ក្រិច អភិវឌ្ឍអាកាសកាសយានដ្ឋានអាយុ៦៣ឆ្នាំ ទៅជាសួនឧទ្យានឆ្នេរសមុទ្រថ្មីប្រកបដោយភាពបៃតង

បរទេស ៖​ Ellinkon International Airport អាកាសយានដ្ឋានអន្តរជាតិដែលបម្រើឲ្យវិស័យធ្វើដំណើរតាមអាកាសរបស់ទីក្រុងអាតែនប្រទេសក្រិចអស់រយៈពេល៦៣ឆ្នាំ ខណៈពេលដែលវាត្រូវបានគេបោះបង់ចោលកាលពីឆ្នាំ២០០១រហូតមក។

ស្ថិតនៅក្នុងផែនការអភិវឌ្ឍថ្មីដោយរដ្ឋាភិបាល អាកាសយានដ្ឋាននេះនឹងត្រូវប្រែមុខមាត់ថ្មីក្លាយទៅជាសួនឧទ្យានជាប់ឆ្នេរសមុទ្រដ៏ធំល្វឹងល្វើយមួយលាតសន្ធឹងលើផ្ទៃដៃដល់ទៅរាប់រយហិកតា។ គម្រោងអភិវឌ្ឍដែលមានមកជាមួយនឹងការរៀបចំឆ្នេរសម្រាប់សាធារណៈជនផង គម្រោងសង់ផ្លូវសម្រាប់ថ្មើជើង និងការជិះកង់លំហែដល់ទៅ៥០គីឡូម៉ែត្រផងនោះ នឹងមានការដាំដុះរុក្ខជាតិក្នុងស្រុកប្រមាណជា ៣១ ០០០ប្រភេទ លើសពីនេះនៅមានហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតដែលកែលម្អរពីហេដ្ឋារចនាសម្ព័ន្ធចាស់ៗដែលមានស្រាប់។

គោលបំណងសំខាន់នៃការរៀបចំឡើងវិញនេះដោយរដ្ឋាភិបាលទីក្រុងអាតែនគឺដើម្បីធ្វើយ៉ាងណាឲ្យតំបន់មួយនេះក្លាយជាគោលដៅអភិវឌ្ឍប្រកបដោយភាពបៃតងបំផុតមួយ និងជាគំរូដល់ការអភិវឌ្ឍគោលដៅផ្សេងទៀតនៅក្នុងប្រទេស។

គួរកត់សម្គាល់ថា ក្រិក ជាប្រទេសមានហេដ្ឋារចនាសម្ព័ន្ធបៃតងតិចតួចបំផុតក្នុងចំណោមប្រទេសនៅក្នុងតំបន់អឺរ៉ុប ហើយក៏ជាប្រទេសដែលទទួលរងនូវផលប៉ះពាល់ដោយសារតែការកើនឡើងកំដៅខ្លាំងជារៀងរាល់ឆ្នាំនៅប៉ុន្មានទសវត្រ៍សចុងក្រោយនេះ។

អ្នកជំនាញជឿជាក់ថាការសាងសង់សួនឧទ្យានដ៏ធំមួយនេះនឹងអាចជួយបង្កើនភាពបៃតងទៅឲ្យទីក្រុងអាតែនឡើងវិញក្នុងអត្រាដល់ទៅ៤៤ភាគរយ ហើយពង្រឹងភាពសាំរបស់ទីក្រុងឡើងវិញចំពោះបញ្ហាបម្រែបម្រួលអាកាសធាតុកាត់បន្ថយកំដៅកាត់បន្ថយគ្រោះរាំងស្ងួត ជាពិសេសកាត់បន្ថយគ្រោះទឹកជំនន់នៅក្នុងតំបន់ទៀតផង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុគ្គលិកក្រុមហ៊ុន Samsung រាប់ពាន់នាក់ធ្វើកូដកម្មបន្ទាប់ពីបរាជ័យក្នុងការចរចាដំឡើងប្រាក់ឈ្នួល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/07/2024

សហជីពប្រចាំក្រុមហ៊ុនអេឡិចត្រូនិក Samsung នៅប្រទេសកូរ៉េខាងត្បូងបាននិយាយថា បុគ្គលិករាប់ពាន់នាក់បានចាប់ផ្តើមកូដកម្មមិនកំណត់ថ្ងៃ

តម្លៃប្រេងបន្តឡើងថ្លៃជាង ៨៥ ដុល្លារក្នុងមួយបារ៉ែល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/07/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ០,៥ ភាគរយ ឬ ៨៥,០៨ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ០,៨ ភាគរយ ឬ ៨២,១០​ ដុល្លារក្នុងមួយបារ៉ែល

តម្លៃជួញដូរហ៊ុននៅកម្ពុជាប្រចាំថ្ងៃ ជាមធ្យមជាង២១ម៉ឺនដុល្លារ តែថ្ងៃខ្លះហក់ឡើងដល់ជាងកន្លះលាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/07/2024

តម្លៃជួញដូរហ៊ុនប្រចាំថ្ងៃជាមធ្យមជាង២១ម៉ឺនដុល្លារអាម៉េរិក តែមានថ្ងៃខ្លះបានហក់ឡើងដល់ជាងកន្លះលានដុល្លារ និងប្រមូលបានសាច់ប្រាក់សរុប៣៨៩លានដុល្លារ

ចំណេះដឹងសំខាន់ៗស្ដីពីការដាំដុះខ្ញីឱ្យទទួលបានផលច្រើនដែលកសិករគួរយល់ដឹង

ជំនួញ, ព្រឹត្តិការណ៍

• 12/07/2024

ខ្ញីជារុក្ខជាតិមើមដែលប្រជាជនខ្មែរនិយមដាំ និងយកទៅច្នៃជាគ្រឿងទេស បន្ថែមរសជាតិម្ហូបអាហារបានច្រើនមុខ អាចធ្វើជាឱសថបុរាណផងដែរ

គន្លឹះសំខាន់ៗចំនួន ៦ អាចជួយដោះស្រាយបញ្ហាបំណុលលើសលប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/07/2024

ពាក្យថាបំណុលគឺមិនមែនសំដៅលើភាពអវិជ្ជមានទាំងស្រុងនោះទេ ពោលគឺបំណុលមានគុណសម្បត្តិ និងគុណវិបត្តរៀងៗខ្លួន

គម្រោង​សាងសង់​​ហេដ្ឋារចនាសម្ព័ន្ធធំៗចំនួន​៣ ​កំពុង​ដំណើរការ​មានទឹកប្រាក់ជាង ៥,៣ពាន់​លាន​​ដុល្លារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 12/07/2024

រាជរដ្ឋាភិបាល គ្រោង​ចំណាយថវិកា​រាប់រយពាន់​លានដុល្លារអាមេរិក​ លើការ​សាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា​ក្នុង​ប្រទេស​ ដើម្បីទាក់ទាញការវិនិយោគពីក្រៅស្រុកបន្ថែមទៀត

គិតត្រឹម ឆមាសទី១ ឆ្នាំ២០២៤ យានយន្តអគ្គិសនីសរុបចំនួន ២ ៩៦៨គ្រឿង បានចុះបញ្ជីជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/07/2024

ការចុះបញ្ជីយានយន្តអគ្គិសនីដែលជានិន្នាការថ្មី មានការកើនឡើងជារៀងរាល់ថ្ងៃ ដោយប្រជាពលរដ្ឋមានសុទិដ្ឋិនិយមច្រើន និងបង្ហាញការចាប់អារម្មណ៍ខ្ពស់

រយៈពេល ៥ខែ ដើមឆ្នាំ២០២៤ មានទេសចរជាតិ និងអន្តរជាតិសរុបជាង ១២លាន ៦សែននាក់ បានចេញដើរកម្សាន្តនៅទូទាំងប្រទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/07/2024

ទេសចរអន្តរជាតិជាង២លាន៦សែននាក់ បានមកទស្សនាកម្ពុជាក្នុងរយៈពេល៥ខែនៃដើមឆ្នាំ២០២៤ ខណៈទេសចរក្នុងស្រុកមានចំនួន ១០,៦៨៨,០៧៣ នាក់

ស្ថាប័នរបស់រដ្ឋាភិបាលចំនួន២ រួមគ្នាជំរុញទំនើបកម្មសហគមន៍កសិកម្ម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/07/2024

ស្ថាប័នរបស់រដ្ឋាភិបាលចំនួន២ រួមគ្នាជំរុញទំនើបកម្មសហគមន៍កសិកម្ម និងប្រែក្លាយពីកសិកម្មលក្ខណៈគ្រួសារទៅជាសហគ្រាសសេដ្ឋកិច្ចកសិកម្ម

ក្រសួងកសិកម្ម និងសហគ្រិនខ្មែរ គាំទ្រគោលនយោបាយអាទិភាព«សហគមន៍កសិកម្មទំនើប»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/07/2024

ក្រសួងកសិកម្ម និង សហគ្រិនខ្មែរ បានចុះ MoU ជាមួយគ្នា ក្នុងគោលបំណងជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាពឱ្យរស់រវើក