សន្ទុះនៃការទិញលក់ និងតម្លៃដីធ្លីនៅបណ្ដា​ខេត្ត​ជាប់​មាត់សមុទ្រ​ហាក់មិនទាន់មានកា​រប្រែប្រួលទេក្នុ​ង​ឆមាស​ទី​​១ឆ្នាំនេះ

ភ្នំពេញ ៖ នៅក្នុ​ងឆមាសទី១​ឆ្នាំ២០២៤​នេះ ក្រឡេកទៅមើលការទិញលក់​ និងតម្លៃ​ដីធ្លី​នៅតាមបណ្ដា​ខេត្ត​ជាប់​មាត់​សមុទ្រ​​នៃព្រះរាជាណាចក្រកម្ពុជា​​ ​ដែលជា​តំបន់​មានសក្ដានុពល​ទាក់ទាញ​ការ​វិនិយោគ​មួយ​ក្នុង​ប្រទេសកម្ពុជា​ហាក់មិនទាន់មាន​ការ​ប្រែប្រួលនៅឡើយទេ ដោយសកម្មភាពទិញលក់​ និ​ងតម្លៃដីធ្លី​ហាក់​នៅ​ទ្រឹងទោះបីជា​គម្រោងព្រែក​ជីកហ្វូណន​តេជោ​ពីភ្នំពេញ​ទៅកាន់​សមុទ្រ​នឹង​បើក​ការដ្ឋានសាងសង់នៅរយៈ​ពេល​២ខែខាងមុខ​​នេះក្ដី ។​

លោក ហ៊ុម តូ អ្នកជំនាញអចលនទ្រព្យ​មួយរូប​ប្រចាំ​ខេត្ត​ព្រះសីហនុ បានមានប្រសាសន៍ថា រហូតមកដល់​ពាក់​​កណ្ដាល​ឆ្នាំ២០២៤​នេះ ការទិញលក់​ដីធ្លីក៏ដូចជា​តម្លៃដី​នៅក្នុ​ងខេត្ត​ព្រះសី​ហ​នុ​នៅមិនទាន់មានកា​រ​ប្រែ​ប្រួលនៅឡើយ ដោយមិនទាន់មានវិនិយោគិនថ្មីៗណា​ចូលមក​រក​ដី​សម្រាប់អភិវឌ្ឍន៍​នៅឡើយ ប៉ុន្តែនៅឆ្នាំ២០២៤នេះ​ ឃើញថា​មានអ្នកវិនិយោគ​មួយ​ចំនួន​​ចូលមក​បន្តការ​វិនិយោគលើ​អគារ​ចាស់ៗ​ដែល​ជាប់គាំងនា​ពេល​កន្លងមកធ្វើឱ្យសកម្មភាពនៃការសាងសង់​នៅក្នុង​ខេត្តព្រះសីហនុ​មានកំណើន​ឡើង​ជាងឆ្នាំមុនៗ ។​

លោក​បន្តថា​ តាមរយៈ​គម្រោង​មួយចំនួនដែល​បានដាក់​ដំណើរការ និងគម្រោង​មួយចំនួនទៀត​កំពុង​សាង​សង់​ និង​គ្រោងអភិវឌ្ឍន៍​​នៅក្នុង​ខេត្តព្រះសីហនុ​នឹង​ធ្វើឱ្យខេត្ត​នៃតំបន់ឆ្នេរ​មួយ​នេះ កាន់តែមានសក្ដានុពល​ និង​ទាក់ទាញ​អ្នកវិនិយោគ​ទាំង​ក្នុងនិងក្រៅ​ប្រទេសចូល​មកក្នុ​ងខេត្ត​ព្រះសីហនុ​បន្ថែមទៀត ​។

លោ​កបន្ថែមថា បច្ចុប្បន្ន​នេះ​ដីនៅក្នុង​ខេត្តព្រះសីហនុ​ដែលមានតម្លៃខ្ពស់បំផុត​​គឺនៅតាមបណ្ដោយផ្លូវ​ឯ​ក​រាជ្យ​​​ ពីព្រោះ​ទីនោះ​ជា​តំបន់ដែល​មាន​ការអភិវឌ្ឍខ្លាំង និង​ជា​តំបន់ ពាណិ​ជ្ជ​កម្ម​ចម្រុះ ដែល​អ្នកវិនិយោ​គអាច​ទិញ​ ហើយសាងសង់អគារ​ខ្ពស់ៗ​បាន ។

លោក​ ជិន ណារិន​ ភ្នាក់ងារអចលនទ្រព្យប្រចាំខេត្តកំពត ក៏បានឱ្យដឹងដែរថា សម្រាប់​រយៈ​ពេលប្រ​មាណ​ ៦ខែ ឆ្នាំ ២០២៤​នេះ នៅខេត្តកំពត​ ក៏មិនទាន់មានកា​រប្រែប្រួល​ឬ​ស​កម្ម​ភា​ព​ទិញលក់​ដីធ្លី​ខ្លាំង​ដែរ ហេតុ​នេះ​​ហើយ​ទើបធ្វើឱ្យតម្លៃដីធ្លីក្នុង​ខេត្ត​កំពតនៅ​ទ្រឹង តែសម្រាប់អ្នកដែលចង់លក់​ដី​បន្ទាន់​ ក៏បានទម្លាក់​ថ្លៃក្រោ​មទី​ផ្សារ​ ដើម្បីយកលុយ​មកដោះស្រាយបញ្ហា​ចំ​ពោះមុខ​ ។

លោក​បន្តថា នៅពេលឆាប់ៗខាងមុខនេះ ខេត្ត​កំពត​នឹ​ងទាក់ទាញកាន់តែខ្លាំង ព្រោះកំពង់ផែ​ទឹកជ្រៅមួយបានដាក់ដំណើរកា​រ គម្រោង​អភិវឌ្ឍន៍របស់​រដ្ឋបាល​ខេត្ត​កំពត​មួយ​ចំនួន​ក៏​បាន​ដាក់​ដំណើរ​ និងមួយចំនួនទៀត​ក៏កំពុង​អភិវឌ្ឍន៍​ និងគ្រោង​ដាក់ដំណើរការ​នៅពេលឆាប់ៗនេះដែរ ។

លោក​ លឹម រដ្ឋា ភ្នាក់ងារ​ប្រចាំខេត្តកែប ក៏បានបញ្ជាក់ថា​ ការទិញលក់ដីធ្លីនៅក្នុងខេត្តកែប គឺមានតែដីទំហំតូច​ៗ និងមានតម្លៃ​តិច​តួច​ប៉ុណ្ណោះ សម្រាប់ដីធំៗ​នៅមិនទាន់​មានការ​ទិញ​លក់​ច្រើន​នោះ​ទេ ហើយតម្លៃដីវិញ​​ក៏​មិន​ទាន់​​មានកំណើនខ្ពស់ជាង​ឆ្នាំមុនៗដែរ  ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ