បរទេស៖ យោងទៅតាមប្រភពព័ត៌មានពី RT បានរាយការណ៍ថា តម្លៃប្រេងម៉ាស៊ូតនៅសហភាពអឺរ៉ុប និង សហរដ្ឋអាមេរិកមានការឡើងថ្លៃជាខ្លាំងក្នុងប៉ុន្មានខែនេះ ហើយវាកំពុងបន្ថែមសម្ពាធពីលើបញ្ហាអតិផរណា និងបង្កើនហានិភ័យនៃវិបត្តិសេដ្ឋកិច្ចពិភពលោក។

នៅដើមសប្តាហ៍នេះ តម្លៃប្រេងម៉ាស៊ូតនៅអឺរ៉ុបមានតម្លៃ ១៨០ ដុល្លារក្នុងមួយបារ៉ែល ហើយនៅសហរដ្ឋអាមេរិកវិញ រដ្ឋកាលីហ្វរញ៉ាមានការឡើងថ្លៃដល់ ១៩០ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលនៅញូវយ៉កមានតម្លៃជិត ១៧០ដុល្លារក្នុងមួយបារ៉ែល។
ការឡើងថ្លៃនៃប្រងម៉ាស៊ូត គឺជាកត្តាសំខាន់មួយដែល បង្កើនសម្ពាធដល់វិបត្តិអតិផរណាអោយរឹតតែខ្លាំងឡើង ហើយបើសិនតម្លៃដែលឡើងថ្លៃឥឡូវនេះមានរយៈពេលយូរនោះវានឹងនាំឲ្យមានបញ្ហាកង្វះការផ្គត់ផ្គង់កាន់តែខ្លាំង និងបង្កើនហានិភ័យនៃវិបត្តិសេដ្ឋកិច្ចពិភពលោក ជាពិសេសសហភាពអឺរ៉ុបដែលនឹងចាប់ផ្តើមអនុវត្តការរឹតបន្តឹងលើប្រេង និងគីមីឥន្ធនៈរបស់រុស្ស៊ី នៅខែកុម្ភៈឆ្នាំក្រោយនេះ។ មួយវិញទៀត កូដកម្មនៅរោងចក្រចម្រាញ់ប្រេងរបស់បារាំង ដែលបានបញ្ឈប់ការផ្គត់ផ្គង់ប្រេង គឺជាកត្តាមួយទៀតដែលជំរុញឱ្យតម្លៃកើនឡើងផងដែរ។

កាលពីខែកញ្ញាកន្លងទៅនេះ អ្នកវិភាគជាច្រើន បានព្រមានថា ការដាក់ទណ្ឌកម្មរបស់ហភាពអឺរ៉ុបទៅលើប្រេងរបស់រុស្ស៊ី គឺរឹតតែនាំឲ្យមានការឡើងថ្លៃនៃប្រេងម៉ាស៊ូតនោះទេ។ ខណៈដែលសព្វថ្ងៃនេះ ច្រើនជាងមួយភាគបីនៃប្រេងគឺមកពីប្រទេសរុស្ស៊ី ហើយនៅពេលអឺរ៉ុបអនុវត្តការរឹតបន្តឹងលើប្រេងរុស្ស៊ី នោះអឺរ៉ុបនឹងត្រូវជំនួសប្រេងម៉ាស៊ូតរបស់រុស្ស៊ីដោយបង្កើនការផលិតដោយខ្លួនឯង ឬនាំចូលពីប្រទេសដូចជាអារ៉ាប៊ីសាអូឌីត ឥណ្ឌា និង សហរដ្ឋអាមេរិក ដែលមានតម្លៃថ្លៃជាងរបស់រុស្ស៊ី៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content