ជម្លោះនៅអ៊ុយក្រែន ៖ ខណៈពិភពលោកកំពុងលំបាកក្រុមហ៊ុនអ្នកផលិតអាវុធលោកខាងលិចកំពុងសម្ងំកើបលុយជិត២០០ពាន់លានដុល្លារ

បរទេស ៖ ស្ថានភាពសេដ្ឋកិច្ចពិភពលោកកំពុងដុនដាប វិបត្តិជាច្រើនកំពុងបន្តដោយសារបញ្ហាជម្លោះនៅអ៊ុយក្រែន ហើយក្នុងនោះគិតត្រឹមវិបត្តិស្បៀងអាហារប៉ុណ្ណោះ វាកំពុងបង្កផលលំបាកយ៉ាងច្រើនដល់តម្លៃទំនិញរបស់ពិភពលោក ជាពិសេសពលរដ្ឋអត់ឃ្លានជាច្រើនលាននាក់នៅតំបន់នានា និងច្រើនជាងគេនៅអាហ្វ្រិក។

ទោះបីជាយ៉ាងណាក្តី ក្នុងដំណាក់កាលដ៏លំបាកបែបនេះគេសង្កេតឃើញថា បណ្តាក្រុមហ៊ុនអ្នកផលិតអាវុធជាច្រើនៅតំបន់អឺរ៉ុប និងលោកខាងលិចកំពុងសម្ងំកើបលុយយ៉ាងច្រើនតាមរយៈការលក់អាវុធនិងទាញយកប្រយោជន៍ពីជម្លោះនៅក្នុងប្រទេសអ៊ុយក្រែននេះទៅវិញ។

របាយការណ៍ស្រាវជ្រាវមួយដែលត្រូវបានប្រមូលដោយ The Defense News ដែលជាទស្សនាវដ្តីដ៏ពេញនិយមផ្នែកព័ត៌មានសព្វាវុធនោះបានរកឃើញថា ក្រុមហ៊ុនកំពូលជាង១០០របស់អឺរ៉ុបព្រមទាំងអាមេរិកនិងអង់គ្លេសផងកាលពីឆ្នាំ២០២២កន្លងមកនេះអាចចំណេញលុយពីប្រតិបត្តិការលក់អាវុធរបស់ខ្លួនដល់ទៅ១៩៦ពាន់លានដុល្លារ។

ក្នុងនោះក្រុមហ៊ុនអាមេរិកចំនួន៤ស្ថិតនៅក្នុងបញ្ជីកំពូលទាំង៥នៃក្រុមហ៊ុនផលិតអាវុធដែលធ្វើបានប្រាក់ចំណេញច្រើនជាងគេបំផុតលើពិភពលោកក្នុងអំឡុងពេលនេះ ខណៈដែលយើងបានឃើញហើយថារដ្ឋាភិបាលវ៉ាស៊ិនតោនគឺជាប្រភពផ្គត់ផ្គង់អាវុធដ៏ច្រើនជាងគេបំផុតទៅឲ្យប្រទេសអ៊ុយក្រែនពោលគឺមានប្រមាណជា៣៧ពាន់លានដុល្លារមកហើយគិតចាប់តាំងតែពីជម្លោះកើតឡើង។

របាយការណ៍ដដែលបានបង្ហាញដេរថា ត្រឹមពាក់កណ្តាលឆ្នាំ២០២៣នេះក្រុមហ៊ុនកំពូលចំនួន២៥របស់លោកខាងលិចអាចមើលឃើញកំណើនប្រាក់ចំណេញដល់ទៅ១១ភាគរយរួចទៅហើយធៀបទៅនឹងឆ្នាំចាស់ឬប្រមាណជា២១២ពាន់លានដុល្លារ។

តាមការព្យាករណ៍ទុកគេជឿជាក់ថាឆ្នាំ២០២៣នេះទំហំនៃការលក់អាវុធរបស់ក្រុមហ៊ុនលោកខាងលិចនឹងកើនឡើងទៅដល់៤៤៨ពាន់លានដុល្លារហើយដល់ឆ្នាំ២០២៦នឹងកើនឡើងទៅដល់៥៥៤ពាន់លានដុល្លារ។

ទោះបីជាយ៉ាងណាក្តី អ្វីដែលជាក្តីកង្វល់ចំពោះក្រុមអ្នកតាមដានស្ថានភាពនយោបាយអន្តរជាតិបានលើកឡើងនូវរបាយការណ៍ដែលសិក្សាដោយមន្ទីរប៉ង់តាហ្គោនថាក្នុងចំណោមអាវុធដែលលោកខាងលិចផ្គត់ផ្គង់ឲ្យទៅអ៊ុយក្រែនមួយចំនួនធំកំពុងធ្លាក់ចូលទៅក្នុងដៃរបស់ក្រុមឧក្រិដ្ឋជន និងទីផ្សារងងឹតជាបន្តបន្ទាប់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ