សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា រៀបចំវេទិកាថែទាំសុខភាព និងពិព័រណ៍នវានុវត្តន៍លើកស្ទួយវិស័យសុខាភិបាល

ភ្នំពេញ៖ សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham) បានបើកដំណើរការវេទិកាថែទាំសុខភាព និងពិព័រណ៍នវានុវត្តន៍ ឆ្នាំ២០២៥ នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៥ នៅសណ្ឋគារ សាន់ អេន ម៉ូន រាជធានី ភ្នំពេញ ដើម្បីរួមចំណែកលើកស្ទួយវិស័យសុខាភិបាលនៅកម្ពុជា។

សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា នាដើមសប្តាហ៍នេះបានធ្វើសន្និសីទសារព័ត៌មានស្តីពី ការរៀបចំវេទិកាថែទាំសុខភាព និងពិព័រណ៍នវានុវត្តន៍ ឆ្នាំ២០២៥ ដើម្បីគូសបញ្ជាក់ពីគោលបំណងរបស់វេទិកា ប្រធានបទយុទ្ធសាស្ត្រ និងសំណើគោលនយោបាយ ស្តីពី អភិបាលកិច្ចសុខភាពឌីជីថល។

លោក ម៉ាទីន ប្រ៊ីសសុន (Martin Brisson )នាយកប្រតិបត្តិនៃ EuroCham បានលើកឡើងថា៖ ពិព័រណ៍នេះ គឺជាវេទិកាជាតិសម្រាប់កិច្ចសហការដែលនាំមកជាមួយគ្នានូវអ្នករៀបចំគោលនយោបាយ អ្នកវិនិយោគ និងអ្នកជំនាញថែទាំសុខភាព ដើម្បីរួមគ្នាបង្កើតប្រព័ន្ធសុខាភិបាលទំនើប និងធន់សម្រាប់ប្រទេសកម្ពុជា។

លោកបានបន្ថែមថា៖ គណៈកម្មាធិការថែរក្សាសុខភាព(Healthcare Committee) ដែលបង្កើតឡើងនៅឆ្នាំ២០១៥ ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការអនុវត្តអាជីវកម្មប្រកបដោយក្រមសីលធម៌ និងគាំទ្រការអភិវឌ្ឍទីផ្សារថែទាំសុខភាពប្រកបដោយសុវត្ថិភាព និងតម្លាភាព នៅក្នុងប្រទេសកម្ពុជា ។

លោកបានបន្តថា៖ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក គណៈកម្មាធិការបានពង្រីកខ្លួនផ្តោតលើសុចរិតភាពឱសថ និងការអនុលោមតាមបទប្បញ្ញត្តិ ក្នុងនោះរួមមាននាវានុវត្តន៍សុខភាពឌីជីថល  និងក្របខ័ណ្ឌការពារទិន្នន័យជាដើម។

លោកវេជ្ជបណ្ឌិត Elias Engelking សហប្រធានគណៈកម្មាធិការថែទាំសុខភាពនៃ EuroCham បានមានប្រសាសន៍ថា៖ ប្រទេសកម្ពុជាកំពុងផ្លាស់ប្តូរឆ្ពោះទៅរកឋានៈជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ដូច្នេះ ការកសាងប្រព័ន្ធសុខភាពឌីជីថល នឹងអាស្រ័យលើការបង្កើតរួមគ្នារវាងរដ្ឋ និងឯកជនប្រកបដោយប្រសិទ្ធភាព ដោយលាយបញ្ចូលគ្នានូវបទប្បញ្ញត្តិ ជាមួយនឹងដើមទុន និងនវានុវត្តន៍របស់វិស័យឯកជន។

សូមជម្រាបថា វេទិកាថែទាំសុខភាព និងពិព័រណ៍នវានុវត្តន៍ឆ្នាំ២០២៥ បានប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា ក្នុងរាជធានីភ្នំពេញ ដោយបានប្រមូលផ្តុំថ្នាក់ដឹកនាំមកពីរាជរដ្ឋាភិបាល ធុរកិច្ច និងការអភិវឌ្ឍន៍អន្តរជាតិ ដើម្បីស្វែងយល់ពីរបៀបដែលនវានុវត្តន៍សុខភាពឌីជីថល អាចជំរុញវិស័យថែទាំសុខភាពរបស់ប្រទេសកម្ពុជា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វៀតណាម ​និង​រុស្ស៊ី ​ដាក់​គោលដៅ​បង្កើន​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ដល់​ ១៥ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

វៀតណាម ​និង​រុស្ស៊ី​បាន​ឯកភាព​គ្នា​ដាក់​គោលដៅ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ឈាន​ដល់​ ​១៥​ ​ពាន់​លាន​ដុល្លារ​ក្នុងពេល​ឆាប់​ៗ​ខាង​មុខ​

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក

បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/09/2026

បរទេស ៖ ប្រមុខរដ្ឋាភិបាលឥណ្ឌា កំពុងព្យាយាមរុញច្រានយុទ្ធសាស្ត្រផលិតបន្ទះឈីបរបស់ខ្លួនឱ្យកាន់តែធំជាងមុន ដោយមិនត្រឹមតែផ្តោតលើការផលិតឈីបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគ្រប់គ្រងលើខ្សែច្រវាក់ផ្គត់ផ្គង់ទាំងមូលនៅក្នុងប្រទេសផងដែរ។ យោងតាមអត្ថបទដែលបានចេញផ្សាយដោយកាសែត Novinata បានឲ្យដឹងថា គោលដៅចម្បង គឺកាត់បន្ថយការពឹងផ្អែកលើការនាំចូលពីបរទេស និងប្រែក្លាយខ្លួនទៅជាប្រទេសនាំមុខគេមួយក្នុងវិស័យបច្ចេកវិទ្យាដ៏សំខាន់នេះ។ បច្ចុប្បន្ន បន្ទះឈីប គឺជាបេះដូងនៃបច្ចេកវិទ្យាទំនើបៗជាច្រើន ដូចជា ទូរស័ព្ទស្មាតហ្វូន រថយន្ត ប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI)និងកុំព្យូទ័រដែលមានសមត្ថភាពខ្ពស់។

កម្មវិធី ជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក កំពុងបន្តបេសកកម្មយ៉ាងសកម្មក្រោមកិច្ចគាំទ្រពីរដ្ឋាភិបាល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

ភ្នំពេញ ៖ Cambodia Travel Match ២០២៦ (CTM) ជាកម្មវិធីដ៏សំខាន់មួយសម្រាប់ជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងអ្នកទិញទេសចរណ៍អន្តរជាតិ និងអ្នកលក់ទេសចរណ៍ក្នុងស្រុក ដើម្បីពង្រីកបណ្តាញអាជីវកម្ម ផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកព័ត៌មានថ្មីៗអំពីការអភិវឌ្ឍវិស័យទេសចរណ៍នៅថ្នាក់តំបន់ និងសកល។ នៅក្នុងសប្ដាហ៍នេះ ចាប់តាំងពីថ្ងៃទី ៦ -១២ ខែកញ្ញា ឆ្នាំ២០២៦

តម្លៃប្រេងឆៅឡើថ្លៃលើសពី ១០០ ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពី អុីរ៉ង់ និងអាម៉េរិក វាយប្រហារគ្នាក្នុងកម្រិតធ្ងន់ធ្ងរមិនធ្លាប់មាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

តម្លៃប្រេងឆៅ Brent ឡើងថ្លៃ ៣,៤ ភាគរយដែលកើនដល់ ១០១.២១ ដុល្លារ ក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate ឡើងថ្លៃ ៣,២៥ ភាគរយដែលកើនដល់ ៩៦.០៥ ដុល្លារក្នុងមួយបារ៉ែល

ឧបនាយករដ្ឋមន្ត្រី​​សាយ ​សំអាល់​៖​ ការ​តភ្ជាប់​តំបន់​សេដ្ឋកិច្ច​ ​ជា​គន្លឹះ​ទាក់ទាញ​វិនិយោគិន ​និង​ទេសចរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

ឧប​នាយករដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម ​និង​សំណង់​ ​ឯកឧត្តម​ ​សាយ ​សំអាល់ ​បាន​លើកឡើង​ថា​ ​ខេត្ត​ទាំងអស់​នៅ​ទូទាំង​ប្រទេស​សុទ្ធតែ​មាន​សក្ដានុពល​សេដ្ឋកិច្ច​ខុស​ៗ​គ្នា​

កម្ពុជា​-​ចិន ​ចុះ​ហត្ថលេខា​ហិរញ្ញប្បទាន​ជិត ​​១ ពាន់​លាន​ដុល្លារ​ ​សម្រាប់​គម្រោង​ហ្វូណនតេជោ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2026

​កម្ពុជា​ ​និង​ចិន​ បាន​ឈាន​ដល់​សមិទ្ធផល​ថ្មី​មួយ​ក្នុង​កិច្ច​សហប្រតិបត្តិការ​ហិរញ្ញវត្ថុ​ ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ ​បន្ទាប់ពី​ធនាគារ​ ​China ​Exim ​Bank ​និង​ក្រុមហ៊ុន​ហ្វូណនតេជោ​ ​ខូសថល​-​អ៊ីនឡេន វ័រ​ធើ​វេយ ​ឯ​.​ក ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​មាន​តម្លៃ​ជិត​ ​១ ពាន់​លាន​ដុល្លារ​ ​សម្រាប់​គម្រោង​គ្រប់គ្រង​ធនធាន​ទឹក​ចម្រុះហ្វូណនតេជោ

ប្រាក់ចំណេញ​របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ​បន្ត​កើនឡើង​ខ្ពស់​ក្នុ​ងត្រីមាសទី២ ឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2026

ភ្នំពេញ ៖ ក្នុងត្រីមាស​ទី២ ឆ្នាំ២០២៦​នេះ អាជីវកម្ម​របស់កំពង់ផែស្វយ័តក្រុង​ព្រះសីហនុ នៅតែមានភាពប្រសើរ​ទោះបីជាមានផលរំខានពីកត្តា​ខាងក្រៅមួយចំនួនក្តី ជាក់ស្ដែង ​ប្រាក់ចំណូល​របស់កំពង់​ផែស្វយ័តក្រុងព្រះសីហនុ​ ក្នុងត្រីមាសទី២ឆ្នាំនេះ សម្រេច​បានចំនួន​ជាង​ ២០០ពាន់​លានរៀល​ ឬប្រមាណជាង ​៥០លាន​ដុល្លារអាម៉េរិក​​ ។ នេះបើតាមរបាយការណ៍របស់​កំពង់ផែស្វយ័តក្រុងព្រះសីហនុ​ចេញផ្សាយប្រចាំត្រីមាស​ ។ យោងតាមរបាយការណ៍ដដែលនេះបានឱ្យដឹងថា បរិមាណ​កុងតឺន័រ​ឆ្លងកាត់​កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ​នៅក្នុង​ត្រីមាសទី២ ឆ្នាំ ២០២៦​

អបអរសាទរ ! កម្ពុជា ជាប់ចំណាត់ថ្នាក់ទី១ នៅអាស៊ី-អាគ្នេយ៍ ជា «ដែនដីមាសនៃអេកូទេសចរណ៍» និងជាជំហានថ្មីនៃការប្រកួតប្រជែងសេដ្ឋកិច្ចបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2026

ភ្នំពេញ៖ ជាមោទនភាព កម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១ នៅតំបន់អាស៊ី-អាគ្នេយ៍ និងលេខ១៧ នៅលើពិភពលោក ក្នុងនាមជាប្រទេសល្អបំផុតសម្រាប់ «អេកូទេសចរណ៍» (Eco-tourism) ពីស្ថាប័នអន្តរជាតិ U.S. News & World Report ដែលមិនត្រឹមតែជាមោទនភាពជាតិប៉ុណ្ណោះទេ ប៉ុន្តែជាសូចនាករសេដ្ឋកិច្ចដ៏សំខាន់ ឆ្លុះបញ្ចាំងពីសក្តានុពល និងការផ្លាស់ប្តូរទម្រង់នៃឧស្សាហកម្មទេសចរណ៍កម្ពុជា

អាម៉េរិក ដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាកាសចរណ៍អុីរ៉ង់ និងភ្នាក់ងារផ្តល់សេវាកម្មទាំងអស់ ដើម្បីបន្ថែមសម្ពាធសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់ដែលនៅសេសសល់ទាំងអស់ដើម្បីជំរុញសម្ពាធសេដ្ឋកិច្ចប្រឆាំងនឹងទីក្រុងតេអេរ៉ង់បន្ថែមទៀត

មន្ត្រីជាន់ខ្ពស់​កម្ពុជា​​បង្ហាញគោល​ការណ៍គ្រឹះចំនួន​ ៣ ដល់​វិនិយោ​គិន​ចិន សម្រាប់​បង្កើត​បរិយាកាស​វិនិយោគនៅកម្ពុជា ​ប្រកប​ដោយ​ចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2026

ភ្នំពេញ ៖ ឯក​ឧត្តម ឧបនាយក​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុល អនុប្រធាន​ទី១ ក្រុមប្រឹក្សាអភិវឌ្ឍ​ន៍កម្ពុជា ​បានបង្ហាញ​គោលការណ៍គ្រឹះចំនួន​៣ ដល់​វិនិយោគិន​ចិន និងវិនិយោគិនអន្តរជាតិផ្សេងទៀត​ សម្រាប់​បង្កើតបរិយាកាស​វិនិយោគ​ប្រកបដោយចីរភាពនៅកម្ពុជា។​ ការ​បង្ហាញ​នូវគោលការណ៍គ្រឹះរបស់មន្ត្រី​ជាន់ខ្ពស់ និងមានប្រជាប្រិយភាពរូបនេះ ​បានធ្វើឡើង​នៅក្នុងអំឡុងពេល​លោកអញ្ជើញចូលរួមវេទិកា​កូលាំងយូ ២០២៦ នាទីក្រុង​សៀមិន ប្រទេស​ចិន នៅដើមសប្ដាហ៍នេះ​។ បើតាមឯកឧត្តម​


Leave a Reply

Your email address will not be published.Required fields are marked *