងជាដីរបស់​ឯកជននោះ​ឡើយ ហើយ​សម្រាប់ដីរបស់រដ្ឋ​នឹ​ងប្រគល់បណ្ណទៅឱ្យក្រសួង​ ស្ថាប័ន ​ជា​អ្នកកាន់​កាប់​ ដូចជា ​ដីរបស់ក្រសួង​បរិស្ថាន ដីរបស់​ក្រសួងវប្បធម៌ ដីរបស់ក្រសួងធនធានទឹក ឬដីរបស់ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់ និងនេសាទ​ជាដើម ៕

​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ARDB សហការជាមួយ FASMEC រៀបចំវេទិកាថ្នាក់ជាតិលើកដំបូង ដើម្បីជួយដល់វិស័យ MSMEs នៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានសហការជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) រៀបចំព្រឹត្តិការណ៍នៃវេទិកាថ្នាក់ជាតិលើកដំបូង ក្រោមប្រធានបទ «លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម» ដែលមានរយៈពេល ២ថ្ងៃ (២៧-២៨ ខែតុលា ឆ្នាំ២០២៦) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

ការ​កែច្នៃ​ ​និង​កិច្ចសន្យា​កសិកម្ម ​ជា​យុទ្ធសាស្ត្រ​រក្សា​លំនឹង​ទីផ្សារ​ស្វាយ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ការ​ពង្រីក​ការ​កែច្នៃ​ក្នុង​ស្រុក​ ​និង​ការ​អនុវត្ត​កិច្ចសន្យា​កសិកម្ម ​កំពុង​ត្រូវ​បាន​ជំរុញ​ជា​យុទ្ធសាស្ត្រ​សំខាន់ ​ដើម្បី​ដោះស្រាយ​បញ្ហា​ផលិតកម្ម​ស្វាយ​លើស​តម្រូវការ​ ការ​ធ្លាក់​ថ្លៃ​នៅ​រដូវ​ប្រមូល​ផល ​និង​ការ​ខាតបង់​របស់​កសិករ ​ព្រមទាំង​បង្កើន​តម្លៃ​បន្ថែម​ ​និង​ពង្រីក​ទីផ្សារ​នាំចេញ​របស់​កម្ពុជា

វិស័យ​កៅស៊ូ​កម្ពុជា​​ឈាន​ដល់​ដំណាក់កាល​ថ្មី ​ពី​ការ​នាំចេញ​វត្ថុធាតុដើម​ទៅ​ផ្គត់ផ្គង់​ឧស្សាហកម្ម​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

​កម្ពុជា​កំពុង​ឈាន​ទៅ​រក​ដំណាក់កាល​ថ្មី​ក្នុង​វិស័យ​កៅស៊ូ ​ដោយ​ផ្លាស់ប្ដូរ​ពី​ការ​ផលិត ​និង​នាំចេញ​វត្ថុធាតុដើម​ជា​ចម្បង​ ​ទៅ​រក​ការ​កែច្នៃ​ ​និង​ផ្គត់ផ្គង់​សម្រាប់​ឧស្សាហកម្ម​ក្នុង​ស្រុក​ ​ខណៈ​ចម្ការ​កៅស៊ូ​គ្រួសារ ​និង​ចម្ការ​ខ្នាត​ធំ​កំពុង​រួមចំណែក​ជំរុញ​កំណើន​ផលិតកម្ម​។

ប៊ុលហ្គារី​ ​អះអាង​ថា​​ ការ​បោះឆ្នោត​ប្រព្រឹត្តទៅ​ដោយ​រលូន ​គ្មាន​ភស្តុតាង​ទិញ​សន្លឹក​ឆ្នោត​ជា​ប្រព័ន្ធ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ប្រទេស​ប៊ុលហ្គារី ​កាលពី​ថ្ងៃ​ទី​២៥ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​បាន​ប្រព្រឹត្តទៅ​ក្នុង​បរិយាកាស​ស្ងប់ស្ងាត់ ​និង​មាន​របៀបរៀបរយ​ល្អ​នៅ​ទូទាំង​ប្រទេស​ ​ដោយ​អាជ្ញាធរ​មិន​បាន​រកឃើញ​ភស្តុតាង​នៃ​សកម្មភាព​ទិញ​សន្លឹក​ឆ្នោត​ទ្រង់ទ្រាយ​ធំ​ ​ឬ​ជា​ប្រព័ន្ធ​នោះ​ទេ

ឥណ្ឌូណេស៊ី កាត់បន្ថយការនាំចេញឧស្ម័ន ៣១ លានគូបហ្វីត ទៅកាន់សិង្ហបុរី ចំពេលមានភាពតានតឹងផ្នែកនយោបាយ និងផ្សែងអ័ព្ទ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ឥណ្ឌូណេស៊ីកាត់បន្ថយការនាំចេញឧស្ម័នធម្មជាតិចំនួន ៣១ លានគូបហ្វីតទៅកាន់សិង្ហបុរី ដើម្បីបង្វែរការផ្គត់ផ្គង់ទៅបំពេញលើតម្រូវការអគ្គិសនីក្នុងស្រុកបន្ថែម

​ADB ផ្ដល់​​កញ្ចប់ថវិកា​៧២លានដុល្លារដល់កម្ពុជា​​​ ដើម្បីអភិវឌ្ឍន៍​សេដ្ឋកិច្ចកសិករខ្នាតតូចនៅតាមជន​បទ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ធនាគារអភិវឌ្ឍន៍អាស៊ី បានអនុម័ត​កញ្ចប់ថវិកា​៧២លានដុល្លារ​ជួយកសិករ​ខ្នាតតូច​នៅតំបន់ជន​បទ ...

ក្រសួងកសិកម្មជំរុញការប្រើប្រាស់យន្តការកាត់បន្ថយហានិភ័យ និងធានារ៉ាប់រង ដើម្បីទាក់ទាញវិនិយោគិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ពីសារៈសំខាន់នៃយន្តការកាត់បន្ថយហានិភ័យ និងការធានារ៉ាប់រងកសិកម្ម ដើម្បីទាក់ទាញការវិនិយោគឯកជន ព្រមទាំងជួយការពារផលប្រយោជន៍កសិករចំពេលដែលអាកាសធាតុកំពុងមានការប្រែប្រួលខ្លាំង។ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ កំណើនវិស័យកសិកម្មមានការប្រែប្រួលជាមធ្យមក្នុងចន្លោះពី ១,៣% ទៅ ១,១% ដែលបញ្ជាក់ពីការចូលរួមចំណែកជាវិជ្ជមានរបស់វិស័យកសិកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ ដោយឡែក នៅក្នុងរយៈពេល ៥

តម្លៃប្រេងឆៅធ្លាក់ចុះប្រមាណ ២ ភាគរយ ប៉ុន្តែការវាយប្រហារនៅអារ៉ាប៊ីសាអូឌីតនៅតែជាក្តីកង្វល់សម្រាប់ការផ្គត់ផ្គង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

តម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ២,០៧ ភាគរយមកត្រឹម ១០១,១៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ១,៨២ ភាគរយមកត្រឹម ១១៤.៦០ ដុល្លារក្នុងមួយបារ៉ែល

មោទនភាព ! វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE 26) ត្រូវបានបិទបញ្ចប់ទៅដោយជោគជ័យ និងទទួលបានផ្លែផ្កាយ៉ាងត្រចះត្រចង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

ភ្នំពេញ ៖ មហាព្រឹត្តិការណ៍ប្រចាំឆ្នាំនៃវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ២០២៦ ហៅកាត់ CAFE 26 ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ត្រូវបានប្រកាសបិទបញ្ចប់ទៅយ៉ាងរលូន និងជោគជ័យ ជាមួយការទទួលបានលទ្ធផលផ្លែផ្កាយ៉ាងត្រចះត្រចង់គួរឱ្យកោតសរសើរ។


Leave a Reply

Your email address will not be published.Required fields are marked *