សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មី និងបញ្ជាឱ្យក្រសួងកសិកម្មរៀបចំតំបន់ភ្នំតាម៉ៅទៅជាតំបន់អភិរក្សព្រៃឈើជារៀងរហូត

ភ្នំពេញ ៖ ជាថ្មីម្ដងទៀត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានចេញសារសម្លេងពិសេសដែលបញ្ជាក់ពីការដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ក្នុងការថែរក្សាការពារធនធានធម្មជាតិតំបន់ភ្នំតាម៉ៅ​ ដោយបញ្ជាឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើតាមរបៀបព្រះរាជក្រឹត ដើម្បីកំណត់ដែនរក្សាតំបន់នេះឱ្យទៅជាតំបន់អភិរក្សដី និងព្រៃឈើជារៀងរហូត។

តាមរយៈសារជាសម្លេងពិសេសជាង៦នាទី កាលពីយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២កន្លងទៅ សម្ដេចបានសម្រេចលុបចោលនូវលិខិតបទដ្ឋានទាំងអស់ដែលអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនអភិវឌ្ឍនូវដីជុំវិញសួនសត្វភ្នំតាម៉ៅបើទោះជាសួនសត្វនេះមិនពុំមានផលប៉ះពាល់ក៏ដោយ។ ជាមួយគ្នានេះ សម្ដេចក៏បានបញ្ជាឱ្យបញ្ឈប់នូវការឈូសឆាយ ហើយត្រូវដាំដុះដើមឈើឡើងវិញនូវដីដែលបានរុករាន ដោយក្នុងនោះផ្ទៃដីដែលត្រូវដាំឡើងវិញមានទំហំ៥៣០ហិកតា ដែលត្រូវប្រើកម្លាំងយ៉ាងច្រើន។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា ៖

“បញ្ហាមិនមានចំណោទទេទៅលើដើមឈើ ប៉ុន្តែអ្វីដែលជាបញ្ហាចំណោទគឺស្ថិតនៅត្រង់ថា ត្រូវធ្វើដីនេះឱ្យបានល្អដើម្បីដាំកូនឈើឡើងវិញ។ ជាមួយគ្នានេះ ដើម្បីដោះស្រាយបញ្ហានេះឱ្យបានលឿន និងទាន់រដូវភ្លៀង ខ្ញុំ ព្រះករុណាខ្ញុំ បានចេញបទបញ្ជាឱ្យកម្លាំងអង្គរក្សជាង១០០០នាក់ទៅធ្វោះសកម្មភាពជួយឈូសឆាយដី និងដាំកូនឈើឡើងវិញនៅក្នុងតំបន់នោះ ដោយប្រើគ្រឿងចក្រចំនួន១១៣គ្រឿង ដើម្បីធ្វើដីឱ្យបានល្អ និងដាំកូនឈើនៅទីនោះ ដោយរហូតមកដល់ល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ចំនួនដី ៥៣០ហិកតា បានធ្វើរួចរាល់ ប៉ុន្តែត្រូវការសម្អាតបន្ថែមទៀត ដែលត្រូវការពេលវេលាមួយចំនួនថែមទៀត”

តាមរយៈសារសម្លេងពិសេសដដែលនេះ សម្ដេចបានលើកឡើងថា ជាមួយនឹងសកម្មភាពនៃការចុះអនុវត្តតាមបទបញ្ជាពីសំណាក់កងកម្លាំងអង្គរក្សជាង ១ ០០០នាក់ ដែលកំពុងយកចិត្តទុកដាក់លើការធ្វើដីឱ្យល្អសម្រាប់ការដាំដុះ និងមានភាពងាយស្រួលក្នុងការថែរក្សានូវក្នុងពេលរដូវប្រាំងដែលជាបន្ទុករបស់ក្រុមហ៊ុនតាមថែទាំ និងជួសជុលដើមឈើណាដែលត្រូវខូចខាតនោះ ក៏មានការសង្ស័យពីមជ្ឈដ្ឋានមួយចំនួនដែលយល់មិនដល់បញ្ហា ហើយធ្វើការវិនិច្ឆ័យយ៉ាងឆាប់រហ័សថា ទីតាំងដីនេះនឹងត្រូវក្លាយទៅជាដីរបស់ឯកជន។

ជាមួយនឹងការលើកឡើងខាងលើនេះ សម្ដេចតេជោបានបញ្ជាក់ថា ៖

“តំបន់ភ្នំតាម៉ៅ ត្រូវតែរក្សាទុកជាព្រៃ និងដីអភិរក្ស ហើយខ្ញុំ ព្រះករុណាខ្ញុំ សូមឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើតាមរបៀបព្រះរាជក្រឹត្យ ដើម្បីរក្សាតំបន់នេះឱ្យទៅជាតំបន់ព្រៃអភិរក្សសម្រាប់ការពារជារៀងរហូតទៅ។ សម្រាប់ដីព្រៃដែលដាំកូនឈើ យើងដាំសុទ្ធតែជាកូនឈើប្រណីតតែម្ដង ហើយឥឡូវនេះ ខ្ញុំបានចេញបទបញ្ជាទៅមេបញ្ជាការកងអង្គរក្ស ក៏ដូចជាអ្នកដែលទទួលការងារដាំដុះនៅទីនោះ ប្រែក្លាយដីតំបន់ដែលបានឈូសឆាយនេះទៅជាសួនដាំដើមឈើ ឬជាចម្ការដាំដើមឈើ ដែលសុទ្ធតែជាឈើប្រណីត ហើយមិនយូរប៉ុន្មាន បងប្អូននឹងឃើញលទ្ធផលដ៏ល្អប្រសើរ។ ប៉ុន្តែដើម្បីជៀសវាងនូវបញ្ហាភ័ន្តច្រឡំ និងការមួលបង្កាច់ដោយពួកអគតិមួយចំនួន ខ្ញុំសូមបញ្ជាក់សារជាថ្មី ឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រៀមព្រះរាជក្រឹត្យកំណត់នូវនិយាមការតំបន់ភ្នំតាម៉ៅដែលត្រូវជាតំបន់ការពារនេះ ចេញជាព្រះរាជក្រឹត្យ ដើម្បីដាក់ជាតំបន់អភិរក្ស និងត្រូវការពារតែម្ដង”

ជាចុងក្រោយ សម្ដេចតេជោសង្ឃឹមថា តាមរយៈសារសម្លេងពិសេសនេះនឹងពន្យល់ទៅដល់បងប្អូនជនរួមជាតិទាំងអស់ ដើម្បីជៀសវាងការជឿទៅលើក្រុមអគតិ ដែលតែងតែយកសភាពការណ៍នេះមួលបង្កាច់ ខណៈវត្តមានកម្លាំងអង្គរក្សដែលចុះទៅទីនោះជាង១០០០នាក់ រួមជាមួយនឹងគ្រឿងចក្រទាំង១១៣គ្រឿង គឺដើម្បីធ្វើការឈូសឆាយ និងសម្អាតដីសម្រាប់ដាំកូនឈើប្រណីតតាមបទបញ្ជា។ មិនយូរប៉ុន្មាន បងប្អូនជនរួមជាតិនឹងបានឃើញតំបន់ភ្នំតាម៉ៅប្រែក្លាយជាតំបន់ព្រៃឈើប្រណីតដែលស្ថិតក្នុងតំបន់ការពារ និងអភិរក្សជារៀងរហូតដោយគ្មានអ្នកណាអាចកាប់បំផ្លាញ់បាននោះឡើយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ