ក្នុងឆ្នាំ២០២៤​ វិស័យ​សំណង់​ទទួលបានការ​វិនិយោគ​ចំនួន ២ ៦២២​គម្រោង មានទឹកប្រាក់​សរុប​ ៤,៣​ពាន់​លានដុល្លារ​អាមេរិក

ភ្នំពេញ ៖ ក្នុងឆ្នាំ២០២៤​នេះ គម្រោង​វិនិយោគ​ក្នុងវិស័យសំណង់​ទូទាំង​ប្រទេស​មានចំនួន ២ ៦៣៣​គម្រោង មានផ្ទៃ​ក្រឡា​កម្រាល​សំណង់​សរុប​ចំនួនជាង​១០​លាន​ម៉ែត្រ​ក្រឡា និងមានតម្លៃប៉ាន់​ស្មាន​ទុន​វិនិយោគ​ប្រមាណ​៤,៣៣ពាន់​លានដុល្លារអាមេរិក ។ នេះ​បើយោងតាម​របាយការណ៍របស់​ក្រសួង​រៀបចំដែន​ដី​ នគរូបនីយកម្ម និង​សំណង់​ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។​

យោងតាមរបាយការណ៍ដដែល​បានឱ្យដឹងថា ទាំងចំនួន​គម្រោ​ងវិនិយោគ ទុនវិនិយោគ និង​ផ្ទៃក្រឡា​សាងសង់​ដែលអនុម័ត​សម្រាប់ឆ្នាំ ២០២៤​នេះ មានការ​ថយចុះ​ប្រមាណ ​១៥,១៧​ភាគរយ​ ធៀបនឹង​ឆ្នាំ ២០២៣​​ ដោយក្នុ​ង​នោះ​ដែរ គម្រោង​វិនិយោគ​ក្នុងឆ្នាំ២០២៣​មានចំនួន ២ ៩២៤គម្រោង​ មានផ្ទៃក្រឡា​សំណង់​ចំនួន​ជាង​ ១២​លាន​ម៉ែត្រក្រឡា និង​មាន​ទុន​វិនិ​យោគ​​​ប្រមាណ ៥,១ពាន់លានដុល្លារអាមេរិក ។

នៅក្នុងចំណោម​គម្រោង​វិនិយោគ​ទាំង​២ ៦២២គម្រោង​ ឃើញថា ​ក្នុង​ដែនសមត្ថកិច្ច​របស់ក្រសួង​មានចំនួន ២៩៣គម្រោង មានផ្ទៃក្រឡា​សំណង់សរុប​ជាង​៩,២លាន​ម៉ែត្រក្រឡា និង​មានតម្លៃប៉ាន់​ស្មាន​ប្រមាណ​ ៨៨០​លាន​ដុល្លារអាមេរិក ធៀបនឹង​ឆ្នាំ ២០២៣​មានថយចុះ​ប្រមាណ១៧,២៦​ភាគរយ ។ ដោយឡែក​គម្រោង​វិនិយោគដែលស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​រដ្ឋបាល​រាជធានី/ខេត្ត​ មានចំនួន ២ ៣២៩​គម្រោង ផ្ទៃក្រឡា​កម្រាល​សំណង់​ចំនួន ១,១៦ ​លាន​ម៉ែត្រ​ក្រឡា មានទុនវិនិយោគ​ប្រមាណ ៤៥៣លាន​ដុល្លា​​រ​អាមេ​រិ​ក​ ​ធៀបនឹង​ឆ្នាំ ២០២៣​មានការកើនឡើង​៨,៣១​ភាគរយ ។

យោងតាម​របាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ​បានបង្ហាញឱ្យដឹងថា គិត​ចាប់​ពី​ឆ្នាំ ២០០​០​ ដល់​ឆ្នាំ ២០២៤​ ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​បាន​ចេញលិខិត​អនុញ្ញាតសាងសង់​នៅទូទាំង​ប្រទេស​ចំនួន ៦៧ ៦៩៦គម្រោង​ មានផ្ទៃ​ក្រឡា​កម្រាលសំណង់​សរុបចំនួន​ជាង ១៩៧​លាន​ម៉ែត្រ​ក្រឡា និងមានតម្លៃ​ប៉ាន់​ស្មាន​ទុនវិនិយោគ​សរុប​ប្រមាណ ៧៨ ៩៦៩លាន​ដុល្លារ​អាមេរិក ។

របាយការណ៍​ដដែលបានឱ្យដឹងថា គិតចាប់ពីឆ្នាំ២០០០ ​ដល់​ឆ្នាំ ២០២៤​ គម្រោងអគារ​ខ្ពស់​ៗ  ចាប់ពី៥ជាន់​ឡើង​​នៅទូទាំង​ប្រទេស​មានចំនួន ២ ៩០៣អគារ ដោយនៅ​រាជ​ធានី​ភ្នំ​ពេញ​មា​ន​ចំនួន  ១ ៨២៤អគារ ខេត្ត​ព្រះ​សីហនុ មានចំនួន​៧៣៨​អគារ ខេត្ត​បន្ទាយ​មានជ័យមានចំនួន ២៧២​អគារ និង​បណ្ដាខេត្ត​និងតំបន់​ផ្សេង​ទៀត​មានចំនួន ៦៩​អគារ ។

អ្នកជំនាញនៃវិស័យ​អចលនទ្រព្យ​​កម្ពុជា​ជាច្រើន​បាន់បានលើកឡោះងស្រដៀងគ្នាថា​ ការ​វិនិយោគ​លើ​វិស័យអចលនទ្រព្យ ដូចជា​ ការ​វិនិយោគលើ​អគារ​ខុនដូ​ អាផាត់មិន ​និងអគារ​ផ្សេងៗទៀតនៅក្នុងឆ្នាំ ២០២៤​នេះ នៅតែមិនទាន់មានភាពល្អប្រសើរ​ដូចមុន​ឆ្នាំ២០២០​នោះទេ ដោយ​អគារ​ដែល​បានវិនិយោគ​កាលពីមុន​ពេលមានវិបត្តិនៅមិនទាន់បានបញ្ចប់​ និងត្រូវការ​វិនិយោគិនមក​បញ្ចប់​គម្រោងអគារទាំង​នោះ ខណៈដែលរដ្ឋាភិបាលក៏បានព្យាយាមរកដំណោះស្រាយ​​ដើម្បី​ស្វែងរក​វិនិយោគិនមក​បញ្ចប់​គម្រោងអគារដែល​ជាប់គាំង​។ ជាក់ស្ដែង កាលពីពេលកន្លងទៅ ក្រសួង​រៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់​ បា​ន​ប្រកាស​ពីភាពជោគជ័យ​ក្នុងការ​ដោះស្រាយលើបញ្ហា​គម្រោងអភិវឌ្ឍន៍សំណង់ដែលជាប់គាំងមួយចំនួនជាបន្តបន្ទាប់ ជាពិសេស ថ្មីៗនេះ ក្រសួងបានសម្របសម្រួល និងដោះស្រាយបញ្ហាជាប់គាំងរបស់ផ្សារ ​TCC របស់ក្រុមហ៊ុនចិន​មួយ​នៅ​ក្នុ​ងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ​ដោយបាន​អនុញ្ញាតឱ្យវិនិយោគិន​ផ្សេង​ចូលមកបន្ត​សាងសង់គម្រោងនេះ​ដើម្បីបញ្ចប់​ជូនអតិថិជន ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

តម្លៃប្រេងឆៅឡើងថ្លៃដល់ ៩០ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិក និងអ៊ីរ៉ង់ វាយប្រហារគ្នាសាជាថ្មីដោយយោធា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

តម្លៃប្រេងឆៅនាព្រឹកថ្ងៃចន្ទ​ដើមសប្ដាហ៍នេះបានឡើងថ្លៃរហូតដល់ ៩០ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីអាមេរិក បានបើកការវាយប្រហារសាជាថ្មីទៅលើមូលដ្ឋានទ័ពរបស់អ៊ីរ៉ង

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​