ភ្នំពេញ ៖ ក្រោមឥទ្ធិពលនៃទីផ្សារប្រេងឆៅអន្តរជាតិដែលកំពុងមានបញ្ហា និងមិនទាន់ដោះស្រាយបាននៅឡើយនោះ តម្លៃប្រេងឆៅបានកើនឡើងខ្ពស់ដោយក្នុងមួយបារ៉ែលឡើងដល់ប្រមាណ ៧៦,៥៣ដុល្លារអាមេរិក ហើយការកើនឡើងថ្លៃនៃតម្លៃប្រេងឆៅនេះ ក៏បានធ្វើឱ្យតម្លៃប្រេងឥន្ធនៈជាសាកលកើនឡើងខ្ពស់ដូចគ្នា ហើយក្នុងនោះកម្ពុជាក៏ទទួលរងនូវឥទ្ធិពលផងដែរ។

នៅក្នុងរយៈពេលមួយសប្ដាហ៍ចុងក្រោយនេះ តម្លៃប្រេងនៅក្នុងប្រទេសកម្ពុជាមានការកើនឡើងជាបន្តបន្ទាប់ ដែលគិតរហូតមកដល់ព្រឹកថ្ងៃទី១២ កក្កដា ឆ្នាំ២០២១ តម្លៃប្រេងឡើងជាង៤ ០០០រៀលក្នុង១លីត្រ ឬ ៤ ៥០០រៀលសម្រាប់ប្រេងសាំងស៊ូពែ។ យ៉ាងណាក៏ដោយ ពាក់ព័ន្ធទៅនឹងការកើនឡើងនូវតម្លៃប្រេងនៅកម្ពុជានាពេលបច្ចុប្បន្ននេះ អ្នកជំនាញសេដ្ឋកិច្ចបានអះអាងថា នៅមិនទាន់ឈានដល់ចំណុចដែលគួរឲ្យព្រួយបារម្ភនៅឡើយនោះទេ ហើយវាអាចនឹងបន្តហក់ឡើងខ្លាំងជាងពេលនេះបន្ថែមទៀត។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ថា អ្វីដែលជំរុញឲ្យតម្លៃប្រេងឡើងថ្លៃនៅកម្ពុជា គឺមកពីទីផ្សារប្រេងអន្តរជាតិវាហក់ឡើងជាបន្តបន្ទាប់។ ទិដ្ឋភាពជារួមនៃបញ្ហាប្រេងនេះ គឺដោយសារក្រុមប្រទេសផលិតប្រេងអន្តរជាតិនាំមុខនៅលើពិភពលោក OPEC និងឥទ្ធិពលនៃប្រទេសធំៗដែលមានតម្រូវការប្រេងច្រើនឡើងវិញ។
លោកបណ្ឌិតបានពន្យល់ថា ហេតុផលដែលបណ្តាលឲ្យតម្លៃប្រេងឡើងថ្លៃគឺដោយសារកត្តាទី១ បញ្ហាកូវីដបានបង្ខំឲ្យប្រទេសមួយចំនួនដែលជាអ្នកផលិតប្រេង កាត់បន្ថយការផលិតរបស់ខ្លួន។ កត្តាទី២ដោយសារប្រទេសមួយចំនួនទៀតដែលបានស្ងប់ស្ងាត់ពីបញ្ហាកូវីដបន្តិច បានចាប់ផ្តើមបើកទីផ្សារសេដ្ឋកិច្ចឡើងវិញ និងមានតម្រូវការប្រើប្រាស់ប្រេងកើនឡើង។ ដូច្នេះតម្រូវការប្រេងដែលកំណត់ដោយ OPEC និងការផលិតក្នុងចំនួនមានកំណត់ ស្របពេលនៃការកើនឡើងនៃតម្រូវការផងនោះ ទើបធ្វើឲ្យតម្លៃប្រេងហក់ឡើងខ្ពស់រហូតដល់ជាង ៧៦ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈដែលតម្លៃមុនពេលផ្ទុះជំងឺកូវីដត្រឹមតែជាង៤០-៥០ដុល្លារក្នុងមួយបារ៉ែលប៉ុណ្ណោះ។
នៅក្នុងកិច្ចប្រជុំកាលពីសប្តាហ៍កន្លងទៅ OPEC បានដាក់សំណើក្នុងការផលិតឱ្យបាន ៤០០ ០០០ បារ៉ែលក្នុងមួយថ្ងៃ ដោយគិតចាប់ពីខែសីហារហូតទៅដល់ខែធ្នូ ឬប្រមាណជា ២ លានបារ៉ែលនៅត្រឹមថ្ងៃចុងឆ្នាំ ហើយសមាជិកក៏បានស្នើសុំបន្តការកាត់បន្ថយបូមប្រេងរហូតទៅដល់ចុងឆ្នាំ២០២២ផងដែរ ខណៈដែលបណ្តាប្រទេសផលិតប្រេងផ្សេងទៀតនឹងនាំគ្នាបង្កើនលទ្ធភាពផលិតរបស់ខ្លួនដើម្បីប្រជែងយកទីផ្សារ ដែលជាហេតុនាំឱ្យតម្លៃអាចនឹងធ្លាក់ចុះខ្លាំងមកវិញអាចត្រឹមតែ ៧០ ដុល្លារក្នុងមួយបារ៉ែល ។
ដោយឡែកសម្រាប់ប្រទេសកម្ពុជា ការកើនឡើងតម្លៃប្រេងអាស្រ័យមកពីចរន្តអន្តរជាតិនេះដែរ ទើបតម្លៃប្រេងមានការឡើងថ្លៃ ។ សំណួរថា តើធ្វើដូចម្ដេចឱ្យមាននិរន្តរភាព ឬឱ្យមានការចុះតម្លៃប្រេងសម្រាប់កម្ពុជា ដែលបញ្ហានេះប្រជាពលរដ្ឋតែងតែដាក់បន្ទុកទៅលើរដ្ឋាភិបាលពីព្រោះថាការឡើងថ្លៃប្រេងនេះអាស្រ័យទៅលើក្រុមហ៊ុននាំចូលដែលរដ្ឋាភិបាលអាចសម្របសម្រួលបានខ្លះ។ លោកបណ្ឌិត ហុង វណ្ណៈ បានលើកឡើងថា ៖ «ខ្ញុំគិតថាទី១ រដ្ឋាភិបាលពុំទាន់បានឧបត្ថម្ភធនទៅលើក្រុមហ៊ុនលក់ប្រេងនៅឡើយទេ ដូច្នេះបើចង់ឱ្យមានការធ្លាក់ចុះថ្លៃប្រេងនៅកម្ពុជា ទាល់តែរដ្ឋាភិបាលធ្វើការឧបត្ថម្ភធនដល់ក្រុមហ៊ុនលក់ប្រេងទាំងនោះទើបអាចមានការទម្លាក់ថ្លៃប្រេងបាន។ ទី២ ការប្រើប្រាស់នៅក្នុងជីវភាពប្រចាំថ្ងៃ និងទៅតាមផ្នែកអាជីវកម្មនានា ដូចជាការប្រើប្រាស់នៅក្នុងវិស័យកសិកម្ម ឧស្សាហកម្មជាដើមគឺសុទ្ធតែអាចកាត់បន្ថយការប្រើដោយការសន្សំសំចៃបាន។ ដូច្នេះនៅក្នុងស្ថានភាពបែបនេះ គឺមានតែការប្រើប្រាស់ដោយការសន្សំ ដែលជាវិធិសាស្ត្រល្អ»។
ជាមួយនឹងការលើកឡើងខាងលើនេះ លោកបណ្ឌិត ហុង វណ្ណៈ ក៏បានព្យាករណ៍ផងដែរថា ផ្អែកតាមកិច្ចប្រជុំរបស់ OPEC ដែលបានបញ្ចប់កាលពីពេលថ្មីៗនេះ យ៉ាងយូរអាចត្រឹមខែកញ្ញា តម្លៃប្រេងអាចនឹងធ្លាក់ចុះមកវិញបន្តិចម្ដងៗជាមិនខានបន្ទាប់ពីបណ្តាប្រទេសផលិតប្រេងដែលជាសមាជិករបស់ OPEC បង្កើនលទ្ធភាពផលិតបន្ថែមរបស់ខ្លួនឡើងវិញ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ជីប ម៉ុង គាំទ្រ និងអភិវឌ្ឍទៅលើវិស័យបច្ចេកវិទ្យា នវានុវត្តន៍ និងវិទ្យាសាស្ត្រ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 28/03/2026
ស្របពេលវិស័យវិទ្យាសាស្រ្ត និងនវានុវត្តន៍នៅកម្ពុជាកាន់តែរីកចម្រើន ក្រុមហ៊ុន ជីប ម៉ុង បានគាំទ្រ និងអភិវឌ្ឍន៍ទៅលើវិស័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រតាមរយៈការចូលរួមក្នុងព្រឹត្តិការណ៍ '' ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤
អិលអូអិលស៊ី បន្តពង្រីកផលិតផលឥណទានថ្មីជាប្រវត្តិសាស្ត្រ «ឥណទានមាសកើនទ្រព្យ» នៅតាមសាខាក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តឆាប់ៗនេះ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 28/03/2026
អិលអូអិលស៊ី បន្តពង្រីកផលិតផលឥណទានថ្មីជាប្រវត្តិសាស្ត្រ «ឥណទានមាសកើនទ្រព្យ» នៅតាមសាខាក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តឆាប់ៗនេះ
មេដឹកនាំអ៊ីរ៉ង់ ថ្លែងអំណរគុណលោក Putin និងពលរដ្ឋរុស្ស៊ី ដែលតែងគាំទ្រជាពិសេសក្នុងអំឡុងពេលសង្គ្រាម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/03/2026
ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានរំលេចសារថ្លែងអំណរគុណដ៏មានអត្ថន័យមួយនៅលើបណ្តាញសង្គមជូនចំពោះមេដឹកនាំរុស្ស៊ី លោក Vladimir Putin ព្រមទាំងពលរដ្ឋរុស្ស៊ីផងដែរ
ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ៖ AI កំពុងក្លាយជាកម្លាំងចលករជំរុញសេដ្ឋកិច្ចឌីជីថល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/03/2026
បញ្ញាសិប្បនិម្មិត (AI) បាន និងកំពុងក្លាយជាកម្លាំងចលករជួយជំរុញសេដ្ឋកិច្ចឌីជីថលតាមរយៈការយកមកប្រើប្រាស់នៅក្នុងដំណើរការអាជីវកម្ម និងផលិតកម្មប្រចាំថ្ងៃស្ទើរគ្រប់វិស័យ
ប៊ុលហ្គារី ធ្វើជាម្ចាស់ផ្ទះសមយុទ្ធគ្រាប់ពិតរបស់ណាតូ Neptune Strike 2026
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/03/2026
រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៦ និងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នេះ ប្រទេសប៊ុលហ្គារី ធ្វើជាម្ចាស់ផ្ទះនៃការរៀបចំសមយុទ្ធយោធានៃកងកម្លាំងទ័ពអាកាសរបស់អង្គការណាតូដែលហៅឈ្មោះថា Neptune Strike 2026
អាស៊ីអាគ្នេយ៍អាចសល់លុយ ៦៧ ពាន់លានដុល្លារពីការប្រើសូឡាពន្លឺព្រះអាទិត្យជំនួសហ្គាស LNG បំប្លែងជាថាមពលអគ្គិសនី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/03/2026
អ្នកជំនាញលើកឡើងថា ការប្រើប្រាស់សូឡាពន្លឺព្រះអាទិត្យជំនួសហ្គាស LNG បំប្លែងទៅជាថាមពលអគ្គិសនី អាចជួយសន្សំសំចៃនៅក្នុងតំបន់អាស៊ីអាគ្នេយ៍បានដល់ទៅ ៦៧ ពាន់លានដុល្លារ




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content