បរទេស ៖ ធនាគារធំៗរបស់អាមេរិកកំពុងបន្តយុទ្ធសាស្ត្រខុសៗគ្នា សម្រាប់ការដាក់ពង្រាយប្រាក់បញ្ញើរាប់ពាន់លានដុល្លាររបស់ខ្លួនលើទីផ្សារបំណុលរបស់រដ្ឋាភិបាល ដោយបង្ហាញពីការពិភាក្សានៅ Wall Street អំពីទិសដៅនៃអត្រាការប្រាក់។

ធនាគារអាមេរិច (BofA) ដែលជាអ្នកផ្តល់ប្រាក់កម្ចីអាមេរិកធំជាងគេទី២ បានបង្កើនប្រាក់ចំណូលនៅត្រីមាសទី៣ របស់ខ្លួនដោយបង្កើនការប្រាក់ពីផលប័ត្របំណុលដែលកើនឡើង ៧៧ភាគរយក្នុងរយៈពេលមួយឆ្នាំកន្លងមក ហើយបច្ចុប្បន្ន ធនាគារនេះមានចំនួនជិត ៩៧០ ពាន់លានដុល្លារ។
ធនាគារ JPMorgan Chase ជាធនាគារធំជាងគេរបស់អាមេរិក ធ្វើប្រតិបត្តិការលើផលប័ត្រមូលបត្រវិនិយោគក្នុងទំហំតូចជាង ហើយមានទំនោរចង់ដាក់ប្រាក់បញ្ញើនៅធនាគារកណ្តាលអាមេរិកជាជាងខ្ជះខ្ជាយលុយកាក់ ឬមូលបត្រភ្នាក់ងារ។

លោក Jason Goldberg អ្នកវិភាគធនាគារនៅ Barclays និយាយថា ៖
«អ្នកឃើញធនាគារកំពុងប្រើយុទ្ធសាស្រ្តផ្សេងៗជុំវិញរបាយការណ៍តុល្យការ និងការគ្រប់គ្រងអត្រាការប្រាក់។ ពេលវេលានឹងប្រាប់ថាមួយណាជាជម្រើសល្អជាងគេ»
បញ្ហាប្រឈមសម្រាប់ធនាគារនោះគឺការព្យាយាមប្រើប្រាស់ប្រាក់បញ្ញើទាំងអស់ដែលប្រមូលបាននៅលើតារាងតុល្យការរបស់ខ្លួនដោយសារការជំរុញរបស់រដ្ឋាភិបាល និងការដាក់ចេញនូវកម្មវិធីបន្ធូរបន្ថយបរិមាណក្នុងកំឡុងពេលមានវិបត្តិសុខភាព។ ការផ្តល់ប្រាក់កម្ចីជាជម្រើសដែលធនាគារពេញចិត្ត។ ប៉ុន្តែកំណើនប្រាក់កម្ចីមានភាពយឺតយ៉ាវ ដោយសារក្រុមហ៊ុនបានរកឃើញសាច់ប្រាក់ងាយស្រួលក្នុងទីផ្សារមូលបត្របំណុល ហើយអ្នកប្រើប្រាស់សងបំណុលតាមកាតឥណទាន។
លោក Mark Cabana ប្រធានយុទ្ធសាស្ត្រអត្រាការប្រាក់អាមេរិកនៅ BofA និយាយថា ៖
«ប្រសិនបើធនាគារកំពុងជួបការលំបាកក្នុងការបង្កើតប្រាក់កម្ចីនោះ មានន័យថាពួកគេនឹងត្រូវស្រូបយកមូលបត្របន្ថែម។ មានការរំពឹងដែលថានឹងមានការដេញថ្លៃធនាគារដែលមានភាពរឹងមាំសម្រាប់រតនាគារ»
ផ្ទុយទៅវិញ ក្រុមហ៊ុន JPMorgan បង្កើនទំហំនៃផលប័ត្របំណុលរបស់ខ្លួនបានត្រឹមតែ ៣ ភាគរយប៉ុណ្ណោះកាលពីឆ្នាំមុន ខណៈធនាគារវិនិយោគ Citigroup កើនឡើង ១៤ ភាគរយ និងធនគារ Wells Fargo កើនឡើង ១២ ភាគរយ ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សមយុទ្ធត្រីភាគី បង្ហាញពីផែនការរយៈពេលវែងរបស់ក្រុងវ៉ាស៊ីនតោននៃការបង្កើត NATO អាស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/09/2026
បរទេស ៖ ការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងបន្តរុញច្រានផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួននៃការបង្រួបបង្រួមសម្ព័ន្ធមិត្តក្នុងតំបន់ឱ្យទៅជារចនាសម្ព័ន្ធនយោបាយយោធាដ៏រឹងមាំមួយ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយដែលមានគំរូដំណើរការដូចជាអង្គការ NATO ប៉ុន្តែនៅក្នុងតំបន់អាស៊ី។ នៅក្នុងអត្ថបទមួយដែលត្រូវបានសរសេរដោយអ្នកស្រាវជ្រាវដ៏ល្បី លោក Konstantin Asmolov នៅមជ្ឈមណ្ឌលស្រាវជ្រាវអំពីកូរ៉េ និងវិទ្យស្ថានជាតិរុស្ស៊ីនៃវិទ្យាសាស្ត្រ ត្រូវបានដកស្រង់មកចេញផ្សាយដោយកាសែតរុស្សី RT បានឲ្យដឹងថា

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ទទួលបានការចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពនៅផ្សារមូលបត្រកម្ពុជាជាផ្លូវការ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 11/09/2026
ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ផ្សារមូលបត្រកម្ពុជា បានប្រារព្ធ “ពិធីចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពជាផ្លូវការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី”ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content