សម្ដេចតេជោ ហ៊ុន សែន លែងកូនបង្កង កូនត្រី និងត្រីមេពូជចម្រុះជាង ១លានក្បាល អបអរទិវាមច្ឆជាតិ ០១ កក្កដា

បន្ទាយមានជ័យ ៖ ទិវាមច្ឆជាតិ ១កក្កដា ឆ្នាំ២០២២ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញលែងកូនបង្កងទឹកសាប ប្រមាណ ២០ម៉ឺនក្បាល កូនត្រី និងត្រីមេពូជក្នុងស្រុកចម្រុះជាង ១លានក្បាល រួមទាំងប្រភេទវារីសត្វជិតផុតពូជមានដូចជា ត្រីគល់រាំង អណ្តើក កន្ធាយ និងកង្កែប ចូលក្នុងអាងទឹកត្រពាំងថ្ម ស្ថិតនៅក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ហេតុអ្វីបានជាយើងត្រូវព្រលែងកូនត្រី? សម្ដេចថា ការព្រលែងកូនត្រី គឺជាការចាំបាច់ ដើម្បីឱ្យធនធានត្រីរបស់យើង មានការកើនឡើងសម្រាប់ដោះស្រាយជីវភាពប្រជាពលរដ្ឋ។ សម្ដេចក៏បានបញ្ជាក់ជាមុនដែរថា ព្រលែងកូនត្រី មិនមែនធ្វើតែថ្ងៃទី០១កក្កដានោះទេ ព្រលែងពេលណាក៏បានដែរ ព្រលែងរាល់ថ្ងៃក៏បានដែរ ឱ្យតែមានកូនត្រីព្រលែង ហើយមានទឹកដើម្បីព្រលែងតែប៉ុណ្ណោះ ប៉ុន្តែអ្វីដែលយើងធ្វើពិធីនោះ គឺជាពិធីនិមិត្តរូបអំពីយុទ្ធនាការនៃការព្រលែងកូនត្រីនៅក្នុងបឹង ក្នុងស្រះ ក្នុងត្រពាំង ដែលយើងមានលទ្ធភាពព្រលែង ដើម្បីទទួលបានត្រឡប់មកវិញនូវចំណីអាហារសម្រាប់ប្រជាពលរដ្ឋរបស់យើង ។

សម្ដេចតេជោ ក៏បានថ្លែងសង្កត់ធ្ងន់ថា ៖

“កាលពីសម័យមុនដែលខ្មែរយើងនិយាយថា “មានទឹក មានត្រី” ប៉ុន្តែក្នុងទសវត្សរ៍ ៦០ ផ្លាយមុនឆ្នាំ១៩៧០ យើងគិតថា ប្រជាពលរដ្ឋរបស់យើងមានត្រឹមតែ ៦ , ៧លាននាក់ប៉ុណ្ណោះ។ ពេលនោះ «ទឹកជ្រៅ ត្រីច្រើន ប្រជាជនតិច» ដល់ឥឡូវនេះ «ទឹករាក់ ត្រីតិច ប្រជាជនច្រើន» នេះជាចំណុចខុសគ្នានៅត្រង់កន្លែងហ្នឹង”

សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្ត និងជំរុញឱ្យមានចលនាចិញ្ចឹមត្រី ដើម្បីផ្គត់ផ្គង់ទីផ្សារឱ្យបានគ្រប់គ្រាន់ក្នុងការចូលរួមចំណែកបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ និងទីផ្សារសម្រាប់បំពេញតម្រូវការតាមរយៈការបំផុសចលនាប្រជាពលរដ្ឋឱ្យភ្ញាស់កូនត្រី ព្រលែងកូនត្រី ចូលទៅក្នុងបឹងបួរ ទន្លេ ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្ដម វេង សាខុន បានបញ្ជាក់ឱ្យដឹងថា ៖

“អាងត្រពាំងថ្ម មានសហគមន៍តំបន់ការពារធនធានធម្មជាតិ ដែលមានសមាជិកសរុប ២៣០នាក់ និងសហគមន៍នេសាទ ដែលមានអ្នកនេសាទប្រមាណ ៥០០នាក់ ព្រមទាំងមានកន្លែងអភិរក្សជលផលទំហំ ៣១,២ហិកតា លើផ្ទៃអាងទឹកសរុប ១១៨៩ហត ដែលសម្បូរទៅដោយត្រីច្រើនប្រភេទដូចជា៖ ត្រីឆ្ពិន តាឱន ឆ្លាំង រ៉ស់ ក្រាញ់ ផ្ទក់ អណ្ដែង ឆ្លូញ ស្លាត ត្រីសណ្ដាយ អន្ទង់និងពស់ព្រលឹត។ល។ហើយប្រភេទត្រីធំៗមានដូចជា ត្រីឆ្តោ សណ្ដាយ ក្រាយជាដើម”

ក្នុង១ថ្ងៃៗ មានអ្នកនេសាទពី ៣០០ទៅ ៤០០នាក់ មកពីស្រុកភ្នំស្រុក ស្រុកស្វាយចេក និងស្រុកថ្មពួក ដោយម្នាក់ៗទទួលបានផលនេសាទជាមធ្យមពី ៣ ទៅ ៥គីឡូក្រាម ហើយផលនេសាទសរុបជាមធ្យមនេសាទបានប្រមាណ ១ ៤០០គីឡូក្រាមក្នុងមួយថ្ងៃ បានលក់ទៅឱ្យឈ្មួញចាំប្រមូលទិញ ដើម្បីយកទៅលក់បន្ត នៅផ្សារប៉ោយប៉ែត ក្នុងតម្លៃពី ៨ពាន់រៀលទៅ ២០ ០០០រៀលក្នុង ១គីឡូក្រាម តាមប្រភេទត្រី និងផលនេសាទមួយចំនួន លក់នៅនឹងកន្លែង ។

ឯកឧត្ដម រដ្ឋមន្ត្រីបានបន្ថែមថា រដ្ឋបាលជលផល បានខិតខំសហការយ៉ាងសកម្ម ក្នុងការគ្រប់គ្រងធនធានជលផល ដោយអនុវត្តតាមគោលនយោបាយ កំណែទម្រង់ស៊ីជម្រៅនៃអនុវិស័យជលផល រហូត ដល់បច្ចុប្បន្ននេះ បានបង្កើតសហគមន៍ នេសាទចំនួន៥១៦ ក្នុងនោះសហគមន៍នេសាទទឹកសាបមានចំនួន៤៧៥ ដោយគិតទាំងសហគមន៍នេសាទអាងទឹកត្រពាំងថ្មផងដែរ និងសហគមន៍នេសាទសមុទ្រមានចំនួន ៤១សហគមន៍ ដើម្បីគ្រប់គ្រងធនធានជលផល ឱ្យមាននិរន្តរភាព។

ឯកឧត្ដម រដ្ឋមន្ត្រីបានបន្តទៀតថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍវារីវប្បកម្មតាមគ្រប់ រូបភាពដល់ប្រជាកសិករនិងអ្នកវិនិយោគ ព្រមទាំងបានផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់វារីវប្បករដើម្បីបង្កើនប្រាក់ចំណូលផងដែរ។រីឯការរៀបចំកន្លែងអភិរក្សធនធានជល​​​​​ផល សម្រេចបានចំនួន ៦៨២ កន្លែង និងសហគមន៍ស្រះជម្រកត្រីចំនួន ៩១៥ កន្លែង។ សូមបញ្ជាក់ថាចាប់តាំងពីឆ្នាំ២០០៣មក «ទិវាមច្ឆជាតិ» ត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ ដោយមានការលែងមេពូជត្រី កូនត្រី និងវារីសត្វពូជ ក្នុងស្រុកប្រមាណ ៥លានកូនក្នុង១ឆ្នាំ ទៅក្នុងដែនទឹកធម្មជាតិ ដើម្បីបង្កើនផលស្តុកមច្ឆជាតិឱ្យកើនឡើងសម្រាប់ជួយទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ដោយសារហានិភ័យនៃជំងឺឆ្លងកូវីដ-១៩ រាជរដ្ឋាភិបាល បានសម្រេចផ្អាកការរៀបចំ «ទិវាមច្ឆជាតិ» ចាប់ពីឆ្នាំ២០២០៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៦ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ២៧៦ ក្នុងទំហំទុនសរុបប្រមាណ ៤,៧ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងឆមាសទី១ ឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ២៧៦ ក្នុងទំហំទុនសរុបប្រមាណ ៤,៧ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី