បរទេស ៖ យោងតាមប្រភពព័ត៌មាន FT បានរាយការណ៍ថា តម្លៃអ៊ុយរ៉ាញ៉ូមបានឡើងថ្លៃដល់កម្រិតខ្ពស់មួយ ហើយវាបានឆ្លុះបញ្ចាំងពីក្ដីសង្ឃឹមរបស់បណ្តាអ្នកវិនិយោគ និងរំពឹងទុកសម្រាប់តម្រូវការថាមពលនុយក្លេអ៊ែរ ខណៈដែលតម្លៃថាមពលឡើងថ្លៃឥតឈប់ឈរនៅអឺរ៉ុប។

យោងតាមក្រុមហ៊ុនស្រាវជ្រាវ និងការវិភាគទីផ្សារថាមពលនុយក្លេអ៊ែរ UxC បានលើកឡើងថា ទីផ្សារអ៊ុយរ៉ាញ៉ូមត្រូវបានជួញដូរចុងក្រោយនៅកម្រិតខ្ពស់បំផុតក្នុងរយៈពេល ១០ ឆ្នាំនេះ។ តម្លៃ Yellow Cake ដែលជាដុំម្សៅធ្វើចេញពីសារធាតុអ៊ុយរ៉ាញ៉ូមបានកើនឡើង ៧ ភាគរយដែលស្មើរជាង ៥០ ដុល្លារក្នុងមួយផោន(០.៥ គីឡូក្រាម) ខណៈដែលអ្នកវិភាគនៅធនាគារកណ្តាលអាមេរិក ក៏បានរំពឹងថា តម្លៃនឹងអាចកើនឡើងដល់ ៧០ ដុល្លារក្នុងមួយផោននៅឆ្នាំក្រោយ។

ការឡើងថ្លៃនេះត្រូវបានសន្មត់ថា ជាការកើនឡើងចុងក្រោយនៃតម្រូវការសម្រាប់ទំនិញនៅទូទាំងទ្វីបអឺរ៉ុប ខណៈដែលវិបត្តិថាមពលកាន់តែស៊ីជម្រៅ ក៏ដូចជាបញ្ហាឥន្ធនៈនៅក្នុងតំបន់ផ្សេងទៀត ដូចជា ប្រទេសជប៉ុន សហរដ្ឋអាមេរិក និង ប្រទេសអាល្លឺម៉ង់ជាដើមកំពុងកើតមាន។
យោងតាមទិន្នន័យរបស់ Berenberg បានបង្ហាញថា ទីផ្សាររួមសកលនៅតែងាយរងគ្រោះចំពោះការថយចុះការផ្គត់ផ្គង់អ៊ុយរ៉ាញ៉ូមពីសំណាក់ប្រទេសរុស្ស៊ី ថ្វីបើប្រទេសនេះមានត្រឹមតែ ៥ ភាគរយនៃផលិតកម្មអ៊ុយរ៉ាញ៉ូមរបស់ពិភពលោកក៏ដោយ ប៉ុន្តែ រុស្ស៊ីទទួលខុសត្រូវច្រើនជាង ២/៥ នៃសមត្ថភាពបង្កើនថាមពលទូទាំងពិភពលោក។ អ្នកវិភាគ Berenberg ក៏បាននិយាយផងដែរថា ការដកប្រទេសរុស្ស៊ីចេញពីខ្សែសង្វាក់ថាមពលនុយក្លេអ៊ែរ អាចនឹងបង្កការរំខាន និងអស្ថិរភាពតម្លៃជាក់ជាមិនខាន៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍
“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content