សាធារណរដ្ឋតូហ្គោ កំពុងស្វែងរកកិច្ចសហការក្នុងវិស័យឧស្សាហកម្មជាមួយកម្ពុជា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការបរទេស សមាហរណកម្មតំបន់ និងពលរដ្ឋតូហ្គោនៅក្រៅប្រទេស បានបង្ហាញពីគោលបំណងស្វែងរកកិច្ចសហការយ៉ាងស៊ីជម្រៅជាមួយកម្ពុជាទៅលើវិស័យឧស្សាហកម្ម ខណៈដែលលោក ក៏ដូចជាគណៈប្រតិភូជាច្រើននាក់ដែលមកធ្វើទស្សនកិច្ច និងស្វែករកឱកាសវិនិយោគនៅកម្ពុជាបានសម្លឹងឃើញពីសក្ដានុពលរបស់កម្ពុជា។ ការលើកឡើងបែបនេះត្រូវបានធ្វើឡើងក្នុងឱកាសចូលជួបពិភាក្សាការងារជាមួយឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីពេលកន្លងទៅថ្មីនេះ។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋតូហ្គោ ដឹកនាំដោយ ឯកឧត្តម សាស្ត្រាចារ្យ Komlan Edo Robert DUSSEY រដ្ឋមន្ត្រីក្រសួងការបរទេស សមាហរណកម្មតំបន់ និងពលរដ្ឋតូហ្គោនៅក្រៅប្រទេស ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្ម។

នៅក្នុងកិច្ចជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី DUSSEY បានកោតសរសើរចំពោះកំណើនវិស័យឧស្សា​ហកម្ម និងការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ដោយគូសរំលេចអំពីការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកថា ជាគំរូសម្រាប់ប្រទេសតូហ្គោ។

ឯកឧត្តម DUSSEY បានលើកឡើងថា៖

«ដំណើរទស្សនកិច្ចនេះនឹងមិនគ្រប់ជ្រុង​ជ្រោយទេប្រសិនបើគណៈប្រតិភូយើងមិនបានជួបពិភាក្សាជាមួយក្រសួងឧស្សាហកម្មកម្ពុជា។ យើងមានបំណងស្វែងយល់អំពីកត្តាជោគជ័យរបស់កម្ពុជា ក្នុងការទាក់ទាញវិនិយោគ និងជំរុញការនាំចេញ»។

ឯកឧត្តម ហែម វណ្ណឌី បានជម្រាបជូនថា ការរីកចម្រើននៃវិស័យឧស្សាហកម្មកម្ពុជា ឈរលើមូលដ្ឋានគ្រឹះនៃសុខសន្តិភាព និងស្ថិរភាព ដែលសម្រេចបានក្នុងឆ្នាំ១៩៩៨ តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ ដែលបានបើកចំហសេដ្ឋកិច្ចសម្រាប់ការធ្វើពាណិជ្ជកម្មសកល បន្ទាប់ពីកម្ពុជាត្រូវបានដាក់ឱ្យនៅឯកកោ និងទណ្ឌកម្មសេដ្ឋកិច្ចជាច្រើនទសវត្សរ៍។

ឯកឧត្តមបានលើកឡើងថា ៖

«កម្ពុជាបានផ្តល់អាទិភាពលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវថ្នល់ ស្ពាន និងបណ្តាញអគ្គិសនី នៅក្នុងដំណាក់កាលអភិវឌ្ឍន៍ដំបូងៗរបស់ខ្លួន ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគ និងជំរុញការធ្វើពាណិជ្ជកម្ម»។

កិច្ចពិភាក្សាក៏គ្របដណ្តប់លើយុទ្ធសាស្ត្រដែលកម្ពុជាប្រើសម្រាប់កសាងទំនាក់ទំនងល្អរវាងនិយោជក និងកម្មករ-និយោជិត តាមរយៈយន្តការនានា ដូចជាយន្តការប្រាក់ឈ្នួលអប្បបរមា និងគម្រោងរោងចក្រកាន់​តែ​ប្រសើរដែលផ្តួចផ្តើមដោយអង្គការ ILO។ កត្តាទាំងនេះបានធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ និងបង្កើនទំនុកចិត្តរបស់អ្នកវិនិយោគ។

ជាមួយគ្នានេះ ឯកឧត្តម ហែម វណ្ណឌី បានស្វាគមឱកាសក្នុងការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសើការអភិវឌ្ឍឧស្សាហកម្ម និងជំរុញការវិនិយោគ។ ឯកឧត្តមបានលើកឡើងថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល Francophonie នៅខេត្តសៀមរាបនៅឆ្នាំក្រោយ ដែលជាវេទិកាមួយទៀតសម្រាប់ការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការបរទេសតូហ្គោ បានទទួលស្គាល់សមិទ្ធផលរបស់ប្រទេសកម្ពុជា ដោយលើកឡើងថា អគ្គលេខាធិការរបស់អង្គការ ILO ដែលជាជនជាតិតូហ្គោ ក៏បានកោតសរសើរអំពីការកសាងទំនាក់ទំនងរវាងនិយោជក និងកម្មករ-និយោជិតនៅកម្ពុជាផងដែរ។

ជាចុងក្រោយ គណៈប្រតិភូក៏បានជម្រាបជូនអំពីផែនទីបង្ហាញផ្លូវតំបន់សេរីតូហ្គោ (Togo Free Zone) ដែលផ្តោតលើឧស្សាហកម្មសំខាន់ៗ ដូចជាឧស្សាហកម្មយានយន្ត កសិ-ឧស្សាហកម្ម និងវាយនភណ្ឌ ដែលគាំទ្រដោយកំពង់ផែសមុទ្រ និងផែស្ងួត ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម។ គណៈប្រតិភូក៏បានស្នើឱ្យមានការរៀបចំកិច្ចព្រមព្រៀងសហប្រតិបត្តិការមួយជាមួយកម្ពុជា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *