ភ្នំពេញ ៖ បន្ទាប់ពីទទួលបានសេចក្ដីសម្រេច និងអនុញ្ញាតពីសំណាក់រដ្ឋបាលសាលារាជធានីភ្នំពេញឱ្យរៀបចំដំណើរការផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខនៅពេលនេះ គណៈគ្រប់គ្រងផ្សារបានធ្វើការរៀបចំទីតាំងសម្រាប់ត្រៀមចាំទទួលបណ្តាអាជីវករទូទៅដែលជាអ្នកផ្គត់ផ្គង់ទំនិញបោះដុំជាមួយការបែងចែកទីតាំង និងស្តង់ធំៗ មានសណ្ដាប់ធ្នាប់ល្អប្រកបដោយអនាម័យ ស្របតាមស្ដង់ដារ រក្សាសោភ័ណភាព សុវត្ថិភាពខ្ពស់ ជាពិសេសមានការកំណត់ចំនួនស្តង់បោះដុំយ៉ាងត្រឹមត្រូវ។

ជាមួយនឹងការរៀបចំ និងត្រៀមដំណើរការជាផ្លូវការនៅពេលឆាប់ៗខាងមុខនេះ គណៈគ្រប់គ្រងផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខបានកំណត់បែងចែកទីតាំង និងចំនួនស្តង់ទៅតាមប្រភេទមុខទំនិញផ្សេងៗគ្នា ដូចជា ស្ដង់សម្រាប់អ្នកបោះដុំបន្លែមានចំនួនត្រឹម ២០កន្លែង, ស្តង់បោះដុំផ្លែឈើចំនួន ២០កន្លែង, ស្ដង់បោះដុំ និងផ្គត់ផ្គង់ត្រីចំនួន ៤កន្លែង, ស្តង់អ្នកបោះដុំសាច់ជ្រូក សាច់គោ និងសាច់មាន់ចំនួន ២០កន្លែងតែប៉ុណ្ណោះ។

លោក សោម កែវម៉ាលីដា នាយកប្រតិបត្តិក្រុមហ៊ុន សាន់រ៉ាយ ស៊ីធី អ៊ីនវេសម៉ិន ដែលជាអ្នកអភិវឌ្ឍន៍ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ បានមានប្រសាសន៍ប្រាប់ឱ្យដឹងថា វត្តមានផ្សារបោះដុំទំនិញគ្រប់ប្រភេទនៅក្នុងរាជធានីភ្នំពេញគឺពិតជាសំខាន់ណាស់ ជាពិសេសប្រភេទផ្សារដែលមានរបៀបរៀបរយ មានស្តង់ត្រឹមត្រូវ មានសណ្ដាប់ធ្នាប់ អនាម័យខ្ពស់ និងផាសុកភាពខ្ពស់។

លោក សោម កែវម៉ាលីដា បានមានប្រសាសន៍ថា ៖
“ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ មានទីតាំងស្ថិតនៅតំបន់មានសក្ដានុពលអំណោយផលដល់ការប្រកបអាជីវកម្មទូទៅ ជាពិសេសប្រភេទទំនិញលក់បោះដុំ ដែលតម្រូវមានការដឹកជញ្ជូនក្នុងទ្រង់ទ្រាយមធ្យម និងទ្រង់ទ្រាយធំ ដោយសារតែនៅជុំវិញផ្សារមានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងច្រើនងាយស្រួលដឹកជញ្ជូន និងស្ថិតនៅចំកណ្តាលនៃខណ្ឌចំនួន៣ រួមមាន ខណ្ឌសែនសុខ ខណ្ឌទួលគោក និងខណ្ឌឫស្សីកែវ”

លោកបន្តថា សម្រាប់ទីធ្លាផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខមួយនេះ មានភាពធំទូលាយរហូតដល់ ៤ហិកតា ក្រាលបេតុង មានដំបូលត្រឹមត្រូវ មានទីចំណតធំទូលាយដែលអាចផ្ទុករថយន្តបានរាប់រយគ្រឿងប្រកបដោយសុវត្ថិភាព មានបន្ទប់ទឹកស្អាតអនាម័យ មានអគ្គិសនីផ្គត់ផ្គង់គ្រប់គ្រាន់ ២៤ម៉ោង លើ២៤ម៉ោង ហើយហេដ្ឋារចនាសម្ព័ន្ធនៅក្នុងផ្សាររួមមានផ្លូវសម្រាប់ចរាចរណ៍យ៉ាងទូលាយរហូតដល់ប្រមាណ៦០ភាគរយនៃចំនួនតូបសរុប ដោយបែងចែកចេញជា២ប្រភេទ គឺប្រភេទផ្លូវមេមានទំហំរហូតដល់៦ម៉ែត្រ ប្រភេទផ្លូវតូចមានទំហំ៣ម៉ែត្រ ដែលកាន់តែផ្តល់ភាពងាយស្រួលដល់ដំណើរការអាជីវកម្មរបស់អាជីវករទាំងអស់។

ដូច្នេះ សម្រាប់អ្នកដែលមានបំណងលក់ផលិតផល និងទំនិញគ្រប់ប្រភេទនៅផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ អាចទំនាក់ទំនងមកកាន់ទីស្នាក់ការផ្សារដោយផ្ទាល់ដែលមានទីតាំងស្ថិតនៅ ភូមិបន្លាស្អិត សង្កាត់ឈ្មួញ ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ឬតាមរយៈទូរស័ព្ទលេខ 012 52 68 69 / 087 52 68 69 ដើម្បីទទួលបានទីតាំងល្អ ការបញ្ចុះតម្លៃថ្លៃជួលស្ដង់ ជាពិសេសអាចទទួលបានការផ្តល់ជូនទីតាំងសម្រាប់លក់ដោយមិនគិតថ្លៃផងដែរ។

គួរបញ្ជាក់ថា ដោយមើលឃើញពីតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ក៏ដូចជាបណ្តាអាជីវករទូទៅចំពោះប្រភេទទំនិញលក់បោះដុំ និងរៀបចំសណ្ដាប់ធ្នាប់នៅក្នុងរាជធានីភ្នំពេញឱ្យមានរបៀបរៀបរយ មានបង្កើនសោភ័ណភាព សាលារាជធានីភ្នំពេញ បានសម្រេច និងអនុញ្ញាតឱ្យវិស័យឯកជនរៀបចំដំណើរការជាផ្លូវការផ្សារបោះដុំថ្មីមួយកន្លែងមានទីតាំងស្ថិតនៅដីឡូត៍ទំហំ ៤ហិកតា ភូមិបន្លាស្អិត សង្កាត់ឈ្មួញ ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ដែលមានឈ្មោះថា ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ ។ នេះបើយោងតាមលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ លេខ ៤៥៩ / ២២ ឆត.អ ដែលចុះហត្ថលេខាដោយឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញកាលពីចុងខែមេសា ឆ្នាំ២០២២កន្លងទៅនេះ៕
រួសរាន់ឡើង ទីតាំងល្អមានចំនួនកំណត់ អ្នកមកមុនទទួលបានឱកាសច្រើន !

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 15/08/2026
NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content