ភ្នំពេញ ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ “គេហទំព័រ KhmerSME ដែលជាថ្នាលព័ត៌មានឌីជីថល សម្រាប់សហគ្រាសធុនមីក្រូតូច និងមធ្យម (www.khmersme.gov.kh) ដែលអាចទាញយកព័ត៌មាន និងផលប្រយោជន៍ដល់អាជីវកម្មបាន។

ការប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោក Christian Berger ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានផ្តួចផ្តើមបង្កើត គេហទំព័រ KhmerSME នេះឡើង ដោយមានការគាំទ្រពីទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ GIZ។ គេហទំព័រ KhmerSME- គឺជាថ្កោលព័ត៌មាន ឌីជីថល (Digltal Information Platform) ដើម្បីផ្ដល់ឱកាសឲ្យសហគ្រាសធុនមីក្រូតូច និងមធ្យមទាំងអស់ទទួលបាននូវព័ត៌មាននៅនឹងកន្លែង ដូចជា ច្បាប់ បទបញ្ញត្តិ លិខិតបទដ្ឋានគតិយុត្ត ការបណ្តុះបណ្តាលបច្ចេកទេស ការផ្ទេរបច្ចេកវិទ្យា វិទ្យាសាស្ត្រ នវានុវត្តន៍ ហិរញ្ញប្បទាន ទីផ្សារ ការចាប់ផ្តើមអាជីវកម្មថ្មី ការលើកទឹកចិត្តសម្រាប់ការធ្វើធុរកិច្ចឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ការប្រកួតប្រជែងមានលក្ខណៈជាយុទ្ធសាស្ត្រ និងប្រកបដោយបរិយាបន្ន។
ក្រោមជំនួយឧបត្ថម្ភរបស់រដ្ឋាភិបាលអាល្លឺម៉ង់ អនុវត្តន៍ដោយទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) សហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រេចបាននូវសមិទ្ធិផលដ៏ថ្លៃថ្លានេះ ដែលជាថ្នាលព័ត៌មានពេញលេញ និងជាកន្លែងផ្តួចផ្តើមគំនិតធុរកិច្ចដ៏មានប្រសិទ្ធភាព សម្រាប់សហគ្រាសធុនមីក្រូតូច និងមធ្យម ដើម្បីកសាង និងពង្រឹងសមត្ថភាពរួមទាំងពង្រីកវិមាត្រធុរកិច្ចពីធុនមីក្រូទៅធុនតូចតាមលំដាប់លំដោយ នៅក្នុងកិច្ចប្រតិបត្តិការផលិតកម្ម អាជីវកម្ម និងសេវាកម្ម សំដៅជំរុញការប្រកួតប្រជែងប្រកបដោយស័ក្ដិសិទ្ធិភាព។ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជឿជាក់ថា ការបង្កើត “គេហទំព័រ KhmerSME” នេះឡើង នឹងជួយជំរុញសមត្ថភាព និងការអភិវឌ្ឍសហគ្រាសធុនមីក្រូតូច និងមធ្យមនៅកម្ពុជា ឲ្យមានសន្ទុះឈានទៅមុខមួយកម្រិតបន្ថែមទៀត សំដៅប្រែក្លាយជាកម្លាំងចលករពិតៗ ក្នុងការចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍសង្គម៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content