ចលនា​ភូមិ១ សហគមន៍១ ជា​យន្ត​ការដ៏​មាន​ប្រសិទ្ធភាព​ជួយ​លើក​កម្ពស់​ការអភិវឌ្ឍសេដ្ឋកិច្ច​សហគមន៍

ភ្នំពេញ ៖ ក្រសួង​រៀបចំដែនដី នគរូប​នីយកម្ម ​និងសំណង់ បានគាំទ្រ​ដល់ការ​រៀបចំការ​ប្រកួត​ប្រជែង​ស្នាដៃ​រចនាសហគមន៍​ឆ្នាំ២០២៤ ដោយ​កា​រប្រកួតប្រជែង​នេះ ផ្ដោត​លើ​ប្រធានបទ​ ភូមិ១ សហគមន៍១ ហើយច​លនា​នេះ នឹង​ធ្វើឱ្យការ​រស់នៅ​របស់ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរឡើង​ ។

យោងតាមប្រសាសន៍ឯកឧត្តម ​ឡៅ ទិព្វ​សីហា រដ្ឋលេខាធិការ​ក្រសួង​រៀបចំដែន​ដី នគរូប​នីយកម្ម​ និងសំណង់ បានមានប្រសាសន៍ឱ្យដឹងថា ចលនា​ភូមិ​១ សហគមន៍​១ គឺជា​យន្ត​ការ​ដ៏​មានប្រសិទ្ធភាពមួយ​ក្នុងកា​រជួយលើ​កកម្ពស់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សហគមន៍ ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវការរស់នៅ​ក្នុង​សហគមន៍ ការ​បង្កើត​ការងារ​នៅនឹង​កន្លែង ការ​លើកកម្ពស់ទំនាក់ទំនង ភាពស្អិតល្មួត​ក្នុងសង្គមជាតិ ការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ​និងសង្គម និងការកាត់បន្ថយភាពក្រីក្រ ដែលទាំនេះគឺជា​មូលដ្ឋានចាំបាច់​ក្នុងការ​រួម​ចំណែក​ធ្វើឱ្យប្រ​ជាពលរដ្ឋ​កម្ពុជា​ឈានទៅ​សម្រេច​បាននូវ​ចក្ខុវិស័យ​ក្នុងការ​ប្រែ​ក្លាយជា​ប្រទេស​មានចំណូលមធ្យម​កម្រិត​ខ្ពស់​នៅឆ្នាំ២០៣០ និងក្លាយជា​ប្រទេស​​មានចំណូល​ខ្ពស់​នៅឆ្នាំ២០៥០ ។​

ឯកឧត្តម​មានប្រសាសន៍បន្តថា ៖

«ចលនា​ភូមិ១ សហគមន៍​១ បានផ្ដល់លទ្ធភាពដល់ប្រជាពលរដ្ឋ​ក្នុងមូល​ដ្ឋានធ្វើការអភិវឌ្ឍសេដ្ឋកិច្ច​សង្គមនៅតាមបណ្ដា​ឃុំ​ សង្កាត់ និងសហ​គ​ម​ន៍​ក្នុង​ប្រទេស ។ គោលដៅចម្បង​របស់ចលនា​ភូមិ១ សហគមន៍១ នេះ គឺផ្ដល់លទ្ធភាព​ដល់​ប្រជាពលរដ្ឋ​ក្នុងសហគមន៍​ពង្រីកការអភិវឌ្ឍ​ជីវភាព​ និងទទួលបានអត្ថ​ប្រយោជន៍ផ្សេងៗ ដូចជា​ការ​លើក​កម្ពស់​សកម្មភាពសេដ្ឋកិច្ចក្នុងសហគមន៍ ការ​ចែក​រំលែកចំណេះដឹង និងជំនាញ ការ​ចូលរួម​របស់​សហគមន៍ក្នុងដំណើរអភិវឌ្ឍ​ ការ​កែ​លម្អ​ និងរៀបចំ​សហគមន៍​​ជាដើម»។​

ឯកឧត្តម​​រដ្ឋលេខាធិកាបានបន្ថែមថា ចលនា​ភូម១ សហគមន៍១នេះ បានដើរ​យ៉ាង​សំខាន់​ក្នុងការលើកកម្ពស់​ជីវភាពរស់នៅ និងការលើក​កម្ពស់​សន្តិសុខ​សង្គម​​សម្រាប់​ប្រជាពលរដ្ឋ​​ក្នុងសហគមន៍​មូល​ដ្ឋានទូទាំង​ប្រទេស​កម្ពុជា ព្រមទាំង​កា​រសម្រប​សម្រួល​ដោយមានការ​ចូលរួមពី​សហគមន៍​តូចៗនៅក្នុងមូលដ្ឋាន​ក្នុងគោល​បំណង​ផ្ដល់​នូវ​ធនធាន​ និង​សម​ត្ថ​ភាព​ដល់ស​ហ​គ​ម​ន៍​ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ​ដោយខ្លួនឯង ។ ចលនា​នេះ​ក៏មានតួនាទី​សំខាន់ និងកាន់តែមានលក្ខណៈសម​ស្រប​ក្នុងរបៀបវរៈ គោល​នយោបាយអភិវឌ្ឍន៍​សង្គម​សេដ្ឋកិច្ច​កម្ពុជា ព្រោះថា​ទស្សនៈ​នេះ បានកើត​ឡើង​នៅ​កម្ពុជា​តាំងពីយូរលង់ណាស់មក​ហើយ ដោយប្រជាជនខ្មែរជា​ប្រ​ជា​ជាតិ​​មួយធ្លាប់​មានប្រពៃណីឧស្សាហ៍ព្យាយាម​ មានចំណេះដឹង និងជំនាញ​ក្នុងការ​ប្រកប​វិជ្ជាជីវៈ ប្រកប​អា​ជីវ​កម្ម​​ច្រើន​ប្រភេទ​ទៅតាមទី​កន្លែង​ផ្សេងៗគ្នា ។

ឯកឧត្តម​បន្ថែមថា តាមរយៈសកម្មភាពនេះ ចលនាភូមិ១ សហគមន៍១​ នឹងក្លាយទៅជា​កម្លាំង​អូសទាញ​ថ្មីមួយ​ថែមទៀត ក្នុងការទាក់ទាញ​ទឹកចិត្ត​អ្នកសិក្សាគម្រោង​ប្លង់​ អ្នក​សាងសង់​ អ្នក​វិនិយោគ​ក្នុងស្រុក និង​ប្រទេស ឱ្យមាន​ការ​ខិតខំប្រឹងប្រែង​ពង្រឹង​គុណភាព ​និងសមត្ថភាព​របស់ខ្លួន ដើម្បីទទួលបានស្នាដៃល្អៗ​ ការបង្កើន​ឱកាស​ទីផ្សារ​ការងារ ប្រាក់ចំណូល និងស​មត្ថ​ភាព​ប្រកួ​តប្រជែង​របស់ខ្លួន​បន្តទៀត ។

តាមរយៈ​ការ​ប្រកួត​ប្រជែង​ស្នាដៃរចនាសហគមន៍​ ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានវាយ​តម្លៃខ្ពស់ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែងរបស់ក្រុមការងារ សមាគមអ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករ​កម្ពុជា និងសមាគម​សណ្ឋាគារ​កម្ពុជា ដែល​បានលើក​ប្រធានបទភូមិ១ សហគមន៍១ មានការគាំទ្រពីអគ្គលេខាធិការនៃគណស្ថាបត្យករ​កម្ពុជា បានខិតខំ​ប្រឹង​ប្រែង​សហការ​គ្នាបាន​យ៉ាង​ល្អនាពេល​កន្លងមក ក្នុងការជំរុញ​ការលើក​កម្ពស់​ស្នាដៃស្ថាបត្យកម្ម​ និងនគរូបនីយកម្ម​ តាមទស្សនាៈទានភូមិ១ សហគមន៍១​ ​។​

ឯកឧត្ត ហង្ស​ សុត​សំភារ អនុរដ្ឋ​លេខាធិការ​ ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ ក៏បានលើកឡើងផងដែរថា ចក្ខុវិស័យ​របស់ក្រសួង​ គឺចង់កែ​ប្រែ កែលម្អ​សហគមន៍កម្ពុជា​ឱ្យក្លាយជា​សហគមន៍សុខសាន្ត​ មានសួនច្បារ​ មានមនុស្ស​មក​កម្សាន្ត​ មកហាត់ប្រាណ មានបណ្ណា​ល័យ​ មានមនុស្ស​អានសៀវភៅ​ ជាកន្លែង​ក្រេបជញ្ជក់ចំណេះដឹង និងជា​កន្លែង​ស្រាវជ្រាវ​ជាដើម ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងការងារ និងសហភាពអឺរ៉ុប រួមគ្នាពង្រឹង និងលើកកម្ពស់ការអភិវឌ្ឍជំនាញបច្ចេកទេស ដើម្បីឆ្លើយតបតម្រូវការការងារឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយសហភាពអឺរ៉ុប (EU) ប្រចាំកម្ពុជា បានសហការគ្នាពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (NTTI) និងវិស័យឯកជន ក្នុងការលើកកម្ពស់ការអភិវឌ្ឍជំនាញបច្ចេកទេស ការសិក្សាផ្អែកលើការងារ និងជំនាញទន់ ដើម្បីឆ្លើយតបតម្រូវការឧស្សាហកម្ម ព្រមទាំងផ្តល់ជាវេទិកាដល់តំណាងរាជរដ្ឋាភិបាល និយោជក គ្រឹះស្ថាន TVET និងនិស្សិត

ពីពលករចំណាកស្រុកទៅជាកម្លាំងសេដ្ឋកិច្ចក្នុងស្រុក៖ ឱកាសថ្មីសម្រាប់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

ការវិលត្រឡប់របស់ពលករកម្ពុជាពីប្រទេសថៃក្នុងចំនួនដ៏ច្រើនបានបង្កើតសម្ពាធលើទីផ្សារការងារក្នុងស្រុក ប៉ុន្តែក៏កំពុងបើកឱកាសសម្រាប់កម្ពុជាក្នុងការបង្កើនធនធានមនុស្ស ពង្រឹងផលិតភាព និងជំរុញការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចទៅរកការងារដែលត្រូវការជំនាញនិងមានតម្លៃបន្ថែមខ្ពស់

លោក​ ​ត្រាំ​៖​ តៃវ៉ាន់​ព្រមទិញ​ឧស្ម័ន​LN​G ៣០​%​ ពី​គម្រោង​ Alaska ​និង​វិនិយោគ​ ៤​,​៤ ពាន់​លាន​ដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ថា​ ​កោះ​តៃវ៉ាន់​យល់ព្រមទិញ​ឧស្ម័ន​ធម្មជាតិ​រាវ ​(​LN​G​)​ ​ចំនួន​ ៣០​ ​ភាគរយ​ពី​គម្រោង​ Alaska LN​G ​និង​ត្រៀម​វិនិយោគ​ទឹក​ប្រាក់​ ​៤​,​៤ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​គម្រោង​នេះ​

អាស៊ែបៃហ្សង់- កម្ពុជា ជំរុញកាលានុវត្តភាពវិនិយោគ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/10/2026

ទីក្រុងបាគូ ៖ ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងបាគូ សាធារណរដ្ឋ អាស៊ែបៃហ្សង់ នារសៀលថ្ងៃ១២ ខែតុលា ឆ្នាំ២០២៦ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា

ថ្ងៃសម្រាកភ្ជុំបិណ្ឌ ៣ ថ្ងៃ ឆ្នាំ២០២៦ ភ្ញៀវទេសចរ និងពលរដ្ឋក្នុងស្រុកចេញដើរលេងកម្សាន្តជាង ២,១៦ លានដងនាក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/10/2026

ភ្នំពេញ ៖ ក្នុងរយៈពេល ៣ ថ្ងៃ​ នៃថ្ងៃឈប់សម្រាកនាអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦ នៅទូទាំងប្រទេសកម្ពុជា មានទេសចរអន្តរជាតិ និងពលរដ្ឋក្នុងស្រុក ចេញដើរកម្សាន្តសរុបប្រមាណជាង ២,១លាន ដងនាក់ កើនឡើង ០.៨ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយក្នុងនោះ មានខេត្តចំនួន ៥

កម្ពុជា​ លើកទឹកចិត្តវិនិយោគិន​​អាស៊ែបៃហ្សង់ ​​មក​បំពេញទស្សនកិច្ច​​នៅកម្ពុជា​ ដើម្បី​​ឈ្វេង​យល់​ពីសក្ដា​នុពល​វិនិយោគ​ និងឱកាស​ធ្វើធុរកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/10/2026

ក្រោយ​ដំណើរទស្សនកិច្ច​របស់​សម្ដេចធិបតីហ៊ុន ម៉ាណែត​នៅប្រទេស​អាស៊ែ​បៃហ្សង់​ កម្ពុជារំពឹងថា​នឹងទទួលបាន​វិនិយោគិន​និងទេសច​រពីអាស៊ែបៃហ្សង់ចូលមក​​វិនិយោគនិងទស្សនា​

IMF បង្កើនការព្យាករសេដ្ឋកិច្ចពិភពលោក មានកំណើន ៣.១% ប៉ុន្តែព្រមានពីហានិភ័យវិនិយោគលើ AI និងកំណើនបំណុលជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/10/2026

IMF ព្យាករណ៍ថា សេដ្ឋកិច្ចពិភពលោកនឹងមានកំណើន ៣,១ ភាគរយនៅក្នុងឆ្នាំនេះ ដែលកើនឡើងពីព្យាករណ៍លើកមុន ៣ ភាគរយ។ អតិផរណាត្រូវបានរក្សាការព្យាករណ៍នៅកម្រិតដដែល ៤,៧ ភាគរយ

អាម៉េរិក ជប៉ុន និងរុស្ស៊ី ប្រជែងគ្នាវិនិយោគលើវិស័យប្រេង និងឧស្ម័នរបស់វៀតណាម ដែលស្ថិតនៅសមុទ្រចិនខាងត្បូង

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/10/2026

ក្រុមហ៊ុនថាមពលជប៉ុន អាម៉េរិក និងរុស្ស៊ី កំពុងប្រជែងគ្នាយ៉ាងសកម្មដើម្បីទទួលបានកិច្ចសន្យា និងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ក្នុងការទទួលបានសិទ្ធិចូលទៅកាន់តំបន់ក្រៅឆ្នេរសមុទ្រដែលមានផលចំណេញខ្ពស់

ភ្ជុំ​បិណ្ឌ​ជា​ឱកាស​បង្កើន​ចំណូល​សម្រាប់​អ្នក​លក់​គុយ​ទាវ​និង​អ្នក​រត់​កង់​បី តែ​ត្រូវ​លះបង់​ពេល​ជួបជុំ​គ្រួសារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

​ក្នុងពេល​ប្រជា​ពលរដ្ឋ​ជា​ច្រើន​ឆ្លៀត​សម្រាក​ពី​ការងារ​ ​ដើម្បី​ជួបជុំគ្រួសារ​ ​ធ្វើ​បុណ្យ​ ​និង​ដើរកម្សាន្ត​ក្នុង​ឱកាស​បុណ្យ​កាន់​បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ​អ្នក​ប្រកបរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ក្នុង​វិស័យ​លក់ដូរ​ ​និង​ដឹកជញ្ជូន​មួយ​ចំនួន​ បែរ​ជា​បង្កើន​សកម្មភាព​ការងារ​របស់​ខ្លួន ​ដើម្បី​ឆ្លៀត​យក​ឱកាស​រក​ប្រាក់​ចំណូល​បន្ថែម​ពី​តម្រូវការ​សេវាកម្ម​ដែល​កើនឡើង​ ​ជាពិសេស​នៅ​ថ្ងៃ​ភ្ជុំ​ធំ​ឆ្នាំ​២០២៦

មានហេតុផលពីរ ធ្វើឱ្យស្ថានភាពឥណទានកាបូនឆ្នាំ២០២៦ នៅទ្រឹង ខណៈកម្ពុជាធ្លាប់លក់បានប្រមាណ ១១លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

ភ្នំពេញ៖ នៅ​ក្នុង​បរិបទដែល​អាកាសធាតុពិភពលោក​ប្រែប្រួល កម្ពុជា​បាន​បោះជំហាន​លើ​វិថី​សេដ្ឋកិច្ច​បៃតង​យ៉ាង​មុតមាំ ដោយ​ពង្រឹង​សក្ដានុពល​ឥណទាន​កាបូន ដើម្បី​ទាក់ទាញ​ទុន​អភិវឌ្ឍន៍ អភិរក្សព្រៃឈើ និង​លើក​កម្ពស់​ជីវភាព​សហគមន៍ឱ្យ​ស្រប​តាម​ចក្ខុវិស័យអព្យាក្រឹតកាបូនត្រឹម​ឆ្នាំ២០៥០។ ជាកត់សម្គាល់ នៅ​ឆ្នាំ​២០២៦ នេះ ឥណទាន​កាបូនហាក់​នៅ​ទ្រឹង ឬ​មិន​ទាន់​មានវឌ្ឍនភាពអ្វី​ថ្មី​នៅ​ឡើយ​ទេ ដោយស្ថានភាព​ទីផ្សារឥណទាន​កាបូនស្ម័គ្រចិត្ត​ប្រែប្រួល និង​ការ​កែសម្រួលវិធីសាស្ដ្រ​ឥណទាន​កាបូន ខណៈដែលគិត​ចាប់​ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២២ កម្ពុជា​លក់កាបូន​បានប្រមាណ ១១​លាន​ដុល្លារអាមេរិក រុញចូល​សេដ្ឋកិច្ច​ជាតិរួច​ហើយ។ អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន