អង្គការ SNV និងក្រុមហ៊ុន Kofi ចុះកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានលើកកម្ពស់ និងអភិវឌ្ឍន៍ដំណាំកាហ្វេមណ្ឌលគីរី

ភ្នំពេញ ៖ ស្ថាប័នធំៗចំនួន២ រួមមានអង្គការ SNV ដែលមានប្រភពមកពីប្រទេសហូឡង់ និងក្រុមហ៊ុនឯកជនខូហ្វី (Kofi) នៅកម្ពុជាបានចុះកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទាន ដើម្បីអភិវឌ្ឍន៍ពង្រីកការដាំដុះ និងលើកកម្ពស់គុណភាពដំណាំកាហ្វេមណ្ឌលគីរីឱ្យស្របតាមលក្ខណៈបច្ចេកទេសតម្រូវតាមស្តង់ដារទីផ្សារទាំងក្នុង និងក្រៅប្រទេស។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងនៅថ្ងៃដើមសប្ដាហ៍នេះថា ការចុះអនុស្សរណៈខាងលើ គឺជាការផ្សព្វផ្សាយសកម្មភាពលើកកម្ពស់បរិស្ថាន និងជួយដល់កសិករកម្ពុជា តាមរយៈការដាំកាហ្វេតាមបច្ចេក​ទេសដែលមានគុណភាពស្តង់ដារទទួលស្គាល់ទាំងថ្នាក់ជាតិ និងអន្តរជាតិ ដោយរំពឹងថាកាហ្វេកម្ពុជានឹងត្រូវបានគេស្គាល់នៅលើពិភពលោក។

ឯកឧត្តមបានបញ្ជាក់ថា ៖

“ក្រសួងកសិកម្ម ស្វាគមន៍ និង​គាំទ្រជានិច្ច ទាំងលើទិដ្ឋភាពបច្ចេកទេស, ច្បាប់ និងពាណិជ្ជកម្មនៃការចុះអនុស្សរណៈ (MoU) លើកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនខូហ្វី និងអង្គការ SNV ប្រទេសហូឡង់ និងការប្រែប្រួលអាកាសធាតុ (DFCD) ក្នុងចូលរួមកាត់បន្ថយបញ្ហាបម្រែបម្រួលអាកាសធាតុ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋពីសំណាក់វិស័យឯកជន ​តាមរយៈការដាំកាហ្វេគោរពតាមគោលការណ៍បរិស្ថាន និងចាប់យកឱកាសបង្កើនប្រាក់ចំណេញ”

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ៖

“ខ្ញុំសង្ឃឹមថា កិច្ចសហការនេះ ព្រមទាំងផលិតផលកាហ្វេកម្ពុជាដែលដាំដុះនៅលើទឹកដីខេត្តមណ្ឌលគិរី នឹងដើរឈានហួសពីទីផ្សារក្នុងស្រុក ហើយឈានឆ្ពោះទៅកាន់ទីផ្សារអន្ដរជាតិនាពេលខាងមុខ ហើយដើម្បីសម្រេចការងារនេះ ក្រសួងនឹងជួយជ្រោមជ្រែងលើការដាំកាហ្វេនេះឱ្យបានត្រឹមត្រូវតាមស្តង់ដារ ថែមទាំងមានទីផ្សារ មានផែនការវិនិយោគច្បាស់លាស់ និងមាននិរន្តរភាពសេដ្ឋកិច្ច”


តំណាងឱ្យក្រុមហ៊ុនខូហ្វី លោក ហ៊ឺ តារា បានលើកឡើងដែរថា ការចុះ MOU នេះ ជាការបើកទំព័រថ្មីរបស់ក្រុមហ៊ុនខូហ្វី ក៏ដូចជាប្រជាកសិករ ដាំកាហ្វេនៅខេត្តមណ្ឌលគីរីផងដែរ ដោយក្រុមហ៊ុនបានបេ្ដជ្ញាចិត្តក្នុងការអភិវឌ្ឍដំណាំកាហ្វេនៅខេត្តមណ្ឌលគិរី ក្នុងគោលបំណងកែលំអគុណភាព និងពង្រីកការដាំដុះ ដំណាំកាហ្វេឱ្យស្របតាមតម្រូវការទីផ្សារ និងបង្កើនផលិតភាពដែលអាចឱ្យកសិករទទួលបាននូវជីវភាពល្អប្រសើរពីដំណាំកាហ្វេ។

លោក តារា បានបន្ថែមថា ៖

“នៅក្នុងគម្រោងនេះក្រុមហ៊ុននឹងបង្កើតជាទីតាំងប្រមូលទិញ និងស្តុកទុកគ្រាប់កាហ្វេ កន្លែងកែឆ្នៃគ្រាប់កាហ្វេ កន្លែងបណ្តុះកូនពូជ និងស្រាវជ្រាវដំណាំកាហ្វេ ហើយក្រុមហ៊ុននឹងបង្កើតជាកសិដ្ឋានគំរូ ដើម្បីបណ្តុះបណ្តាលបងប្អូនកសិករ ហើយក៏ជា កន្លែងអប់រំសាធារណៈ ដែលនឹងអាចទាក់ទាញភ្ញៀវទេសចរ ដែលស្រឡាញ់ និងចូលចិត្តទទួលទានកាហ្វេផងដែរ”

តំណាងឱ្យក្រុមហ៊ុនខូហ្វី​រូបនេះបានបញ្ជាក់ដូច្នេះថា ក្រៅពីជួយទ្រទ្រង់ និងលើកស្ទួយជីវភាពប្រជាកសិករដំណាំកាហ្វេ ក្រុមហ៊ុនក៏មានការសង្ឈឹមយ៉ាងមុះមុតថា ក្នុងថ្ងៃអនាគត គ្រាប់កាហ្វេក្នុងស្រុក អាចនឹងមានគុណភាពល្អល្បីល្បាញនៅលើទីផ្សារអន្តរជាតិ និងនាំចេញទៅក្រៅប្រទេសផងដែរ។

បច្ចុប្បន្ននេះ ដំណាំកាហ្វេក្នុងខេត្តមណ្ឌលគិរីកំពុងដាំដុះដោយជនជាតិដើមភាគតិចព្នង ដែលមានទិន្នផល និងគុណភាពមិនទាន់ប្រសើរ ដោយខ្វះជំនាញបច្ចេកទេសក្នុងការដាំដុះ ការថែទាំនាពេលដាំដុះ និងការទុកដាក់ក្រោយពេលប្រមូលផល។ ការកែឆ្នៃពីគ្រាប់កាហ្វេទុំ មកជាគ្រាប់កាហ្វេឆៅ ឬគ្រាប់កាហ្វេបៃតង បានធ្វើឡើងតាមទម្លាប់ពីមុនៗតាមគ្នា និងដោយផ្ទាល់ដៃ ដែលជាហេតុផលធ្វើឱ្យគុណភាពធ្លាក់ចុះ ហើយត្រូវប្រើប្រាស់កំលាំងពលកម្មច្រើន គ្រាប់កាហ្វេឆៅក៏ទទួលបានតម្លៃទាប និងគ្មានទីផ្សារច្បាស់លាស់។

បើតាមអ្នជំនាញកសិកម្ម ដំណាំកាហ្វេអាចប្រមូលផលបានក្រោយពីដាំក្នុងរយៈពេល ៤ឆ្នាំ ហើយក្នុង១ឆ្នាំ អាចប្រមូលផលបាន ៤ ទៅ៥ តោនក្នុងទំហំដី១០ហិកតា ។ សម្រាប់តម្លៃវិញគឺផ្លែកាហ្វេស្រស់ក្នុង១គីឡូតម្លៃ៤ដុល្លារ កាហ្វេគ្រាប់ស្ងួតតម្លៃ៥ដុល្លារ និងកាហ្វេកិនរួច តម្លៃ៨ដុល្លារ។

សម្រាប់ដំណាំកាហ្វេ មានដាំនៅខេត្តមណ្ឌលគិរីច្រើន ទោះបីមិនមែនជាកន្លែងដែលអំណោយផលខ្លាំងសម្រាប់ដំណាំកាហ្វេក៏ដោយចុះ ព្រោះដំណាំកាហ្វេមានប្រភពពីតំបន់អាហ្វ្រិក និងត្រូវការលក្ខខណ្ឌច្រើន។ តែការដាំដំណាំកាហ្វេមិនមែនជាបញ្ហាឡើយសម្រាប់ពលរដ្ឋកម្ពុជាដែលប្រកបរបរដាំកាហ្វេ ព្រោះទាំងការដាំដុះ និងថែទាំមិនខុសគ្នានឹងដំណាំផ្សេងប៉ុន្មាននោះទេ។

សូមបញ្ជាក់ថា បណ្ដុំកសិករដែលដាំដុះដំណាំកាហ្វេបច្ចុប្បន្នមានប្រមាណ ៦០គ្រួសារ ក្នុងសហគមន៍ដាំកាហ្វេចំនួន២ ស្ថិតនៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ បច្ចុប្បន្ន កាហ្វេមានតម្លៃចន្លោះពី៨ ពាន់ទៅ១ម៉ឺនរៀលក្នុងមួយគីឡូក្រាម​សម្រាប់គ្រាប់កាហ្វេស្រស់ ខណៈដែលមណ្ឌលគិរី មានផ្ទៃដីដាំដុះកាហ្វេចំនួន ៣៦៤ ហិកតា ដែលអាចផលិតគ្រាប់កាហ្វេបានប្រមាណ ៦០០តោនក្នុងមួយឆ្នាំ ៕ 




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន