ចិន – កម្ពុជា រួមគ្នាអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានឧស្សាហកម្ម

ភ្នំពេញ៖ កម្ពុជា និងចិន បានពិភាក្សាគ្នាលើការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានឧស្សាហកម្មដែលប្រព័ន្ធនេះមានតួនាទីសំខាន់ក្នុងការកែលម្អការគ្រប់គ្រងឧស្សាហកម្ម និងគាំទ្រការរៀបចំគោលនយោបាយដែលផ្អែកលើទិន្នន័យ ព្រមទាំងការផ្ទេរបច្ចេកវិទ្យាកាន់តែទូលំទូលាយ ជាពិសេស ផ្នែកស្វ័យប្រវត្តិកម្ម និងគ្រឿងម៉ាស៊ីនទំនើបៗ សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក៏ដូចជាកិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវជាមួយសាកលវិទ្យាល័យក្នុងស្រុក។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២0២៥ បានទទួលជួបគណៈប្រតិភូខេត្តលៀវនីងនៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក Lang Yansong នាយកក្រុមហ៊ុនអភិវឌ្ឍន៍ឧស្សាហកម្ម Lianjia ជាក្រុមហ៊ុនរដ្ឋ ដើម្បីពិភាក្សាការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានឧស្សាហកម្មរបស់កម្ពុជា និងការផ្ទេរបច្ចេកវិទ្យា។

ឯកឧត្តម ហែម វណ្ណឌី បានកោតសរសើរក្រុមហ៊ុនអភិវឌ្ឍន៍ឧស្សាហកម្ម Lianjia នៃខេត្តលីវនីង ចំពោះការគាំទ្រផ្នែកបច្ចេកទេសក្នុងការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានឧស្សាហកម្មសម្រាប់កម្ពុជា ដោយគម្រោងនេះនឹងដើរតួនាទីសំខាន់ក្នុងការកែលម្អការគ្រប់គ្រងឧស្សាហកម្ម និងគាំទ្រការរៀបចំគោលនយោបាយដែលផ្អែកលើទិន្នន័យ។

ឯកឧត្តមបានសង្កត់ធ្ងន់លើភាពជាម្ចាស់របស់កម្ពុជាលើប្រព័ន្ធបច្ចេកវិទ្យានេះ ដើម្បីធានាបាននូវនិរន្តរភាពបន្ទាប់ពីការបញ្ចប់គម្រោង ព្រមទាំងសុច្ចរិតភាពទិន្នន័យក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម​បាន​បន្ថែម​ថា​៖

«គោល​ដៅរបស់យើង​គឺ​អភិវឌ្ឍ​​ប្រព័ន្ធបច្ចេកវិទ្យា​​ដើម្បី​លើកកម្ពស់ប្រសិទ្ធភាពការងារ ​តែមិនបន្ថែម​បន្ទុកដល់សហគ្រាសឧស្សាហកម្មទេ ហើយប្រព័ន្ធនេះត្រូវផ្តល់ប្រយោជន៍​ដល់រាជ​រដ្ឋាភិបាល អ្នក​វិនិយោគ និង​ក្រសួង​-ស្ថាប័ន​ពាក់ព័ន្ធ​»។

លោក Lang Yansong បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខេត្តលៀវនីង ក្នុងការគាំទ្រកម្ពុជា មិនត្រឹមតែលើការអភិវឌ្ឍប្រព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែនឹងផ្តល់ការបណ្តុះបណ្តាលដល់ក្រុមការងារបច្ចេកទេសក្នុងស្រុក ដើម្បីគ្រប់គ្រងប្រព័ន្ធផងដែរ។ លោកបានបន្ថែមថា ដោយមានការគាំទ្រពីដៃគូដូចជា China Mobile ការអភិវឌ្ឍ​ប្រព័ន្ធនេះ នៅដំណាក់កាលបន្តបន្ទាប់ នឹងរួមបញ្ចូលទិន្នន័យកាន់តែសម្បូរបែប។

ភាគីទាំងពីរក៏បានពិភាក្សាឱកាសសហការលើការផ្ទេរបច្ចេកវិទ្យាកាន់តែទូលំទូលាយ ជាពិសេសផ្នែកស្វ័យប្រវត្តិកម្ម និងគ្រឿងម៉ាស៊ីនទំនើបៗ សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក៏ដូចជាកិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវជាមួយសាកលវិទ្យាល័យក្នុងស្រុក។

ឯកឧត្តម ហែម វណ្ណឌី បានជម្រាបជូនគណៈប្រតិភូអំពីអាទិភាពរបស់កម្ពុជា ក្នុងការជំរុញការផ្ទេរបច្ចេកវិទ្យា ពិសេសសម្រាប់វិស័យកែច្នៃអាហារ និង កសិឧស្សាហកម្ម។ ឯកឧត្តមបានស្វាគមន៍គម្រោងវិនិយោគរបស់ក្រុមហ៊ុនលើការកែច្នៃអាហារ ដោយលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងក្នុងការផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធគុណភាព ដូចជាសេវារបស់មន្ទីរពិសោធន៍ជាតិដែលទទួលស្គាល់ដោយស្ថាប័ន ISO ជាដើម៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....

អ្នកការទូតអាមេរិក ៖ វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីហានិភ័យខ្ពស់ខុសពីការពិតក្នុងករណីផ្ទុះសង្គ្រាមនៅកោះតៃវ៉ាន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/10/2026

បរទេស ៖ យោងតាមមន្ត្រីការទូតជាន់ខ្ពស់អាមេរិកម្នាក់បានឱ្យដឹងថា វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីការគំរាមកំហែងនៃលទ្ធភាពដែលអាចផ្ទុះឡើងនូវជម្លោះយោធានៅទល់មុខច្រកសមុទ្រតៃវ៉ាន់ក្នុងកម្រិតខ្ពស់ខុសពីការពិត ខណៈដែលទាំងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង សុទ្ធតែមិនចង់ឱ្យកើតមានជម្លោះដោយយោធានោះទេ។ ចេញផ្សាយដោយកាសែត RT បានបញ្ជាក់ថា លោក Michael DeSombre ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងថា ទីផ្សារសកលលោកកំពុងវាយតម្លៃពីហានិភ័យនៃការផ្ទុះអាវុធលើបញ្ហាកោះតៃវ៉ាន់ហួសពីការពិត។ មហាអំណាចទាំងពីរមានសមត្ថភាពក្នុងការទប់ស្កាត់ជម្លោះ បើទោះបីជាកោះស្វយ័តមួយនេះនៅតែជាចំណុចក្ដៅគគុកនៃភាពតានតឹងក៏ដោយ។ ទីក្រុងប៉េកាំង

កម្ពុជា ដាក់ឱ្យ​អនុវត្ដយុទ្ធសាស្ដ្រជាតិ អភិវឌ្ឍ MSMEs ជាមួយ​យន្ដការអង្គភាពដំបូលរួមតែមួយ ងាយស្រួលចុះបញ្ជីអាជីវកម្ម

ជំនួញ, ព្រឹត្តិការណ៍

• 22/10/2026

រាជធានីភ្នំពេញ៖ យុទ្ធសាស្ដ្រជាតិ ស្ដីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និង​មធ្យម ឆ្នាំ​២០២៦-២០៣០​ ​បាន​ប្រកាស​ដាក់ឱ្យអនុវត្ដ​ជាផ្លូវការហើយ​នៅ​ព្រឹក​ថ្ងៃ​ទី២២ ខែតុលា ឆ្នាំ​២០២៦ នេះ ក្រោម​អធិបតីភាពរបស់​សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​ផ្ដល់​អនុសាសន៍បន្ថែម​ចំនួន​ ២

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ ត្រូវបានព្យាករណ៍ថា អាចកើនឡើងដល់ ៣៦៨ ពាន់លានដុល្លារក្នុងឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ត្រូវបានរំពឹងថានឹងឈានដល់ ៣៦៨ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២៦ នេះ ពោលគឺកើនឡើង ១៧ ភាគរយពីចំនួន ៣១៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ ដែលត្រូវបានជំរុញដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

អាម៉េរិក ជាទីផ្សារនាំចេញ, ចិនជាប្រភពផ្គត់ផ្គង់៖ វិភាគភាពផ្ទុយគ្នានៃជញ្ជីងពាណិជ្ជកម្មកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

ភ្នំពេញ៖ ទិន្នន័យផ្លូវការពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រាប់រយៈពេល ៩ ខែដំបូងនៃឆ្នាំ២០២៦ នេះ បានបង្ហាញពីភាពផ្ទុយគ្នាយ៉ាងខ្លាំងនៃទម្រង់ពាណិជ្ជកម្មរបស់កម្ពុជា ជាមួយមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ គឺសហរដ្ឋអាម៉េរិក និងប្រទេសចិន។ ផ្អែកតាមទិន្នន័យខាងលើ ទំហំពាណិជ្ជកម្មរវាង កម្ពុជា និងអាមេរិក សម្រេចបាន ១២.៤ ពាន់លានដុល្លារ (កើនឡើង ៣០.៣%)។

ប្រធានាធិបតី ស៊េប៊ី ចោទ អឺរ៉ុប ថា កំពុងអនុវត្តផែនការជ្រៀតជ្រែកលទ្ធផលបោះឆ្នោតនៅសភាជាតិរបស់ខ្លួន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/10/2026

បរទេស ៖ ប្រធានាធិបតីស្តីទី ស៊ែប៊ី លោកស្រី Ana Brnabic បានចោទប្រកាន់ទៅលើក្រុមប្រតិភូសភារបស់អឺរ៉ុបថា កំពុងព្យាយាមជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន តាមរយៈការបញ្ជូនក្រុមសង្កេតការណ៍ដែលមាននិន្នាការនយោបាយនៅមុនពេលការបោះឆ្នោតសភាដែលជិតមកដល់នៅចុងសប្តាហ៍នេះ។ នៅក្នុងអត្ថបទដកស្រង់ចេញពីកាសែតរុស្សី RT បានឲ្យដឹងថា លិខិតមួយច្បាប់ដែលផ្ញើជូនប្រធានសភាអឺរ៉ុប គឺលោកស្រី Roberta Metsola លោកស្រីប្រធានាធិបតី Brnabic បានអះអាងថា

ក្រសួងដែនដី បង្ហាញលទ្ធផល​ការងារ​វាស់វែងដីធ្លី ​ចុះបញ្ជី​ និងចែកប័ណ្ណជូនពលរដ្ឋ ​គិតត្រឹមខែតុលា ឆ្នាំ២០២៦នេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 21/10/2026

ក្រសួងដែនដី បង្ហាញលទ្ធផល​ការងារ​វាស់វែងដីធ្លី ​ចុះបញ្ជី​ និងចែកប័ណ្ណជូនពលរដ្ឋ ​គិតត្រឹមខែតុលា ២០២៦នេះ

អាម៉េរិក-កាហ្សាក់ស្ថាន រួមគ្នាពង្រឹងសហប្រតិបត្តិការយុទ្ធសាស្ត្រ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគថ្មីៗ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/10/2026

ប្រទេសកាហ្សាក់ស្ថាន និងសហរដ្ឋអាម៉េរិក បានបញ្ជាក់ពីគោលបំណងរបស់ខ្លួនក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រឲ្យកាន់តែរឹងមាំបន្ថែមទៀតនៅក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ ជាពិសេសពាក់ព័ន្ធទៅនឹងការពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច ការវិនិយោគ និងការអនុវត្តគម្រោងរួមគ្នា។ ប្រទេសកាហ្សាក់ស្ថាននិងសហរដ្ឋអាមេរិក បានគូសបញ្ជាក់ពីផលប្រយោជន៍ទៅវិញទៅមក ក្នុងការបន្តអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្របន្ថែមទៀតរវាងប្រទេសទាំងពីរនាពេលខាងមុខ។ យោងតាមព័ត៌មានដែលបានចេញផ្សាយដោយគេហទំព័ររបស់កាសែត Novinata បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសកាហ្សាក់ស្ថាន លោក Mukhtar Tleuberdi បានលើកឡើងពីទស្សនវិស័យក្នុងការរឹតចំណងទំនាក់ទំនងទ្វេភាគីរវាង កាហ្សាក់ស្ថាន និងសហរដ្ឋអាម៉េរិក


Leave a Reply

Your email address will not be published.Required fields are marked *