សុវត្ថិភាពទិន្នន័យ គឺជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់នៅក្នុងបច្ចេកវិទ្យាព័ត៌មាន

ភ្នំពេញ ៖ ផ្អែកតាមមជ្ឈមណ្ឌលកម្ពុជា 4.0 បានបញ្ជាក់ថា សុវត្ថិភាពទិន្នន័យ គឺជាដំណើរការនៃការការពារព័ត៌មានឌីជីថលពីការលួច ឬការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាត។ សុវត្ថិភាពទិន្នន័យគ្របដណ្តប់លើ Hardware, Software, ឧបករណ៍ផ្ទុក និងឧបករណ៍អ្នកប្រើប្រាស់, ការចូលប្រើប្រាស់ និងការគ្រប់គ្រងរដ្ឋបាល, ប្រតិបត្តិការហិរញ្ញវត្ថុ, គោលនយោបាយ និងនីតិវិធីរបស់ស្ថាប័នជាដើម។

ស្របពេលនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា សុវត្ថិភាពទិន្នន័យបានក្លាយជាមូលដ្ឋានគ្រឹះនៃបច្ចេកវិទ្យាព័ត៌មានដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារព័ត៌មានរសើបពីការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាត ការប្រើប្រាស់មិនត្រឹមត្រូវ ឬការលួចព័ត៌មានជាដើម។ អាស្រ័យហេតុនេះ ទើបម្ចាស់អាជីវកម្ម រដ្ឋាភិបាល និងបុគ្គលបានពឹងផ្អែកយ៉ាងខ្លាំងលើថ្នាលឌីជីថលដើម្បីរក្សាទុក និងផ្លាស់ប្តូរទិន្នន័យ ដើម្បីការពារទិន្នន័យនោះពីការគំរាមកំហែងនានាតាមប្រព័ន្ធអ៊ីនធឺណិត។

សុវត្ថិភាពទិន្នន័យរួមបញ្ចូលនូវការអនុវត្តបច្ចេកវិទ្យា និងគោលនយោបាយជាច្រើនដែលត្រូវបានរចនាឡើង ដើម្បីធានាឱ្យបាននូវភាពសម្ងាត់ (Confidentiality), សុចរិតភាព (Integrity) និងលទ្ធភាពដែលអាចប្រើប្រាស់បាន (Availability)។ ចំពោះ Confidentially ឬការសម្ងាត់សំដៅលើការរឹតបន្តឹងការចូលប្រើទិន្នន័យសម្រាប់តែបុគ្គល ឬប្រព័ន្ធដែលមានការអនុញ្ញាតប៉ុណ្ណោះ។ Integrity ធានាថាទិន្នន័យនៅតែមានភាពត្រឹមត្រូវ និងមិនមានការផ្លាស់ប្តូរអំឡុងពេលផ្ទុក ឬបញ្ជូន ខណៈពេលដែលលទ្ធភាពដែលប្រើប្រាស់បានធានាថាអ្នកប្រើប្រាស់ដែលមានការអនុញ្ញាតអាចចូលប្រើទិន្នន័យបានគ្រប់ពេលវេលា។ តម្រូវការសម្រាប់សុវត្ថិភាពទិន្នន័យត្រូវបានពង្រីកដោយកំណើនអិចស្ប៉ូណង់ស្យែលនៃព័ត៌មានឌីជីថល និងការកើនឡើងនៃភាពស្មុគស្មាញនៃការគំរាមកំហែង តាមអ៊ីនធឺណិត។

ការវាយប្រហារតាមអ៊ីនធឺណិត ដូចជា ការបន្លំ, Virus, Ransomware និងការវាយប្រហារ DDoS បានក្លាយជាកត្តាមួយដែលស្ថាប័នទាំងអស់មិនថាតូច ឬធំ ត្រូវតែយកចិត្តទុកដាក់។ ជាក់ស្តែង ការរំលោភលើទិន្នន័យដែលមានទម្រង់ធំ ដែលធ្លាប់កើតមានឡើង ដោយ Equifax, Yahoo, និង Marriott International បានលាតត្រដាងព័ត៌មានផ្ទាល់ខ្លួនរបស់បុគ្គលរាប់លាននាក់ ដែលបណ្តាលឱ្យខូចខាតផ្នែកហិរញ្ញវត្ថុ និងកេរ្តិ៍ឈ្មោះដល់អង្គភាពដែលរងផលប៉ះពាល់ ជាពិសេស ប៉ះពាល់ទៅលើអតិថិជនផងដែរ។ បន្ថែមពីនេះ បច្ចុប្បន្ន មនុស្សជាច្រើនបានធ្វើការផ្លាស់ប្តូរទៅប្រើប្រាស់បច្ចេកវិទ្យាភ្លោះដសម្រាប់ការផ្ទុកទិន្នន័យផ្សេងៗ និងការធ្វើការងារពីចម្ងាយ ដែលបានធ្វើឱ្យមានភាពស្មុគស្មាញបន្ថែមទៀតដល់ទិដ្ឋភាពនៃសុវត្ថិភាពទិន្នន័យ។ ខណៈពេលដែលបច្ចេកវិទ្យាក្លោដត្រូវបានប្រើប្រាស់ជាសកល បច្ចេកវិទ្យានេះបានក្លាយជាកន្លែងប្រមូលផ្តុំទិន្នន័យរសើបមួយចំនួនធំផងដែរ ដែលធ្វើឱ្យពួកគេក្លាយជាគោលដៅចម្បងសម្រាប់អ្នកវាយប្រហារ។ ដើម្បីទប់ទល់នឹងហានិភ័យទាំងនេះ ស្ថាប័នទាំងអស់បានអនុវត្តវិធានការសុវត្ថិភាពផ្សេងៗ រួមទាំង Encryption, Firewalls, ប្រព័ន្ធស្វែងរកការវាយប្រហារ និង Multi-factor Authentication ជាដើម។ បន្ថែមពីនេះ គោលការណ៍សុវត្ថិភាពទិន្នន័យ ដូចជា ការធ្វើបច្ចុប្បន្នភាពកម្មវិធីទៀងទាត់ ការបណ្តុះបណ្តាល បុគ្គលិក និងការគ្រប់គ្រងការចូលប្រើប្រាស់ទិន្នន័យ គឺជាកត្តាចាំបាច់ដើម្បីកាត់បន្ថយភាពងាយ រងគ្រោះ។ ក្រុមហ៊ុនផ្តល់សេវា ក្លោដ និងក្រុមហ៊ុនបច្ចេកវិទ្យាក៏បាននិងកំពុងវិនិយោគយ៉ាងច្រើន នៅក្នុងឧបករណ៍កម្រិតខ្ពស់ ដូចជា បញ្ញាសិប្បនិម្មិត និងម៉ាស៊ីនសិក្សា ដើម្បីស្វែងរក និងឆ្លើយតបទៅនឹងការគំរាមកំហែងក្នុងពេលជាក់ស្តែងផងដែរ។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ភូមិម៉ៅណា (Maona) នៅកោះហៃណាន អភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការផ្សារតភ្ជាប់ដំណាំតែ វប្បធម៌ និងទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភូមិម៉ោណា (Maona) ស្ថិតក្នុងក្រុងអ៊ូជីសាន (Wuzhishan) ខេត្តហៃណានកំពុងកសាងសេដ្ឋកិច្ចជនបទមួយដោយផ្អែកលើការដាំតែ វប្បធម៌ជនជាតិភាគតិចលី (Li) និងទេសចរណ៍ព្រៃត្រូពិច ដោយខិតខំកែប្រែធនធានធម្មជាតិ និងវប្បធម៌ឲ្យទៅជាប្រភពចំណូលប្រកបដោយចីរភាពសម្រាប់អ្នកស្រុក

ក្រុមហ៊ុនយក្សម៉ាឡេស៊ី Petronas ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយនឹងវៀតណាមក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ម៉ាឡេស៊ី Petronas ប្តេជ្ញាចិត្តចាប់ដៃគូជាមួយវៀតណាលើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) រយៈពេលវែង ពង្រីកកិច្ចសហប្រតិបត្តិការលើការរុករក និងផលិតប្រេង/ឧស្ម័នក្នុងស្រុក និងការអភិវឌ្ឍថាមពលកកើតឡើងវិញក្នុងគោលបំណងធានានូវការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងមានតម្លៃសមរម្យ

កម្ពុជា បង្វែរវិបត្តិព្រំដែនជាឱកាសពាណិជ្ជកម្ម និងស្វែងរកទីផ្សារនាំចូលជីកសិកម្មថ្មីៗពីជុំវិញពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ កម្ពុជា បានប្រែក្លាយពីវិបត្តិព្រំដែន និងក្ដីឈឺចាប់ពីការរំលោភឈ្លានពានរបស់យោធាថៃ ទៅជាឱកាសពាណិជ្ជកម្ម និងការវិនិយោគថ្មីក្នុងវិស័យកសិស្បៀងអាហារ ដោយពឹងផ្អែកយ៉ាងសំខាន់លើការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល ក្នុងការស្វែងរកទីផ្សារ និងប្រភពផ្គត់ផ្គង់សម្ភារៈ វត្ថុធាតុដើមដែលមានគុណភាព និងតម្លៃសមរម្យ។ ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦ (CAFE 26) នៅថ្ងៃទី២៣ ខែតុលា ឯកឧត្ដម

ផលិតផលកសិកម្មរបស់កម្ពុជា​មានវត្តមាន​នៅទីផ្សារជាង​១៧០​ប្រទេសលើពិភពលោក​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ផលិតផលកសិកម្ម​របស់​កម្ពុជា បាន និងកំពុង​ពង្រីកទីផ្សារ​កាន់តែធំនៅក្រៅប្រទេស ដោយ​គិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្ម​របស់កម្ពុជា​កំពុងចរាចរណ៍​នៅលើទីផ្សារ​បរទេស​បានប្រមាណ​១៧០​ប្រទេស​ហើយ ។ នេះបើតាម​លោក​បណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទ ។​ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

អាម៉េរិក ផ្តល់កុងត្រា១០ឆ្នាំ ផលិតយន្តហោះចម្បាំង F-35 ៨៥០គ្រឿងបន្ថែម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/10/2026

បរទេស ៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក(មន្ទីរប៉ង់តាហ្គោន) និងក្រុមហ៊ុន Lockheed Martin បានឈានទៅដល់កិច្ចព្រមព្រៀងលើក្របខ័ណ្ឌរយៈពេល ១០ ឆ្នាំ ដែលធានានូវការផ្គត់ផ្គង់យន្តហោះចម្បាំង F-35 Lightning II យ៉ាងហោចណាស់ ៨៥០ គ្រឿងទៀតសម្រាប់កងទ័ពអាមេរិក។ យោងតាមការចេញផ្សាយរបស់ Defences News នៅសប្តាហ៍នេះបានសរសេរថា

ការដាក់ចេញយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍វិស័យ MSMEs ២០២៦-២០៣០ ជាកាតាលីករពង្រឹងចរន្តសេដ្ឋកិច្ចឱ្យមានភាពធន់

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ក្នុងបរិបទដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) កំពុងរួមចំណែកដល់ទៅ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារជាង ៧០% យុទ្ធសាស្ត្រជាតិ ស្ដីពី «ការអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ២០២៦-២០៣០» ត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការបង្វិលកង់សេដ្ឋកិច្ចឱ្យអាជីវកម្មមានចរន្ត

ខេត្តហៃណាន ផ្សារភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងវិស័យទេសចរណ៍ និងការអភិវឌ្ឍបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ខេត្តហៃណានកំពុងផ្សាភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងការអភិវឌ្ឍទេសចរណ៍ និងការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈគម្រោងអភិវឌ្ឍន៍រួមគ្នារវាងឧទ្យានជាតិ និងទីក្រុងនៅតំបន់អ៊ូជីសានរួមមានផែនការសាងសង់សារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ និងផ្លូវឡើងទៅកំពូលភ្នំ

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....


Leave a Reply

Your email address will not be published.Required fields are marked *