បរទេស៖ ថៃកំពុងជួបបញ្ហាវឹកវរខ្លាំងដោយសាររលកវាយប្រហារពីសំណាក់កូវីដបំប្លែងខ្លួនសាជាថ្មីដែលវាកំពុងធ្វើឲ្យប្រទេសជួបនឹងបញ្ហា ជាច្រើនបន្តបន្ទាប់ ដោយក្នុងនោះសកម្មភាពអចលនទ្រព្យក៏កំពុងគាំងខ្លាំងផងដែរ។

គិតត្រឹមថ្ងៃទី ៤ ខែសីហា ឆ្នាំ២០២១ សណ្ឋាគារជាច្រើនបានបង្ខំចិត្តជ្រើសយកជម្រើសមួយគឺប្តូរសកម្មភាពប្រតិបត្តិការ និងសេវារបស់ខ្លួនទៅជាទីតាំងសម្រាប់ព្យាបាលអ្នកជំងឺកូវីដប្រភេទស្រាល ឬ Hospitel មកពីពាក្យ hospital-cum-hotels វិញជំនួសឲ្យប្រតិបត្តិការផ្តល់សេវាកម្មបដិសណ្ឋារកិច្ច។

យោងតាមការស្រាវជ្រាវដែលធ្វើឡើងដោយសមាគមសណ្ឋាគាររបស់ប្រទេសថៃនៅក្នុងខែកក្កដាកន្លងមកថ្មីៗនេះ សណ្ឋាគារចំនួន ៥ ទីតាំងក្នុងចំណោមសណ្ឋាគារ ២០០ទីតាំង គឺបានសម្រេចចិត្តប្តូរខ្លួនទៅជា Hospitel ដោយសារតែចំនួនគ្រែក្នុងមន្ទីរពេទ្យពេញស្ទើរគ្រប់ទីកន្លែង ហើយការវាយប្រហារដោយកូវីដក៏កាន់តែអាក្រក់ឡើង ប៉ុន្តែទោះបីជាយ៉ាងណាម្ចាស់សណ្ឋាគារក៏នៅមានជម្រើសមួយទៀតដែរ បើមិនចង់ប្តូរទៅជាកន្លែងព្យាបាលអ្នកជំងឺនោះគឺជម្រើសក្នុងការបិទទ្វារអាជីវកម្មតែម្តង។
បន្ទាប់ពីការប្រកាសបិទទ្វារនៅក្នុងខេត្ត និងទីក្រុងជាច្រើនរួចមកហើយនោះ នៅសប្តាហ៍នេះថៃក៏បានប្រកាសក្នុងការបន្តបិទតំបន់ទាំងនោះបន្ថែមទៀតក្នុងរយៈពេល ១៤ ថ្ងៃបន្ថែមទៀតផងដែរហើយជាលទ្ធផលសណ្ឋាគារប្រមាណជា ៦០ ភាគរយនៃសណ្ឋាគារសរុប ១៦ ២៨២ កន្លែងបានប្រកាសបិទទ្វារបណ្តោះអាសន្ននៅក្នុងពេលដ៏តានតឹងនេះ ហើយក៏បានធ្វើឲ្យអត្រាអ្នកអត់ការងារធ្វើបានកើនឡើងទៅដល់ជិត ៧០ ភាគរយផងដែរនៃចំនួនបុគ្គលិកធ្វើការនៅក្នុងវិស័យនេះសរុប ៩០០ ០០០ នាក់។
ប្រធានសមាគមសណ្ឋាគារថៃ Thai Hotels Association (THA) លោកស្រី Marisa Sukosol បានបញ្ជាក់ថា បុគ្គលិកដែលអាចបន្តធ្វើការជាមួយនឹងសណ្ឋាគារភាគច្រើនសុទ្ធតែសុខចិត្តទទួលយកការកាត់ប្រាក់ខែដើម្បីអាចបន្តការងារ ឬទទួលយកការឈប់សម្រាកបណ្តោះអាសន្នដោយមិនទទួលបានប្រាក់ខែ ឬ Leave Without pay ខណៈដែល THA ក៏បានធ្វើការស្នើសុំទៅរដ្ឋាភិបាល ដើម្បីជួយដោះស្រាយបញ្ហាហិរញ្ញវត្ថុទៅដល់ក្រុមបុគ្គលិកដែលកំពុងបន្តធ្វើការងារតាមរយៈការជួយកាត់បន្ថយថ្លៃចំណាយលើទឺកភ្លើងជាដើម៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ជប៉ុន- កម្ពុជា សហការគ្នារកដំណោះស្រាយបញ្ហាបរិស្ថាននៅក្នុងតំបន់ និងជាសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/02/2026
ក្រសួងបរិស្ថានកម្ពុជា ជាមួយនឹងក្រសួងបរិស្ថានជប៉ុន បានព្រមព្រៀងគ្នាឈានដល់កិច្ចសហប្រតិបត្តិការទ្វេភាគី ទៅលើកិច្ចការអនុវត្ត និងស្វែងរកដំណោះស្រាយបញ្ហាបរិស្ថានទាំងនៅក្នុងតំបន់ ក៏ដូចជានៅក្នុងសកលលោក
ប៊ុលហ្គារី ទទួលបានរថពាសដែក Stryker បច្ចេកវិទ្យាថ្មីជាច្រើនគ្រឿង ដើម្បីធ្វើទំនើបកម្មវិស័យយោធា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/02/2026
បច្ចុប្បន្ន ប៊ុលហ្គារី បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ទៅលើការពង្រឹង និងធ្វើពិពិធកម្ម ក៏ដូចជាធ្វើទំនើបកម្មវិស័យយោធារបស់ខ្លួនឱ្យកាន់តែខ្លាំងជាងមុនក្រោមការរៀបចំខ្ទង់ចំណាយជាកញ្ចប់យ៉ាងច្រើនសន្ធឹកសន្ធាប់




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content