បរទេស៖ តាមការគ្រោងទុកនៅពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ប្រទេសកូរ៉េខាងត្បូង Samsung Electronic Co Ltd នឹងអាចចាប់ផ្តើមសាងសង់រោងចក្រផលិតបន្ទះឈីបដ៏ធំមួយរបស់ខ្លួនដែលមានតម្លៃរហូតដល់ប្រមាណ17ពាន់លានដុល្លារនៅក្នុងទឹកដីសហរដ្ឋអាមេរិកនានៅក្នុងអំឡុងឆមាសទី2ឆ្នាំ2021 និងបញ្ចប់ការសាងសង់ទាំងស្រុងនៅក្នុងឆ្នាំ2024ខាងមុខនេះ។
យោងតាមការចេញផ្សាយរបស់កាសែត Electronic Times បានរាយការណ៍ថា៖
“Samsung ក៏នឹងត្រៀមក្នុងការបំពាក់បច្ចេកវិទ្យាផលិតបន្ទះឈីបចុងក្រោយមួយរបស់ខ្លួនដែលអាចផលិតបន្ទះឈីបទំហំ 5 ណាណូម៉ែត្រ ហើយរោងចក្រនេះនឹងលេចរូបរាងឡើងនៅក្នុងទីក្រុង Austin រដ្ឋ Texas សហរដ្ឋអាមេរិក ខណៈដែលតំណាងក្រុមហ៊ុនហាក់ មិនបានធ្វើការទទួលស្គាល់នៅឡើយ ហើយបានត្រឹមបញ្ជាក់ថានៅមិនទាន់មានអ្វីដែលត្រូវបានសម្រេចចិត្តច្បាស់នៅឡើយ”
បើទោះជាយ៉ាងណាក្តី ឯកសារស្នើសុំដោយ Samsung ត្រូវបានអជ្ញាធរនៃរដ្ឋ Texas ធ្លាប់បានបង្ហាញរួចមកហើយថាក្រុមហ៊ុនកូរ៉េនេះបានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើទីក្រុង Austin សម្រាប់រោងចក្រថ្មីរបស់ខ្លួនមួយនេះ ហើយជឿជាក់ថានឹងអាចបង្កើតការងារថ្មីរហូតដល់ប្រមាណជាង 1,800កន្លែងទៀតផង។
គួររំលឹកផងដែរថា កន្លងមកថ្មីៗនេះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានប្រកាសពីការបង្ហាញកញ្ចប់ថវិកាជំនួយមួយរបស់រដ្ឋាភិបាលក្នុងទំហំប្រមាណជា 50 ពាន់លានដុល្លារ ដើម្បីនឹងប្រើប្រាស់គាំទ្រទៅដល់វិស័យផលិតបន្ទះឈីបដែលបច្ចុប្បន្នកំពុងជួបប្រទះទៅនឹងបញ្ហាខ្វះខាតទ្រង់ទ្រាយធំនៅក្នុងសកលលោក ហើយគេជឿជាក់ថាតាមរយៈកម្មវិធីនេះ នឹងអាចទាក់ទាញចំណាប់អារម្មណ៍ក្រុមហ៊ុនធំៗលើសាកលលោកឲ្យចូលទៅកាន់សហរដ្ឋអាមេរិក ដោយក្នុងនោះរួមមានដូចជា ក្រុមហ៊ុន Intel Corp និងក្រុមហ៊ុនលេខមួយលើពិភពលោកក្នុងនាមជាអ្នកជំនាញបន្ទះឈីបរបស់តៃវ៉ាន់ TSMC ផងដែរ ដើម្បីមកធ្វើការបណ្តាក់ទុននៅក្នុងប្រទេសអាមេរិក៕
[ads-global layout_id=6 position_id=1 ads_size=2]
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជា កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅជាអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 02/10/2026
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម និងសំណល់រឹង ទៅជាថាមពលអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ។ មន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានប្រាប់បណ្ដាញសារព័ត៌មាន AMS នៅថ្ងៃទី២ ខែតុលា នេះ ថា លទ្ធភាពកែច្នៃទៅរួច ឬអត់ គឺស្ថិតនៅលើទុនវិនិយោគរបស់ក្រុមហ៊ុនធំណាមួយនឹងចូលខ្លួនមកកែច្នៃ ព្រោះគម្រោងនេះត្រូវចំណាយច្រើន

អាម៉េរិកចំណាយជាង ៥ ពាន់លានដុល្លារជួសជុល និងធ្វើទំនើបកម្មនាវាផ្ទុកយន្តហោះ USS Harry S. Truman
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/10/2026
សហរដ្ឋអាម៉េរិកគ្រោងចំណាយ ៥,១ ពាន់លានដុល្លារ ដើម្បីជួសជុល ថែទាំ និងធ្វើទំនើបកម្មនាវាផ្ទុកយន្តហោះចម្បាំង USS Harry S. Truman ដើម្បីត្រៀមនាវានេះសម្រាប់បន្តប្រើប្រាស់ក្នុងពាក់កណ្តាលជីវិតបម្រើការងារដែលនៅសល់
[ads-global layout_id=6 position_id=2 ads_size=2]





វិថីហិរញ្ញវត្ថុ






















































Account
Security
Favourite Content