ប្រមុខ​រាជរដ្ឋាភិបាល​មើលឃើញពីកា​ររីក​ចម្រើន​ខ្លាំង​នៅតំបន់​ប៉ែក​ខាងត្បូង​រាជធានីភ្នំពេញ

ភ្នំពេញ ៖ សម្ដេច​មហាបវរធិបតី ​ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែង​ថា ​តំបន់​ប៉ែក​ខាង​ត្បូង​រាជធានីភ្នំពេញ នឹង​រីក​ដុះដាលកាន់តែ​ខ្លាំង ហើយនឹង​ទាក់ទាញមនុស្ស​ចូលទៅរស់​នៅទីនោះ​កាន់តែច្រើន​បន្ថែមទៀតនៅពេល​ឆាប់ៗនេះ ខណៈដែលបណ្តាញហេដ្ឋារចនាសម្ព័ន្ធនានាត្រូវបានកសាងយ៉ាងខ្វាត់ខ្វែង ។

ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​កម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​បង្ហូរ​ទឹក​កខ្វក់​ក្នុង​រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ២០២៣ សម្ដេច​ធិបតី​ ហ៊ុន ម៉ាណែត បានមា​ន​ប្រ​សា​ស​ន៍​ថា​ បច្ចុប្បន្ននេះ ផែនការ​មេ​បានពង្រីក​គម្រោង​មួយចំនួន​ទៅ​ទិស​ខាងត្បូង​រាជធានីភ្នំពេញ ដោយនៅជុំវិញ​តំបន់​បឹង​ជើង​ឯក និងផ្លូវ​៦០ម៉ែត្រ​ បាន​អភិវ​ឌ្ឍ​ន៍ហេ​ដ្ឋា​រ​ច​នា​សម្ព័ន្ធតភ្ជាប់ពី​តំបន់​ចាក់​អង្រែ​ទៅ​តំបន់​មានជ័យ​ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ​មានភាពកាន់តែងាយស្រួលជា​ងមុន ។

សម្ដេច​មានប្រសាសន៍ថា​ តំបន់ប៉ែក​ខាងត្បូងភ្នំពេញ​នឹង​កាន់តែរីកធំ​ ដោយបាន​ប្រែក្លាយពី​បឹងទៅជា​តំបន់​ដែល​​មាន​សកម្មភាពសេដ្ឋកិច្ច​កាន់តែមមាញឹក ក្នុងនោះ​មាន​​សាលារៀន មានផ្សារទំនើប​ធំៗ បង្កើតការងារ​ជូន​ប្រជាពលរដ្ឋ​រាប់ពាន់កន្លែង​ ហើយ​បន្តិចទៀត​មនុស្ស​រាប់សែន​នាក់​នឹង​ចូលទៅកាន់​តំបន់នោះ ។​ នៅពេល​មនុស្ស​ចូលទៅរស់​នៅកាន់តែច្រើន នឹង​ធ្វើឱ្យ​ការ​បញ្ចេញទឹក​កខ្វក់​កាន់តែច្រើន និង​ត្រូវ​ការ​​ធ្វើ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ ទឹកស្អា អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម​ ដើម្បី​បម្រើ​ដល់​សេចក្ដី​ត្រូវ​ការរបស់​មនុស្ស ។​

សម្ដេច​បន្តថា​ តំបន់ប៉ែក​ខាងត្បូង​នេះមានព្រលានយន្តហោះអន្តរជាតិថ្មី ដែល​ត្រូវ​ដំណើរ​នៅពេលឆាប់ៗនេះ មាន​ផ្សារ​ទំនើប មានហេដ្ឋារចនាសម្ព័ន្ធ ដូច្នេះ​ប្រ​ជា​ពល​រដ្ឋ​ទាំង​​ក្នុង​រាជធានី និ​ងបណ្ដា​ខេត្ត​នឹង​ចូលមក​រស់​នៅប​ន្ថែ​ម​ដើម្បី​ប្រកប​របរទទួល​ទាន​រក​ប្រាក់ចំណូល​បន្ថែម​ ហើយរដ្ឋក៏ត្រូ​វតែផ្ដល់​នូវអ្វិដែលជា​តម្រូវការ​ជាក់ស្ដែង​របស់ប្រជាពលរដ្ឋដែរ។

សម្ដេច​បន្ថែមថា​ រាជរដ្ឋាភិបាល​អាណត្តិទី​៧​នេះ​ ត្រូវ​បង្កើ​នការ​យកចិត្តទុកដាក់​លើ​សុខុមាលភាព​រប​ស់​ប្រ​ជា​ពលរដ្ឋ បង្កើតការងារជូនប្រជាពលរដ្ឋ ផ្ដល់​ប្រាក់​ចំណូល​​ជូនប្រជាពលរដ្ឋ ដូច្នេះ​ការ​ដាក់​ដំណើ​រ​កា​រ​នូវ​​អា​ង​ប្រព្រឹត្តិកម្មទឹក​កខ្វក់​មួយនេះ ក៏ជា​ការ​ចូលរួម​ចំណែក​មួយក្នុងសុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ ព្រោះថា​ប្រ​ជា​​ព​​ល​រដ្ឋ​មានសុខភាពល្អ នឹងមិនចាំបាច់ចំណាយថវិកា​​ក្នុងការ​ព្យាបាលជំងឺ​នោះទេ ។

អ្នកស្រី អាន សុធីតា នាយិកា​ប្រតិបត្តិ​នៃក្រុមហ៊ុន PropNex Cambodia បានលើកឡើងថា​ តំបន់​ប៉ែក​ខាង​ត្បូង​​ភ្នំពេញ​ ​នឹង​មានសក្ដានុពលខ្ពស់លើ​ការអភិវឌ្ឍ​លំ​នៅ​ឋាន​ ជាពិសេស​លំនៅឋានដែលមានតម្លៃមធ្យម​ឡើង​​។​

អ្ន​កស្រី​បន្តថា នៅពេល​រដ្ឋាភិបាល​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធកាន់តែច្រើន កាន់តែស្អាត ប្រជាពលរដ្ឋ​នឹង​ចូល​ទៅរស់​នៅតំបន់​នោះកាន់តែច្រើន ពីព្រោះ​មានផ្លូវ​ធ្វើ​ឱ្យ​ពួកគាត់​កាន់តែងាយស្រួលក្នុងកា​រចេញ​ចូល​ក្រុង​ ។ អ្វីដែលពិសេ​សនោះ​នៅតំបន់ប៉ែក​ខាងត្បូង​ក៏មានផ្សារទំនើបតូច​ធំ​រីកដុះដាល​កាន់តែច្រើន​ជាបន្តបន្ទាប់ ដែល​ជា​សេចក្ដី​ត្រូវការ​របស់ប្រជាបលរដ្ឋ​ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ