កូរ៉េខាងត្បូង គ្រោងបោះទុន ៥,៧៧ ពាន់លានដុល្លារ​ ពន្លឿនកិច្ចអភិវឌ្ឍន៍វិស័យបចេ្ចកវិទ្យានៅឆ្នាំនេះ

បរទេស ៖ កូរ៉េខាងត្បូង គ្រោងវិនិយោគទុនប្រហែល ៨,៦ ទ្រីលានវ៉ុន (៥,៧៧ ពាន់លានដុល្លារ)នៅក្នុងឆ្នាំនេះសម្រាប់ពន្លឿនកិច្ចរអភិវឌ្ឍន៍លើវិស័យបចេ្ចកវិទ្យាឱ្យកាន់តែមានប្រសិទ្ធភាព រួមមាន semiconductor, បញ្ញាសិប្បនិម្មិត (AI), ការផលិតនាវា, ថាមពល និងអាគុយ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ខ្លួនឲ្យកាន់តែខ្លាំង នេះបើយោងតាមសេចក្ដីរាយការណ៍ពី The Korea Times ។

កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ របស់កូរ៉េខាងត្បូង បានប្រកាសថា គណៈកម្មាធិការពិសេសសាធារណៈ និងឯកជនបានរួមគ្នាអនុម័តផែនការអនុវត្តឆ្នាំ២០២៦ ស្តីពីបច្ចេកវិទ្យាយុទ្ធសាស្ត្រជាតិ ដើម្បីសម្របសម្រួលដល់ការផ្តល់មូលនិធិស្រាវជ្រាវ ឧបករណ៍គោលនយោបាយ និងគាំទ្រផ្នែកហិរញ្ញវត្ថុ។ ផែនការបច្ចេកវិទ្យានេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រជាតិរយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ ក្នុងគោលបំណងធានានូវសមត្ថភាពសំខាន់ៗដែលមានសារៈសំខាន់ចំពោះសន្តិសុខជាតិ និងកំណើនឧស្សាហកម្ម។ រដ្ឋាភិបាលបានបង្កើនការចំណាយលើការស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាជាយុទ្ធសាស្ត្រជាតិ ៣០% បន្ថែមពីលើខ្ទង់ចំណាយដែលមានកាលពីឆ្នាំមុន ឬ ៨,៦ ទ្រីលានវ៉ុន (៥,៧៧ ពាន់លានដុល្លារ)សម្រាប់ឆ្នាំ២០២៦ ។ មូលនិធិនេះគាំទ្រកម្មវិធីរដ្ឋាភិបាលដែលគ្របដណ្តប់លើ​ ១៩ វិស័យ ហើយវិស័យអាទិភាពមួយចំនួន រួមមាន ឈីប (semiconductors), បញ្ញាសិប្បនិម្មិត (AI), ទូរគមនាគមន៍, សន្តិសុខតាមអ៊ីនធឺណិត, ជីវបច្ចេកវិទ្យា, មនុស្សយន្ត, អវកាស, ការផលិតនាវា, ថ្មថាមពល, នុយក្លេអ៊ែរ, ថាមពលស្អាត និង បច្ចេកវិទ្យាផ្នែកយោធា។ មូលនិធិនេះដែរ នឹងជួយលើកកម្ពស់អ្នកស្រាវជ្រាវ និងកម្មវិធីសាធារណៈនានា ដើម្បីជំរុញលទ្ធផលការស្រាវជ្រាវ និងការអភិវឌ្ឍន៍ (R&D) អាចទៅដល់ទីផ្សារបានលឿនជាងមុន អាចពង្រីកខ្លួននៅក្រៅប្រទេស និងជំរុញការផ្សព្វផ្សាយដល់វិស័យឯកជន រួមទាំងអ្នកវិនិយោ។

លោក Park In-kyu ប្រធានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍​ ក្រសួងវិទ្យាសាស្ត្របាននិយាយថា ស្របពេលដែលកំពុងមានភាពតានតឹងភូមិសាស្ត្រនយោបាយ បច្ចេកវិទ្យាគឺជាយុទ្ធសាស្ត្រមួយ​​ និងបានក្លាយជាទ្រព្យសម្បត្តិស្នូលដែលកំណត់សេដ្ឋកិច្ច ជាពិសេស​ សន្តិសុខរបស់ប្រទេសមួយ។ ដូច្នោះហើយ រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងបង្កើនការគាំទ្រសម្រាប់ធានាបច្ចេកវិទ្យាជាយុទ្ធសាស្ត្រជាតិ តាមរយៈការលុបបំបាត់របាំងរវាងក្រសួងនានា និងកសាងប្រព័ន្ធអេកូឡូស៊ីប្រកបដោយភាពច្នៃប្រឌិតដែលអាចផ្តល់លទ្ធផលបានយ៉ាងឆាប់រហ័ស និងជួយប្រទេសបង្កើនការប្រកួតប្រជែងជាសកល។

ការផ្តោតសំខាន់ទី ២​​ នៅក្នុងផែនការថ្មីនេះដែរ គឺការពង្រឹងសន្តិសុខបច្ចេកវិទ្យា ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃសក្ដានុពលភូមិសាស្ត្រនយោបាយ និងឧស្សាហកម្ម​​​ ដោយរដ្ឋាភិបាលគ្រោងរៀបចំក្របខ័ណ្ឌបច្ចេកវិទ្យាជាយុទ្ធសាស្ត្រឡើងវិញក្នុងឆមាសទី១ឆ្នាំនេះ និងលុបបំបាត់ការពិនិត្យមើលបឋមសម្រាប់កម្មវិធីមួយចំនួន​ ពិនិត្យឡើងវិញនូវកម្មវិធីមួយចំនួនដើម្បីឱ្យធូរស្រាលជាងមុន។ លើសពីនេះ រដ្ឋាភិបាលក៏គ្រោងពង្រឹងសន្តិសុខបច្ចេកវិទ្យាតាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិឱ្យកាន់តែស៊ីជម្រៅ ដើម្បីបង្កើនសមត្ថភាពបច្ចេកវិទ្យាសំខាន់ៗរបស់ខ្លួននៅលើឆាកអន្តរជាតិ។

ដោយឡែក​ ការផ្តោតសំខាន់ទី៣​​ នៅក្នុងផែនការថ្មីនេះដែរ គឺការណែនាំកម្មវិធីតម្រង់ទិស ព្រមទាំងគម្រោងថ្មីៗដែលភ្ជាប់ជាមួយគ្នានូវកិច្ចអភិវឌ្ឍន៍បច្ចេកវិទ្យា, គោលនយោបាយ និងការវិនិយោគ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *