ក្រសួង​រៀបចំដែនដី​ កំពុង​សម្រុកដោះស្រាយ​គម្រោង​អចលនទ្រព្យ​ដែលមាន​បញ្ហា​​ជូនពលរដ្ឋ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

ព្រះសីហនុ ៖ ជាកា​រកត់សម្គាល់​​ ក្នុងរយៈពេលចុងក្រោយនេះ ជាពិសេសចាប់តាំងពីដើមឆ្នាំ២០២៤ គេតែងសង្កេតឃើញ​ក្រសួង​រៀបចំដែន​ដី នគរូប​នីយកម្ម​ និងសំណង់​ ប្រកាស​អញ្ជើញ​អតិ​ថិ​ជ​ន​​​ដែលបានទិញលំនៅឋាន​របស់គម្រោងអភិវឌ្ឍ​ន៍​ដែល​មានបញ្ហា​មក​ចូល​រួម​ដោះស្រាយ​នៅ​ក្នុង​ក្រសួង​ ហើយជាលទ្ធផល គម្រោង​ជាច្រើន​ត្រូវ​បានដោះស្រាយ​ចប់សព្វគ្រប់ជា​ស្ថាពរ​ ហើយក្រសួងក៏បាន និងកំពុង​បន្ត​​​ដោះស្រាយបញ្ហាជា​បន្តបន្ទាប់​ចំពោះ​គម្រោង​ដែល​មានបញ្ហា​ជាមួយអតិថិជន ។

ជាក់ស្ដែង នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញចូលរួមក្នុងពីធីប្រគល់បណ្ណវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនអតិថិជនបុរី វីធាយភី ខេត្តព្រះសីហនុ ដោយឯកឧត្តម បានលើកឡើងថា ៖ « ពួកយើងមកថ្ងៃនេះ ដើម្បីមកប្រគល់បណ្ណកម្មសិទ្ធិ ដែលជាទ្រព្យដ៏ថ្លៃថ្លាជូនបងប្អូន ដើម្បីផ្តល់នូវសុវត្ថិភាពផ្លូវច្បាប់ និងសន្តិភាពផ្លូវចិត្ត ក្នុងការកាន់កាប់អចលនទ្រព្យ»។

មានប្រសាសន៍នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនអតិថិជនបុរី វី អាយ ភី ខេត្តព្រះសីហនុ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះក្រុមការងារទាំងអស់ដែលបានចូលរួមដោះស្រាយបញ្ហានាពេលកន្លងមក ហើយក្រសួងក៏នៅតែបន្តជួយសម្របសម្រួលដោះស្រាយជាបន្តបន្ទាប់រហូតបញ្ចប់ការងារទាំងស្រុង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើ និងលើកទឹកចិត្ត ឱ្យបងប្អូនប្រជាពលរដ្ឋយើងសហការជាមួយអជ្ញាធរមូលដ្ឋាន រៀបចំលក្ខន្តិក:នៃការរស់នៅ សន្តិសុខ សណ្តាប់ធ្នាប់ ការប្រមូលសំរាម ទឹក និងភ្លើង ដើម្បីប្រែក្លាយទីកន្លែងរស់នៅឱ្យទៅជាភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល។

ក្រៅពីនេះ ឯកឧត្តម ​សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជា​រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់​ ក៏បាន​ថ្លែង​កោតសរសើរ​ចំពោះ​ក្រុមការងារ​ដោះស្រាយ​វិវាទ​របស់ក្រសួង​រៀប​ចំដែន​ដី នគរូប​នីយកម្ម​ និង​សំ​ណ​​​ង់​​ ដែលបានព្យាយាម​ដោះស្រាយ​បញ្ចប់បញ្ហា​ជា​បន្តបន្ទាប់ ដូចជា ​បញ្ហា​រវាង​អតិថិជន​ និង​បុរី​​ពិភពថ្មី, បញ្ហា​​រវាងអតិថិជន និង​គម្រោងរបស់បុរីខេភី ម៉នដានី​ រួមជាមួយនឹងបញ្ហារវាងអតិថិជន និងគម្រោងរបស់បុរី VIP ជាដើម ។

គួរ​បញ្ជាក់ថា​ ក្រៅពីការ​ដោះស្រាយ​បញ្ហា​គម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យដែល​បានបន្សល់​ក្នុងអំឡុង​វិបត្តិ​កូ​វីដ​​​​​​​១៩ និងវិបត្តិសេដ្ឋកិច្ច​សកល ក្រសួង​រៀបចំ​ដែនដី​ នគរូប​នីយកម្ម​​​​ និង​សំ​ណ​ង់ ក៏បាន​ដោះស្រាយនូវ​បញ្ហា​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​ ដែល​បានកើតឡើងតាំងពីយូរយាណាស់មកហើយ និង​បានដោះស្រាយរួចរាល់រាប់​ពាន់​ករណី​ម​ក​​​ហើយ និង​បន្ត​ដោះស្រាយបន្ថែមទៀត​ ដើម្បី​បញ្ចប់​​នៅពេលឆាប់ៗ ។​ ទន្ទឹមនឹង​នេះ​ក្រសួង​ក៏​នឹង​​ពន្លឿន​ការវាស់វែង និងចុះបញ្ជី​ដីធ្លីទូទាំង​ប្រទេស​ឱ្យបានចប់សព្វ​គ្រប់​ទាំងជា​ង ៧លាន​ក្បាល​ដីនៅមុន​ឆ្នាំ២០៣០​ខាង​មុខ​នេះផងដែរ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទប់​សម្ពាធ​ពហិការ​លែង​ជាប់​ ​ផ្សារ​ម៉ាក្រូ​ខេត្ត​សៀមរាប​ប្រកាស​បិទ​ទ្វារ​ ក្រោយ​ដំណើរការ​បាន​ ​៧​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ដោយសារ​មិន​អាច​ទប់ទល់​នឹង​ចរន្ត​ពហិការ​ទំនិញ​ថៃតទៅ​មុខ​ទៀត​បាន​ ​ផ្សារ​ម៉ាក្រូ ​សាខា​ខេត្ត​សៀមរាប ​បាន​ប្រកាស​បិទ​ទ្វារ​ជា​ផ្លូវការ​ចាប់ពី​ពេលនេះ​ទៅ​ហើយ​ បន្ទាប់ពី​បើក​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល​ ​៧​ ​ឆ្នាំ​

រដ្ឋមន្ត្រីទេសចរណ៍ ៖ ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកថា ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ពន្ធ​បដិការ​ថ្មី​របស់​អាម៉េរិក ​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​ប្រទេស​ថៃ​កំពុង​ប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក​ដាក់​ពន្ធ​បដិការ​ថ្មី​ក្នុង​អត្រា ​១២.៥​ ​ភាគរយ​ ​ដែល​ខ្ពស់​ជាង​អត្រា​​ត្រូវបាន​ដាក់​លើ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ ​និង​អាច​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​នៃ​ការ​នាំចេញ​របស់​ថៃ​ចុះខ្សោយ

កំណើន​សេដ្ឋកិច្ច​អាម៉េរិក​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​កំណើន​សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​ពីរ​ឆ្នាំ​នេះ​ ​បាន​កើនឡើង​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អត្រា​អតិផរណា​ក្នុង​ខែមិថុនា ​នៅតែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាង​គោលដៅ​របស់​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​)​

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ប្រេងឆៅឡើងថ្លៃលើសពី ៩០ ដុល្លារក្នុងមួយបារ៉ែល ក្រោយតំបន់មជ្ឈិមបូព៌ារងការវាយប្រហារកាន់តែខ្លាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

តម្លៃប្រេងឆៅបានបន្តឡើងថ្លៃនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ដោយសារតំបន់មជ្ឈិមបូព៌ារងការវាយប្រហារកាន់តែខ្លាំងឡើង ដោយប្រេងឆៅ ម៉ាក Brent បានឡើងថ្លៃ ១,៦៣ ភាគរយ ពោលគឺកើនដល់ ៩២,២២ ដុល្លារក្នុងមួយបារ៉ែល

ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងប្រតិបត្តិការអាជីវកម្ម កំពុងផ្តល់អត្ថប្រយោជន៍ខ្ពស់ដល់វិស័យ SME

Top News, ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

បច្ចេកវិទ្យាឌីជីថល គឺជាផ្នែកមួយយ៉ាងសំខាន់មិនអាចខ្វះបាននៅក្នុងកិច្ចដំណើរការអាជីវកម្ម ដែលក្រៅពីជួយសម្រួលដល់ប្រតិបត្តិការប្រចាំថ្ងៃ បង្កើនប្រសិទ្ធភាព ទាំងផ្នែកកំណត់ត្រា សេវាកម្ម និងការទូទាត់

ព្រឹទ្ធសភា​អនុម័ត​សេចក្តីព្រាង​ច្បាប់​ ​៣​ ​ជំរុញ​ពាណិជ្ជកម្ម​ ​និង​ឧស្សាហកម្ម​កម្ពុជា​ក្នុង​ទីផ្សារ​អាស៊ាន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

ព្រឹទ្ធសភា​កម្ពុជា​ ​បាន​អនុម័ត​សេចក្តីព្រាង​ច្បាប់​ចំនួន​ ​៣​ ​ពាក់ព័ន្ធ​នឹង​កិច្ចព្រមព្រៀង​ ​និង​កិច្ច​សម្រុះសម្រួល​ទទួលស្គាល់​ទៅ​វិញ​ទៅមក​របស់​អាស៊ាន​ ​ដើម្បី​សម្រួល​ពាណិជ្ជកម្ម ​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង​ ​និង​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​របស់​កម្ពុជា​ក្នុង​ទីផ្សារ​តំបន់

កម្ពុជា គ្រោងបើកដំណើរការពិព័រណ៍ Cambodia Expo Series 2026 នាចុងខែក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

បើមិនមានអ្វីប្រែប្រួលនោះទេ ព្រឹត្តិការណ៍តាំងពិព័រណ៍ Cambodia Expo Series 2026 នឹងត្រូវរៀបចំឡើងនាចុងខែសីហាខាងមុខនេះ ដែលជាស៊េរីពិព័រណ៍ និងសន្និសីទអន្តរជាតិដ៏ធំបំផុតមួយនៅកម្ពុជា

Fed រក្សាអត្រាការប្រាក់ដដែលជាលើកទី ៥ ចំពេលអតិផរណាមិនទាន់ធូរស្រាល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​) ​សម្រេចចិត្ត​រក្សា​អត្រា​ការ​ប្រាក់​ដដែល​ក្នុង​កម្រិត​ចន្លោះ​ពី​ ​៣,៥​ ​ភាគរយ​ ​ដល់​ ​៣,៧៥​ ​ភាគរយ​ ​ដែល​ជា​ការ​រក្សា​ក្នុង​កម្រិត​ដដែល​នេះ​ជា​លើក​ទី ​៥​ ​ជាប់​ៗ​គ្នា​មក​ហើយ

Leave a Reply

Your email address will not be published.Required fields are marked *