ខេត្តចំនួន២ ​នឹងក្លាយ​ជាមុខព្រួញរបស់វិនិយោគិនជាតិ-អន្តរជាតិ ដ៏មានសក្ដានុពលបំផុត

ភ្នំពេញ ៖ សម្រាប់ឆ្នាំបន្ទាប់២០២៣ខាងមុខនេះ អ្នកជំនាញបានបង្ហាញពីក្ដីរំពឹងទៅលើខេត្តចំនួន២ ដែលមានសក្តានុពល ទាក់ទាញការវិនិយោគក្នុងវិស័យចម្រុះ ជាពិសេសទីផ្សារអចលនទ្រព្យលើការទិញលក់ដីធ្លីក្រោមការកំណត់គោលដៅវិនិយោគរបស់វិនិយោគិនជាតិ និងអន្តរជាតិបន្ថែមពីលើអ្វីដែលមានស្រាប់នាពេលបច្ចុប្បន្ន គឺខេត្តស្វាយរៀង និងខេត្តព្រះសីហនុ។

ខេត្តស្វាយរៀង និង​ខេត្តព្រះសីហនុ ត្រូវ​បានរំពឹងថា​នឹង​កាន់តែមានភាពទាក់ទាញ​លើការវិនិយោគ​កាន់តែខ្លាំង​ ក្រោយ​ពេល​ដែល​ខេត្តទាំងពីរ​នេះទទួលបានផ្លូវល្បឿនលឿន​មុនគេ​​នៅក្នុងប្រទេស​កម្ពុជា។ ជាក់ស្ដែង បច្ចុប្បន្ននេះ ​ផ្លូវ​ល្បឿនលឿន​ទី​១បាន​តភ្ជាប់ពីភ្នំពេញទៅកាន់​ក្រុងព្រះសីហនុត្រូវបានដាក់ដំណើរការរួចរាល់ជាផ្លូវការ ដោយ​បាននាំភ្ញៀវទេសចរ​ទៅកាន់ទឹកដីនៃតំបន់សមុទ្រមួយនេះ​យ៉ាង​ច្រើនក្នុងមួយខែ​ៗ ​ជាពិសេស​នៅ​រដូវកាល​បុណ្យ​ទាន​ និង​ថ្ងៃ​ឈប់​សម្រាក ។ ចំណែក​ផ្លូវល្បឿនលឿន​ខ្សែទី​២​ក៏បាន​ចុះហត្ថលេខារួចរាល់រវាង​រដ្ឋាភិបាលកម្ពុជា​ និង​ក្រុម​ហ៊ុន​​សា​​ង​សង់​ ដោយគ្រោង​​បើកការដ្ឋានសាងសង់នៅពាក់កណ្ដាលឆ្នាំ២០២៣ ។

លោក ច្រឹក សុខនីម​ ប្រធានសមាគម​អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានថ្លែងឱ្យដឹងថា ផ្លូវ​ល្បឿន​លឿននឹង​ក្លាយជាចលករដ៏សំខាន់ក្នុងការ​ភ្ជាប់ទំនាក់ទំនង​វិនិយោគ​​រវាង​ភ្នំពេញ និង​តំបន់​ទាំង​នោះ ហើយ​នៅពេល​មានផ្លូវកាន់តែស្រួល ការ​ធ្វើ​ដំណើររបស់​វិនិយោគិន​ទៅកាន់គម្រោងរបស់គេក៏កាន់តែ​លឿនដែល​ធ្វើឱ្យពួកគេ​អាច​ធ្វើដំណើរ​វិលល្ងាចមកកាន់​ការិយាល័យរបស់ពួកគេ​វិញ​ដោយមិនប្រើពេលយូរ​ឡើយ ។

លោក​បន្តថា​ ៖

“នៅពេល​កម្ពុជា​មានហេដ្ឋារចនាសម្ព័ន្ធកាន់តែច្រើន ការទាក់ទាញ​ការ​វិនិយោគ​ពីបរទេស​ក៏កាន់តែខ្ពស់ ជាក់ស្ដែង​តាមបទពិសោធន៍កន្លងមក ទីណាមានការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធច្រើន​ ទីនោះ​មានការទាក់ទាញ​លើការ​វិនិយោគក៏ច្រើនដែរ ដូច្នេះហើយទើប​រដ្ឋាភិបាល​លោកខិតខំប្រឹង​ប្រែង​ស្វះស្វែងរក​ថវិកា​ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពីភ្នំពេញទៅកាន់​បណ្ដាខេត្ត និងនៅក្នុង​បណ្ដាខេត្ត​ផ្ទាល់​ផងដែរ”

លោក ថា ថេង ភ្នាក់ងារអចលនវត្ថុមួយរូបប្រចាំខេត្តស្វាយរៀង​បានបង្ហាញពីក្ដីរំពឹងថា ខេត្តស្វាយ​រៀង​ នឹងទទួលបាន​វិនិយោគិនបន្ថែមទៀត ​ជាពិសេស​នៅពេលដែលស្ថានភាពកូវីដ​១៩​ក្នុងក្រប​ខណ្ឌ​ពិភ​ព​លោក​បានធូរស្បើយនឹង​មានវិនិយោគិន​បរទេសចូលមកកម្ពុជា ហើយគេ​នឹង​ស្វែងទីតាំង​ណា​ ឬខេ​ត្ត​ណា​ដែ​ល​មានសក្ដានុពល​សម្រាប់ពួកគេ ក្នុង​នោះស្វាយរៀង​ក៏ជាខេត្ត​មួយ​ដែល​នឹងមានផ្លូវល្បឿនលឿន​តភ្ជាប់ពី​ភ្នំ​ពេញ ដែលជា​ខេត្ត​មុខព្រួញមួយរបស់​វិនិយោគិន ។

អ្នកស្រី ​អាន សុធី​តា​ នាយិកាប្រតិបត្តិ​ក្រុមហ៊ុន PropNex Cambodia ធ្លាប់បានមានប្រសាសន៍ផងដែរថា​ ​ការ​វិនិយោគ​អចលនវត្ថុកម្ពុជា​នៅតែបន្តពឹង​លើការ​វិនិយោគពី​បរទេស ជាពិសេសប្រទេស​ចិន ដូច្នេះ​បើសិនជា​ចិន​បើក​ប្រទេស បញ្ចប់​នូវការបិទខ្ទប់​ នោះវិនិយោគិនចិននឹង​ចូលមកកម្ពុជា​ឡើងវិញ ​ដើម្បីស្វែងរកការ​វិនិយោគ​នានា ដែលជាការរំពឹង​មួយសម្រាប់កម្ពុជា​នៅឆ្នាំខាងមុខនេះ​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ទីផ្សារការងារកម្ពុជា ឆ្នាំ២០២៥ រក្សាភាពរឹងមាំ ខណៈប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឆ្នាំ២០២៥ ប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់ (ស្រី ៦,៨លាននាក់ និងប្រុស ៦,៣លាននាក់) ក្នុងនោះរស់នៅតំបន់ជនបទ ៧,៨លាននាក់ និងតំបន់ទីប្រជុំជន ៥,៣លាននាក់

BBC ចុះផ្សាយពីការបើកទ្វារស្វាគមន៍ភ្ញៀរទេសចររបស់កម្ពុជាមានភាពប្រសើរ និងងាយស្រួលជាងមុន

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ប្រទេសកម្ពុជាកំពុងស្ថិតក្នុងរបត់ឆ្ពោះទៅរកភាពរីកចម្រើន និងផ្លាស់ប្តូរយ៉ាងលឿន ដោយសារការសម្រួលដល់ដំណើរការទទួលភ្ញៀវទេសចរមានភាពរលូនជាងមុន

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/09/2026

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រែកជីកហ្វូណ​នតេជោ​ នឹងប្រែក្លាយខេត្តតាកែវ​ ជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និងកំពង់ផែរណប​ដ៏សំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

ព្រែកជីក​ហ្វូណ​នតេជោ​នឹងធ្វើឱ្យខេត្តតាកែវ​ប្រែក្លាយជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និង​ផែ​រណបដ៏មានសារ​សំខាន់​​ក្នុងវិស័យភស្តុភារ​

ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ​២០២៦ ផ្តល់​ឱកាស​ការ​ងារ​ជាង ៣៥ ០០០​កន្លែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

មហាព្រឹត្តិ​ការណ៍ការងារដ៏ធំប្រ​ចាំឆ្នាំនឹងវិល​ត្រឡប់​ម​ក​ជួប​យុវ​ជន សិ​ស្ស-និ​ស្សិត និង​អ្នក​ស្វែង​រក​កា​រ​ងារ​ជាថ្មី​ទៀត​ហើយ ដោយ​នៅ​ឆ្នាំ​២០២៦​នេះ ពិព័រណ៍​ជាតិ​ការ​ងារ និង​ផលិត​ភាព​ការ​ងារ នឹង​នាំ​មក​នូវ​ឱកា​ស​កា​រងារ​ជាង ៣៥ ០០០កន្លែង

រដ្ឋមន្ត្រីហិរញ្ញវត្ថុក្រុមប្រទេស G20 លើកលែងតែចិន គាំទ្រចំណាត់ការលើបញ្ហាពាណិជ្ជកម្មខុសទ្រង់ទ្រាយ និងអយុត្តិធម៌

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

បណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ក្រុមប្រទេស G20 លើកលែងតែប្រទេសចិន បានគាំទ្រលើការចាត់វិធានការប្រឆាំងនឹងគោលនយោបាយមិនមែនទីផ្សារ និងការបង្ខូចទ្រង់ទ្រាយពាណិជ្ជកម្ម ជាមួយនឹងការទាមទារឱ្យមានចំណាត់ការផងដែរ