ចិន បញ្ចេញយន្តហោះដឹកអ្នកដំណើរផលិតក្នុងស្រុករបស់ខ្លួន C919 ប្រជែងជាមួយ BOEING អាមេរិក

បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពីរ៉យទ័របានរាយការណ៍ថា យន្តហោះដឹកអ្នកដំណើរដំបូងគេបង្អស់របស់ចិនដែលផលិតក្នុងស្រុក C919 បានចាប់ផ្តើមហោះហើរសាកល្បងប្រកបដោយភាពជោគជ័យជាលើកដំបូងកាលពីថ្ងៃអាទិត្យកន្លងទៅនេះ។

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines បាន​បើក​សម្ពោធ​ការ​ហោះហើរ​យន្តហោះ​ដឹកអ្នកដំណើរ Made in China ជាលើកទីមួយរបស់ខ្លួន។ យន្តហោះ​ដឹកអ្នកដំណើរ C919 បាន​ហោះ​ចេញ​ពី​អាកាសយានដ្ឋាន​ក្រុង​សៀងហៃ​ឆ្ពោះ​ទៅ​កាន់​អាកាសយានដ្ឋាន​ក្រុង​ប៉េកាំង ក្រោយការផលិតដោយ​ក្រុមហ៊ុន​ចិន​ឈ្មោះ Comac ដែល​ជា​ក្រុមហ៊ុន​រដ្ឋ និងដើម្បីបោះជំហាន​ទៅ​មុខ​របស់​វិស័យ​អាកាសចរណ៍​ចិន​ប្រឈម​នឹង​គូប្រជែងលើពិភពលោក។ នៅក្នុងយន្តហោះដឹកអ្នកដំណើរ C919 មានកៅអីចំនួន ១៦៤ មានការកំណត់រចនាសម្ព័ន្ធកាប៊ីនពីរថ្នាក់ដែលមានកៅអី Economy និង Business ។ យន្តហោះ​នេះ​ត្រូវ​បាន​គេរំពឹងថា វា​មាន​សមត្ថភាព​អាច​ប្រកួតប្រជែងជាមួយនឹង​យន្តហោះ​ដែល​ផលិត​ដោយ​ក្រុមហ៊ុន Airbus និង Boeing។

ស្របពេលនេះដែរ នាយកទីផ្សារក្រុមហ៊ុន Comac លោក Zhang Xiaoguang បានប្រាប់ទៅខាងព័ត៌មានស៊ីនហួរថា ការហោះហើរជាលើកដំបូងនៃយន្តហោះដឹកដំណើរមួយនេះ គឺជាការអបអរសារទរដល់វិស័យអាកាសចរណ៍នៅក្នុងយុគសម័យថ្មី ហើយយន្តហោះ C919 នឹងកាន់តែប្រសើរឡើង ប្រសិនបើវាឈរនៅលើទីផ្សារបាន។ កាលពីឆ្នាំ ២០២១ កន្លងទៅនេះ ក្រុមហ៊ុនអាកាសចរណ៍របស់រដ្ឋ China Eastern Airlines បានបញ្ជាទិញយន្តហោះនេះចំនួន ៥ គ្រឿងរួចទៅហើយ។


គួរឲ្យបញ្ជាក់ផងដែរថា ទីក្រុងប៉េកាំងបានបញ្ចេញគម្រោងផលិតយន្តហោះ C919 នេះតាំងពី ១៥ ឆ្នាំមុនមកម្ល៉េះ។ ការផលិតយន្តហោះនេះបានចាប់ផ្តើមនៅឆ្នាំ២០១១ ហើយគំរូដំបូងត្រូវបានសម្រេចរួចរាល់នៅក្នុងឆ្នាំ២០១៥ និងបានហើរសាកល្បងលើកដំបូងនៅឆ្នាំ២០១៧​ ចាប់តាំងពីពេលនោះមក។ ទោះជាយ៉ាងណាក្តី ដំណើរការយន្តហោះនេះមិនទទួលបានការជោគជ័យទេ ពីព្រោះគម្រោងនេះបានប្រឈមនឹងបទប្បញ្ញត្តិ និងបញ្ហាបច្ចេកទេស រួមទាំងការគ្រប់គ្រងការនាំចេញរបស់សហរដ្ឋអាមេរិកផងដែរ។ យ៉ាងណាមិញ ការផលិតយន្តហោះនេះក្នុងប្រទេសចិន គឺវាពឹងផ្អែកយ៉ាងខ្លាំងលើគ្រឿងបន្លាស់​សំខាន់ៗ​ ដែល​នាំ​ចូល​ពី​បរទេសដូចជា ​ម៉ូទ័រ ​គ្រឿងអេឡិចត្រូនិក​របស់លោកខាងលិច ដើម្បីសម្រាប់ការគ្រប់គ្រងការហោះហើរ និងម៉ាស៊ីនយន្តហោះជាដើម។ យោងតាមក្រុមហ៊ុន Comac បានបង្ហាញថា ពួកគេទទួលបានការកម្ម៉ង់ទិញច្រើនជាង ១ ២០០ គ្រឿងពីក្រុមហ៊ុនជា​ង ៣០ ហើយក៏សង្ឃឹមថាខ្លួននឹងផលិតយន្តហោះនេះចំនួន ១៥០ គ្រឿងក្នុងមួយឆ្នាំក្នុងរយៈពេល ៥ ឆ្នាំខាងមុខ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)