រយៈពេល​៥ឆ្នាំ ខេត្តកំពត​ទទួលបានការ​សាងសង់លើ​សំណងអគារ​ចាប់ពី​៥ជាន់ឡើងទៅ ចំនួន ​៤៤​អគារ

ភ្នំពេញ ៖ កំពត​ គឺជាខេត្តគោលដៅ​អភិវឌ្ឍន៍​មួយ​របស់រាជរដ្ឋាភិបាល​ និងជាទិសដៅ​វិនិយោគ​របស់​វិនិយោគិ​ន​​ជាតិ និងអន្តរជាតិ។ ក្នុងរយៈពេល​៥ឆ្នាំកន្លងមកនេះ ខេត្តកំពតទទួលបាន​គម្រោងអភិវឌ្ឍន៍​សំណង់អគារ​ខ្ពស់​ចាប់​ពី​​៥ជាន់​ឡើងទៅ​មានចំនួន៤៤អគារ ។ នេះ​បើតាមឯកឧត្តម ​ម៉ៅ ធនិន្ទ​ អភិបាលខេត្តកំពត​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មានមួយ​កាលពីព្រឹកថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នាទីស្ដីការ​គណៈរដ្ឋមន្ត្រី ។​

ឯកឧត្តម ម៉ៅ ធនិន្ទ ​បានមានប្រសាសន៍ថា​ ខេត្តកំពត​មានសក្ដានុពល​សំខាន់ៗជាច្រើនដូចជា ​ធនធានធម្មជាតិ​សំបូរ​បែប ដោយមានដីស្រែ​ ឆ្នេរ​សមុទ្រ​ ស្ទឹង ព្រែក​ កោះ ឧទ្យាន​ជាតិ ព្រៃ​កោង​កាង ស្មៅសមុទ្រ ធនធានជល​ផល រ៉ែ​និង​អគារ​បេតិកភណ្ឌ សម្រាប់ការអភិវឌ្ឍពហុវិស័យ​ដូចជា​វិស័យ​ឧស្សាហកម្ម​ កសិកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ ។

ឯកឧត្តមបន្តថា ក្នុង​ខេត្តកំពត​ក៏មានការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធគួរឱ្យកត់សម្គាល់ផងដែរ ដូចជា​ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិលេខ​៤១ ផ្លូវ​លេខ​៤៣ ផ្លូវជាតិលេខ​៣១ ៣២ និងផ្លូវលេខ​៣៣ ។ ក្រៅពីនេះ ​ខេត្តកំពត​ក៏មាន​ផ្លូវដែក​រត់កាត់ផងដែរ ដែលអាច​ដឹក​ភ្ញៀវទេសចរ និងអ្នកដំណើរ​ពីរាជធានីភ្នំពេញ ឬព្រះសីហនុ ​មកកាន់​ទឹក​ដី​នៃ​ខេត្ត​កំពត​ ។

ឯកឧត្តមបន្តទៀតថា ដោយសារតែសក្ដានុពល​ទាំងនេះ​បានជំរុញឱ្យខេត្តកំពត​មានការអភិវឌ្ឍ​ទៅលើ​សំ​ណ​ង់​អគារ​សណ្ឋាគារ ផ្ទះសំណាក់ និងអគារ​ផ្សេងៗជាច្រើនផងដែរ ជាក់ស្ដែង​ក្នុងរយៈ​ពេល៥​ឆ្នាំ​កន្លង​មក​នេះ​ខេ​ត្ត​កំពត​​ ការអភិវឌ្ឍ​អគារ​ខ្ពស់ចាប់ពី​៥ជាន់ឡើងទៅ​ចំនួន​៤៤​កន្លែង ​ឬអគារ​ផងដែរ​ ។

ភ្នាក់ងារអចលនវត្ថុ​ប្រចាំខេត្តកំពត​ជា​ច្រើន​បានមើលឃើញថា សក្ដានុពល​វិស័យ​ទេសចរ​ណ៍​បានជំរុញឱ្យ​ខេត្តកំពត​ទទួលបាន​គម្រោង​វិនិយោគ​ឯកជនជាបន្តបន្ទាប់ជាពិសេសសណ្ឋាគារ និងផ្ទះសំណាក់ ។ ក្រៅពី​នេះក៏មានការ​អភិវឌ្ឍ​ទៅលើ​ផ្ទះ​លំហែកាយ​ជាច្រើនកន្លែង​ផងដែរ ដោយ​អ្នកអភិវឌ្ឍន៍ផ្ទះលំហែកាយ​បាន​ផ្ដោតលើតំបន់នៅជាយ​ក្រុង​ ដូចជា​នៅតាមដង​ព្រែក​នៅតំបន់ភ្នំជាដើម ។​ រាជរដ្ឋាភិបាលកម្ពុជា​ក៏បានយកចិត្តទុកដាក់​លើការអភិវឌ្ឍ​តភ្ជាប់ពី​តំបន់​ផ្សេងទៅកាន់ទឹកដី​នៃខេត្ត​កំពត​នេះដែរ ដោយបាន​អភិវឌ្ឍន៍​ផ្លូវជាតិសំខាន់​ៗ លើកកម្ពស់​កម្រិត​គុណភាព​ផ្លូ​វដែលមានស្រាប់​ដូចជា​ផ្លូវ​ជាតិ​លេខ​៤១ តភ្ជាប់ពីផ្លូវជាតិលេខ​៤ ទៅផ្លូវជាតិលេខ​៣​ ភ្ជាប់ទៅកាន់​ខេត្តកំពត ផ្លូវលេខ​៣១ និងផ្លូវលេខ​៣៣​ និង​អភិវឌ្ឍន៍​ផ្លូវ​នៅក្នុងខេត្ត​កំពត​ជាច្រើនខ្សែ​ផងដែរ ដើម្បីសម្រួល​ដល់ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវទេសចរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ ត្រូវបានព្យាករណ៍ថា អាចកើនឡើងដល់ ៣៦៨ ពាន់លានដុល្លារក្នុងឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ត្រូវបានរំពឹងថានឹងឈានដល់ ៣៦៨ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២៦ នេះ ពោលគឺកើនឡើង ១៧ ភាគរយពីចំនួន ៣១៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ ដែលត្រូវបានជំរុញដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

អាម៉េរិក ជាទីផ្សារនាំចេញ, ចិនជាប្រភពផ្គត់ផ្គង់៖ វិភាគភាពផ្ទុយគ្នានៃជញ្ជីងពាណិជ្ជកម្មកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

ភ្នំពេញ៖ ទិន្នន័យផ្លូវការពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រាប់រយៈពេល ៩ ខែដំបូងនៃឆ្នាំ២០២៦ នេះ បានបង្ហាញពីភាពផ្ទុយគ្នាយ៉ាងខ្លាំងនៃទម្រង់ពាណិជ្ជកម្មរបស់កម្ពុជា ជាមួយមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ គឺសហរដ្ឋអាម៉េរិក និងប្រទេសចិន។ ផ្អែកតាមទិន្នន័យខាងលើ ទំហំពាណិជ្ជកម្មរវាង កម្ពុជា និងអាមេរិក សម្រេចបាន ១២.៤ ពាន់លានដុល្លារ (កើនឡើង ៣០.៣%)។

ក្រោយសម្រេចកំណត់ត្រា ១លានតោន កម្ពុជាកំណត់គោលដៅនៃការនាំចេញអង្ករកើនឡើងពី ៥% ទៅ១០%រៀងរាល់ឆ្នាំ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/10/2026

ភ្នំពេញ ៖ ការនាំចេញអង្ករលើសពី ១លានតោនក្នុងឆ្នាំ២០២៦ បានផ្តល់ទំនុកចិត្តយ៉ាងខ្លាំងដល់កសិករខ្មែរ ខណៈទីផ្សារអឺរ៉ុប និងចិន បន្តឈរជាអ្នកបញ្ជាទិញធំជាងគេសម្រាប់កសិផលកម្ពុជា។  ប្រទេសកម្ពុជាបានបង្កើតកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយនៅក្នុងវិស័យពាណិជ្ជកម្មកសិកម្ម ដោយបាននាំចេញអង្ករសរុបកើនឡើងរហូតដល់ ១,០១៤,៤៤២ តោន គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នេះបើយោងតាមទិន្នន័យផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

យុទ្ធសាស្ត្រពង្រីកទីផ្សារថ្មី ៖ កម្ពុជា រុញច្រានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទៅកាន់តំបន់អាស៊ីកណ្ដាល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/10/2026

ភ្នំពេញ ៖ បើទោះបីជាចំណងមិត្តភាពរវាងកម្ពុជា និងបណ្ដាប្រទេសនៅអាស៊ីកណ្ដាលហាក់នៅមានកម្រិតនៅឡើយ ប៉ុន្តែនៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានាពេលថ្មីៗនេះ បានបើកផ្លូវយ៉ាងសំខាន់ក្នុងការរឹតចំណងទាក់ទងរវាងតំបន់ទាំងពីរ ទាំងចំណងការទូតវិស័យរដ្ឋ និងវិស័យឯកជន។ ក្នុងដំណើរទស្សនកិច្ចនៅសាធារណរដ្ឋអាស៊ែបៃហ្សង់, សាធារណរដ្ឋតួកគីយ៉េ, សាធារណរដ្ឋកាហ្សាក់ស្ថាន និងការចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧ សម្ដេចធិបតី ហ៊ុន

បណ្តាញសារព័ត៌មាន AMS ចុះទស្សនកិច្ចសិក្សាអំពីសេដ្ឋកិច្ចទេសចរណ៍ និងវប្បធម៌នេសាទអាយុកាល ៤០០ ឆ្នាំនៅកោះ West Island

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/10/2026

បណ្តាញសារព័ត៌មាន AMS ពីកម្ពុជាបានចុះទស្សនកិច្ចនៅលើកោះ West Island ក្នុងទីក្រុងសានយ៉ា កាលពីថ្ងៃទី២០ ខែតុលា ដើម្បីសិក្សាពីការរួមបញ្ចូលគ្នារវាងទេសចរណ៍សមុទ្រ សេវាកម្មស្នាក់នៅ ម្ហូបអាហារ និងសកម្មភាពកម្សាន្ត ជាមួយនឹងបេតិកភណ្ឌនេសាទប្រពៃណីរបស់កោះ

ទំនិញ​ថៃ មក​កម្ពុជា​ បន្ដធ្លាក់ចុះខ្លាំង បង្ហាញ​ពីរលកពហិការនៅខ្លាំងក្លា ដែលជាឱកាសមាសសម្រាប់សហគ្រាសក្នុងស្រុកពង្រឹងគុណភាព ពង្រីកទីផ្សារ

បទសម្ភាសន៍ និងបទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/10/2026

ភ្នំពេញ៖ តួលេខនៃទំហំពាណិជ្ជកម្ម​ ក៏ដូចជាការនាំចូលទំនិញពីប្រទេស​​ថៃ​មកកាន់ទឹកដីកម្ពុជាក្នុងរយៈ​ពេល ៩ខែ ​ឆ្នាំ​២០២៦ កន្លងទៅនេះ បាន​ធ្លាក់​ចុះជិត ៣៣.៩%​ បើ​ធៀបនឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០២៥ ពោលបើ​គិត​ជា​ទឹកប្រាក់ ​គឺ​ធ្លាក់ចុះពី ២ ៣៣៣លានដុល្លារអាមេរិក មក​នៅ​ត្រឹម ១ ៥៤២លានដុល្លារ។ ចំណែកឯការ​នាំចេញ​ទំនិញ​របស់​កម្ពុជារយៈ​ពេល ៩ខែ​ដូច​គ្នា ​​ទៅប្រទេស​ថៃ​វិញ​​ ក៏បាន​ធ្លាក់​ចុះ

ក្រសួងការងារ បន្តជំរុញការតម្រង់ទិសអាជីព និងពង្រឹងជំនាញដល់យុវជន ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/10/2026

(ភ្នំពេញ)៖ រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន និងកំពុងបន្តជំរុញការតម្រង់ទិសអាជីព និងពង្រឹងជំនាញដល់យុវជន ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារជាក់ស្ដែងនាពេលបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត។ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ នៅ The Factory Phnom Penh