ពេជ្រពណ៌ខ្មៅមួយគ្រាប់ដែលមានអាយុកាលដល់ទៅជាង២ពាន់លានឆ្នាំ និងត្រូវបានចាត់ទុកថាជាគ្រាប់ពេជ្រដែលមានទំហំធំជាងគេបំផុតលើពិភពលោកនោះគឺត្រូវបានដាក់ឲ្យដេញថ្លៃ និងលក់ដាច់ហើយក្នុងតម្លៃប្រមាណជា ៣,១៦លានអឺរ៉ូ ឬប្រមាណជា ៤,៣លានដុល្លារអាមេរិក។

ពេជ្រខ្មៅដ៏អស្ចារ្យមួយនេះមានឈ្មោះថា Enigma មានទំហំប្រមាណជា ៥៥៥,៥៥ហ្គារ៉ាត់ ឬមានទំងន់ប្រហាក់ប្រហែលទៅនឹងចេកមួយផ្លែដែរនិងត្រូវបានគេរំពឹងទុកដំបូងថានឹងអាចដាក់លក់បានក្នុងតម្លៃដល់ទៅ៤,៤លានផោន។
ក្រុមការងារអ្នករៀបចំការងារដេញថ្លៃ Sotheby បាននិយាយថាអតិថិជនដែលបានដេញថ្លៃជោគជ័យបានជ្រើសរើសយកវិធីសាស្ត្រទូទាត់លុយតាមរយៈលុយឌីជីថលហើយប៉ុន្តែមិនបានធ្វើការបង្ហាញអត្តសញ្ញាណបុគ្គលរូបនេះឡើយ។

កន្លងមកមានការយល់ឃើញដ៏ចម្រូងចម្រាសរវាងក្រុមអ្នកតាមដានព័ត៌មាននិងក្រុមអ្នកជំនាញអំពីប្រវត្តិដើមរបស់ពេជ្យដ៏មានតម្លៃមួយនេះដោយក្នុងនោះអ្នកខ្លះបានជឿជាក់ថា Enigma គឺត្រូវបានធ្វើដំណើរមកដល់ភពផែនដីតាមរយៈអាចន៍ផ្កាយណាមួយប៉ុណ្ណោះតាំងតែពីរាប់លានឆ្នាំមុន។
ទោះបីជាមិនមានការប្រកាសអំពីអត្តសញ្ញាណនៃម្ចាស់ថ្មីក្តីប៉ុន្តែក្រោយការទិញលក់រួចរាល់បុរសម្នាក់ដែលមានឈ្មោះថា Richard Heart ជាអ្នកវិនិយោគនិងសហគ្រិនលើលុយឌីជីថលបានប្រកាសនៅលើបណ្តាញសង្គម Twitter ដែលមានអ្នកគាំទ្រដល់ទៅ១៨០០០០នាក់ថាគាត់គឺជាម្ចាស់នៃគ្រាប់ពេជ្រហើយបញ្ជាក់ថាដំណើរផ្ទេរសិទ្ធកាន់កាប់កំពុងដំណើរការដូច្នេះពេលចប់រួចរាល់លោកនឹងប្តូរឈ្មោះវាទៅជា HEX.com diamond ដែលជាឈ្មោះវេបសាយជួញដូរលុយឌីជីថលត្រូវបានបង្កើតដោយរូបគាត់ផ្ទាល់។
អ្នកជំនាញបានពន្យល់ថាសារធាតុដ៏កម្រកាបូណាដូឬ Carbonados គឺជាអ្នកបង្កើតដុំពេជ្យនេះឡើង។សារធាតុនេះមិនមានវត្តមានច្រើនលើសកលលោកយើងនេះទេតែធ្លាប់មានប្រវត្តិខ្លះៗនៅក្នុងប្រទេសប្រេស៊ីលនិងអាហ្វ្រិកកណ្តាលប៉ុណ្ណោះហើយភាគច្រើនគឺជារ៉ែដែលបានមកពីបំណែងអាចន៍ផ្កាយ។ គួរឲ្យដឹងដែរថាពេជ្រខ្មៅដ៏កម្រនេះអាចមានអាយុចន្លោះពី២,៦ពាន់លានឆ្នាំទៅដល់៣,២ពាន់លានឆ្នាំពោលគឺមុនពេលដែលមានកំណើតនៃសត្វដាយណូស័រទៀតខណៈដែលភពផែនដីយើងមានអាយុកាលយ៉ាងហោចណាស់៤,៦៥ពាន់លានឆ្នាំមកហើយ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content