វេទិកា ASEAN NEXT ឆ្នាំ២០២៥ ជំរុញការចាប់យកបច្ចេកវិទ្យា និងទំនើបកម្មវិស័យកម្មន្តសាលផ្អែកលើនវានុវត្តន៍សម្រាប់តំបន់

ភ្នំពេញ៖ វេទិកា ASEAN NEXT ឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ ដោយផ្តោតលើកិច្ចខិតខំរបស់អាស៊ាន ក្នុងការជំរុញវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាកាតាលីករសម្រាប់កំណើនសេដ្ឋកិច្ច និងទំនើបកម្មវិស័យកម្មន្តសាលនៅទូទាំងតំបន់។

វេទិកាឆ្នាំ២០២៥ នេះ បានប្រមូលផ្តុំអ្នកដឹកនាំ អ្នកជំនាញ និងតំណាងឧស្សាហកម្ម ពីបណ្តាប្រទេសក្នុងតំបន់មកជួបជុំគ្នា ក្រោមប្រធានបទ៖ “តួនាទីនៃបច្ចេកវិទ្យា និងនវានុវត្តន៍ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ភាពជោគជ័យនៃវិស័យកម្មន្តសាល ”។

ថ្លែង​ក្នុង​ពិធី​បើកវេទិកានាថ្ងៃទី៣ខែធ្នូ ​​ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ  បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖

“ភាពប្រកួតប្រជែងនៃវិស័យកម្មន្តសាលក្នុងសតវត្សរ៍ទី២១ មិនផ្អែកលើកម្លាំងពលកម្មដែលមានតម្លៃទាបនោះទេ ប៉ុន្តែត្រូវផ្អែកលើចំណេះដឹង ប្រព័ន្ធឌីជីថល និងបច្ចេកវិទ្យាទំនើប ហើយហេដ្ឋារចនាសម្ព័ន្ធ​ទន់ ​ជាក្របខ័ណ្ឌដ៏មាន​ឥទ្ធិពលនៃ​បច្ចេកវិទ្យា នវានុវត្តន៍ និង​មូលធនមនុស្ស​។”

ឯកឧត្តមបានរំលេចនូវកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្ម រួមទាំងការសិក្សាសមិទ្ធិលទ្ធភាពបង្កើតសួនវិទ្យាសាស្ត្របច្ចេក វិទ្យា និងនវានុវត្តន៍ ការរៀបចំបង្កើតមូលនិធិស្រាវជ្រាវ និងអភិវឌ្ឍន៍ជាតិ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការផ្ទេរបច្ចេកវិទ្យា ដើម្បីពង្រឹងក្របខ័ណ្ឌនវានុវត្តន៍សម្រាប់កម្ពុជា និងតំបន់ទាំងមូល។

ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានបញ្ជាក់ការគាំទ្រអាទិភាពនៃវេទិកា ASEAN NEXT ឆ្នាំ២០២៥ ដោយភ្ជាប់​កម្មវត្ថុ​នៃ​វេទិកានេះ​ទៅ​នឹង​ផែនការ​សកម្មភាព​អាស៊ាន​ស្តីពី​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ (APASTI) ឆ្នាំ២០២៦-២០៣៥ ​ថា​ជា “ត្រីវិស័យ​រួមសម្រាប់​តំបន់”។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ភស្តុភារទំនើប ថាមពល ការតភ្ជាប់ឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធឆ្លាតវៃ គឺជាមូលដ្ឋានគ្រឹះសម្រាប់ភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់វិស័យកម្មន្តសាល។ ឯកឧត្តមបានជំរុញឱ្យប្រទេសសមាជិកអាស៊ានពង្រីកការចាប់យកបច្ចេកវិទ្យា និងបង្កើនកម្លាំងពលកម្មជំនាញ ខណៈដែលបច្ចុប្បន្ន សហគ្រាសធុនតូចក្នុងតំបន់ប្រមាណតែ ១៦,៨% ប៉ុណ្ណោះ ដែលផ្តល់ការបណ្តុះបណ្តាលជំនាញដល់បុគ្គលិក។

ក្នុងវេទិកានេះ លោកបណ្ឌិត Song Jianyuan នាយករងនៃមជ្ឈមណ្ឌលផ្ទេរបច្ចេកវិទ្យា ចិន-អាស៊ាន បានលើកឡើងពីសារៈសំខាន់នៃការបន្តកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា ការពង្រីកកម្មវិធីទ្វេភាគីរវាងចិន និងបណ្តាប្រទេសអាស៊ានចំនួន៩ និងការពង្រីកបណ្តាញនវានុវត្តន៍ ដែលបច្ចុប្បន្នមានជាង ២.៩០០ ស្ថាប័នចូលរួម។

លោកបណ្ឌិត Jianyuan បានលើកឡើងថា៖

“វេទិកា ASEAN NEXT ផ្តោតលើតម្រូវការជាក់ស្តែងរបស់ប្រទេសអាស៊ានសម្រាប់ការធ្វើទំនើបកម្មឧស្សាហកម្ម និងបរិវត្តកម្មឌីជីថល។ កិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រទាំងនេះនឹងជំរុញសាមគ្គីភាព និងកំណើនសេដ្ឋកិច្ចប្រកបដោយគុណភាពសម្រាប់តំបន់។”

តំណាងប្រទេសជាសមាជិកអាស៊ាន និងប្រទេសចិន ក៏បានបង្ហាញការប្តេជ្ញាចិត្តក្នុងការអនុវត្តផែនទីបង្ហាញផ្លូវសហប្រតិបត្តិការ ដោយផ្តោតលើការចាប់យកបច្ចេកវិទ្យាទំនើប ដូចជាបញ្ញាសិប្បនិម្មិត IoT និងបច្ចេកវិទ្យារ៉ូបូត, ការអភិវឌ្ឍកម្លាំងពលកម្មជំនាញ, សុខដុមនីយកម្មគោលនយោបាយ, និងកិច្ចសហការផ្អែកលើថ្នាលបច្ចេកវិទ្យា តាមរយៈយន្តការដូចជា គណៈកម្មាធិការអាស៊ាន COSTI មជ្ឈមណ្ឌលផ្ទេរបច្ចេកវិទ្យា ចិន-អាស៊ាន ច្រករបៀងនវានុវត្តន៍ មេគង្គ-ឡាងឆាង និងក្របខ័ណ្ឌផែនការសកម្មភាព APASTI ជាដើម។

ឯកឧត្តម ហែម វណ្ណឌី បានបន្ថែមថា៖

“សម្រាប់កម្ពុជា យើងមិនអាចត្រឹមតែឈរមើលការផ្លាស់ប្តូរជាសាកលទាំងនេះទេ។ យើងកំពុងចូលរួមយ៉ាងសកម្ម ដោយកសាងប្រព័ន្ធអេកូឡូស៊ីដ៏រឹងមាំមួយសម្រាប់អនាគត។ ASEAN NEXT គឺជាវេទិកាសម្រាប់ប្រែក្លាយគោលដៅយុទ្ធសាស្ត្ររបស់យើង ឱ្យទៅជាលទ្ធផលជាក់ស្តែង។”

វេទិការយៈពេលពីរថ្ងៃនេះមានគោលដៅតម្រង់ទិសគោលនយោបាយនវានុវត្តន៍ក្នុងតំបន់ ពង្រឹងភាពជាដៃគូឆ្លងព្រំដែន និងពន្លឿនបរិវត្តកម្មអាស៊ាន ឆ្ពោះទៅកាន់វិស័យកម្មន្តសាលទំនើប ផ្អែកលើបច្ចេកវិទ្យា និងផ្តល់តម្លៃបន្ថែមខ្ពស់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទប់​សម្ពាធ​ពហិការ​លែង​ជាប់​ ​ផ្សារ​ម៉ាក្រូ​ខេត្ត​សៀមរាប​ប្រកាស​បិទ​ទ្វារ​ ក្រោយ​ដំណើរការ​បាន​ ​៧​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ដោយសារ​មិន​អាច​ទប់ទល់​នឹង​ចរន្ត​ពហិការ​ទំនិញ​ថៃតទៅ​មុខ​ទៀត​បាន​ ​ផ្សារ​ម៉ាក្រូ ​សាខា​ខេត្ត​សៀមរាប ​បាន​ប្រកាស​បិទ​ទ្វារ​ជា​ផ្លូវការ​ចាប់ពី​ពេលនេះ​ទៅ​ហើយ​ បន្ទាប់ពី​បើក​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល​ ​៧​ ​ឆ្នាំ​

អាមេរិក​ ចាយ​លុយជិត ៦០​ពាន់​លាន​ដុល្លារ ពន្លឿនការ​ផលិត​មីស៊ីល​ ​Patriot​ ចំ​ពេលមាន​ព័ត៌មាន​ថា​កំពុង​ខ្វះ​គ្រាប់​នៅ​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

កងទ័ព​ជើងគោក​អាមេរិក​ បាន​សម្រេចចុះ​កិច្ចព្រមព្រៀង​ដ៏​ធំ​សម្បើម​មួយ​ដែល​មាន​តម្លៃ​រហូតដល់ ​​៥៨,៦​ ​ពាន់​លាន​ដុល្លារ ​ជាមួយ​ក្រុមហ៊ុន​ ​Lockheed​ ​Martin​ ​ដើម្បី​ពង្រីក​ និង​ពន្លឿន​ការ​ផលិត​មីស៊ីល​ស្ទាក់​ចាប់ (​​Patriot)​

រដ្ឋមន្ត្រីទេសចរណ៍ ៖ ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកថា ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ពន្ធ​បដិការ​ថ្មី​របស់​អាម៉េរិក ​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​ប្រទេស​ថៃ​កំពុង​ប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក​ដាក់​ពន្ធ​បដិការ​ថ្មី​ក្នុង​អត្រា ​១២.៥​ ​ភាគរយ​ ​ដែល​ខ្ពស់​ជាង​អត្រា​​ត្រូវបាន​ដាក់​លើ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ ​និង​អាច​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​នៃ​ការ​នាំចេញ​របស់​ថៃ​ចុះខ្សោយ

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 31/07/2026

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ចម្ការបន្លែសុខភាពសៀមរាប កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រដាំបន្លែសុវត្ថិភាពបែបទំនើប និងអាចទទួលបានចំណូល ១ខែ ខ្ទង់ម៉ឺនដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

កសិដ្ឋាន«ចម្ការបន្លែសុខភាពសៀមរាប»ជាកសិដ្ឋានដាំបន្លែលើទឹកកំពុងបង្ហាញពីសក្តានុពលសេដ្ឋកិច្ចយ៉ាងខ្លាំង តាមរយៈការផ្លាស់ប្តូរទម្លាប់ដាំដុះបែបប្រពៃណី មកប្រើបច្ចេកទេសដាំបែបទំនើប

បំពង់​បឺតផលិតពីអង្ករ​កម្ពុជា​ ​កំពុង​ពង្រីក​ទីផ្សារ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

​បំពង់​បឺត​ផលិត​ពី​អង្ករ​ធម្មជាតិ​ ​១០០ ​ភាគរយ​ ​ដែល​ផលិត​ដោយ​កូន​ខ្មែរ​ ​កំពុង​ទទួលបាន​ការ​គាំទ្រ​កាន់តែ​ច្រើន​ពី​អតិថិជន​ក្នុង​ស្រុក​ និង​ទីផ្សារ​ក្រៅ​ប្រទេស​ ​ខណៈ​ផលិតផល​នេះ​អាច​ប្រើ​ជំនួស​បំពង់​បឺត​ជ័រ​ និង​អាច​ទទួលទាន​បាន​ បន្ទាប់ពី​ប្រើប្រាស់​រួច

កំណើន​សេដ្ឋកិច្ច​អាម៉េរិក​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​កំណើន​សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​ពីរ​ឆ្នាំ​នេះ​ ​បាន​កើនឡើង​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អត្រា​អតិផរណា​ក្នុង​ខែមិថុនា ​នៅតែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាង​គោលដៅ​របស់​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​)​

ចិន ដាក់ចេញផែនការឆ្នាំ២០២៦–២០៣០ ពន្លឿនកិច្ចអភិវឌ្ឍន៍វិស័យថាមពលកកើតឡើងវិញឱ្យកាន់តែខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

ប្រទេសចិន បានប្រកាសដាក់ចេញផែនការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញរយៈពេល៥ឆ្នាំ (ឆ្នាំ២០២៦–២០៣០) ដោយកំណត់គោលដៅធំៗដើម្បីពន្លឿនវិស័យថាមពលបៃតង

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

Leave a Reply

Your email address will not be published.Required fields are marked *