រដ្ឋាភិបាលអូស្ត្រាលី គ្រោងបង្កើតច្បាប់ហាមឃាត់ក្មេងអាយុក្រោម ១៦ ឆ្នាំប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម

បរទេស៖ យោងតាមប្រភពព័ត៌មានពី BBC បានរាយការណ៍ថា រដ្ឋាភិបាលអូស្ត្រាលីគ្រោងនឹងបង្កើតច្បាប់ឈានមុខគេមួយលើពិភពលោក គឺដាក់បំរាមហាមក្មេងអាយុក្រោម ១៦ ឆ្នាំប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម។

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានលើកឡើងថា ច្បាប់ដែលបានស្នើឡើងនឹងត្រូវដាក់ពិភាក្សាក្នុងសភានៅសប្តាហ៍ក្រោយ ក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់ពីប្រព័ន្ធផ្សព្វផ្សាយសង្គមដែលកំពុងរំលោភលើសិទ្ធកុមារអូស្ត្រាលី។ ស្របពេលដែលឪពុកម្តាយកំពុងព្រួយបារម្ភពីសុវត្ថិភាពកូនៗនៅលើប្រព័ន្ធអ៊ីនធឺណែត ហើយចង់ឱ្យគ្រួសារអូស្ត្រាលីដឹងថា រដ្ឋាភិបាលនឹងជាខ្នងបង្អែកដើម្បីគាំទ្រពួកគេ។ រដ្ឋាភិបាលបាននិយាយថា ការហាមប្រាមនេះនឹងមិនអនុវត្តចំពោះយុវជនដែលមានប្រព័ន្ធផ្សព្វផ្សាយសង្គមរួចហើយនោះទេ។ បន្ថែមពីនេះ វានឹងមិនមានការលើកលែងសូម្បីតែកុមារដែលទទួលបានការយល់ព្រមពីឪពុកម្តាយរបស់ពួកគេហើយក៏ដោយ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមនឹងត្រូវបង្ហាញថាពួកគេកំពុងចាត់វិធានការត្រឹមត្រូវ ដើម្បីរារាំងការចូលប្រើប្រាស់ពីក្មេងក្រោមអាយុហាមឃាត់។

លោកនាយករដ្ឋមន្ត្រីបន្ថែមថា អ្នកប្រើប្រាស់នឹងមិនប្រឈមមុខទៅលើការពិន័យណាមួយឡើយ ប៉ុន្តែ eSafety Commissioner ដែលជានិយ័តករអ៊ីនធឺណែតរបស់ប្រទេសអូស្ត្រាលីនឹងទទួលខុសត្រូវចំពោះការអនុវត្តបទប្បញ្ញត្តិនេះ។ ច្បាប់​នេះ​នឹង​ចូល​ជា​ធរមាន​រយៈពេល ១២ ខែ​បន្ទាប់​ពី​ត្រូវបាន​អនុម័ត ហើយ​នឹង​ត្រូវ​ពិនិត្យ​ឡើង​វិញ​បន្ទាប់​ពី​វា​ចូល​ជា​ធរមាន។

ទោះបីជាអ្នកជំនាញភាគច្រើនយល់ស្របថា វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមអាចប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់មនុស្សវ័យជំទង់ ប៉ុន្តែក៏មានការខ្វែងគំនិតគ្នាទាក់ទងនឹងប្រសិទ្ធភាពនៃការប៉ុនប៉ងហាមឃាត់ពួកគេទាំងស្រុង។ អ្នកជំនាញខ្លះអះអាងថា ការហាមឃាត់គ្រាន់តែពន្យាពេលការប៉ះពាល់របស់ក្មេងពីកម្មវិធីដូចជា TikTok, Instagram និង Facebook ប៉ុណ្ណោះ ប៉ុន្តែគួរជំនួសមកជាការបង្រៀន ឬ ណែនាំពួកគេវិញ។ កាលពីមុន សហភាពអឺរ៉ុប និងប្រទេសមួយចំនួនធ្លាប់រឹតបន្តឹងការចូលប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គម ប៉ុន្តែវាទទួលបានភាពបរាជ័យ ដោយសារអ្នកប្រើប្រាស់អាចបន្លំអាយុបាន។

មិនត្រឹមតែប៉ុណ្ណោះ ក្រុមតស៊ូមតិមួយចំនួនលើសិទ្ធិកុមាររបស់អូស្ត្រាលីបានរិះគន់ការហាមឃាត់នេះ ដោយសារពួកគេយល់ថាជាវិធានការណ៍មិនច្បាស់លាស់។ កាលពីខែតុលា ក្រុមការពារសិទ្ធិកុមារអូស្ត្រាលី ដែលត្រូវបានគាំទ្រដោយអង្គការសង្គមស៊ីវិលចំនួន ២០ និងអ្នកសិក្សាជាង ១០០ នាក់បានផ្ញើលិខិតបើកចំហមួយទៅកាន់រដ្ឋាភិបាល ក្នុងគោលបំណងឱ្យនាយករដ្ឋមន្ត្រី Anthony Albanese ពិចារណាលើការអនុវត្តស្តង់ដារសុវត្ថិភាពនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមវិញ។ ក្រុមនេះក៏បានលើកឡើងពីដំបូន្មានរបស់អង្គការសហប្រជាជាតិថា គោលនយោបាយជាតិដែលត្រូវបានបង្កើតឡើងដើម្បីគ្រប់គ្រងប្រព័ន្ធអនឡាញ គួរតែមានគោលបំណងផ្តល់ឱកាសឱ្យកុមារទទួលបានអត្ថប្រយោជន៍ពីការចូលរួមក្នុងពីភពឌីជីថល និងធានាសុវត្ថិភាពរបស់ពួកគេក្នុងការចូលប្រើប្រាស់។

យ៉ាងណាមិញ អ្នកធ្វើយុទ្ធនាការមួយចំនួនផ្សេងទៀតបានបញ្ចុះបញ្ចូលរដ្ឋាភិបាលអូស្ត្រាលីសម្រាប់ច្បាប់ហាមឃាត់មួយនេះដែរ ដោយសារការហាមឃាត់គឺមានភាពសំខាន់ចាំបាច់ក្នុងការការពារកុមារពីមាតិកាដែលបង្កគ្រោះថ្នាក់ ព័ត៌មានមិនពិត ការគំរាមកំហែង និងសម្ពាធសង្គមផ្សេងទៀត។ គំនិតផ្តួចផ្តើមមួយដែលមានហត្ថលេខាជាង ១២៥ ០០០ នាក់បានលើកហេតុផលថា កុមារមិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការប្រើប្រាស់បណ្តាញសង្គមអនឡាញដោយសុវត្ថិភាពនោះទេ ដរាបណាពួកគេមានអាយុចាប់ពី ១៦ ឆ្នាំ។ ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមច្រើនពេកអាចពង្វក់ខួរក្បាលក្មេងខ្ចីរបស់ពួកគេ និងផ្លូវចិត្ត ដែលវាបណ្តាលឲ្យមានការរីករាលដាលនៃជំងឺផ្លូវចិត្ត។

ទន្ទឹមនឹងនេះ មានសំណួរសួរទៅកាន់លោក Albanese ថាតើគួរតែមានកិច្ចខិតខំប្រឹងប្រែងទូលំទូលាយក្នុងការអប់រំកុមារអំពីរបៀបរុករកអត្ថប្រយោជន៍ និងហានិភ័យនៃការប្រើអ៊ីនធឺណិតឬអត់នោះ? លោកនាយករដ្ឋមន្ត្រី ក៏បានឆ្លើយតបថា វិធីសាស្រ្តបែបនេះនឹងមិនគ្រប់គ្រាន់នោះទេ ព្រោះវាមានទំនាក់ទំនងស្មើគ្នាទាំងអត្ថប្រយោជ៍ និងហានិភ័យ។ លើសពីនេះ ក្រុមហ៊ុនបច្ចេកវិទ្យាទាំងនោះមានឥទ្ធិពលខ្លាំងខ្លា ដោយសារកម្មវិធីទាំងនោះមាន algorithms អាចបង្ហាញអ្វីជាក់លាក់មួយដល់អ្នកប្រើប្រាស់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធី ជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក កំពុងបន្តបេសកកម្មយ៉ាងសកម្មក្រោមកិច្ចគាំទ្រពីរដ្ឋាភិបាល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

ភ្នំពេញ ៖ Cambodia Travel Match ២០២៦ (CTM) ជាកម្មវិធីដ៏សំខាន់មួយសម្រាប់ជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងអ្នកទិញទេសចរណ៍អន្តរជាតិ និងអ្នកលក់ទេសចរណ៍ក្នុងស្រុក ដើម្បីពង្រីកបណ្តាញអាជីវកម្ម ផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកព័ត៌មានថ្មីៗអំពីការអភិវឌ្ឍវិស័យទេសចរណ៍នៅថ្នាក់តំបន់ និងសកល។ នៅក្នុងសប្ដាហ៍នេះ ចាប់តាំងពីថ្ងៃទី ៦ -១២ ខែកញ្ញា ឆ្នាំ២០២៦

តម្លៃប្រេងឆៅឡើថ្លៃលើសពី ១០០ ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពី អុីរ៉ង់ និងអាម៉េរិក វាយប្រហារគ្នាក្នុងកម្រិតធ្ងន់ធ្ងរមិនធ្លាប់មាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

តម្លៃប្រេងឆៅ Brent ឡើងថ្លៃ ៣,៤ ភាគរយដែលកើនដល់ ១០១.២១ ដុល្លារ ក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate ឡើងថ្លៃ ៣,២៥ ភាគរយដែលកើនដល់ ៩៦.០៥ ដុល្លារក្នុងមួយបារ៉ែល

ឧបនាយករដ្ឋមន្ត្រី​​សាយ ​សំអាល់​៖​ ការ​តភ្ជាប់​តំបន់​សេដ្ឋកិច្ច​ ​ជា​គន្លឹះ​ទាក់ទាញ​វិនិយោគិន ​និង​ទេសចរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

ឧប​នាយករដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម ​និង​សំណង់​ ​ឯកឧត្តម​ ​សាយ ​សំអាល់ ​បាន​លើកឡើង​ថា​ ​ខេត្ត​ទាំងអស់​នៅ​ទូទាំង​ប្រទេស​សុទ្ធតែ​មាន​សក្ដានុពល​សេដ្ឋកិច្ច​ខុស​ៗ​គ្នា​

កម្ពុជា​-​ចិន ​ចុះ​ហត្ថលេខា​ហិរញ្ញប្បទាន​ជិត ​​១ ពាន់​លាន​ដុល្លារ​ ​សម្រាប់​គម្រោង​ហ្វូណនតេជោ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2026

​កម្ពុជា​ ​និង​ចិន​ បាន​ឈាន​ដល់​សមិទ្ធផល​ថ្មី​មួយ​ក្នុង​កិច្ច​សហប្រតិបត្តិការ​ហិរញ្ញវត្ថុ​ ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ ​បន្ទាប់ពី​ធនាគារ​ ​China ​Exim ​Bank ​និង​ក្រុមហ៊ុន​ហ្វូណនតេជោ​ ​ខូសថល​-​អ៊ីនឡេន វ័រ​ធើ​វេយ ​ឯ​.​ក ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​មាន​តម្លៃ​ជិត​ ​១ ពាន់​លាន​ដុល្លារ​ ​សម្រាប់​គម្រោង​គ្រប់គ្រង​ធនធាន​ទឹក​ចម្រុះហ្វូណនតេជោ

ប្រាក់ចំណេញ​របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ​បន្ត​កើនឡើង​ខ្ពស់​ក្នុ​ងត្រីមាសទី២ ឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2026

ភ្នំពេញ ៖ ក្នុងត្រីមាស​ទី២ ឆ្នាំ២០២៦​នេះ អាជីវកម្ម​របស់កំពង់ផែស្វយ័តក្រុង​ព្រះសីហនុ នៅតែមានភាពប្រសើរ​ទោះបីជាមានផលរំខានពីកត្តា​ខាងក្រៅមួយចំនួនក្តី ជាក់ស្ដែង ​ប្រាក់ចំណូល​របស់កំពង់​ផែស្វយ័តក្រុងព្រះសីហនុ​ ក្នុងត្រីមាសទី២ឆ្នាំនេះ សម្រេច​បានចំនួន​ជាង​ ២០០ពាន់​លានរៀល​ ឬប្រមាណជាង ​៥០លាន​ដុល្លារអាម៉េរិក​​ ។ នេះបើតាមរបាយការណ៍របស់​កំពង់ផែស្វយ័តក្រុងព្រះសីហនុ​ចេញផ្សាយប្រចាំត្រីមាស​ ។ យោងតាមរបាយការណ៍ដដែលនេះបានឱ្យដឹងថា បរិមាណ​កុងតឺន័រ​ឆ្លងកាត់​កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ​នៅក្នុង​ត្រីមាសទី២ ឆ្នាំ ២០២៦​

អបអរសាទរ ! កម្ពុជា ជាប់ចំណាត់ថ្នាក់ទី១ នៅអាស៊ី-អាគ្នេយ៍ ជា «ដែនដីមាសនៃអេកូទេសចរណ៍» និងជាជំហានថ្មីនៃការប្រកួតប្រជែងសេដ្ឋកិច្ចបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2026

ភ្នំពេញ៖ ជាមោទនភាព កម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១ នៅតំបន់អាស៊ី-អាគ្នេយ៍ និងលេខ១៧ នៅលើពិភពលោក ក្នុងនាមជាប្រទេសល្អបំផុតសម្រាប់ «អេកូទេសចរណ៍» (Eco-tourism) ពីស្ថាប័នអន្តរជាតិ U.S. News & World Report ដែលមិនត្រឹមតែជាមោទនភាពជាតិប៉ុណ្ណោះទេ ប៉ុន្តែជាសូចនាករសេដ្ឋកិច្ចដ៏សំខាន់ ឆ្លុះបញ្ចាំងពីសក្តានុពល និងការផ្លាស់ប្តូរទម្រង់នៃឧស្សាហកម្មទេសចរណ៍កម្ពុជា

អាម៉េរិក ដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាកាសចរណ៍អុីរ៉ង់ និងភ្នាក់ងារផ្តល់សេវាកម្មទាំងអស់ ដើម្បីបន្ថែមសម្ពាធសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់ដែលនៅសេសសល់ទាំងអស់ដើម្បីជំរុញសម្ពាធសេដ្ឋកិច្ចប្រឆាំងនឹងទីក្រុងតេអេរ៉ង់បន្ថែមទៀត

មន្ត្រីជាន់ខ្ពស់​កម្ពុជា​​បង្ហាញគោល​ការណ៍គ្រឹះចំនួន​ ៣ ដល់​វិនិយោ​គិន​ចិន សម្រាប់​បង្កើត​បរិយាកាស​វិនិយោគនៅកម្ពុជា ​ប្រកប​ដោយ​ចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2026

ភ្នំពេញ ៖ ឯក​ឧត្តម ឧបនាយក​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុល អនុប្រធាន​ទី១ ក្រុមប្រឹក្សាអភិវឌ្ឍ​ន៍កម្ពុជា ​បានបង្ហាញ​គោលការណ៍គ្រឹះចំនួន​៣ ដល់​វិនិយោគិន​ចិន និងវិនិយោគិនអន្តរជាតិផ្សេងទៀត​ សម្រាប់​បង្កើតបរិយាកាស​វិនិយោគ​ប្រកបដោយចីរភាពនៅកម្ពុជា។​ ការ​បង្ហាញ​នូវគោលការណ៍គ្រឹះរបស់មន្ត្រី​ជាន់ខ្ពស់ និងមានប្រជាប្រិយភាពរូបនេះ ​បានធ្វើឡើង​នៅក្នុងអំឡុងពេល​លោកអញ្ជើញចូលរួមវេទិកា​កូលាំងយូ ២០២៦ នាទីក្រុង​សៀមិន ប្រទេស​ចិន នៅដើមសប្ដាហ៍នេះ​។ បើតាមឯកឧត្តម​

សមាជិក CREFA បញ្ចេញឥណទានបៃតងប្រមាណ ៣៩ លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/09/2026

គ្រឹះស្ថានហិរញ្ញវត្ថុដែលជាសមាជិកនៃគម្រោង Climate Resilience For All (CREFA) បានបញ្ចេញឥណទានបៃតងសរុបប្រមាណ ៣៩ លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២៦ ដោយផ្តល់ផលជះដល់អតិថិជន និងគ្រួសាររបស់ពួកគេប្រមាណ ៣ ម៉ឺននាក់នៅទូទាំងប្រទេស

ចិន​ប្រមូល​ទិញ​មាស​ជាង​​ ២០ តោន​ក្នុង​ខែ​សីហា ​ជា​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2026

ធនាគារ​កណ្តាល​ចិន​បានប្រមូល​ទិញ​មាស​បន្ថែម​ចំនួន​ ​២០​,​២ តោន ​ចូល​ក្នុង​ទុន​បម្រុង​របស់​ខ្លួន​កាលពី​ខែ​សីហា ​ដែល​ជា​កម្រិត​ទិញ​ប្រចាំ​ខែ​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ