គម្រោង​វិនិយោគចំនួនពីរ​នៅក្នុងខេត្តព្រះសីហនុ មានទុនវិនិយោគ​រហូតដល់​២១​ពាន់​លានដុល្លារ​

ភ្នំពេញ ៖ ក្នុង​រយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុ​ហាក់ទទួលបានការ​វិនិយោគ​ច្រើនឡើងវិញ ​ទាំង​គម្រោង​វិនិយោ​​គ​ដែលមាន​ប្រ​ភព​ទុន​ក្នុង​ស្រុក និង​គម្រោងវិនិយោគ​មានប្រភពទុនពី​បរទេស ជាក់ស្ដែង​គ្រាន់តែ​គម្រោងវិនិយោគចំនួនពីរប៉ុណ្ណោះ មានទុនរហូតដល់ ​២១​​ពាន់​លានដុល្លារអាមេរិក និងអាចជួយ​ឱ្យ​ខេត្តព្រះសីហ​នុ​កាន់តែលេចធ្លោរ​ និងទាក់ទាញ​វិនិយោគិន​បរទេស​ជាច្រើនទៀត​មក​បណ្ដាក់​ទុន ។

គម្រោងចំនួន​ពីរ​ដែល​មានទុនវិនិយោគរហូតដល់​ ២១ពាន់​លានដុល្លារ​​​ និងកំពុងមានភាពមមាញឹកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្តព្រះសីហនុ រួម​មាន​គម្រោ​ង​​អភិវឌ្ឍន៍ឆ្នេរមាស​ ឆ្នេរ​ប្រាក់ និង​គម្រោង​ Bay Of Light ស្ថិតនៅក្នុង​ទីក្រុងថ្មី​នៃ​ខេត្តព្រះសីហនុ ដែល​រាជ​រដ្ឋា​ភិបាល​ទើប​តែ​បង្កើត​គឺ​ក្រុងកំ​ពង់សោម​ ។​

លោក Fu Hang អគ្គនាយកក្រុមហ៊ុន​ យិះចៀ ដែលជា​ក្រុមហ៊ុនអភិវឌ្ឍន៍ ឆ្នេរ​មាស ​ឆ្នេរ​ប្រាក់ ​នៅក្នុង​ខេត្ត​ព្រះ​សី​ហនុ ​បានមានប្រសាសន៍​ គម្រោងអភិវឌ្ឍន៍ឆ្នេរ​មាស ​ឆ្នេរ​ប្រាក់​ គ្រោង​ចំណាយទុនវិនិយោគ​ប្រមាណ ៥ពាន់​លានដុល្លារអាមេរិក ដោយផ្ដោតលើ​វិស័យ​ទេសចរណ៍ ហើយ​រហូតមដល់ពេលនេះ ក្រុមហ៊ុន​បានចំ​ណាយ​ទុ​ន​​អ​ស់​​ប្រមាណ​៦០០លានដុល្លារអាមេរិក​ហើយលើ​ការ​សាងសង់ រួមទាំង​ហេដ្ឋា​រច​នា​ស​ម្ព័ន្ធ​ក្នុង​តំបន់​ផងដែរ ។

លោក​បន្តថា គម្រោង​វិនិយោគ​នេះ ជា​គម្រោង​វិនិយោគ​ដែល​ត្រូវការ​ពេលវេលា​យូរ​​ក្នុងការអភិវឌ្ឍ​ និង​ត្រូវ​សាងសង់​ជា​ដំណាក់​កាល ។ បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​បានសាងសង់​នូវ​រីសត កោះ​សំពោច ឬ​គេនិយមហៅថា កោះរាជ​បុត្រ​ និង​មានសមិទ្ធផល​ទេសចរ​ណ៍​មួយ​ចំនួន​ទៀត ដែល​កំពុង​ទាក់ទាញភ្ញៀវទេសចរ​ជាតិ​ និង​អន្តរ​ជា​តិ​មកទស្សនា​ និងកម្សាន្ត ។​

លោក​បន្ថែមថា បច្ចុប្បន្ន​នេះ ភ្ញៀវទេសចរ​​ទាំង​ជាតិ ​និងអន្តរជាតិ មកទស្សនា​ និងកម្សាន្ត​នៅក្នុង​តំបន់​អភិ​វឌ្ឍ​ន៍​​ឆ្នេរមាស​ឆ្នេរ​ប្រាក់ប្រមាណ ៣០០០​នាក់​ក្នុង​មួយថ្ងៃ ជាពិសេស​នៅ​ក្នុង​ថ្ងៃសៅរ៍​ និងថ្ងៃអាទិត្យ​ ហើយភាគច្រើនភ្ញៀវទេស​ចរ​មក​កម្សាន្តនៅ​តំបន់​រមណីយដ្ឋានឆ្នេរ​មាស​ឆ្នេរ​ប្រាក់​មាន​ចំនួន​ច្រើន​ជាង​គេ ។

លោក​ Donald Yeo នាយកផ្នែក​លក់​នៃ​ក្រុមហ៊ុ​ន​ Canopysands ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍​លើ​គម្រោង​ Bay Of Light ក្នុង​តំបន់​រាម​ បានមានប្រសាសន៍ថា​ គម្រោង​ Bay Of Light ជា​គម្រោងធំ​មួយប្រចាំខេត្តព្រះសីហនុ ក៏ដូចជា​ក្នុងប្រទេស​កម្ពុជាទាំង​មូលផងដែរ ។ គម្រោង​នេះ មានទុនវិនិយោគ​សរុប​ប្រមាន១៦​ពាន់លា​នដុ​ល្លា​រ​អាមេរិក និងជា​គម្រោង​អភិវឌ្ឍន៍​យូរអង្វែង ។

លោកបន្តថា រហូតមកដល់ពេល​នេះ គម្រោង​ Bay Of Light បានចំណាយទុនអស់​ប្រមាណ១២០០​លាន​ដុល្លារ​អាមេរិកហើយ​ ក្នុងការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​និង ការ​រៀបចំទីតាំង ​។ គម្រោងនេះ ត្រូវការ​ពេលវេលា​ប្រមាណជាង​៣០ឆ្នាំ ដើម្បីបញ្ចប់​ទាំង​ស្រុង ពីព្រោះ​ដៃគូវិនិយោគ​នៅក្នុងគម្រោងនេះ សុទ្ធតែជា​ក្រុមហ៊ុនធំៗល្បីៗមកពីបរទេស និ​ងត្រូវការ​ពេលវេលា​សិក្សា ​និងរៀបចំ​ដំណើរការ​វិនិយោគ​យូរ ។​

ឯកឧត្តម​ ម៉ាង ស៊ីណែត អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ​រាជរដ្ឋាភិបាល​បាន​កំណត់​យក​ខេត្តព្រះសីហនុជា​ទិសដៅ​នៃការ​អភិវឌ្ឍ​ និង​កំណត់​យក​ខេត្តនេះគឺជាតំបន់សេដ្ឋកិច្ចគំរូពហុ​បំណង​ ។ សក្ដានុព​លនៅក្នុងខេត្តព្រះសីហនុ​នាពេល​នេះ មាន​ស្ទើរ​តែ​គ្រប់​វិស័យ ជាពិសេស​វិស័យ​ទេសចរណ៍ និង​អចលនទ្រព្យ​អគារ​ខ្ពស់ៗ​ ។

ឯកឧត្តម​បន្តថា ខេត្តព្រះសីហនុ​ស្វាគមន៍​រាល់​វិនិយោគិនមកពីគ្រប់ទិសទី មិនថា​មកពីប្រទេស​ចិន ប្រទេស​ថៃ អង់គ្លេស អាមេរិក​ រុស្ស៊ី នោះទេ សំខាន់ឱ្យ​តែគេចង់វិនិយោគ​ពិត​ប្រាកដដែលអាច​បង្កើត​ការងារ​ និង​ប្រាក់ចំណូលដល់ពលរដ្ឋ ក៏ដូចជាជំរុញ​កំណើនសេដ្ឋកិច្ច​ក្នុងខេត្ត​ផងដែរ ៕ ​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រេងឆៅឡើងថ្លៃលើសពី ៩០ ដុល្លារក្នុងមួយបារ៉ែល ក្រោយតំបន់មជ្ឈិមបូព៌ារងការវាយប្រហារកាន់តែខ្លាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

តម្លៃប្រេងឆៅបានបន្តឡើងថ្លៃនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ដោយសារតំបន់មជ្ឈិមបូព៌ារងការវាយប្រហារកាន់តែខ្លាំងឡើង ដោយប្រេងឆៅ ម៉ាក Brent បានឡើងថ្លៃ ១,៦៣ ភាគរយ ពោលគឺកើនដល់ ៩២,២២ ដុល្លារក្នុងមួយបារ៉ែល

ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងប្រតិបត្តិការអាជីវកម្ម កំពុងផ្តល់អត្ថប្រយោជន៍ខ្ពស់ដល់វិស័យ SME

Top News, ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

បច្ចេកវិទ្យាឌីជីថល គឺជាផ្នែកមួយយ៉ាងសំខាន់មិនអាចខ្វះបាននៅក្នុងកិច្ចដំណើរការអាជីវកម្ម ដែលក្រៅពីជួយសម្រួលដល់ប្រតិបត្តិការប្រចាំថ្ងៃ បង្កើនប្រសិទ្ធភាព ទាំងផ្នែកកំណត់ត្រា សេវាកម្ម និងការទូទាត់

ព្រឹទ្ធសភា​អនុម័ត​សេចក្តីព្រាង​ច្បាប់​ ​៣​ ​ជំរុញ​ពាណិជ្ជកម្ម​ ​និង​ឧស្សាហកម្ម​កម្ពុជា​ក្នុង​ទីផ្សារ​អាស៊ាន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

ព្រឹទ្ធសភា​កម្ពុជា​ ​បាន​អនុម័ត​សេចក្តីព្រាង​ច្បាប់​ចំនួន​ ​៣​ ​ពាក់ព័ន្ធ​នឹង​កិច្ចព្រមព្រៀង​ ​និង​កិច្ច​សម្រុះសម្រួល​ទទួលស្គាល់​ទៅ​វិញ​ទៅមក​របស់​អាស៊ាន​ ​ដើម្បី​សម្រួល​ពាណិជ្ជកម្ម ​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង​ ​និង​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​របស់​កម្ពុជា​ក្នុង​ទីផ្សារ​តំបន់

កម្ពុជា គ្រោងបើកដំណើរការពិព័រណ៍ Cambodia Expo Series 2026 នាចុងខែក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

បើមិនមានអ្វីប្រែប្រួលនោះទេ ព្រឹត្តិការណ៍តាំងពិព័រណ៍ Cambodia Expo Series 2026 នឹងត្រូវរៀបចំឡើងនាចុងខែសីហាខាងមុខនេះ ដែលជាស៊េរីពិព័រណ៍ និងសន្និសីទអន្តរជាតិដ៏ធំបំផុតមួយនៅកម្ពុជា

Fed រក្សាអត្រាការប្រាក់ដដែលជាលើកទី ៥ ចំពេលអតិផរណាមិនទាន់ធូរស្រាល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​) ​សម្រេចចិត្ត​រក្សា​អត្រា​ការ​ប្រាក់​ដដែល​ក្នុង​កម្រិត​ចន្លោះ​ពី​ ​៣,៥​ ​ភាគរយ​ ​ដល់​ ​៣,៧៥​ ​ភាគរយ​ ​ដែល​ជា​ការ​រក្សា​ក្នុង​កម្រិត​ដដែល​នេះ​ជា​លើក​ទី ​៥​ ​ជាប់​ៗ​គ្នា​មក​ហើយ

ក្រសួង​ទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ រួមគ្នាផ្សព្វផ្សាយ​ពីសក្ដានុពលទេសចរណ៍​​ក្នុងរដូវកាល​បៃតង​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំវេទិកា​ធុរកិច្ច​ទេសចរណ៍ ក្រោមការផ្សព្វផ្សាយ​ពីសក្ដានុពល​វិស័យ​ទេសចរណ៍ និងការ​វិនិយោគក្នុងខេត្តមួយនេះ

អាម៉េរិក បិទការនាំចូលរ៉ូបូតទំនើបៗ និងឧបករណ៍បំប្លែងថាមពលអគ្គិសនីពីបរទេស ជាពិសេសពីប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

អាម៉េរិក បានហាមឃាត់ការនាំចូលរ៉ូបូតបែបទំនើបៗ និងឧបករណ៍បំប្លែងថាមពលអគ្គិសនីពីបរទេស ជាពិសេសពីប្រទេសចិន ដោយសារក្តីបារម្ភផ្នែកសន្តិសុខជាតិ

រដ្ឋាភិបាលបន្តថែទាំវិនិយោគិនដែលមានស្រាប់ ខណៈជំរុញការទាក់ទាញវិនិយោគថ្មីៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បន្ត​យកចិត្តទុកដាក់​លើ​ការ​ថែទាំ​ និង​ផ្តល់​ការ​គាំទ្រ​ដល់​គម្រោង​វិនិយោគ​ដែល​មាន​ស្រាប់ ​ខណៈ​បន្ត​ខិតខំ​ទាក់ទាញ​វិនិយោគិន​ថ្មី​ៗ​ ​ដើម្បី​ជំរុញ​ការ​ពង្រីក​ទុន​វិនិយោគ​ ​និង​ការ​រីកចម្រើន​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​

ចិន និងឥណ្ឌា ផ្តើមពាណិជ្ជកម្មទ្វេភាគីឡើងវិញ ក្រោយអាក់ខានជាច្រើនឆ្នាំដោយសារភាពតានតឹងតាមព្រំដែន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

បើមិនមានអ្វីប្រែប្រួលនោះទេ នៅត្រឹមថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ មហាអំណាចចិន និងឥណ្ឌា នឹងផ្តើមធ្វើពាណិជ្ជកម្មជាមួយគ្នាសាជាថ្មីក្រោយអាក់ខានអស់រយៈពេលចិត៦ឆ្នាំ

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ គ្មានការកាត់ក្រសួង ស្ថាប័នទេ តែត្រូវពង្រឹងតួនាទីខ្លួនឱ្យបានល្អ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃណ្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋាភិបាលគ្មានគម្រោងកាត់ក្រសួង ស្ថាប័ន បញ្ចូលគ្នានោះទេ តែត្រូវពង្រឹងតួនាទីខ្លួនឱ្យបានល្អ

Leave a Reply

Your email address will not be published.Required fields are marked *